ស្អប់បុគ្គលលោក ហ៊ុនសែន ឬ​ស្អប់​អ្នកគាំទ្រ​លោក ហ៊ុនសែន?


មុននឹងចូលដល់​សាច់រឿង ខ្ញុំសុំទោសទុកជាមុនអោយហើយ… ហើយខ្ញុំ​ក៍ត្រៀម​ខ្លួន​ដែរ… ព្រោះ​គ្រាប់​ផ្លោងសំដី​នឹងកំទេច​ទីតាំង​ស្រុកស្រែ​ខ្ញុំនេះទាំងស្រុង​ហើយ…។

ប៉ុន្មានថ្ងៃ​នេះ ខ្ញុំឃើញ​ផ្ទះ​អ្នក​ជិតខាង​ខ្ញុំ ​ហាក់​ដូចជា​កំពុង​មានផ្កាភ្លើង​ហុយៗ ដែល​នេះ​​ជាសញ្ញា​នៃ​ការកកើត​អគ្គិភ័យ​… ខ្ញុំ​ចង់​ចូលរួមដែរ តែមិនមែន​ជួយ​​លត់​ភ្លើង​ទេ​ គឺជួយ​​​ហួច​ហៅ​ខ្យល់តែម្តង…​ តែខ្លាច​ឆេះផ្ទះ​គាត់​ម៉ត់​ទៅ ធើម៉េចហូវ?… ក៍​សំរេច​ចិត្ត​ថា បើ​ឆេះយ៉ាង​ម៉េច​យ៉ាង​ម៉ា​អី គឺ​មក​​ឆេះ​ផ្ទះ​ស្រុកស្រែ​ខ្ញុំចុះ​ កុំទៅ​ឆេះផ្ទះ​គេ​អី…។

រឿងរ៉ាវ គឺ​ដោយសារ​មានញាតិ​យើង​ម្នាក់​ គាត់​បាន​បញ្ចេញទស្សនៈ​ផ្ទាល់​ខ្លួន​បែប​សន្តិភាព​និយម ដើម្បី​ជៀសវាង​អោយ​បាន​ដាច់​ខាត​នូវ​ជំលោះ​​ផ្ទៃ​ក្នុង​ប្រដាប់អាវុធ សំដៅ​កុំ​អោយ​មាន​ការ​បង្ហូរ​ឈាម​រវាង​ខ្មែរ​ និង​ខ្មែរ​នា​ពេល​អនាគត។ ក៍​ប៉ុន្តែ​ ​មាន​អស់​លោក​អ្នក​ចេះដឹងខ្លះ ដែល​មាន​ចំណេះដឹង​​​​​ដ៏​ខ្ពង់​ខ្ពស់​ខាងផ្នែក​នយោបាយ​​​​ និងមាន​ស្មារតី​ស្នេហាជាតិ​គួរអោយ​គោរព​នៅ​ទី​នេះ​ បែរ​ជា​ទៅ​ចង​កំហឹង​យ៉ាង​​​ក្រពុលមុខ​​ទៅ​លើ​លោក​ ហ៊ុនសែន និង​ម្ចាស់ប្រកាសនោះ​ទៅ​វិញ។ ​​

ដោយពិតទៅ ខ្ញុំមិនស្អប់​ទេ​អ្នក​នយោបាយ តែ​ខ្ញុំក៍​មិន​សូវ​ជា​​ចូល​ចិត្ត​​បុគ្គល ឬ​ក្រុម​ណា​មួយ ​ដែល​​ជា​អ្នក​​បំរើ​​នយោបាយ​​អោយ​អ្នក​ដទៃ​ណា ​ទាំង​ងងឹត​ងងុល​នោះ​ដែរ។ អាច​ហៅ​ម៉្យាង​ទៀត​ថា ជាជន​ចូល​ចិត្ត​ធ្វើ​ខ្លួន​ជា​ក្របី​អោយ​អ្នក​នយោបាយ​ជិះ​ចំលង​ភក់ ឬក៍ជន​ដែល​យក​អ្នក​ដទៃ​មក​ធ្វើ​ជាក្របី​អោយ​ខ្លួន​ជិះ​ចំលងភក់​ដែរ..!! ធម្មតាទេ មនុស្ស​តែង​មាន​គំនិត​ និង​ទស្សនៈខុស​គ្នា ហើយ​ទង្វើ​ដែល​ស្តែង​ចេញ​មក​ក៍​ខុស​គ្នា​ដែរ។ ហើយ​សំរាប់​ខ្ញុំ​នៅ​ទីនេះ ជានិច្ចកាល​តែង​តែ​ជៀស​វាង​មិន​និយាយ​​ប៉ះពាល់ ឬធ្វើអោយ​អាប់អោន​​ដល់​បាវចនា​ទាំងបី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​​គឺ៖

  • ជាតិ ​(អ្នកដឹកនាំជាតិ ឬប៉ះពាល់​ដល់​​សន្តិសុខ​ជាតិ)
  • សាសនា ​(វិស័យ​ព្រះពុទ្ធ​សាសនា)
  • ព្រះមហាក្សត្រ (ក្សត្រ​កំពុង​សោយរាជ្យ និង​ព្រះញាតិ​វង្សានុវង្ស)​​

ហេតុនេះ បំណងរបស់ខ្ញុំ​តាំងពី​ដំបូង​មក​ គឺ​ចង់​យកទីនេះ​ជាកន្លែង​ជជែកគ្នា​កំសាន្ត​បែប​សាមញ្ញៗ (មិន​ពិធីការ​ក្បាច់​ក្បូរ) និងការ​ជជែក​​បែប​មិត្តភាព​ក្នុង​នាម​ជាខ្មែរ​ដូចគ្នា​ដើម្បី​ជាការ​សប្បាយផង និង​ជាការ​រៀន​សូត្រ​ពីគ្នា​ទៅ​វិញ​ទៅ​មក​​ផង។ ខ្ញុំ​ជា​អ្នក​ដើរ​គេច និង​​មិន​ចូល​​ចិត្ត​​ចង់​ជជែក​ពី​រឿង​នយោបាយ ជាមួយ​អ្នក​ដទៃ​ណា​សោះ ​តាំងពីដើម​រៀង​មក។ តែ​ថ្ងៃ​នេះ ខ្ញុំ​ក៍​មិន​ដឹង​ហេតុ​ម៉េច​ដែរ បែរ​ជា​មក​ទាក់​ជំពប់​នឹងការ​និយាយ​ពាក់​ព័ន្ធ​​​ដល់​​​រឿង​ស្រុកទេស ​នយោបាយ នយោបោក​នេះ​ដដែល។​

ខ្ញុំមានចំងល់​មួយ… ឆ្ងល់យូរហើយ… ​ឆ្ងល់ថា ហេតុអី​បាន​ជា ​ខ្មែរ​ក្រៅ​ស្រុក ជាទី​គោរព​​របស់ខ្ញុំ​​​(មិនទូទៅទេ) ស្អប់លោក ហ៊ុនសែន ខ្លាំងម៉្លេះ? ព្រោះ​តាំងពីមុនៗ​មក ខ្ញុំហាក់​ដូច​ជា​​យល់​ថា ពួកគេ​​ទាំងនោះ មិន​ស្អប់​បុគ្គល​​លោក ហ៊ុនសែន អីណាស់​ណា​ទេ តែបើថា​ច្រណែន​នឹងលោក​ ហ៊ុនសែន ដូចជា​​ត្រូវជាង..!! គឺ​ច្រណែន​​​ដោយសារ​តែ​​បោះឆ្នោត​ម្តងៗ​ ​មិន​ឈ្នះ​លោក ហ៊ុនសែន ​ឬនិយាយ​អោយ​ចំទៅ គឺ​ខឹង​មិន​បាន​អំណាច​​ពីលោក​ ហ៊ុនសែន មក​គ្រប់​គ្រង​តែម្តង។​ហេតុនេះ​ អោយ​តែ​ឮ​នរណា​និយាយ​គាំទ្រ ឬលើក​ជើង​លោក ហ៊ុនសែន អី​បន្តិចបន្ទួច គឺក្តៅក្រហាយ​នឹង​អ្នក​ហ្នុងភ្លាម… នេះ​ខ្ញុំគ្រាន់​តែ​គិតឆ្ងល់​ទេបាទ…​កុំទាន់​អាល​ឆេះដុំ​ដាក់ខ្ញុំ​អី..!!​

តាមពិត ការធ្វើនយោបាយ អា ក ដាក់ជើង ដ ណា ក៍ដូចជាអា ក ដាក់​ជើង ដ ណាដែរ គឺចង់ឈ្នះដូចតែគ្នា ​ដៀតែខ្នូចទេ។ បើមិនជឿទេ ទៅស្បថ​នៅ​ព្រះអង្គដងកើរទៅ។ ​ហើយ​វិធី​នៃ​ការ​យក​ឈ្នះ​រៀងៗ​ខ្លួននេះ បើមិន​ប្រើ​ល្បិចទេ គឺទៅអត់រួច។ ហេតុនេះ​ បើអ្នក​ណា​​ល្បិច​ខ្សោយ​ គឺចាញ់… ​បន្ទាប់មក​ គឺបាយៗ…​ឡើយសិនហៀរ..!! ហើយ​ចំណុច​នេះ សំរាប់​​អ្នក​ចាញ់​ក្នុង​ល្បែង​នយោបាយ​ គឺត្រូវ​តែ​ហ៊ាន​ទទួល​ស្គាល់​ចំណុច​ខ្សោយ​របស់​ខ្លួនឯង ដោយ​មិន​ត្រូវ​ខឹង​មួរម៉ៅ​ដាក់​អ្នក​ឈ្នះទេ។ ព្រោះ​ការ​ធ្វើ​បែបនេះ​ នឹងធ្វើអោយ​អ្នកឈ្នះ​យល់​ថា ខ្លួន​ទទួល​នូវ​ភាព​អយុត្តិធម៌​ធំណាស់​ដោយសារ​តែ​អ្នក​ចាញ់​យំ​ឡាំប៉ា..!!

និយាយតាមត្រង់​ចុះ រាល់ការ​បោះឆ្នោតម្តងៗ អ្នក​ទៅ​បោះឆ្នោត​គ្រប់ៗ​រូប​ មានការ​ស្ទាក់​ស្ទើរ​ក្នុងការ​សំរេច​ចិត្ត​ ដើម្បី​ជ្រើស​រើស​មេ​ដឹកនាំ​ប្រទេស​ជាតិ​ណាស់។ ក៍ប៉ុន្តែ​ នេះ​គឺមក​ពី​គ្មាន​ជំរើស..!! ឥឡូវ​យើង​ធ្វើការ​ប្រៀបធៀប​គ្នា​មើល តើ​មាន​បុគ្គលណា​ដែល​គ្រាន់បើ​ជាង​បុគ្គល​លោក ហ៊ុនសែន ទៅ? គឺអត់..!! ខ្ញុំនិយាយ​​បែប​​នេះ ស្មានតែ​​លោក ហ៊ុនសែន អោយបាយ​ខ្ញុំស៊ី​? តែនេះ​ជាការពិត។ ព្រោះលោក​ ហ៊ុនសែន មាន​ភាព​ឈ្លាសវៃ​ជាងនរណាៗ​ទាំងអស់ ដោយ​ក្នុង​នោះ​ រាប់​ទាំង​ភាពឈ្លាសវៃ​ក្នុង​ការ​កំចាត់​គូរ​ប្រជែង​របស់​គាត់​ថែមទៀតផង។​ ​ម៉្យាងទៀតលោក ហ៊ុនសែន ជាអ្នក​ចំណាន​ក្នុង​សឹង​សង្រ្គាម ហើយ​​កងទ័ពទាំងអស់​​ គឺគោរព និង​ចាំស្តាប់​បញ្ជាគាត់​តែម្នាក់​គត់។ ចំណុចនេះសំខាន់ណាស់ ព្រោះដោយសារ​សភាពការណ៍​ស្រុក​ទេស​យើង​​ស្ថិតនៅ​ចន្លោះ​​សត្វ​ខ្លា និង​សត្វក្រពើ ដូច្នេះ​អ្នក​ដឹកនាំ​ប្រទេស​យើងបច្ចុប្បន្ន​នេះ គឺគួរតែ​ជាអ្នក​ដែល​ពូកែ​ខាង​យុទ្ធសាស្រ្ត​សឹក​សង្រ្គាម​ជា​អាទិភាព​​ទីមួយ ឯអ្នក​ពូកែ​ខាង​សេដ្ឋកិច្ច​ជាអាទិភាពទីពីរ ទើប​ធ្វើ​អោយ​ប្រទេស​ជាតិ​ ​ជៀសផុតបាន​​ពីការ​រំលោភ​បំពាន​នានា។ ហើយ​នៅពេល​ដែល​ការ​ដោះស្រាយ​ព្រំដែន​បាន​ចប់​សព្វគ្រប់​ប្រកប​ដោយ​សន្តិវិធី​រួចមក ទើបយើង​ត្រូវការ​មេ​ដឹកនាំ​ខាង​សេដ្ឋកិច្ច​ជា​​អាទិភាពទីមួយ  ឯអ្នកពូកែ​ខាង​សឹក​សង្រ្គាម​ជាអាទិភាព​ទីពីរវិញ។ នេះ​គឺ​ជាការ​យល់​ឃើញ​របស់​ខ្ញុំ។

និយាយៗទៅ ពេលឃោសនា​បោះឆ្នោតម្តងៗ ខ្ញុំមិនចង់​បង្អាប់​អ្នក​មក​ពី​ក្រៅទេ តែមើលទៅ​ដូចជា​ពិបាក​ភ្នែកណាស់។ នេះអាចប្រហែល​មក​ពី​ខ្ញុំ ​​មាន​ខួរក្បាល​មិន​ជឿនលឿន មិន​ប្រជាធិបតេយ្យ​ដូចអ្នក​មក​ពី​ក្រៅ​​ក៍​មិន​ដឹង បាន​ជា​ខ្ញុំ​មើល​ទៅ​ឃើញ​យ៉ាប់​បែប​នេះ..!! តាម​ការ​កត់​សំគាល់​របស់​ខ្ញុំមួយ​ទៀត​នោះ​គឺ ខ្មែរ​រស់​នៅ​ក្រៅ​ស្រុក ​​ច្រើន​តែ​គិត​​សំឡឹង​មើល​មក​​​ខ្មែរក្នុង​ស្រុក សុទ្ធតែ​ជាពួកស្វា ពួក​ពុករលួយ… ជា​ពួក​អាយ៉ង​​, ជា​ពួក​គ្មានការ​ចេះដឹង​ដូចខ្លួន​ដែល​រស់​នៅ​ប្រទេស​លោក​សេរី​ទេ… ហើយ​ចំពោះ​អ្នក​ដែល​កំពុង​កាន់​ជើង​ ហ៊ុន សែន គឺ​ជា​បុគ្គលមិន​គួរ​អោយ​រាប់​រក..!!..

តែ​ខ្ញុំ​​​ចង់​ប្រាប់​​យក​​បុណ្យ​ទៅ​ចុះថា​ អស់លោក​ស្អប់​ត្រឹម​​​បុគ្គល​លោក ហ៊ុនសែន បាន​ហើយ ដោយ​មិន​ត្រូវ​ស្អប់​អ្នក​គាំទ្រ​លោក​ ហ៊ុន សែន​ឡើយ…។ ផ្ទុយ​ទៅវិញ គឺត្រូវ​​តែ​ទាក់​ទាញ​អ្នក​គាំទ្រ​លោក​ ហ៊ុន សែន អោយ​ងាក​ចេញ​​មក​គាំទ្រ​ក្រុម ឬ​បក្ស​របស់​​អស់​លោក​វិញ ទើប​បាន​អស់​លោក​ឈ្នះ​។ បើមិន​អីចឹង​ទេ អស់លោក​នឹង​ចាញ់​​រហូត..!!..

ស្រុកស្រែ

Advertisements

54 responses to “ស្អប់បុគ្គលលោក ហ៊ុនសែន ឬ​ស្អប់​អ្នកគាំទ្រ​លោក ហ៊ុនសែន?

  1. ជំរាបសួរ ម្ចាស់ Blog ដីខ្មែរ​ស្រែយួនជា​ទីស្នេហា ខ្ញុំ​សុំ​បញ្ចេញ​មតិ​មួយមក៖
    -អោយ​តែ​ដល់​ពេល​ឃោសនា​បោះ​ឆ្នោត​គឺ​បាត់​រូប​ហ៊ុនសែន អោយ​ឆឹង​មិន​ដឹង​ថា​សំងំនៅ​ទី​ណា​នោះ​ទេ?? បើ​មិន​ជឿកត់ទុក​ក្នុង​ខួរ​ពណ៌​សផង មិន​មែន​កត់​ទុកក្នុង​ខួរ​ពណ៌​លឿង​នោះទេ ?? (ខួរ​ពណ៌​លឿង=អាច់) .។
    -រឿង​ដែរ​ខ្មែរ​នៅ​ក្រៅ​ស្រុក ក្នុង​ស្រុក​គេ​ក្តៅ​ក្រហាយ និង​ការ​បោះ​ឆ្នោត​មិន​ឈ្នះ​ហ៊ុន​សែន​គឺ​មក​ពី​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត បាត់​ឈ្មោះ មាន​ជន​ជាតិ​យួន​ខុសច្បាប់​ជួយ​បោះ​ឆ្នោត​អោយ គជប សុទ្ធតែ​មក​ពី​គណ​បក្ស​ស្រី​លើក​ជើង សួរ​ថាសេរី​និង​យុត្តិធម៌​ត្រង់​ណា ?? សំនួរ​នេះ​ខ្ញុំ​សួរ​ខ្មែរ​នៅ​ស្រុកក្រៅ​មិន​មែន​សួរ​ម្ចាស់ Blog ដីខ្មែរ​ស្រែយួនជា​ទីស្នេហា​ នោះ​ទេ ព្រោះ​ខ្ញុំ​ដឹង​ថាលោក​ដឹង​ដែរ​តែ​ធ្វើ​លប់ធ្វើ​អា​ជ័យធ្វើ​អា​ស្រូយ ព្រោះ​លោក​បាន​ទិញ​ iPhone ក៏​ព្រោះ​តែ….៊។
    -អ្នក​ដែរ​មិន​ស្អប់​លោក​ហ៊ុន​សែន ឬ​ស្រលាញ់​ហ៊ុន​សែន មកពី​មាន​ការ​ងារ​សមរម មាន​មុខ​របរ​កាក់កប
    +សំនួរសួរ​ថា តើ iPhone ដែរ​អស់​លោក​ លោកស្រី អ្នក​នាង​កញ្ញា កាន់​នៅ​នឹងដៃហ្នឹង បាន​ដោយ​សារ​អ្វី?
    ក-បាន​ដោយសារ ប្រាក់ខែ
    ខ-បាន​ដោយសារ រកស៊ីចំនេញ
    គ-​បាន​ដោយ​សារ គេអោយ
    ឃ-​បាន​ដោយសារ ប្រព្រឹតអំពើពុករលួយ​បំផ្លាញ​ជាតិ
    ង-បាន​ដោយសារ កាប់ព្រៃ
    ច-បាន​ដោយសារ ដេញ​គេ​យក​ដី
    ឆ-បាន​ដោយសារ ធ្លាក់ពី​លើមេឃ

    សូម​ជ្រើសរើស​យក​ចម្លើយ​មួយ ដែរ​ត្រឹម​ត្រូវ​ចំ​ពោះ​អ្នក
    រង្វាន់បានគ្រប់​គ្នា គឺ​មួយនាក់ ២ពិល
    កន្លែង​បើក​រង្វាន់គឺ​នៅ Blog ដីខ្មែរ​ស្រែយួន

  2. ហេហេ… ជាដំបូង គឺសូមអរគុណលោក KhmerDLStation ដែល​លោកដូរ​មក​ហៅ​ស្រុកស្រែខ្ញុំ ទៅជា​ដីខ្មែរ​ស្រែយួន នេះ ពិរោះដែរតើ…​សុំសរសើរៗ…

    ជជែកគ្នាតើ.. ធ្វើចិត្តអោយ​ត្រជាក់ៗសិនទៅ។ ខ្ញុំបានជំរាបអស់​លោក​ហើយ​តើ ថា ធ្វើនយោបាយ គឺគេ​ប្រើល្បិច។ បើល្បិចខ្លួនឯង​ខ្សោយហើយ គឺលទ្ធផល​ចេញមក សឺរ៉ូពងមាន់ហើយ… ឥឡូវ​ខ្ញុំសួរមួយ៖ ចុះបើដឹង​ថា គេលួចបន្លំដែរ ម៉េច​ក៍មិនរក​ភស្តុតាង​​ប្តឹង​គេទៅ។ ព្រោះពេល​បោះឆ្នោតម្តងៗ បើតាម​ខ្ញុំដឹង គឺសុទ្ធ​តែ​មាន​ភ្នាក់​ងារ​​គ្រប់​​គណៈ​បក្ស​​ទាំងអស់​​ចូលរួម​ជាអ្នកសង្កេតការណ៍ សង្កេតកោញ​អី​ព្រោងព្រាត ចុះហេតុអី​ក៍មើល​មិនឃើញគេបន្លំ?… អ្ហាស! ខ្ញុំសួរ​ដូចឆ្លាតចុះ…។

    ចំពោះ​រឿងការ​ប្រើប្រាស់​ អាយហ្វូន អាយហ្វោញ អី​ខ្ញុំ​មិន​ដឹង​ដែរ ព្រោះនេះ​ជា​សិទ្ធ​របស់​បុគ្គល​គ្រប់ៗ​រូប គេចង់​ប្រើ​ប្រាស់​អី គឺ​ជារឿង​របស់​គេ។ សួរខ្ញុំ ខ្ញុំម៉េច ដឹងទៅលោក KhmerDLStation…

  3. លោកពូកែ​ធ្វើ​ទើ​ជា​ឆ្លាត​មែន ខ្ញុំ​និយាយ គជប សុទ្ធតែ​ស្រី​លើក​ជើង មិននិយាយ​អំ​ពី​អ្នក​សង្កេត​ការណ៍​មកពី​គ្រប់​គណៈបក្សនោះ​ទេ ត្រង់​កន្លែង​នេះ​លោក​មិនទាន់​យល់​សំ​ដី​គេ ខ្ញុំ​អាចកាត់​ស្មាន​បាន​ថា ចំ​នេះ​ដឹង​លោក​ខ្សោយ​ណាស់ ។ បើតាម​ដំបូន្មានខ្ញុំ​សូម​លោក​កាត់​បន្ថយ ពេ​ល​ដើរ​លេង និង​ពេល​ផឹក​ស៊ី រួច​យក​ពេល​ទាំង​នោះ​ទៅ អាន​សៀវ​ភៅទាក់​ទង​នឹងស្រុក​ខ្មែរ​វិញ​ទៅ​ល្អ​ជាង ។ គឺ​អាន​សៀវ​ភៅ​អំពី​ស្រុក​ខ្មែរ​មិន​មែន​សៀវ​ភៅអំពី​ស្រុក​ស្រែទេណា សូម​បែង​អោយ​បាន​ច្បាស់ 🙂
    រឿង​បន្លំ​សន្លឹក​ឆ្នោត គឺ​មាន​គណបក្សប្រឆាំង​ផ្តឹងមិន​ចេះ​អស់ ឥឡូវ​មាន​សិទ្ធ​មនុស្ស​ជួយ​ផ្តឹង​ថែម​ទៀត តើ​ភស្តុតាងនៅ​ឯណា ??? បើគ្មាន​ភស្តុតាងមែន​នោះ អ្នក​ប្រឆាំង​និង​អ្នក​ផ្តឹង​ ពេល​​នេះ​ប្រ​ហែល​ជា​ដេក​នៅ​ព្រៃ​សអស់​ហើយ​មើលទៅ!!

    • បាទ! លោក​ KhmerDLStation មិនដឹងថាលោក​យល់​ច្រលំ ឬខ្ញុំយល់​ច្រលំទេ តែ​នៅក្នុង​សមាជិក គជប មិនមែនមានតែ​ស្រីលើកជើងទេ តាមពិត​ក្នុង​នោះ​ក៍​មាន​បក្សប្រឆាំង​ដែលមាននិមិត្ត​សញ្ញា​ដូចប្រដាប់​បះឆ្កឹល​ឡើងលើ​នោះ​ផង​ដែរ។ ​តាមខ្ញុំយល់ ​នីតិវិធី​របស់​ គជប គឺ​ផ្អែកតាម​ពាក្យ​បណ្តឹង​របស់​អ្នក​សង្កេតការណ៍​របស់​គណៈបក្ស​និមួយៗ​ នៅ​តាមគ្រប់​មណ្ឌល​បោះឆ្នោត​ទាំងអស់​ ដើម្បី​​ធ្វើ​ការ​ដោះ​ស្រាយ​នូវ​រាល់​បាតុភាព​មិន​ប្រក្រតី ដែល​ទាក់​ទង​ដល់​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ ​នៅ​រាល់​ពេល​បោះ​ឆ្នោត​ម្តងៗ… នេះ​ខ្ញុំ​យល់​ឃើញ​ទេបាទ… ឯរឿង​ពិត​យ៉ាងណា​នោះ​ គឺ​មាន​តែ​អ្នក​ច្បាប់​ និង​ គជប ទេដែល​​ដឹង។

      ម៉្យាងទៀត លោកវាយ​តំលៃ​ថា​ចំណេះ​ដឹង​របស់​ខ្ញុំ​ខ្សោយ ឬតិចនេះ គឺ​ត្រូវ​ណាស់។ ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​ខំ​ប្រឹង​រៀន​សូត្រ​រាល់​ថ្ងៃ​​ពីលោកផង​ និង​ពី​គ្នីគ្នា​យើង​ទាំងអស់​ផង​ដែល​នៅ​ទី​នេះ។ ចំណែក​ឯ​ដំបូន្មាន​លោក​ដែលប្រាប់​ខ្ញុំ​អោយ​​កាត់​បន្ថយពេ​ល​ដើរ​លេង និង​ពេល​ផឹក​ស៊ីនេះ…​សុំទោសផង ខ្ញុំធ្វើ​អត់បាន​ទេ..!! ហើយ​អរគុណផង​ដែរ ​ដែល​លោក​បាន​ប្រាប់​ខ្ញុំ​ អោយ​រក​​​សៀវភៅ​អាន​​ស្តីពី​ស្រុក​ខ្មែរ មិនស្រុកស្រែ​…ហេហេ…

      តែខ្ញុំ​ក៍មាន​ដំបូន្មាន​សំរាប់​លោក​ដែរ គឺយក​ល្អ​សូម​លោក​ឧស្សាហ៍​​យក​ពេល​ទៅ​ស្តាប់​ធម៌​ទេសនា​ខ្លះទៅ… ជាពិសេស​គឺ​ធម៌​អប់រំចិត្ត… ព្រោះ​បើ​ចិត្ត​លោក​ឆេវឆាវ មិន​នឹងនរទេ លោក​អាច​នឹង​ងាយ​​វិនិច្ឆ័យ​​ដោយការ​​ភាន់​ច្រឡំ ហើយលទ្ធផល​ចុង​ក្រោយ​គឺ​មាន​តែ​ការ​ខក​ចិត្ត និង​ការ​ស្តាយ​ក្រោយ​តែ​ប៉ុណ្ណោះ។

      រឿងអ្នកធំៗ ឬអ្នក​នយោបាយ​ឈ្លោះគ្នា គឺជា​រឿង​ធម្មតា​ទៅ​ហើយ… ថ្ងៃនេះ​ពួក​គេ​ជេរ​គ្នា វាយ​ប្រហារ​ដោយ​ពាក្យ​សំដី​ដាក់​គ្នា… តែ​ស្អែកឡើង​ពួកគេ​ត្រូវ​គ្នា​វិញ ដោយ​ការ​ផ្តល់​ប្រយោជន៍​អោយ​គ្នា​ទៅវិញ​ទៅមក រួចជល់​​កែវ​គ្នា​មួយទៅ គឺ​ចប់..!! ចុះ​ចំពោះ​អ្នក​ដែល​ងុប​ងុល​ដើរតាម​​ដោយ​មិន​ដឹង​ទិស​តំបន់​វិញ ពេល​ដែល​ខាងលើៗ គេ​ត្រូវ​គ្នា​ទៅ គឺអ្នក​ងុបងុល​ដើរ​តាម​នោះ​ឯង​ ដែល​ទទួល​ការ​ខកចិត្ត ហើយ​ធ្លាក់​ខ្លួន​ក្រ​​អត់​អី​ស៊ីនោះ។ ងាក​ទៅ​ដី​ស្រែ​ក៍អស់ ព្រោះ​លក់​ជួយបក្ស​អស់​ហើយ… ងាក​ទៅ​មុខ​តំណែង​ដែល​មេបក្ស​សន្យា​ផ្តល់​អោយ​​ គឺត្រូវ​រង់​ចាំ​ទាល់តែ​សេះ​ដុះ​ស្នែង…​​នេះ​គឺជា​រឿង​ពិត​នៅ​តាម​ទី​ជនបទ​ស្រុក​ស្រែ​ចំការ​​របស់​យើង ដែល​ខ្ញុំ​សង្កេត​ឃើញ​ស្ទើរ​តែ​ពេញ​ផ្ទៃ​ប្រទេស។ ចំណែក​អស់​លោក​ដែល​មក​ពី​ខាង​ក្រៅ គេ​មាន​​ទៅ​ខ្វល់​អី​គេ បើ​ចាញ់​ឆ្នោត ត្រ​ឡប់​ទៅ​អេះ​ស្រែង​នៅ​ស្រុកបារាំង ឬស្រុក​អាគាំងវិញ​ក៍​អត់​បញ្ហាដែរ។ ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ដែល​ឈឺក្បាល​នឹង​រឿង​អ្នក​នយោបាយ​ឈ្លោះ​គ្នា​ទេ គឺម្នាក់ៗ ចង់​បាន​តែ​អំណាច​នេះ​ឯង។ តែការទទួល​បាន​អំណាច​ហើយ ហើយ​​យក​អំណាច​នោះ​​មក​ប្រើ​ប្រាស់​ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ គឺជា​រឿង​ដោយ​ឡែក​មួយ​ទៀត។

      រីឯ​ល្ខោន​រឿង​យក្ស​ខកឆាក សំរាប់​អ្នក​ងុបងុល​នឹង​នយោបាយ​ គឺ​តែប៉ុណ្ណឹងឯង…

  4. អ្នកដឹកនាំខ្មែរធំៗមហិមានិយាយឡើងខោះទឹកមាត់ថាស្រុកខ្មែរមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបោះឆ្នោតតាមអាណត្តិ.តែបើមើលទៅដូចស្រុកយួនដែរនឹង។
    អំណាចបុគ្កលនិយមដូចតែយួនដែរនឹងខុសចឹត្តម្នាក់ខុសខ្មែរម៉ានគរ.
    ស្រុកស្រែនៅក្នុងស្រុកដូចខ្ញុំដែរតើស្រុកស្រែមើលឃើញដូចខ្ញុំទេ?
    តាលោកបងធំថាខុសគឺខុសហើយកុំចង់មកកែហើយបើចង់កែលោកបងធំសួថា៖
    សាក់ប៉ុន្មានឬផ្កាយម៉ាន?ម្នាក់ៗមិនបាច់ស៊ីអំពិលទេរាកអាចណ៍មករូព្រោះខ្លាចផ្កាយ
    ហោះទៅលើមេឃវិញ.

    • ដោយសារ​តែលោកបងធំ គាត់​ខ្លាំង​ជាង​គេ​ហ្នុងហើយ បាន​ជា​គាត់​ឈ្នះឆ្នោត​ និង​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​រហូត​នោះ…

  5. ហាស​ ហេ សុំ​សើច​មួយ 🙂 ម៉េច​ដែរ ស្រុក​ស្រែ !!!!!! ខំ​សរសេរ​អោយ​បាន​ច្រើន​ទៅ​ជិត​បាន​​ប៉​ច័ន្ទ​ពាក់​នៅ​នឹង​ស្មា​ដែរ​ហើយ

    • គឺជាកិត្តិយសណាស់ ប្រសិនបើបាន​ពាក់​ព្រះ​ច័ន្ទ នៅ​លើ​ស្មា​ខុស​គេ​បែបនេះ។

      • សម្ថភាព​លោក​បាន​ត្រឹម​ជួយ​ស្រែក​អោយ​ហ៊ុនសែន​ទេ ដែរ​ភាសា​ខ្មែរ​គេ​ហៅថា អាជ័យ​ធ្លាក់​ទឹក​ហៃ​អើៗៗ កុំប្រាថ្នា​ពាក់​ព្រះ​ច័ន្ទ គ្រាន់​តែ​ពាក់ផ្កាយ រលាយព្រៃ​ រលាយ​ដី​ប៉ុន្នឹង​ហើយ ចុះ​ទំរាំង​ព្រះ​ច័ន្ទ ស្រាវ​ណាស់ 😯

      • លោកកាន់តែក្រពុល​មុខ ស្អប់​បុគ្គល ហ៊ុនសែន​ មែនទែនហើយ…​ហិហិៗៗៗ…

  6. ខ្មែរ​នៅ​ក្នុង​ស្រុក នៅ​ក្រៅ​ស្រុក មាន​អ្នក​ស្រលាញ់​អ្នក​ស្អប់ អ្នក​គាំទ្រ និង មិន​គាំ​ទ្រ​សម្ដេច​ហ៊ុន​សែន ដូច​តែ​គ្នា។ គ្រាន់​តែ​ខ្មែរ​នៅ​ក្នុង​ស្រុក​មិន​ហ៊ាន​ចេចចាច ដូច​ខ្មែរ​នៅ​ក្រៅ​ស្រុក ព្រោះ​ខ្លាច​បែក​ក្បាល។

    • អរគុណលោកវិចិត្រ។ ចំពោះ​ខ្មែរ​ក្នុង​ស្រុក​ ខ្ញុំដឹង​ច្បាស់​ណាស់ពួកគេ​ចូល​ចិត្ត​ដោយសារ​អី និង​មិន​ចូលចិត្ត​ដោយសារ​អី។

  7. ខ្ញុំ​សូម​ចុច «like» អត្ថបទ​នេះ​របស់​លោក​ស្រុក​ស្រែ ១០០០​ដង ហេហេ….!

    • អរគុណលោកសុភ័ក្រ្ត។ ខ្មែរយើង​បែកបាក់គ្នា គឺ​ដោយសារ​តែចរិត​មិនចេះ​ទទួល​ស្គាល់​ការពិត ឆេវឆាវ និងមិនចេះ​ទទួល​យក​យោបល់​អ្នក​ដទៃ​​យក​ទៅ​ត្រិះរិះ​ពិចារណា ដែលនេះ​គឺ​ជា​មូល​ហេតុ​ ធ្វើអោយយើង​​មិនអាច​រួបរួម​សាមគ្គី​គ្នា​បាន​យូរអង្វែង។

  8. ទើបដឹងថាខ្មែរឥឡូវបែងចែកជាពីរ៖ ខ្មែរក្នុងស្រុក និងខ្មែរក្រៅស្រុក។

    • អ្នកស្រុក​ក្រៅ​ គេ​​មាន​អារម្មណ៍​បែង​ចែក​បែបនេះ​យូរ​ហើយ គឺ​អោយ​តែ​អ្នក​រស់​នៅ​ និង​ធ្វើ​ការ​បំរើ​រាជការខ្មែរ គឺ​សុទ្ធ​តែ​ពួក​អាយ៉ងយួន និង​ពួក​ពុក​រលួយ… ខ្ញុំ​មាន​អារម្មណ៍​សង្វេគ​ពី​រឿង​ខ្មែរ​មើល​ងាយ​ខ្មែរ​គ្នាឯង​បែប​នេះ​ណាស់។

      • អាយយ៉ង​យួន គឺ​សំដៅ មន្រ្តីពុលរលួយ មន្រ្តី​លក់​ជាតិ
        ចុះ​លោកជា​មន្រ្តី​អី​ដែ??? មន្រ្តីស្អាត​ស្អំ​ ?

      • ខ្ញុំបានប្រាប់​លោក​ហើយ​តើ ថាខ្ញុំ​គឺខ្ញុំ! និយាយៗទៅ មិន​បាច់​​​ថា​ស្អាតស្អំ ឬ​មិនស្អាតស្អំ​ទេ គឺអោយតែ​អ្នក​ណា​ប្រឆាំង​នឹង​បក្ស​លោក គឺ​ត្រូវបាន​បក្ស​លោក​ចាត់​ទុក​ថា សុទ្ធ​តែ​ជា​អាយ៉ង​យួន​បាត់​ទៅ​ហើយ… តើ​យុត្តិធម៌​សំរាប់​មនុស្ស​ទូទៅ​អត់​ណឹង?

      • ស្រុក​ស្រែ​ដឹង​មក​ពី​ណា​ ថា ខ្មែរ​ស្រុក​ក្រៅ គេ​មាន​អារម្មណ៍​បែប​ហ្នឹង?

        យើង​ឃើញ​មនុស្ស​អសីលធម៌​ខ្លះ ដែល​នៅ​ក្រៅ​ស្រុក បញ្ចេញ​មតិ​ជេរ​ប្រមាថ​គេ តាម​វែបសាយ​នានា យើង​ថា​មនុស្ស​រស់​នៅ​ក្រៅ​ស្រុកសុទ្ធ​តែ​អសីលធម៌​ បែប​នេះ មិន​ត្រូវ​ទេ។

        ខ្ញុំ​ស្គាល់​មនុស្ស​ជា​ច្រើន មិន​ថា​ក្នុង​ស្រុក​រឺ​ក្រៅ​ស្រុក អ្នក​ខ្លះ​ជំនាញ​ខាងជេរ​តែ​ម្ដង មិន​ថា​អ្នក​គាំទ្រ អ្នក​ប្រឆាំង​នោះ​ទេ។ អ្នក​ដែល​រិះ​គន់​គេ​ថា ជេរប្រមាថ​គេ​នោះ ក៏​ជេរ​ប្រមាថ​គេវិញ​ដែរ (សូម​អាន​អត្ថបទ​អ្នក​ទាំង​នោះ អោយ​បាន​ច្រើន​ទៅ​នឹង​ដឹង​ហើយ !!!!)។ ខ្លះ​ទៀត គេ​ថ្លៃ​ថ្នូរ មាន​សីលធម៌ ប្រកាន់​ធម៌ ដូច​តែ​ខ្មែរ​នៅ​ក្នុង​ស្រុក​ដែរ ។

      • ជានិច្ចកាល​ខ្ញុំ​តែង​មាន​អាម្មណ៍​គោរព និង​កោសសរសើរ​ខ្មែរយើង​​ដែល​មាន​វាសនា​ខ្ពស់​ បានទៅ​​រស់​នៅ និង​សិក្សា​រៀន​សូត្រ​ក្នុង​ប្រទេស​គេ​ជឿន​លឿន​​បែប​នេះ​ណាស់។ ហើយ​ខ្ញុំ​ចេះ​តែ​លួច​សួរ​ខ្លួន​ឯង​ថា បើ​ពួក​គេរៀន​សូ​ត្រ​បាន​ចេះដឹង​ខ្ពង់​ខ្ពស់​ហើយ តើ​ពួក​គេ​មាន​បាន​នឹក​ឃើញ​ថា​ នឹងវិល​មក​​រួម​ចំណែក​​ជួយ​កសាង​ប្រទេសកំណើត​គាត់​​វិញ​ឬអត់ណ៎?​

  9. គ្រាន់តែ​ទទួល E-mail ភ្លាម ហើយគេ {សូម​ចុច «like» អត្ថបទ​នេះ​របស់​លោក​ស្រុក​ស្រែ ១០០០​ដង } ខ្ញុំ​មាន​អារម្មណ៍ចំលែកចិត្ត ក៏​បើ​មើល Blog ​ដីខ្មែរ​ស្រែយួន ភ្លាម ម៉ែអ្ហើយ!!! ស្មាន​ថា​អ្នក​ណា តាមពិត​គឺ​លោក​សុភ័ក្រ្ត បះសក់​ច្រោង 😯 សុំសោច​មួយទៀត ហាស ហាស ហាស ហេ ហូស ហូរ ហិះហី គេ​ដឹង​អស់​ហើយ ក៏​គ្មាន​អ្នក​គេ​រវល់​ទៀត​ដែរ អត់​ឃើញ​អ្នក​បញ្ចេញ​មតិ​ផ្សេង​សោះ ហត់​តែ​ខ្ញុំ​នេះ​ចង់​ធ្លាក់​អណ្តាត អើយលើកស្រុក​ស្រែ​នៅ​ផ្ទះ​អត់???

    • ខ្ញុំឃើញលោក​សុភ័ក្រ្ត ត្រូវបាន​មិត្ត​ជិត​ស្និទ្ធិគាត់ ត្មិះដៀល​ដល់​អាណាព្យាបាល​គាត់ ដែល​ខ្ញុំគិត​ថា គឺ​ជាការ​មិន​ត្រឹមត្រូវ។ បើស្អប់​បុគ្គល ហ៊ុនសែន គឺសូម​មេត្តា​កុំស្អប់​ដល់​អ្នក​គ្រាន់​តែ​បញ្ចេញ​មតិ​បន្តិចបន្ទួចសរសើរ​លោក​ ហ៊ុនសែន នោះ​​គឺ​ជា​ការ​វិនិច្ឆ័យ​ខុសហើយ។ យើង​ទាំង​អស់​គ្នា​គឺ​ជា​ខ្មែរ។ ហើយ​បើ​ខ្មែរ​រួបរួម ខ្មែរ​ធ្វើ​អី​ក៍​ឈ្នះ​ដែរ រាប់​ទាំង​ការ​បោះឆ្នោត​នេះ​ផង​ដែរ…។ សង្ឃឹមថាលោក KhmerDLStation នឹង​យល់​ដឹង​ពី​ខ្ញុំ​ច្បាស់​ជាងមុន។​

      • គេ​ថា ម៉ែឪយ៉ាង​ម៉េច​កូន​អញ្ជឹង!!! ឧទាហរណ៍មិត្ត​ម្នាក់​ អោយតែ​ខ្ញុំ​និយាយ​អំ​ពី​អំពើ​ខុស​ច្បាប់ របស់​មន្រ្តី​ពុក​រលួយ គឹ​វា​ទំលាក់​ទឹក​មុខ​ភា្លម 😦 មូលហេតុ​គឺ​វា​ដឹង​ច្បាស់​ណាស់ ថា​លុយ​ដែរ​ឪវារក​បាន​ គឺ​ជា​លុយ …. តែ​វា​មិនហ៊ាន​និយាយ​អី​ទេព្រោះ​​ការ​ពិត​វា​នៅ​លើគោកលើគាំង ទៅ​ប្រ​កែក​តវ៉ា ធ្វើ​ស្អី? បើ​ការ​ពិត​គេ​ដឹង​អស់​ហើយ​ហ្នឹង! តើ​លោក​ចូល​ចិត្ត​ប្រ​ព្រឹត្ត​អំ​ពើ​ពុក​រលួយ​ដែរ​ឬ​ទេ?? ប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ​មាន​ទោសដែរ​ឬទេ? តើ​ចង់​បាន​ប្រ​ទេស​ដែរ​ទាល់តែ​ពុក​រលួយ​ទើប​រស់​បាន​?
        និយាយ​ត្រង់​ចំនុច​ពុក​រលួយ ៖
        -បើនិយាយ​កុំ​អោយ​ប្រព្រឹត្ត​អំពើ​ពុលរលួយ ចំ​ពោះ​មនុស្ស​ពុក​រលួយ ដូច…..។
        -បើនិយាយ​កុំ​អោយ​ប្រព្រឹត្ត​អំពើ​ពុលរលួយ ចំពោះ​មនុស្ស​មិន​ពុក​រលួយដូច….។
        លោក​ប្រាកដ​ជា​​យល់​ថា អ្នក​ណា​ធ្វើ​អី​ក៏​ធ្វើ​អោយ​តែ​មាន​ផ្លូវ​ស្រេច​នឹង​គេ
        បើលោក​គិត​អញ្ជឹង​មែន​នោះ មាន​ន័យ​ថា​ប្រ​ទេស​នោះ​ជា​ប្រទេស​គ្មាន​ច្បាប់ ច្បាស់​ណាស់ 🙂

      • ខ្ញុំ​មើល​ទៅ​លោក​កាន់​តែ​ហត់​ណាស់​ហើយ… មើល​សំ​រាក​ ញាំទឹកញាំអី​សិន​ទៅ… សុខភាពលោក​សំខាន់​ណាស់​ណា… នេះខ្ញុំ​ប្រាប់​យក​តែ​អានិសង្ឃទេ​បាទ…

  10. ខ្ញុំ​ដឹង​លោក​ជា​អ្នក​និយម​កណ្តាល​ ខាង​ណេះក៏ឆីខាង​ណោះ​ក៏​ឆី 🙂 ត្រង់​ចំនុច​លោក​អោយ​ខ្ញុំ [ “”យក​ល្អ​សូម​លោក​ឧស្សាហ៍​​យក​ពេល​ទៅ​ស្តាប់​ធម៌​ទេសនា​ខ្លះទៅ… ជាពិសេស​គឺ​ធម៌​អប់រំចិត្ត… “” ] សុំទោស ចំ​នុច​នេះ​ខ្ញុំ​មិន​ចូល​ចិត្តទេ 🙂 មេសង្ឃ​ឥឡូវ​នេះ​បំរើនយោបាយ អោយ​ខ្ញុំ​ស្តាប់​ឧបករណ៍នយោ​បាយ ហាស ហា លោក​សង្ឃ​កម្ពុជា​ក្រោម​ធ្វើ​បាតុកម្ម ស្រាប់​តែ​មេ​សង្ឃ​បញ្ចេញ សង្ឃ​អោយ​ទៅ​វៃ សង្ឃ​កម្ពុជា​ក្រោម​ដែរ​ធ្វើ​បាតុ​កម្ម​អហិង្សា បើតាម​ទ្រឹស្តី​ហ៊ុនសែនគឺ (បន្លា​ទល់​បន្លា) ខ្ញុំ​ចង់​ទាល់តំរិះហើយ​នៀក និយាយជាមួយ​មនុស្ស ​មិន​ទទួល​ស្គាល់ការ​ពិត!! ខ្ញុំ​សង្ស័យ​ថា​ លោកយល់​ថា មតិ​ដែរ​គេ​លើក​ឡើង​​ទាំង​ប៉ុន្មានសុទ្ធ​តែ​ប្រ​ឌិត ទាំង​អស់​ឬ?? ហាស ហាស សូម​អញ្ជើញ​យល់​តទៅ​ទៀតចុះ។
    ខាង​ការ​សែតដែរ​កាន់​ជើង ហ៊ុន​សែន​គេ ស្រែក​បាន​លុយ
    ចុះ​លើក​បានអីដែរ??? លោក​ដឹង​ច្បាស់ណាស់ តែ​លោកចូលនឹមបាត់គេ​បាត់​ទៅ​ហើយសុម​ជួយសោក​ស្តាយ​ផង 😦 ចំណែកខ្ញុំ​ឯណេះ​វិញ ចង់​បាន​អី ហាស ហា ចង់​បាន​អ្នក​ដឹង​នាំ ដែរ​មាន តែ​២ណាត្តិ ) មិនមែន​កាន់​ម៉ាជីវិត​រួច​បន្ត​អោយ​កូន​នោះ​ទេ ហាស ហា គ្រាន់​តែ​និយាយ​ត្រង់​ចំនុចតូច​ន័យ​ប្រ​ជា​ធិបតេយ្យប៉ុន្នឹង មិន​ដឹង​ជា​បាន​អី​ត​ទៅ​គេ​វិញផង 🙂

    • ដោយសារ​តែខ្ញុំមិនមែន​ជាអ្នក​នយោបាយ​ណឹងហើយ បានជាខ្ញុំ​ត្រូវ​គ្រប់​បក្ស​ទាំង​អស់​… បក្ស​ណា​ក៍​ជាបក្ស​របស់​ខ្ញុំ​ ព្រោះ​សមាជិក​របស់​បក្ស​ទាំងអស់​នោះ​គឺ​ជា​ខ្មែរ​ដូច​ខ្ញុំដែរ​​។ តែបើខ្ញុំ​ដាក់​ខ្លួន​ជាខ្ញុំបំរើ​នយោបាយ​អោយ​គេវិញ គឺ​ខ្ញុំ​ចាក់​កៅឪ​ហើយ។ ខ្មែរ​គ្រប់ៗរូប​តោង​យល់ថា បើចង់​ជួយ​បំរើ​នយោបាយ​អោយ​គេ គឺ​ទាល់​តែ​ជួយ​ខ្លួន​ឯង​​អោយ​​មាន​ជីវភាព​រស់​នៅ​សមរម្យ​​សិន។ បើមិន​អី​ចឹង​ទេ លទ្ធផល​ចុង​ក្រោយ​ គឺ​មាន​ការ​តូចចិត្ត​ និងការ​ស្តាយ​ក្រោយ​តែប៉ុណ្ណោះ។​​

      លោក KhmerDLStation កាន់​តែ​ធ្វើ​អោយ​ខ្ញុំ​ខក​ចិត្ត​មែនទែន​ហើយ។ លោក​ថា​ មិនចូលចិត្ត​ធម៌អប់​រំ​របស់​ព្រះពុទ្ធ គឺ​ដោយសារ​តែព្រះ​សង្ឃបំរើ​​នយោបាយ។ តាមពិត​ទៅ ធម៌ក្នុងគម្ពីរ​ផ្សេង ឯព្រះ​សង្ឃ​អ្នក​ប្រតិបត្តិធម៌ផ្សឹង។ ធម៌​គឺ​ជាទ្រឺស្តី​ឬជា​ឳវាទ​របស់​ព្រះ​ពុទ្ធ។ ឯ​ព្រះសង្ឃ​ប្រព្រឹត្តិ​ខុស​គឺ​ជា​រឿង​បុគ្គល​សុទ្ធសាធ គ្មាន​ទាក់​ទង​អី​ជា​មួយ​ធម៌សោះ។ ​​ឬមួយក៍​លោក​​គិត​ថា ​ព្រះសង្ឃកាន់ជើង​លោក​ ហ៊ុនសែន គឺ​ជាសង្ឃខុស ហើយ​បើ​ព្រះសង្ឃ​​កាន់​ជើង​បក្ស​លោក គឺ​ជាសង្ឃត្រូវ? ហើយ​ខ្ញុំ​បាន​ជំរាប​លោក​ហើយ​តើ​ថា ខ្ញុំនិយាយ​នេះ មិនមែន​លោក​ ហ៊ុនសែន អោយ​បាយ​ខ្ញុំ​ស៊ី​ទេបាទ! ខ្ញុំគឺ​ខ្ញុំ! ទោះជាខ្ញុំ​រស់នៅ​ក្នុង​ស្ថានភាព​ណា​ក៍​ដោយ ក៍ខ្ញុំ​គឺនៅ​តែ​ជា​ខ្ញុំ​រហូត…

      រឿង​ប្រជាធិបតេយ្យ គឺជារឿង​ផ្សេង…ព្រោះ​ជា​រឿង​ប្រជាជន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹកនាំ​ប្រទេស​ ដោយ​មាន​គណៈបក្ស​ច្រើន​​ចូលរួម​ប្រកួត​ប្រជែង។ ឯ​រឿង​កាន់​អំណាច​តកូន តចៅ គឺ​ជារឿងផ្សឹង។ ខ្ញុំគិត​ថា ប្រហែល​ជា​បក្ស​លោក​​អស់​សង្ឃឹម​ក្នុង​ការ​បោះ​ឆ្នោត​ឈ្នះ​លោក​ ហ៊ុនសែន​ហើយ ​ទើប​បាន​ចេញក្បាច់​កំណត់​អណត្តិបែបនេះ។ តែខ្ញុំ​សង្ឃឹមថា​ បក្ស​លោក​អាច​នឹង​កែ​ច្បាប់​​ ដើម្បី​កំណត់​​អណត្តិ​អ្នក​ដឹក​នាំ​នេះ​បាន​ ប្រសិន​បើ​បក្ស​លោក​ឈ្នះឆ្នោត។ និយាយ​រួម​ទៅ បើ​អ្នកណា​ឈ្នះ​គេ​ហើយ ធ្វើ​អី​ក៍​សម​ដែរ… យល់​អត់?…

  11. មតិ​របស់​លោក​ដូច​ជា​ឃ្លាត​ឆ្ងាយ​អំពី​ច្បាប់ហើយ
    សរុប​មក​ខ្ញុំ​ត្រូវ​ការ​អ្នក​ដឹក​នាំ កាន់​តែ ២អាណិត្ត
    លោកត្រូវ​ការ​អ្នក​ដឹក​នាំ​ដែរ​នាំ​លាភ​អោយ​លោក

  12. ឥឡូវខ្ញុំសួរលោក​វិញ តើត្រូវធ្វើម៉េច ដើម្បី​កែច្បាប់​កំណត់​អ្នក​ដឹកនាំ​តែ២អណត្តិនេះបាន? គឺទាល់​តែ​លោកឈ្នះ​សំលេង​ក្នុង​សភា ៥០ បូក​ ១ សិន​ទើប​លោក​ចង់​កែអីក៍បាន​ដែរ។ ហើយ​តើ​ធ្វើយ៉ាងម៉េច​ទើប​បានគ្រប់​សំលេង ៥០ បូក ១​ទៅ? នេះគឺជា​ដំណោះ​ស្រាយ​ដែល​លោក​ត្រូវគិតក្នុង​ផ្ទៃ​ក្នុង​បក្ស​លោក។ ខ្ញុំគិតថា​ លោក​ចេះដឹង​ពី​រឿង​បក្ស​នេះ​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់​។ ចំណុច​ចុង​ក្រោយ​ គឺ​ខ្ញុំ​ចង់​ផ្តាំលោក​ថា បើ​លោក​ចង់​ប្រឡូក​ក្នុង​នយោបាយ តោង​លោក​ត្រូវ​បើក​ចិត្ត​អោយ​ទូលាយ និង​អត់ធ្មត់​ក្នុង​ការ​ត្រិះរិះ​ពិចារណា​រឿង​ហេតុ​អ្វី​មួយ​អោយ​បាន​ម៉ត់​ចត់​ នោះ​លោក​នឹង​ទទួល​បាន​ជោគជ័យ​ជា​មិន​ខាន។

  13. សួរស្តីអ្នកទាំងអស់គ្នា បើយើងប្រកែកគ្នាបែបនេះមិនល្ឡទេ យើងទាំងអស់គ្នា​​
    សុទ្ធតែមានដើមកំនើតជាខែ្មរ យើងគួរតែរួមគំនិតគ្នា ចែករំលែកគ្នា​និងធើ្វយ៉ាង
    ណាអោយប្រទេសយើងរីកចំរើន….ហើយរឿងទាំងអស់នោះមិនកើតចេញពី
    ការបង្ឡាប់​ រឺលើកបន្តុប… សំខាន់គឺសីលធម៌.គុណធម៌.សច្ចះធម៌…..ខ្ញុំមិនមែន
    ជាអ្នកនយោបាយ​ រឺយល់ដឹងពីនយោបាយទេ តែស្តាប់ព្ញអ្នកទាំងអស់គ្នានិយាយ
    ខ្ញុំយល់បានខ្លះៗ

    អ្នកធ្វើនយោបាយគឺត្រូវប្រើល្បិច អ្នកដែលពូកែល្បិចទើបសមជាអ្នកនយោបាយ

    បើថាលោក​ ហ៊ុនសែន គាត់បន្លំសន្លឹកឆ្នោតចុះតំណាងផ្សេងៗដែលមកចូលរួម
    គ្រប់គណបក្ស រួមទាំងគជប….តើពួកគេជាទីនមោង??? ហើយបើពួកគាត់មាន
    ភស្តុតាងគាត់ដាក់ប្តឹងទៅ មាននរណាឃាត់គាត់??

    ខ្ញុំឃើញលោកពូ និងអ្នកមីងនៅជិតផ្ទះនិង​ ចំការខ្ញុំ ដែលពួកគាត់កាន់បក្សមួយ មួយថៃ្ងៗគិតតែនិទ្ទាគេនេះនោះ ហើយថាខ្លួនឯងជាអ្នកស្នេហាជាតិ ប្រជាជន មិនចេះពុករលួយ មិនចង់បាន ទៀងត្រង់ណាស់ គ្រួសារខ្ញុំមួយពូជខំជឿ ខំអរ
    ថាប្រទសយើងប្រសើរហើយ….។

    ឪព្រះជាម្ចាស់អើយ មួយឆ្នាំជាងបន្ទាប់មក​ អាពួកបានតែមាត់មិនធ្វើអីនោះ ប្រែ
    ជាឆ្គួត​ឡប់លីលា បបួលគ្នីគ្នាទៅចូលការុងអស់ អស់សង្ឍឹមអាលីង។

    បើគិតគំនិតងាយៗវិញ សូមសួរថា៖​ បើចោទថាលោក​ ហ៊ុនសែន​ពុករលួយ.​មិនស្អាតស្អំ……ចុះនាំគ្នាទាំងហ្វូងទៅចូលបក្ស ធើ្វការនៅផ្ទះគេធ្ចើអ្វី??? បើស្អប់
    និងតៀលគេដល់ម្លឹង??? មកពីពួកហ្នុងចង់បានលុយនិង បុណ្យសក្តិទេដឹង???

    ឆ្ងល់មួយទៀត ពួកនេះចេញពីបក្សមកធ្វើអព្ចឹាង ចុះបើពួកហ្នុងមិនចេញដល់
    ពេលបក្សគេកាន់អំណាច វាមិនរឹតតែលើសដើមហើយរឺ???
    មាន់ដុតអ្នកដែលធ្លាប់សីុរាល់ថែ្ងគេនិងអាចទ្រលាន់ ចុះអ្នកដែលឃ្លានហើយ
    មិនបានសីុវិញនោះវានិងឃ្លានលើសដើម ទាំងនេះជាចរិតដែលអ្នកទាំងនោះ
    បង្ហាញអោយឃើញពីភាពមិនស្មោះត្រង់.ភាពមិននឹងនរ.និងភាពកំខ្សោយរបស់មេដឹកនាំ មើលតែកូនចៅឯងមិនបានល្អផង ចុះទំរាំដឹកនាំប្រទេសទៀតនោះ???
    តើអោយអ្នកដែលគេចង់គាំទ្រនោះ គាំទ្រយ៉ាងម៉េច???

    រឿងខ្មែរក្នុងស្រុក និងក្រៅស្រុក គឺជាខ្មែរដូចគ្នា គ្រាន់តែពាក្យហៅខុសគ្នា​ប៉ុណ្ណោះ គ្មាននរណាម្នាក់មានសិទ្ឋមកបែងចែកខ្មែរជាពីរឡើយ បើគេធ្វើដូចនោះ
    ដូចជាគេក្បត់ខ្លួនឯង ព្រោះគេបានដាក់គំនាប និងរើសអើងខ្មែរដែលជាជាតិ
    សាសន៌ឯង។​ យើងគ្រប់គ្នាសុទ្ឋតែមានតំរិះរៀងៗខ្លួន គុណសម្បតិ្តផ្សេងៗគ្នា
    គ្មាននរណាដែលដល់កំពូលទេ មនុស្សដែលយល់កាលះទេសះទើគេហៅ
    ថាឆ្លាត ​​​​​ ខ្ញុំឃើញក្នុងសៀវភៅប្រវត្តិសាស្រ្តចិន អ្នកស្មោះត្រង់​ និងអ្នកក្លាហាន
    គេត្រូវប្រើល្បិច និងប្រាជ្ញា…….ទើបពួកគេទទួលបាននួវអ្វីដែលពួកគេចង់បាន

    អស់លោកអ្នកដែលពូកែវហា អស់លោកអាចនិយាយបានគ្រប់យា់ងព្រោះ​លោក​​នៅឆ្ងាយ អស់លោកមកស្រុកខ្មែរ ហើយនាំគ្នាធ្វើអ្វីដែលជាប្រយោជន៌
    ដូចអស់លោកនិយាយទៅ ទើបគេហៅថាស្រលាញ៉ខ្មែរ។

    • អរគុណលោក​រតនៈ ។ មិនមែន​ខ្ញុំ​កាន់​ជើង​លោក​ទេ តែ​លោក​បាន​និយាយ​គ្រប់​ជ្រុង​ជ្រោយ​អស់​ហើយ ហេតុនេះ​ខ្ញុំ​មិន​ចាំបាច់​ថែមថយ​គ្រឿង​គ្រៅ​អី​ទៀត​ទេ… ខ្លាចភ្លាវ… ហិហិហិៗៗៗ

  14. ចុម​កាដុម​ឆែប! និយាយ​អោយ​ត្រង់​ទៅ ខ្ញុំ​ចំណាយ​ពេល​ប្រហែល ២​ម៉ោង​ដើម្បី​អា​ន​អត្ថបទ​នេះ ពី​លើ​ចុះ​ក្រោម​ ព្រោះ​ឃើញ​ប្រធានបទ​ល្អ​ៗ អ្នក​ផ្ដល់ Comment ក៏​ល្អ​ដូច​គ្នា ហេ​ហេ​ហេ​។

  15. អរគុណលោក Samady KS ។ បែបនេះគេហៅ​ថា ផឹកតែ​ជជែក​គ្នា​បែប​មិត្តភាព។ ព្រោះ​អ្នកធំៗ​គេជជែក​គ្នា​ គេបានប្រយោជន៍ ឯ​យើង​តូចតាច​ជជែក​​គ្នាវ៉ែនេះ មិនដឹង​បាន​ប្រយោជន៍​​អី​ដែរ…។ តែចំណុច​ពិសេស​នោះ​គឺ បើ​មិនបាន​ជជែក​គ្នា គឺ​មិន​ស្គាល់​គ្នា…

  16. ហាសហាសហាស… ថា​ឆេះគឺឆេះមែន! សូម​និយាយ​ពីរ​បី​ចំណុច​ចុះ (តែ​មិន​មែន​ចេះ​ដឹងអីរ៉េ​ញ៉ុម បើ​ចេះ​ដឹង​មិន​មែន​មក​ដល់​អាយុ​ពាក់​កណ្តាល​ហារ​ហើយ​រក​លុយ​ការ​កូន​គេ​១​មិន​បាន​ហេហ 😆 )
    1- បើ​កាល​ណា​មនុស្ស​២នាក់​និយាយ​គ្នា ដោយ​ម្នាក់​ថា​បាតដៃ ជាដៃពិត, ហើយ​ម្នាក់​ថា​ខ្នង​ដៃ​ទើប​ជា​ដៃ​ពិត, នោះ​ប្រកែក​គ្នា​ទាល់​តែ​ស្លាប់​ទៀត​ក៏​នៅ​តា​ចឹង ។ ម្នាក់​ថា ដៃ​ពិត​ទាល់​តែ​មាន​ក្រយ៉ៅ អាច​ក្តោប​ក្តាប់​របស់​បាន មាន​ប្រយោជន៍ ទើប​ជា​ដៃ, ម្នាក់​ថា ដៃ​ស្អី​ក្រយ៉ៅក្រវ៉េមក្រវ៉ាម ទាល់​តែមាន​ស្បែក​ដណ្តប់ ទាល់​តែ​មាន​រោម ទាល់​តែ​មើល​ទៅ​រឹង​មាំ​ទើប​សម​ជា​ដៃ ។
    2- ខ្ញុំ​មិន​ចូល​ចិត្ត​លោក​ហ៊ុន​សែន​ទេ មិន​ត្រឹម​តែ​មិនចូលចិត្ត ហើយ​ថែម​ទាំង​មិន​គាំ​ទ្រទៀត​ផង ។ មិនមែន​ត្រឹម​តែ​លោក​ហ៊ុន​សែន​ទេ ពួក​អ្នក​ទ្រពង​គាត់​ក៏​រឹតតែ​ស្អប់​ទៅទៀត ។ ខ្ញុំ​មិន​ជឿថាគាត់​ជាមនុស្ស​ល្អ ធ្វើ​អ្វី​ដើម្បីជាតិ ឈ្នះ​នយោបាយ​ដោយ​សុទ្ធ​ចិត្ត​នោះ​ទេ ។ បន្ថែម​ពី​ហ្នឹង ខ្ញុំ​រឹតតែស្អប់​គោលនយោបាយ​របស់​គណៈបក្ស​ប្រឆាំង​ដែរ, និយាយស្តីឡើងមកភ្លាវ គ្មាន​គ្រឹះ​សោះ! ស្តាប់​ទៅ​ដឹង​តា​ភរតាម៉្រង! សង្ស័យ​ខ្ញុំ​ត្រូវ​បាន​គេ​ហៅ​ថា «អា​យក​រួច​ខ្លួន​» ម៉ាជីវិត​ហើយ ព្រោះ​តាំង​ចិត្ត​ថា​នឹង​មិន​បោះឆ្នោត​ផង!
    3- ជារឿង​ចុង​ក្រោយ ហើយ​ជា​រឿង​ដែល​សំខាន់​បំផុង, បើ​មាន​គេ​មក​ហាម​ថា «ឈប់​ដើរ​លេង​ផឹកស៊ី​ទៅអាវ៉ា ហើយ​ទៅកាន់សៀវភៅធម៌ រៀនសិល្បរៀន​អីរ៉ូវ» ខ្ញុំ​នឹង​ឆ្លើយ​ភ្លាម​ថា «មិន​ទាន់​ដល់​ពេល, មិន​ដឹង​ ហាទៅបួស ឬក៏ ហុកទៅបួសរ៉េ!» 😆

  17. ឃើញ​ទេ!! ឃើញ​ទេៗៗ ខ្ញុំ​ថា​ហើយ​រឿង​ហ៊ុន​សែន​អ្នក​ណាក៏​គេ​ដឹង​ដែរ ។

  18. រឿងគណបក្សនយោបាយប្រកួតប្រជែងគ្នាយកឈ្នះសន្លឹកឆ្នោតនោះ ពិតជាប្រកបដោយ

    ល្បិចរៀងខ្លួនពិតមែន ទោះនៅប្រទេសណាក៏ដោយ ។ប៉ុន្តែ ដូចលោកដឹងស្រាប់់ហើយថា

    ប្រជាធិបតេយ្យពិតប្រាកដ គណបក្សកាន់់អំណាចគ្មានសិទ្ធិគំរាមគណបក្សនយោបាយណាឡើយ…

    ទោះជាឈ្លោះគ្នាយ៉ាងម៉េចក៏មិនអាចបណ្ដេញមេបក្សនយោបាយណាអោយចេញទៅក្រៅប្រទេសដែរ។

    ប្រទេសខ្មែរក្រកាន់់លិទ្ធិប្រជាធិបតេយ្យ មានន័យថាអំណាចនៃបក្សកាន់់អំណាចបានមកពីប្រជារាស្រ្ត…បើ

    ប្រជារាស្រ្តភាគច្រើនបោះឆ្នោតអោយទើបឈ្នះ ហើយអាចកាន់់អំណាចប៉ុន្មានអាណត្តិ អោយតែប្រជារាស្រ្តបោះ

    ឆ្នោតអោយ។ប៉ុន្តែ ប្រជាប្រិយភាពនៃលិទ្ធិប្រជាធិបតេយ្យសម័យបច្ចុប្បន្ន គឺមេដឹកនំាគណបក្សឈ្នះឆ្នោត

    មិនគ្រប់់គ្រងប្រទេសលើសពីបីអាណត្តិទេ៖ធ្វើនេះដើម្បីអោយដូចទឹកហូរពីប្រភព កុំអោយដូចទឹកបឹងវិលវល់់

    ដុះស្លែ កខ្វក់់…។ម្យ៉ាងទៀត ធ្វើជាអ្នកកាន់់អំណាច គេមិនអោយអោយរាស្រ្តខ្លាចនិងស្អប់ទេ គឺគេធ្វើអោយ

    គោរពនិងស្រលាញ់់។គេយកប្រយោជន៌ជាតិជាធំ ជាងប្រយោជន៍បុគ្គល ឬបក្សពួក។ប្រជាធិបតេយ្យគេគោរពសិទ្ធិមនុស្ស

    គេមិនប្រើអំពើហឹង្សា ។គេមិនយកកំាភ្លើងទៅប្រឆាំងទល់់នឹងសំដី ៖គេឈ្លោះគ្នាពាក្យសំដី តែគេគេចហឹង្សាបាន ៖ធ្វើនេះ

    ដើម្បីប្រយោជន៌ទំាងអស់់គ្នាទេបាទ,បើយើងគិតតែឈ្លោះគ្នាប្រើហឹង្សា ជួនកាលដល់់បង្កចំបំាងឬសង្គ្រាមជាមួយគ្នានោះ,

    ប្រទេសជិតខាងឈ្លានពានរបស់់យើងគេសប្បាយចិត្តណាស់់ ព្រោះខ្មែរកាន់់តែខ្សោយ កាន់់តែបាក់់បែក ស្រួលចូលមក

    ជិះជាន់់និងយកទឹកដីតាមអំពើចិត្ត។សព្វថ្ងៃខ្មែរយើងទំាងអស់់អត់់ដឹងខ្លួនទេឬ?

  19. ខ្ញុំ​ឯកភាព​មតិរបស់លោកSambatt ដោយ​គាត់​លើក​ឡើង​ពី​ប្រ​ជា​ធិបតេយ្យ និង​រឿង​ជាក់​ស្តែង​ក្នុង​សង្គម​ខ្មែរ ពិត​១០០% ហើយ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា អ្នក​ណា​ចំរើន​អ្នក​ណា​បំផ្លាញ ​ដូច​ខ្ញុំ​ក៏​ខំ​បញ្ចេញ​មតិ​ខ្លះ ដើ​ម្បី​អោយ​អ្នក​អាន​គេ​គិត​ពិចារណា​ដោយ​ខ្លួន​ឯង​។ ហើយ​មិន​មែន​ខំ​ប្រឹង​សរសេរ​បុគ្គល​ម្នាក់​ពីឬ​ដែរ​ គឺ​សំរាប់​អ្នក​អាន ទូ​ទៅ ។ ប្រ​ជា​ធិ​បតេយ្យ​ពិត​និង​ជួយ​រាស្ត្រ​គឺ​មាន​តែ​២​អាណត្តិ​ទេ ប្រ​ជា​ធិ​បតេយ្យក្លែង​ក្លាយ មាន​មិន​​កំ​ណត់​​​អាណត្តិ​​ និយម​បក្ស​ពួក ចូល​ចិត្ត​ពុលករលួយ ដូចនេះ​យើងត្រូវ​មាន​ការ​ផ្លាស់​ប្តូរ មិន​មែន អាណា​ធ្វើ​អី​ក៏​ធ្វើ​ទៅ​អោយ​តែ​មាន​ផ្លុវ​ស្រេច​តែ​គេ បើ​គិត​អញ្ជឹង សូមអញ្ជើញ​គិត​ទៀត​ចុះ តែ​ខ្ញុំ​ចេះ​តែ​ជួយ​ផ្សាយការ​ពិត​ខ្លះៗ ដើម្បី​ពញ្ញាក់​អារម្មណ៍​ខ្លៗ​កុំ​អោយ​ធ្វើ​ស្អី​គិត​ថា​ត្រូវ​ខ្លាំង​ពេក ក្រែង​ល៎ ក្មេង​ជំនាន់​ក្រោយ​ធ្លាក់​ទៅ​ធ្វើ​ជា​ទាសករគេ​ដាច់ថ្លៃ​នោះ​ 🙂

  20. ដើម្បីចែកគ្នាយល់ នៅប៉ុសខ្ញុំមាន ចែកចាយសៀវភៅ លទ្ធិប្រជាធិបតេយ្យសេរី ចែកគ្នាមើល http://khm4education.wordpress.com

  21. សែង​ធ្យូង 🙂

  22. និយាយ​ពី​ប្លុក “ស្រែខ្មុក” អី​ហ្នឹង​ រឿង​និយាយ​ទាក់ទង​នឹង​រឿង​ខ្មែរ​ក្រៅស្រុក​អី​ហ្នឹង វា​មហា​សែន​ច្រើន​លើក​ទៅ​ហើយ អ្នក​ដែល​បែងចែក​គឺ​ខ្លួន​គាត់​ហ្នុង​ឯង។​ ពាក្យ​យើង​និយាយ​​បង្ខូច​​ការ​ពិត​នៃ​ខ្មែរ​ក្រៅ​ស្រុក​នោះ ជា​ការ​បង្កើត​អោយ​មាន​ការ​រើសអើង​ ហើយ​​យើង​មិន​ទាំង​ដឹង​ថា​ចិត្ត​ខ្មែរ​ក្រៅស្រុក​ចង់​បាន​ស្អី​ពិត​ប្រាកដ​ផង។

    ខ្មែរ​ក្រៅ​ស្រុក​មិន​ដែល​និយាយ​​តេះដៀល​មនុស្ស​គ្រប់​គ្នា​ដែល​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នោះ​ទេ ខ្មែរ​ក្រៅ​ស្រុក​ស្រែក​គំហក​អោយ​ពួក​ទាំង​ឡាយ​នោះ ពេល​ធ្វើ​បាប​អ្នក​ក្រ​ទន់​ខ្សោយ ប្លន់​ដី ប្លន់​ផ្ទះ​ ​តែ​ប៉ុណ្ណោះ លោក “ស្រុកស្រែ” និយាយ​នោះ​វា​មិនមែន​ការ​ពិត​ទេ។ គេ​នៅ​ទីនេះ​ចង់​បញ្ចប់​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ ព្រោះ​គេ​នៅ​ទីនេះ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​របប​នេះ​កំពុង​ធ្វើការ​បំរើ​អ្នកណា​ពិត​ប្រាកដ​នោះ បំរើ​ឈ្មួញ​ទុច្ចរិត រឺ បំរើ​រាស្ត្រ?

    លោក​ឯង​រស់នៅ​ក្នុង​របប​ដឹកនាំ​បែប​នោះ លោក​មិន​បាន​ដឹង​ច្បាស់​ទេ​ថា​របៀប​ដឹកនាំ​ផ្ដាច់ការ​ក្រាញ់​នឹង​អំណាច​វា​ជា​ភាព​ចង្រៃ​មួយ​សំរាប់​សង្គម​ជាតិ ដោយការ​តែ​ការ​មិន​ផ្លាស់ប្ដូរ​អ្នក​ដឹកនាំ​នេះ​ហើយ វា​កើត​ទៅ​ជា​បក្សពួក​និយម ពុករលួយ និង បំរើ​អោយ​តែ​បក្សពួក​ខ្លួន​នោះ។

    បើ​លោក​មាន​ពេល​លោក​អាច​ចំណាយ​ពេល​អាន​អត្ថបទ​ចាស់​ៗ​មួយ​ចំនួន​របស់ “ស្រែ​ខ្មុក” នោះ​ទៅ​ថា​គាត់​ជា​អ្នក​ជេរ​បញ្ចោរ​គេ​គ្មាន​សីលធម៌ បែង​ចែក​ខ្មែរ​ជា​ច្រើន​ចំរៀក​ រឺ គាត់​ជា​មនុស្ស​ស្លូត្រង់​ សន្តិភាព​និយម។ លោក​អាច​មើល​តំណភ្ជាប់​ពីរ​ខាងក្រោម​សិន​ទៅ ថា​គាត់​ជាមនុស្ស​សន្តិភាព​និយម​ដូច​លោក “ស្រុកស្រែ” និយាយ​ទេ? លោក​អាច​អាន​អត្ថបទ​គាត់​សរសេរ​កន្លង​មក​ថែម​ទៀត​ទៅ បើ​មាន​ពេល។ ​កុំ​មើល​តែ​កន្ទុយ​ខាង​ក្រោយ​មក​ចោទ​ខ្ញុំ​ថា​ ខ្ញុំ​និយាយ​ពាក្យ​មិន​ល្អ​ដាក់​គាត់!

    http://wp.me/pbm5-26o

    http://wp.me/pbm5-wF

  23. ពេល​និយាយ​ដល់​បញ្ហា​​ថា​អ្នក​ពូកែ​ល្បិច​ឈ្នះ ហើយ​លោក​មាន​ចិត្ត​មោទនភាព​​ចំពោះ​ពួក​គេ​នោះ លោក​កំពុង​តែ​គាំទ្រ​អំពើ​មិន​ត្រឹមត្រូវ​ហើយ។ ក្នុង​សង្គម​ល្អ​មួយ​ពីត​ប្រាកដ​គេ​និយាយ​អំពី​ការ​បោះឆ្នោត​ដោយ​សេរី និង យុត្តិធម៌ គេ​មិន​និយាយ​របៀប​មិន​ដឹង​ច្បាប់​ទំលាប់​ដូច​លោក​នោះ​ទេ។ អ្នក​ដែល​ឈ្នះ​ដោយ​ភាព​មិន​ត្រឹមត្រូវ​នឹង​ត្រូវ​បាន​គេ​ស៊ើបអង្កេត និង ច្បាប់​ចាត់ការ​ហើយ តែ​តុលាការ​ស្រុក​ខ្មែរ​ស្ថិត​ក្រោម​គូទ​លោក​ ហ៊ុន សែន ទាំង​អស់ ទោះ​ពួក​គេ​ចង់​ រឺ មិន​ចង់ ព្រោះ​បើ​ពួក​គេ​មិន​ស្តាប់​ទេ​លោក ហ៊ុន សែន នឹង​កំចាត់​គេ​តាម​ផ្លូវ​ងងឹត​ជា​មិន​ខាន។

    តើ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន កន្លង​មក​តើ​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​គាត់ និង ក្រុម​គាត់​សំលាប់​នោះ? ទ្រព្យ​សម្បត្តិ​ជាតិ​ប៉ុន្មាន​ដែល​គាត់​បំផ្លាញ​នោះ។ យួន​នៅ​ពេញ​ស្រុក​មិន​គិត​ខ្វាយខ្លល់ មិន​ដោះស្រាយ។

    កុំ​តែ​អត្ថបទ​របស់​លោក​ទាក់ទង​នឹង​ខ្ញុំ​ ​ម្លេះ​ខ្ញុំ​គ្មាន​មក​និយាយ​ជាមួយ​លោក​នោះ​ទេ ព្រោះ​របៀបរបប​លោក​និយាយ​គ្មាន​ឃើញ​ភ្លឺថ្លា​ស្អី​បន្តិច ក្រៅ​តែ​របៀប​​បញ្ជួសឌឺដង និយាយ​អយ​បាន​និយាយ និយាយ​អោយ​តែ​លឺ​សំលេង ជា​សំលេង​មិន​សូវ​ដឹង​ខ្យល់​ស្អី​នោះ។

    ការ​មិន​ដឹង​រឿង​ពិត តែ​ខំស្រែក​កោក​ៗ​​ដូច​ខ្លួន​ដឹង​ច្បាស់​ជា​កំហុស​មួយ ខ្លួន​​ល្ងិតល្ងង់​តែ​ប្រឹង​ធ្វើ​ចេះ​ដឹង​នេះ​ក៏​ជា​កំហុស​មួយ​ដែរ។ ពេល​ដែល​ខ្លួន​មិន​ដឹង​ការ​ពិត​កើត​ឡើង​ក្នុង​រង្វង់​នយោបាយ ហើយ​ចេញ​មុខ​មក​និយាយ​ សរសេរ​រឿង​នយោបាយ​បែប​មិនខ្យល់​នេះ​ជារឿង​គួរ​អោយ​អស់​សំណើច និង នាំ​អោយ​គេ​ល្អើម​ទៅ​វិញ​ទេ។ មិន​ខុស​អី​អោយ​អ្នក​មិន​បាន​រៀន​សូត្រ​ចេះដឹង មក​បង្រៀន​គេ​នៅ​មហាវិទ្យាល័យ​នោះ​ទេ ត្បិត​គេ​មិន​និយាយ​តែ​ក្នុង​ចិត្ត​គេ​កំពុង​តែ​សើច​ចំអក។

    លោក​គួរ​តែ​សរសេរ​រឿង​លោក​ដើរ​ស៊ីផឹក ច្រៀង​ រាំ ដុច​រាល់ដង​ទៅ​វា​ប្រសើរ​ជាង។ មនុស្ស​ដែល​គាំទ្រ​លោក ហ៊ុន សែន មាន​ពួក​បាន​ប្រយោជន៍​ពី ហ៊ុន សែន ពួក​​មិន​ដឹង​រឿង​ពិត​ល្ងិតល្ងង់​ មិន​ដែល​បាន​អើត​ឃើញ​​ប្រទេស​គេ​ជិត​ខាង​គេ​ដើរ​ទៅ​ដល់​ណា។

  24. អីយ៉ា!!!! ថ្នាំ​បញ្ចុះ​ព្រូន​មក​ដល់​ហើយតើនៀក
    ហាឡើង សុទ្ធតែ​ប្រើ​ល្បិចទើប​សម​ជា​អ្នក​នយោ​បាយ ប្រើ​ល្បិច​អីល្បិច​ទៅ តែ​កុំ​ពុក​រលួយ លួចជាតិ បំផ្លាញ​គេ យកច្បាប់​ទ្រាប់​គូថ​អង្គុយណា!!! ល្បិច​ធ្វើ​អោយ​រាស្ត្រ​ស៊ី​ឆ្អែត​បែក​ពោះ ឬ ល្បិច​ធ្វើ​អោយ​រាស្រ្ត ឃ្លាន​ដាច់​ពោះ ហាស ហា 🙂

  25. បានមើល​Video រួច​ហើយ​សុទ្ធតែប្រឌិតទាំង​អស់ ហាស ហា 🙂
    សម្តេច​អគ្គមហាសេនាបតី ហ៊ុន​សែន ល្អ​ណាស់ ជា​ពិសេសអ្នក​ដង្ហែតាម​គាត់​ល្អ​ណាស់ ។ ជយោ​សម្តេច​ហ៊ុន​សែន ជយោ​ព្រំ​ដែន​ខ្មែរ ជយោ​ព្រៃឈើខ្មែរ ជយោមច្ឆា​ជាតិ ជយោ​កាស៊ីណូ NAGA ជយោ​ជនជាតិ​យួនជាមិត្តម៉ឺន​ឆ្នាំៗ ជយោ​អី​ទៀត​តូវ…. ជួយ​រក​នឹក​ផង ចយអើយ!

  26. ខាន​​អើត​ផ្ទះ​ប៉ុន្មាន​ថ្ងៃ​ មកវិញ​ខ្ទេច..!!

    ហេហេ… ​ទីបំផុត​លោក ស្រុកខ្មែរ អត់ស្មេហ៍ខ្ញុំ បាន​មក​លេង​ផ្ទះ​ខ្ញុំហើយ…។ ទោះ​ជា​លោក​មិន​បាន​យួរ​ស្រា និង​សាច់​ក្លែម​ មក​ក្លែមជា​មួយ​ខ្ញុំ​ក៍មិន​អីដែរ។ ផ្ទុយ​មក​វិញ លោក​​មក​លេង​សួរ​សុខ​ទុក្ខ​ខ្ញុំ​​ជា​មួយ​នឹង​ដៃម្ខាង​​​​កាន់​ព្រនង់ ឯដៃ​​ម្ខាង​ទៀត​​ពាក់​​ស្នាប់ដៃ ហើយ​នៅ​ចង្កេះ​ខោ​ ​ឆ្លៀត​មាន​សៀត​ចំពាម​កៅស៊ូ ​សំរាប់​ទុក​បាញ់​គេ​បាញ់​ឯង​ពី​ចំងាយ​ថែម​ទៀត។ តែនិយាយ​តាម​ត្រង់​ចុះ គឺ​ខ្ញុំ​មាន​បំណង​​ចង់​អោយ​លោកមក​លេង​ផ្ទះ​ខ្ញុំ​ពិត​មែន បើ​ទោះ​ជា​លោក​មិន​ចង់​ជ្រលក់​ ឬជជែក​ជាមួយ​ខ្ញុំ​ក៍​ដោយ។​

    …គឺ​អញ្ចេះណាលោក វ៉ារី… ប្រសិន​បើ​លោក​វ៉ៃខ្ញុំ​ហើយ ធ្វើ​អោយ​ចិត្ត​លោក​អាច​រំសាយ​កំហឹង​ពី​ការ​ស្អប់​​អ្នក​ដែល​គ្រាន់​តែ​បញ្ចេញ​មតិ​បន្តិច​បន្ទួច​​គាំទ្រ​បុគ្គល​ដែល​លោក​ស្អប់​នោះ គឺ​លោក​វ៉ៃខ្ញុំ​នៅ​ទី​នេះ​អោយ​អស់​ចិត្ត​ចុះ។ តែ​ខ្ញុំ​គ្រាន់​តែ​ចង់​រំលឹក​ប្រាប់​លោក​ថា ​ផ្លូវ​ដែល​លោក​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ​ទៀត។ ហេតុនេះ លោក​នឹង​ត្រូវ​ការ​​មនុស្ស​ដែល​កំពុង​គាំទ្រ​បុគ្គល​ដែល​លោក​ស្អប់​នោះ អោយ​មាន​ស្មារតី​ងាក​មក​គាំទ្រ​ក្រុម​របស់​លោក​វិញ។ លោក​មិន​អាច​គ្រាន់​តែ​រឿង​ប៉ះ​ទង្គិច​អារម្មណ៍​លោក​បន្តិច​បន្ទួច​ លោក​​ចិត្ត​ស្រាល​ដូច​សំឡី​បែប​នេះ​បាន​ទេ។ បើ​លោក​មើល​ទៅ​អ្នក​ដទៃ​សុទ្ធ​តែ​ពោរ​ពេញ​ដោយ​ភាព​ខ្មៅ​ងងឹត​បែប​នេះ ខ្ញុំ​ជឿ​ថា លោក​ក៍ដូច​ជា​ក្រុម​របស់​លោក​ដែរ គឺ​ពិបាក​នឹង​ប្រមូល​ផ្តុំ​បាន​នូវ​អ្នក​គាំ​ទ្រ​កុះករ​ណាស់។

    ដោយ​ពិត​ទៅ គឺ​ខ្ញុំ​សរសើរ​បុគ្គល​ដែល​លោក​ស្អប់​យ៉ាង​ក្រពុល​មុខ​នោះ ត្រង់​ថា​បុគ្គល​នោះ​មាន​ល្បិច​ខូច​ខ្ពស់ រហូត​ដល់​មាន​អំណាច​គ្រប់​បែប​យ៉ាង​​ដែល​ធ្វើ​អោយ​បុគ្គល​នោះ មាន​ជ័យ​ជំនះ​លើ​​មេ ឬក្រុម​​របស់​លោក​ជាប់​រហូតមក​។ តែ​ខ្ញុំ​មិន​បាន​សរសើរ​​ពី​ភាព​ឈ្លាស​វៃ​នៃ​ការ​ដឹកនាំ​​ស្រុក​ទេស​របស់​បុគ្គល​នោះ នោះទេ។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នោះ​គឺ វា​ប្រៀប​ដូច​ទៅ​នឹង​សិស្ស​ប្រឡង​ឡើង​ថ្នាក់​ដូច្នេះ​ដែរ។ តើ​យើង​ដើរ​អួត​ប្រាប់​គេ​ថា​យើង​រៀន​ពូកែ​យ៉ាង​ម៉េច បើ​យើង​ប្រឡង​ធ្លាក់​នោះ? តែ​បើ​សិស្ស​នោះ​ប្រឡង​ជាប់​ ហើយ​គ្មាន​សមត្ថភាព​​ធ្វើ​ការងារ​ទេ នោះ​គឺ​ជា​រឿង​ផ្សេង​មួយទៀត។​ ​ហើយ​ចំណុច​នេះ តើ​លោក​គួរ​និយាយ​យ៉ាង​ម៉េច​ប្រាប់​ទៅ​អ្នក​ដែល​កំពុង​កាន់​ជើង​សិស្ស​​ក្បាល​ខូចមួយ​នេះ ដើម្បី​អោយ​ងាក​មក​កាន់ជើង​សិស្ស​ធ្លាក់​វិញ?

    អាស្រ័យ​ដោយ​ខ្ញុំ​ធ្លាប់​បាន​​ដើរ​ស្ទើរ​តែ​គ្រប់​ច្រក​ល្ហក ​នៅ​ឯ​ទី​ជន​បទ​ស្រុក​ស្រែ​ចំការ​​ក្នុង​ស្រុក​យើង​ទាំង​មូល ខ្ញុំ​​បាន​មើល​ឃើញ​ឆន្ទៈ​របស់​​​ប្រជាជន​យើង​​ចែក​ចេញ​ជា​ពីរ​ក្រុម គឺ​ក្រុម​គាំទ្រ និង​ក្រុម​ប្រឆាំង ហើយ​ទាំងពីរ​ក្រុម​នេះ មាន​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​រៀងៗ​ខ្លួន។ ចំណុច​នេះ​សំខាន់​ណាស់​ដែល​លោក និង​ក្រុម​របស់​លោក​​ត្រូវ​រក​អោយ​ឃើញ ដោយ​មិន​ត្រូវ​មួម៉ៅ​ដាក់​ខ្ញុំ​នៅ​ទី​នេះ​ទេ។

    ខ្ញុំ​ធ្លាប់​បាន​គិត​លេងៗរួច​ហើយថា នៅ​ឆ្នាំ​២០១៣​ ខាងមុខ​នេះ ក្រុម​លោក​ក៍​មិន​អាច​ឈ្នះ​បុគ្គល​ដែល​លោក​កំពុង​ស្អប់​​យ៉ាង​ក្រពុល​មុខ​នេះ​បាន​ដែរ តែ​នៅ​ឆ្នាំ​២០១៨ ទើប​អាច​មាន​លទ្ធភាព​ទៅ​រួច។ ព្រោះថា មនុស្ស​ក្នុង​ជំនាន់​សង្គម​រាស្រ្ត​និយម និង​មនុស្ស​ជំនាន់​ ៧មករា បាន​ទៅ​អស់​ជា​​បណ្តើរៗ​ហើយ។ ពេល​នោះ​ មនុស្ស​ជំនាន់​ថ្មី​ដែល​មាន​ការ​ចេះដឹង ​និង​មាន​ខួរក្បាល​ជឿនលឿន​ជាង​(ទាំងនៅ​ជនបទ ទាំងនៅ​ទីប្រជុំជន​ ដែលគ្រប់​អាយុ​បោះឆ្នោត) នឹង​ត្រូវ​ចូល​មក​ជំនួស ហើយ​ពេល​នោះ​ប្រហែល​​ជា​​នឹង​មាន​ការ​ផ្លាស់​ប្តូរ​​យ៉ាង​ធំ​មួយ​ជា​មិន​ខាន។ ហេតុ​នេះ​ យកល្អ​លោក​ត្រូវ​ចាប់​សំលៀង​ដាវ​របស់​លោក​ពី​ឥឡូវ​នេះ​​អោយ​ហើយ​ទៅ គឺមិន​ទាន់​ហួស​ពេល​នៅ​ឡើយទេ។

    អរគុណ​លោក​វ៉ារី ដែល​ព្យាយាម​អាន​មតិ​របស់​ខ្ញុំ​តាំង​ពី​ដើម​រហូត​ដល់​ចប់​នេះ។​

  27. ខ្ញុំ​និយាយ​បន្តិច​ទៀត​ទៅ ខ្ញុំ​មិន​ចង់​អោយ​លោក​យក​ខ្ញុំ​ទៅ​វាយ​តំលៃ​អោយ​ក្រុម​ណា​អី​ទេ ត្បិត​អី​ខ្ញុំ​និយាយ​ក្នុង​នាម​ខ្លួន​ខ្ញុំ​តែ​ប៉ុណ្ណោះ ខ្ញុំ​មិន​មាន​បក្ស​ពួក​អី​ទេ ពាក្យ​ល្អ​ក៏​តំណាង​អោយ​ខ្លួន​ខ្ញុំ ពាក្យ​អាក្រក់​ក៏​តំណាង​អោយ​ខ្លួន​ខ្ញុំើ

    រឿង​ខ្ញុំ​ខឹង​មិនមែន​ខឹង​លោក​ទេ ខ្ញុំ​ខឹង​ប្លុក ស្រែខ្មុក ឯណោះ​ទេ ព្រោះ​គាត់​និយាយ​ច្រើន​ដង​ពេក​ទាក់ទង​នឹង​រឿង​ខ្មែរ​ស៊ី​បាយ​ផឹក​ទឹក​ស្រុក​គេ មិនមែន​ទើប​តែ​អត្ថបទ​ចុង​ក្រោយ​មួយ​ហ្នឹង​ខ្ញុំ​ប្រតិកម្ម​នោះ​ទេ។ លោក​អាន​អត្ថបទ​ចាស់​ៗ​របស់​គាត់​ទៅ។ គាត់​អ្នក​បែងចែក និង លាបពណ៌​អោយ​ខ្មែរ​ក្រៅ​ស្រុក។ គាត់​និយាយ​មិន​ត្រូវ​នូវ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​ខ្មែរ​ក្រៅ​ស្រុក​ វា​ជា​ការ​បង្កាច់​បង្ខូច​ទាំង​ស្រុង។

    ចូរ​កុំ​គិត​ថា​បុគ្គល​ដែល​គេ​ស្អប់​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន គេ​សុទ្ធ​តែ​ក្នុង​គណបក្ស​ប្រឆាំង មិន​អញ្ចឹង​ទេ។ មនុស្ស​ដូច​ខ្ញុំ​ប្រឆាំង​នឹង​អំពើ​អាក្រក់ មនុស្ស​អាក្រក់​ត្រឹមត្រូវ​ជាង។

  28. ហេហេ…​ទីបំផុត​ លោក​និងខ្ញុំ​អាចយល់​គ្នា​បាន​ហើយ។ តាម​ពិតទៅ លោក​មិន​គួរ​ប្រកាន់​ខឹង​នឹង​ស្រែខ្មុក ពេកទេ ព្រោះ​សូម្បី​តែ​ខ្ញុំ ក៍​ធ្លាប់​ ផា អោយ​បងប្អូនខ្មែរ​យើង​ដែល​កំពុង​រស់​នៅ​ស្រុក​ក្រៅ​ មិន​ធម្មតា​ដែរ​ទេ។ តែខ្ញុំ​យល់​ច្បាស់​ណាស់​ពី​អារម្មណ៍ និង​មនោសញ្ចេតនា​របស់​ពួក​គេ​​ទាំង​នោះ ដែល​ជានិច្ចកាល​​មាន​ការ​ឈឺឆ្អាល​មក​ខ្មែរ​យើង​ក្នុង​ស្រុក​គ្រប់​ពេល។ ការ​បង្ហាញ​នូវ​សមានចិត្ត​ដឹង​សុខទុក្ខ​ដល់​អ្នក​ដែល​កំពុង​រងគ្រោះ គឺ​ជា​កាយ​វិការ​មនុស្សធម៌​ធំណាស់។ សង្ឃឹម​ថា​ យើង​ទាំងអស់​គ្នា​ដែល​នៅ​ទី​នេះ នឹង​យល់​គ្នា​កាន់​តែច្បាស់​ជាង​មុន។ អរគុណ​លោក​​ច្រើន។

  29. ជិតយល់និងជ្រាបហើយ តាំងពីទឹកលិចមក សូមបន្តរទៅទៀត ខ្ញុំចាំមើល !

  30. ហេហេ…​មិនមែន​តាំងពី​ទឹកលិច​​មក​ទេ​លោក Lovepeehs05… គឺតាំងពី​លិចទឹក​​មក​យូរ​ហើយ… គ្រាន់តែថា ពីមុន​វា​នៅ​ត្រឹម​ជង្គង់ តែ​ឥឡូវ​វា​ឡើង​មក​ជិត​ដល់​​ចុង​ច្រមុះ​ហើយ…​ដឹងអត់? ​តើលោកចាំ​មើល ឬចាំសើច?

  31. ពិតជាគួរឲ្យចាប់អារម្មណ៍នឹងសម្តីលោកស្រុកស្រែមែន
    <>
    គំនិតខាងលើអាចជោគជ័យទៅបានលុះត្រាតែប្រទេសយើងអាចរក្សានូវរបបប្រជាធិបតេយ្យនេះឲ្យបានដល់ឆ្នាំនោះ!

  32. បាទ ចិន្តា! គឺ​មិន​​ទាក់​ទង​នឹង​របប​ប្រជាធិបតេយ្យ ឬ​មិនប្រជាធិបតេយ្យ​​អី​ទេ… អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នោះ​គឺ អ្នក​​បោះ​ឆ្នោត​​ដែល​មាន​ទំនោរ​ទៅ​រក​សង្គម​រាស្រ្តនិយម និង​ទំនោរ​ទៅ​រក​ ៧មករានិយម​ នឹងចូល​ដល់​វ័យ​ហួស​ដឺឡេ ឬចាស់​ជ្រុល ឬ​ទៅ​បាត់​អស់​ជា​​បណ្តើរៗ… ហេតុនេះ អ្នក​បោះ​ឆ្នោត​ជំនាន់​ក្រោយ​ ​ដែល​មាន​ការ​ចេះដឹង ​និង​មាន​ខួរក្បាល​ជឿនលឿន​ជាង​(ទាំងនៅ​ជនបទ ទាំងនៅ​ទីប្រជុំជន) នឹង​ត្រូវ​ចូល​មក​ជំនួស ដែល​ខ្ញុំ​យល់​ថា នឹង​មាន​ការ​ប្រែ​ប្រួល​មួយ​​ជា​មិន​ខាន។