ស្រុកល្វាឯម​ក្នុងរដូវទឹកឡើង (ត)


កត់ត្រារហ័ស…

វត្តព្រែកឬស្សី ស្ថិតនៅលើទីទួលមួយដែលមានទំហំប្រហែល ៥០ម៉ែត្រ បួនជ្រុង។ ប្រជាពលរដ្ឋដែលរស់នៅជិតៗនេះ បានយកគោមកចងនៅលើទីទួលក្បែរព្រះ​វិហារនេះតែម្តង។

នៅជុំវិញព្រះវិហារ គឺមានសាលាឆាន់មួយ ដែលធ្វើពីឈើ ឡើងជរា​ទ្រុឌទ្រោម​ណាស់ទៅហើយ។ ខ្ញុំមើលទៅដូចជាមិនមានឃើញកុដិ្ឋព្រះសង្ឃទេ (សង្ស័យតែ​លោកសង្ឃសឹងរួមគ្នានៅលើសាលាឆាន់នេះតែម្តង)។ នៅប៉ែកខាងលិចព្រះវិហារ គឺជាសាលារៀនមួយខ្នង ធ្វើអំពីឥដ្ឋប្រកក្បឿង សង់ខ្ពស់ផុតពីដី។ នៅជាប់ចុង​ខាងត្បូងសាលារៀននេះ គឺជាមណ្ឌលសុខភាពឃុំព្រែកឬស្សី ត្រូវបានទឹកលិច​នៅសល់ប្រហែលកន្លះម៉ែត្រទៀត​នឹងដល់កំរាលហើយ។

ដល់ពេលវេរប្រគេនចង្ហាន់ព្រះសង្ឃនៅពេលថ្ងៃត្រង់ ខ្ញុំសង្កេត​ឃើញមាន​ភ្ញៀវ​មួយ​ចំនួន​មាន​មក​ពីខាង​ភ្នំពេញ​ដែរ។ ដោយគោរពដល់សិទ្ធិបុគ្គលម្នាក់ៗ ខ្ញុំមិន​ហ៊ាន​ចុះផ្សាយរូបភាពគ្នីគ្នាខ្ញុំ ព្រមទាំង​ប្រជាពលរដ្ឋ​ខ្លះ ដែលខ្ញុំថតបាន​នៅ​ជុំវិញ​ព្រះវិហារ​នេះទេ។ តែខ្ញុំសំរេចថា នឹងដាក់​រូបថត​កូនក្មេង​ពីរសន្លឹក​​នៅទីនេះចុះ។

ពួកខ្ញុំបានចំណាយពេលនៅទីនេះប្រហែលជាងមួយម៉ោង ដើម្បីអោយ​អាក្លើរខ្ញុំ វាបានជួបជុំ និងធ្វើបុណ្យទានជាមួយនឹងសាច់ញាតិ​ក្រុមគ្រួសារវា នារដូវ​បុណ្យ​ភ្ជុំបិណ្ឌនេះ។ ហើយនៅម៉ោងជិត ១២ថ្ងៃត្រង់ ពួកខ្ញុំបានប្រញាប់ចាកចេញពីវត្ត​ព្រែកឬស្សី ដើម្បីជិះកាណូត​ដើរមើលភូមិកររបស់អ្នកស្រុកល្វាឯម ដែលរងគ្រោះ​ដោយទឹកជំនន់ទន្លេមេគង្គ​នារដូវវស្សាឆ្នាំ២០១១ នេះ ហើយរូបភាព​ផ្ទះអ្នកស្រុក​ដែលលិចលង់ដោយសារទឹកជំនន់ទាំងអស់នោះ ខ្ញុំបានដាក់នៅក្នុង កម្រងរូបភាព នៃគេហទំព័រស្រុកស្រែរបស់ខ្ញុំនេះ…។

ខាងក្រោមនេះ គឺជារូបភាពខ្លះ ដែលបង្ហាញ​ពីទិដ្ឋភាពវត្តព្រែកឬស្សី ដែលខ្ញុំ​បាន​ទៅ​ដល់កាលពីព្រឹកមិញ៖

ព្រះវិហារវត្តព្រែកឬស្សី ដែលទើបនឹងសាងសង់ថ្មី នៅមិនទាន់ហើយរួចរាល់នៅឡើយ

ទិដ្ឋភាពសាលាឆាន់ដែលចាស់ទ្រុឌទ្រោម... ដើរពីលើរាងអន្ធឹលៗ ខ្លាចតែផុតព្រួកទេ..!!

មណ្ឌលសុខភាពឃុំព្រែកឬស្សី

គោរបស់អ្នកស្រុកដែលចងនៅ ជុំវិញព្រះវិហារ

យានជំនិះរដូវវស្សារបស់អ្នកស្រុកព្រែកឬស្សី... ចតតំរៀបគ្នាដូច Lexus ពួកអ្នកអំពេញ ដែលចតបង្អួតគ្នា ដូច្នេះដែរ..!!

ក្មេងស្រីម្នាក់នេះកំពុងស្រក់ទឹកមាត់ ពេលមើលក្មេងស្រីម្នាក់ទៀត កំពុងញាំម្កាក់ ជាមួយកាពិ..!!

ចំណែកអាក្បាលត្រងិលនេះវិញ កំពុងលើកខោដើរលុយទឹកទាំងញញឹម អត់មានជំពាក់អ្នកណា ម៉ារៀល..!!

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s