ការចំណាយ​បាយបិណ្ឌ ក្នុង​រដូវ​បុណ្យកាន់​បិណ្ឌ..!!


រដូវកាន់បិណ្ឌ​របស់​ពុទ្ធសាសនិកជន​ បាន​ចូល​មក​ដល់​​ថ្ងៃទី៩ ហើយ គិត​មក​​ត្រឹម​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១១ នេះ…។

​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា បុណ្យនេះ​មាន​រយៈ​ពេល ១៥ថ្ងៃ​ជារៀង​រាល់​ឆ្នាំ ដើម្បី​​ឧទ្ទិស​កុសល​ដល់​ញាតិការ​ទាំង ៧សន្តាន​ ដែល​បាន​ស្លាប់ទៅ​ ហើយខ្លះ​​បានទៅ​កើត​ជា​ប្រែត អសុរកាយ​​..!! ហេតុនេះ ដើម្បី​អោយ​សាច់​ញាតិ​ដែល​ជា​ពួក​ប្រែត​ទាំងនោះ​ បាន​ទទួល​ទាន​អាហារ​ប្រចាំ​ឆ្នាំ គឺទាល់​តែ​ក្រុម​គ្រួសារ​ដែល​​កំពុង​រស់​នៅ​សព្វ​ថ្ងៃ​នេះ​ នាំ​គ្នា​ទៅ​បោះ​​បាយ​​បិណ្ឌ​នៅ​​ជុំវិញ​ព្រះ​វិហារ​ក្នុង​វត្ត​នា​រដូវ​​កាន់​បិណ្ឌ​នេះ​​..!!..??..

សំរាប់​ខ្ញុំ គឺអត់ជឿសោះ… ខ្ញុំមិនមែន​ពួក​ទមិឡ​អត់​សាសនា​ទេ ​(តាម​ពិត​ជន​ជាតិ​ទមិឡ Tamil គោរព​បូជា​ព្រហ្មញ្ញ​សាសនា) តែគឺ​ដោយសារ​​ខ្ញុំ​មាន​ជំនឿថា ញាតិការ​ទាំង ៧សន្តាន​របស់​ខ្ញុំ​ដែល​បាន​ស្លាប់​ចែកឋាន​ទៅ​ហើយ​នោះ​ គឺ​មិន​បាន​ទៅ​កើត​ជា​​នរក ប្រែត​អសុរកាយ​អី​​ទេ..!! ហេហេ… តែខ្ញុំ​មើល​ឃើញ​ពី​របៀប​​ខ្ជះខ្ជាយ​ទៅ​វិញ​ទេ នៅ​ក្នុង​ពិធី​បុណ្យ​នេះ។ គិត​តាម​របៀប​ចៅ​ចាក់​ស្មុក​ទៅ​ឃើញ​ហើយ គឺ​សរុប​វត្ត​ក្នុង​ស្រុក​ខ្មែរ​ទាំងអស់​​មាន​ជាង​ ៤៤០០វត្ត ហើយ​​វត្ត​ប្រហែល​ ៥០% ដែល​ខ្ជះខ្ជាយ ​​នឹង​បោះ​បាយ​ចោល​ជុំវិញ​ព្រះវិហារ​​ក្នុង ១វត្ត​គឺ​អស់​​បាយ​ ១ខ្ទះត្នោត​ ហើយ​បាយ​មួយ​ខ្ទះ​ត្នោត​ គិតជា​មធ្យម​គឺ​អស់​អង្ករ​ ៥​គីឡូក្រាម(តួ​លេខ​នេះ​ គឺ​គិត​តាម​​ចំនួន​​អប្បរមា​​ដែល​ទាប​បំផុត)។ យើង​នឹង​ឃើញ​តួ​លេខ​ដូច​តទៅ៖
[4,400 pagodas x (50%)] x 5 kgs x 15 days = 165,000 kgs or 165 tons

Wow..!! រយៈពេល​១៥ថ្ងៃ​ ​នាំគ្នា​បាច​បាយ​ចោល​​អស់​អង្ករ​ ១៦៥តោន​..!! តាម​ពិត​ទៅ តួលេខ​ពិត​ប្រាកដ​​គឺ​ខ្ពស់​ជាង​នេះ​​ឆ្ងាយ​ណាស់…

ប្រសិនបើ​ទាំងអស់​គ្នា នាំ​គ្នា​យក​​អង្ករ​​ទាំង​អស់​នេះ​​ទៅ​ផ្តល់​ជូន​គ្រួសារ​យុទ្ធជន​ ដែល​កំពុង​រស់​នៅ​ខ្វះខាត​​នៅ​សមរភូមិ​ជួរ​មុខ ឬ​ក៍យក​ទៅ​ផ្គត់ផ្គង់​ដល់​​សមាគម​ចាស់​ជរា ឬមណ្ឌល​កុមារ​កំព្រារនានា​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​វិញ ខ្ញុំថា​ នឹងបាន​បុណ្យ​ជាង​ធ្វើ​ជាមួយ​ពួក​​នរក ​ប្រែត​អសុរកាយ​នៅ​ក្បែរ​ព្រះ​វិហារ​​ ឆ្ងាយ​ណាស់…។

ហេហេ… ខ្ញុំ​សូម​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា ខ្ញុំ​នេះ​​គឺ​ជា​អ្នក​គោរព​ព្រះ​ពុទ្ធ​សាសនា​ខ្ជាប់​ខ្ជួន​ណាស់​ មិន​មែន​ពួក​ទមិឡ ពួក​ប្រែត​អី​ទេ..!! អ្វីដែល​ខ្ញុំ​បានគិត​នៅទីនេះ​ គឺជាតួលេខ​ដែល​គិត​តាម​របៀប​ចៅ​ចាក់​ស្មុក​ទេបាទ..!!

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s