រូបភាព​ចំណីចំណុក​ ដែលលក់​​​ក្នុង​វត្ត​ ពេលបុណ្យ​កឋិនទាន


កាលពី​ថ្ងៃ​អាទិត្យម្សិលមិញនេះ ខ្ញុំ​បានជិះត្រឹកៗ​ លេងៗ​ទៅ​ខាង​ស្រុក​​កណ្តាលស្ទឹង ខេត្តកណ្តាល…​ ចៃដន្យ​ ខ្ញុំ​បាន​ឃើញ​វត្តមួយ​កំពុង​តែ​ធ្វើបុណ្យ​កឋិនទាន​(ចុះពី​ថ្នល់​ជាតិ​​ទៅ​​ប្រហែល​​មួយ​គីឡូដី)។ ខ្ញុំក៍​ឆ្លៀត​ចូល​លេង ព្រម​ទាំង​បាន​ថត​យក​រូបភាព​ខ្លះ​​ ស្តីពី​ចំណីចំណុក​​របស់​​ខ្មែរ​សព្វ​ថ្ងៃ​ ដែលលក់ដូរ​ក្នុង​វត្ត នា​រដូវ​បុណ្យ​កឋិន​ សំរាប់​ជូន​បងប្អូន​ខ្មែរ​យើង​ដែល​មិន​បាន​ទៅ​លេង​បុណ្យ​កឋិន​ ថា​តើនៅ​ទី​នោះ គេមាន​លក់​ស្អី​ខ្លះ?​

ទីមួយសូម​បង្ហាញ​គ្រឿងក្លែម​សិន…​ ហេហេ…​​ភ្នែក​អ្នកផឹក ទាញទៅ​រក​តែ​​គ្រឿង​ក្លែម..!!

គ្រួចបំពង និងពស់ព្រលិតបំពងទាំងដោតចង្កាក់ លាបលក្ខណ៍ ឡើងពណ៌ក្រឡាត (ពីរមុខនេះ មិនមែនជារបស់ខ្ញុំក្លែមទេ)

កំពិសបំពង ប្រសិនបើមិនដាក់លក្ខណ៍ទេ ខ្ញុំចូលចិត្តក្លែម។ រីឯខ្មៅៗក្នុងថង់នោះ គឺសត្វកន្តេះឡង់ រ៉ូទី... ខ្ញុំអត់ដែលក្លែមសោះ។

សត្វដុកឌឿ ឬដង្កូវនាងបំពង ខ្ញុំធ្លាប់ក្លែម (ប្រែតចំហើយ)

កូនចង្រឹតបំពង ពីមុនមកធ្លាប់ក្លែមដែរ តែឥឡូវឈប់ហើយ (ប្រែតដែរនេះ)

កង្កែបបោកអាំង ដាក់លក្ខណ៍ឡើងពណ៌លឿងល្អូក (ខ្ញុំមិនដែលក្លែមទេ)

ចុងក្រោយគឺ មាន់បំពង...។ ហេហេ... អានេះពេទ្យអត់អោយខ្ញុំតមសោះ...

ទីពីរចូលដល់នំចំណី…​លេបទឹកមាត់​បន្តិចសិន…

ផ្លែក្រឡាញ់ (បកសំបកហើយ) អាចក្លែមបាន...

សណ្តែកដីស្ងោរ (អានេះ ខ្ញុំចូលចិត្តក្លែមណាស់)

មើមដំឡូងជ្វាស្ងោរ (ខ្ញុំចូលចិត្តញាំជាអាហារពេលព្រឹក ព្រោះវាមានជីវជាតិ Fiber ច្រើន)

មើមដំឡូងដៃខ្លាស្ងោរ (ខ្ញុំចូលចិត្តញាំកាលនៅរៀន)

អំបុកស្រូវចាស់ (លីងវាអោយស្រួយទៅ ង៉ាញ់អស់ទាស់)

ដំណាប់ផ្លែត្រឡាច និងផ្លែល្ហុង (មើលទៅល្អមើល តែមិនល្អញាំទេ)

ដំណាប់ធ្វើពីផ្លែក្រូចសើច ផ្លែបាស់(រលោងៗ) និងវល្លិ៍បណ្តូលពេជ្រ (មិនល្អញាំសោះ)

ស្ករត្នោត មើលមួយភ្លែតស្មានតែនំត្នោត (ខ្លាចតែដាក់ថ្នាំគីមី)

ចំណីស្រីៗ... តែខ្ញុំមើលទៅ ឃើញចេញសុទ្ធតែគ្រឿងក្លែម...

ភេសជ្ជៈ និងនំចំណីចល័ត

សំរេចសំរួលទៅ ចំណីចំណុក​ដាក់លក់ដូរនៅក្នុងទីវត្ត សំបូរតែគ្រឿងក្លែម ខ្វះតែ​អាការសាហាវ​(ស្រា-ស) ទេ​ដែល​​​មិន​ឃើញ​មានលក់ កុំអី​អាចនឹង​ធ្វើ​អោយ​លោកសង្ឃ​ស្រក់​ទឹកមាត់​ច្រោក​ដែរ​ណឹង…៕

ស្រុកស្រែ

Advertisements

15 responses to “រូបភាព​ចំណីចំណុក​ ដែលលក់​​​ក្នុង​វត្ត​ ពេលបុណ្យ​កឋិនទាន

  1. សរុបមក របស់ក្លែមបាន ច្រើនជាងគេ!

  2. ថ្លៃឬក៍ថោក?ឬមួយខែបុណ្យទានចឹងតំលៃ១គុណនិង២.
    ចាប់ចិត្តជាងគេអាព្រលិតអាំង.

    • បាទ Sidachan, តំលៃ​ដែលកោរ​អ្នកទិញបាន គឺមាន​តែ​មាន់​បំពង និង​ពស់​ព្រលិតបំពង​​ដែល​​ sidachan ចូលចិត្តនេះឯង។ ក្រៅ​ពី​នោះ​ ដូចជា ដំឡូងស្ងោរ សណ្តែកដី​ស្ងោរ ឬផ្លែក្រឡាញ់អីជាដើមនេះ គ្នា​មិន​ដឹង​បាន​ស្អី​យក​មក​កោរ​​អ្នក​ទិញ​ផង​ទេ។ ម៉្យាងទៀត​ ខ្ញុំ​មាន​ទំលាប់​មួយ… អោយ​តែ​របស់​អ្នក​ស្រែ​ចំការ​ លក់​​ដូរ​បែប​នេះ គឺខ្ញុំ​មិន​ដែល​តថ្លៃ​ទេ មាន​តែ​អោយ​លុយ​មិន​បាច់​អាប់ ព្រោះជា​ការ​ជួយ​លើក​ទឹក​ចិត្ត​គ្នា​ក្នុង​ការ​លក់​ដូរ។​

  3. លួចដឹកពីណាទៅដើរលេងអា?

  4. អាន​ហើយ​មិន​សើច​មិន​បាន, សុំ​បន្ថែម អា​នៅ​ក្បែរ​តំណាប់​ត្រឡាច​នោះ គឺ​តំណាប់​ល្បុង (អា​មាន​លាយ​ពណ៌ក្រហម) ។ កាល​ពីមុន​ទាំង​តំណាប់​ត្រឡាច, ល្ហុង, ដើម​បណ្តូល​ពេជ្រ, ផ្លែ​បាស់ (មិនមែន​ផ្លែស្លឹកបាស់ទេ​) មាន​លក់​ខាង​មុខ​សាលាសើ្ទរតែ​គ្រប់​សាលា តែ​មិន​ដែល​ទិញ​ញ៉ាំ​ទេ​ខ្លាច​ល្វីង​មិន​បាត់ ។ ហើយ​នរណា​ថា គ្រាន់​តែ​ញ៉ាំដុកដឿ និង ចង្រិត ក្លាយ​ជា​ប្រេត? កុំ​ចេះ​តែ​មក​កុហក​ក្មេង, ប្រេត​ឆី​តែ​ខ្ទុះឈាម ភក់ជ្រាំ និង សំណែន​កូន​ចៅ​១៥ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ។

    • អរគុណលោកក្មេងស្រែ។ ខ្ញុំនឹង​កែតំរូវតាមលោក។ ម៉្យាងទៀត ការនាំគ្នា​ញាំ​សត្វល្អិត​បែបនេះ(កន្តេះឡង់ ដុកឌឿ កូនចង្រិត…) ​បើ​មិន​ហៅថា​ប្រែត អីចឹង​មាន​តែ​ហៅថា យក្ស..!! ឯកភាព​អត់ហ្នុង?

  5. តាមអង្គការប្រាប់ថា អាក្រហមៗ រលោងៗ ភ្លឺៗ ហ្នឹង សុទ្ធតែគេដាក់គីមីទេ ត្រូវប្រយ័ត្ន !

    • បាទ អរគុណលោក Lovepeehs05 ។ ចំណីអាហារ​នៅស្រុក​ខ្មែរយើង​បច្ចុប្បន្ន​ ពិបាក​និងជ្រើស​រើស​​យកមក​ទទួល​​ទានណាស់ ព្រោះតែមិន​ស្រួល​ សុទ្ធតែដាក់​ថ្នាំគីមី (ទាំងនៅទីផ្សារជនបទ ទាំងនៅទីផ្សារ​ប្រជុំជន)…​

  6. នេះជាកំហុសនរណា ? ពិតជាកំហុសរបស់រដ្ឋាភិាលខ្មែរ ! មែនទេ ? ឬជាកំហុសរបស់លោកស្រុកស្រែ ? រឿងនេះមិនអាចចាត់ថាជារឿងធម្មតាទេ ! បើសិនជាសុខភាពមិនល្អហើយ វាអាចប៉ះពាល់នូវអ្វីៗទាំងអស់ តើប៉ះពាល់អ្វីខ្លះ សូមលោកស្រុកស្រែជួយថ្លែងបរិយាយ !

  7. រឿងសួររកកំហុសនេះ​ ស្រុកខ្មែរយើង​ប្រហែល​ជា​ពិបាក​រកបន្តិចហើយ ព្រោះម្នាក់ៗ​ កំរនឹង​ទទួល​ស្គាល់​ថា​ខ្លួនមាន​កំហុស​ណាស់។ ផ្ទុយទៅ​វិញ​​ការដណ្តើម​គ្នា​ត្រូវ​​ គឺ​ជនជាតិ​ខ្មែរយើង​ចូល​ចិត្តលេខម៉ាម៉ឺនហើយ…។
    ខ្ញុំនឹង​ឆ្លើយ​តបនឹងសំណួរ​របស់​​លោក​ ក្នុង​ប្រកាស​របស់​ខ្ញុំ​ថ្ងៃនេះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s