ប្លែកៗ តាមផ្លូវជាតិលេខ១..!!


មិនដឹងថាអ្នកដំណើរទូទៅ មានឆ្ងល់ដូចខ្ញុំដែរអត់ណ៎?

ពេលខ្ញុំធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ នៅម្តុំចាប់ពីវាលស្បូវ ព្រែកឯង កៀនស្វាយក្រៅ ផ្សារគគី… ដែលជា​ផ្លូវជប៉ុន ទើប​នឹង​ជួសជុលអោយ​​ហើយ​ថ្មីច្រឹង រួច​​ដាក់​សម្ភោធ​​ប្រើប្រាស់​ជាផ្លូវការក្តៅៗ… ខ្ញុំឃើញ​មានផ្លាក​សញ្ញា​ផ្សាយពាណិជ្ជកម្ម​មួយ មិនដឹងថា ជារបស់ឯកជន ឬក្រុមហ៊ុនទេ ដែលដាក់ចាប់វីសជាប់​ជាមួយបង្គោល​ផ្លាកសញ្ញា​ចរាចរ​កំណត់​​ល្បឿន​បើកបរ..!! ពីដំបូង ខ្ញុំស្មាន​​តែ​មាន​​មួយ​​បង្គោល​អីទេ តែដល់​ពិនិត្យ​មើល​ទៅ គឺមាន​សឹង​តែ​គ្រប់​បង្គោល​តែម្តង។ ​ខ្ញុំឃើញ​​ហើយ​ហួសចិត្ត ចូល​ដល់​ប៉ែត-កៅ ព្រោះមិនដឹងជា​ត្រូវគិត​សរសេរ​នឹង​អក្សរ​អីអោយសម?

ផ្លាកផ្សាយពាណិជ្ជកម្មចំឡែកនោះ គឺនៅខាងក្រោមនេះ៖

ផ្លាកយីហោផ្សាយពាណិជ្ជកម្ម ជើងឯកខាងគួកជេរដី ដែលដាក់នៅពីក្រោមផ្លាកសញ្ញាចរាចរ នៅចិញ្ចើមផ្លូវជាតិលេខ១ (ទល់មុខដីចំការតា ស៊ិន សុង)..!!

អ្វីដែលប្លែក ហើយខ្ញុំឆ្ងល់ដោយមិនដឹងថា ត្រូវសួរទៅខាងណានោះគឺ៖ តើលោក​ជើងឯក​ខាងគួក​ជេរ​ដី​ទូទៅ លី សុង  គាត់​ជាអ្នក​ឧបត្ថម្ភ​ ប៉ាវផ្តាច់​ខាង​ចំណាយ​ធ្វើ​ផ្លាក​សញ្ញា​​ចរាចរ​នេះ ឬមួយ​ក៍ខាង​ធ្វើផ្លាក​សញ្ញា​ចរាចរ គាត់​ជួល​ផ្តាច់​​បង្គោល​ផ្លាក​សញ្ញា​នេះ អោយ​ទៅ​លោក​ជើងឯក លី សុង?

នេះមិនមែនជាការច្រណែនអីជាមួយលោក លី សុង ទេបាទ…។ តាមពិតទៅ សំរាប់ខ្ញុំ គឺខ្ញុំ​សូម​គោរព និង​កោត​សរសើរ​​លោក លី សុង ខ្លាំង​ណាស់ ព្រោះ​ គាត់​ចេះ​នឹក​ឃើញ​លើក​ផ្លាក​​យីហោ​ផ្សាយ​ពាណិជ្ជកម្ម​គួកជេរដី​របស់គាត់​  ទៅដាក់​យ៉ាង​ទំនង​ផស់គាត់ ដែល​ធ្វើអោយទាំងខ្ញុំ ទាំងគេ ​ពេលធ្វើ​​ដំណើរ​ឆ្លងកាត់​ទៅមក ត្រូវ​តែ​សំឡឹង​មើល​ផ្លាក​ផ្សាយពាណិជ្ជកម្មផស់គាត់​រហូតបែប​នេះ​​…​។

លោក លី សុង អើយលោក លី សុង..!! លោកសំណាងខ្លាំងណាស់ ព្រោះថា ដោយសារលោករស់នៅស្រុកខ្មែរ… ហេតុនេះ លោកអាច​ធ្វើរឿងប្លែកៗ បែបនេះ ស្រេចតែចិត្តលោកចង់!!..??… សូមជូនពរអោយលោករកស៊ី​មានបាន​ថែមទៀត… អេវំ…៕

Advertisements

5 responses to “ប្លែកៗ តាមផ្លូវជាតិលេខ១..!!

  1. គួរ​ទូរស័ព្ទ​ប្ដឹង​ទៅ​សាលា​ក្រុង ឬ​អាជ្ញាធរ​ដែន​ដី

  2. ញាក់​សាច់​! បែប​គាត់​គិត​ថា​ គាត់​ដាក់​មួយ​អា​យួស​ទៅ​ហើយ​តាំង​ពី​ដូន​តា​ ម​ក​ហើយ​ក៏​មិន​ដឹង​ បាន​ជា​ប្រ​ទេស​គេ​អ​ភិ​វឌ្ឍន៍​ហើយ​កំ​ពុង​តែ​មាន​វិ​បត្តិ​ដីធ្លី​ផង​គាត់​នៅ​ធ្វើ​ចឹង​ទៀត​!​

  3. អរគុណលោកវឌ្ឍនៈខ្មែរ។ ស្រុកយើង ជាស្រុកអច្ឆរិយៈ..!! ហេតុនេះហើយបាន​ជាស្រុកយើង​សំបូររឿង​ប្លែកៗបែបនេះ…

  4. អត់ស្គាល់អាប៉ិណុង​ផង !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s