អាជិតមិនច្រាសទេ… ទៅ​ច្រាស​អា​ឆ្ងាយ..!!


នៅវត្តមួយនារដូវបុណ្យភ្ជុំឆ្នាំនេះ…

តាតាអាចារ្យវត្តកំពុងប្រញឹកដៃជើង រៀបចំចង្ហាន់​សំរាប់ប្រគេនលោក ឆាន់​ពេល​ថ្ងៃ​ត្រង់​ ដោយនៅលើស្ពកបាយសំរាប់លោកនេនតូចៗ ដែលទើបនឹងចូលបួសថ្មីៗ ក្រុមតាតាទាំងនោះបានរៀបចំដាក់ម្ហូបឆ្ងាញ់ៗ ដែលពួកគាត់ចូលចិត្តដាក់នៅ​ចុង​ស្ពកបាយ ឆ្ងាយពីដៃលោក ពិបាកនឹងលោរដួសដល់…។

បន្ទាប់ពីស្នូររគាំងប្រកាសពេលឆាន់ត្រង់មក ក្រុមលោកសង្ឃ​បាន​ចូល​មក​គង់​តាម​លំដាប់​លំដោយចំពីមុខស្ពកបាយរៀងៗខ្លួន។ នៅពេលចាប់ផ្តើមឆាន់ លោកនេន​តូចៗសំឡឹងឃើញម្ហូបដែលនៅឆ្ងាយពីដៃ គឺសុទ្ធតែម្ហូបឆ្ងាញ់ៗ ឯម្ហូបពោរពាស​ដែល​នៅជិតដៃ សុទ្ធតែម្ហូបទ្រលាន់​ ពិបាកឆាន់..!!

មានកូននេនមួយអង្គ​ ដោយចង់ឆាន់​ម្ហូប​ឆ្ងាញ់ទាំងនោះ ក៍ខំ​ប្រឹង​លោរ​ខ្លួន​ដោយ​លំបាក​ដើម្បី​ទៅដួសម្ហូប។ ដោយសារ​អង្គុយ​ពែន​ភ្នែន ហើយ​លោរ​ដៃ​ទៅ​ជ្រុលពេក បណ្តាល​អោយ​បាត់ជំហរអង្គុយ ធ្វើ​អោយ​កូន​នេន​​នោះ​ ជ្រុលខ្លួន ផ្កាប់​មុខ​ទៅ​លើ​ចាន​សំឡរ​ការី ធ្វើអោយប្រឡាក់ពេញក្បាល…។ តាតា​អាចារ្យ​ដែល​អង្គុយ​ចាំ​មើល​ក្បែរ​នោះស្រាប់​ ក៍ស្រែក​វ៉ាស​ឡើង៖

– លោកនេនខ្យល់គ! លោកខ្យល់គហើយ!… ជួយផង..!!..

ទន្ទឹមនឹងស្រែកហៅគេជួយ តាតាទាំងនោះក៍ស្ទុះចូលទៅលើកសង្ឃកូននេន​នោះ ពីលើចានសំឡរស្ពកបាយ ហើយបីយកចេញពីសាលាឆាន់…។ ពេល​បី​សង្ឃ​កូន​នេន​នោះ​ឆ្ងាយផុត​ពីគេឯងបន្តិច តាតារអ៊ូស្តីអោយកូននេន៖

– អាជិតមិនច្រាសទេ… ទៅច្រាសអាឆ្ងាយ..!! សមមុខហើយ..!!..??..

ស្រុកស្រែ

Advertisements

3 responses to “អាជិតមិនច្រាសទេ… ទៅ​ច្រាស​អា​ឆ្ងាយ..!!

  1. តា​អាចារ្យ​ពូកែ​ដោះ​ស្រាយ​បញ្ហា​បាន​ប្រសើរ​គួរ​សម

  2. គួរឲ្យអស់សំណើចណាស់ 😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s