មានអ្វីប្លែកនៅកំពង់សោម?


ដូចជាមិនមានឃើញអ្វីប្លែកផង..!! អូ…ទេ!… ដូចជាឃើញមានការរៀបចំ​សណ្តាប់​ធ្នាប់​នៅ​​មាត់​ឆ្នេរ​អូរឈើទាល​ ប្លែកភ្នែក​គ្រាន់​បើជាងមុន​បន្តិច…។​

ផុតរដូវភ្ជុំបិណ្ឌទៅ នៅតាមផ្ទះសំណាក់ និង​សណ្ឋាគារមិនសំបូរភ្ញៀវ​ស្នាក់នៅ​ទៀត​ទេ… តែទោះ​ជា​ខ្សត់​ភ្ញៀវ​យ៉ាងម៉េច​ ក៍តំលៃស្នាក់​នៅ គឺនៅ​តែនឹងថ្លៃ​ដដែល​ អត់​ព្រម​ចុះ​សោះ..!!

បំណាច់នឹងមកដល់ឆ្នេរសមុទ្រកំពង់សោមហើយ ខ្ញុំបាន​ថតយក​រូបភាព​ខ្លះ​នៅ​ក្បែរ​កំពង់ផែ យកមក​ដាក់​ក្នុង​កំណត់ត្រា​របស់ខ្ញុំនេះ គ្រាន់នឹកស្រណោះខ្លះ…

ស្ពានឆ្លងទៅកោះពស់ មើលពីច្រាំងកំពង់ផែ

ទូកនេសាទកំពុងចេញទៅនេសាទនៅ លំហសមុទ្រ ហើយនៅឯនាយ ឆ្ងាយពី ទូកនេសាទនេះ គឺជាកូនកោះមួយ ប្រៀបដូច ជា ឋានសួគ៌ ដែលផុស ចេញពី ផ្ទៃទឹក នៅកណ្តាល សមុទ្រ ពិតៗ... មាន អ្នក ខ្លះ ច្រឡំថា នេះគឺជាវាំងអាលីបាបា..!!

កប៉ាល់ដឹកទំនិញធំមួយកំពុងរំកិលខ្លួនទៅរកកំពង់ផែ...

ថ្ងៃលិចនៅឆ្នេរអូរឈើទាល...

ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១១

Advertisements

4 responses to “មានអ្វីប្លែកនៅកំពង់សោម?

  1. វាំង​អាលីបាបា?

    • ហេហេ… អរគុណតាម៉ាប់។ កូនកោះមួយនេះ វា​ជាកម្មសិទ្ធិ​ឯកជនរបស់​មហាសេដ្ឋី​​ស្រុកខ្មែរ​មួយរូប ដែល​មិនមែន​ជារបស់រដ្ឋ ឬរបស់រួមអីទេ… មានអ្នក​ធ្លាប់បានទៅដល់ទីនោះ​ បានអួតសរសើរថា​ សំណង់​ភូមិគ្រឹះ​នៅ​លើ​កោះនោះ​ទាំងមូល គឺអស្ចារ្យណាស់ ប្រៀបដូចជាវាំងអាលីបាបា..!! ប្រសិនបើ​នៅក្លោងទ្វារ​ច្រកចូល​ភូមិគ្រឹះ​ អាចជប់អោយមាន​ទឹក​ហូរ​​​បញ្ច្រាស់ត្រឡប់ចុះក្រោម-ឡើងលើទៀតបាន គឺប្រាកដជាវាំងអាលីបាបា ចំហើយ…​

  2. បាទ តាម៉ាប់… កូនកោះនោះស្ថិតនៅទល់មុខផែកំពង់សោមយើងនេះ (មើលពីឆ្នេរទល់មុខកោះពស់)។ សុំសួរមួយ: ហេតុអីបានជាខ្ញុំចូលទៅសៃថ៍របស់លោកអត់បាន?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s