ខ្មែរយើង​​ទើបតែជំពាក់​មហាមិត្ត​ចិន គិតជា​មធ្យម​ក្នុង​ម្នាក់ ១៣០ដុល្លារ​អាគាំង…


អានកាសែត​ភ្នំពេញប៉ុស្តិព្រឹកម៉ិញ ឃើញ​មាន​ដកស្រង់​ប្រសាសន៍​​សម្តេចតេជោ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងឳកាស​សម្ភោធ​ការ​សាង​សង់​ស្ពាន​ជ្រោយ​ចង្វារ​ថ្មី ដោយ​សម្តេច​បាន​បញ្ជាក់​អះអាង​ច្បាស់​ណាស់​ថា៖ កម្ពុជា​ទទួល​បាន​ប្រាក់​កម្ចី​ពី​មហាមិត្ត​ចិន​តែ ២០០០លានដុល្លារ​ទេ…​គឺមិនមែន ៦០០០លាន​ដុល្លារ​ ដូចជា​ការ​ចោទ​ប្រកាន់​របស់​បក្ស​ប្រឆាំង​ឡើយ…។

ខ្ញុំ​មិន​ហ៊ាន​បក​ស្រាយ​អី​អោយ​លើស​ពី​ណឹង​ទេ ព្រោះ​ថា​ប្រាក់​កម្ចី​ទាំងអស់​នេះ គឺ​យក​មក​សំរាប់​កសាង​ស្ពាន ថ្នល់​ និងហេដ្ឋារចនាសម័្ពន្ធ​សង្គម​ជា​ច្រើន​វិស័យ​ទៀត គឺ​មិន​មែន​​យក​​មក​បាញ់គ្នាទេ​..(sic!)។ តែ​ខ្ញុំ​គិត​តាម​របៀប​ចៅ​ចាក់​ស្មុក​ប៉ុណ្ណោះ ដោយ​យក ២០០០លានដុល្លារ​អាគាំង មក​ចែក​ជា​មួយ​នឹង​​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១៥លាននាក់​ទៅ ឃើញ ១៣០ដុល្លារ​(យកតាម​ចំនួន​គត់) ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​​ម្នាក់ៗ ​បាន​ជំពាក់​មហាមិត្ត​ចិន​ ចាប់​ពី​ពេល​នេះ​តទៅ…។

នៅ​មាន​កម្ចី​ពី​បណ្តា​ប្រទេសមួយ​ចំនួន​ទៀត​ដូចជា ជប៉ុន កូរ៉េខាងត្បូង វៀតណាម​ជាដើម និងស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ទៀត​ដូចជា ធនាគារពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជាដើម ដែល​បូក​ត្រួសៗទៅ គួរសម​ដែរ…

តែ​អត់បញ្ហា… ​ព្រោះ​ក្រោយ​ពី​សង្រ្គាម​ មាន​តែ​បាតដៃទទេ..!! ឥឡូវ​នេះ យើង​មាន​អ្វីៗ​គ្រប់​បែប​យ៉ាង… ហើយ​យ៉ាង​ច្រើន​ណាស់​ ពេល​ស្រុក​យើង​ទទួល​បាន​ចំណូល​ពី​ធនធាន​ប្រេង​នៅ​បាត​សមុទ្រទៅ យើង​នាំ​គ្នា​សង​បំណុល​គេ​ទៅ វា​ចប់​រឿង​ ចប់​រ៉ាវ​បាត់… តើ​ប្រទេស​ជឿន​លឿនមួយ​ណា ដែល​មិន​ជំពាក់​បំណុល​​បរទេស​នោះ អ្ហាស! ខ្ញុំសួរ..??..!!…

ស្រុកស្រែ

Advertisements

15 responses to “ខ្មែរយើង​​ទើបតែជំពាក់​មហាមិត្ត​ចិន គិតជា​មធ្យម​ក្នុង​ម្នាក់ ១៣០ដុល្លារ​អាគាំង…

  1. រ៉ែ​ប្រេង​ក៏​បាន ផ្ដល់​ដី​អភិវឌ្ឃន៍​ដល់​ក្រុមហ៊ុន​ក៏​បាន កាប់​ព្រៃ​ក៏​បាន ខ្ចី​លុយ​គេ​ហ្មាន​ក៏​បាន ព្រោះ​អ្នក​ជំនាន់​ក្រោយ​ជា​អ្នក​សង​តើហ៍..​មែន​អ្ហេះ?

  2. ខ្ញុំ​ឆ្ងល់​តែ​រឿង​ថា ជំនួយ​ឥត​សំណង​ក៏​ច្រើន​ដែរ ម៉េច​នៅ​អ៊ីចឹង​ទៀតណ៎

  3. តាំងពីបាតដៃទទេ ឥលូវចាពាក់គេតែខ្ទង់ពាន់ដុល្លាអាគាំងហ្នឹង! គេអ្នកឲ្យខ្ចី មិនទាំងភ័យតិចផង យើងទៅភ័យស្អី!

  4. តាំងពីបាតដៃទទេ ឥលូវចាពាក់គេតែខ្ទង់ពាន់លានដុល្លាអាគាំងហ្នឹង! គេអ្នកឲ្យខ្ចី មិនទាំងភ័យតិចផង យើងទៅភ័យស្អី!

  5. ខ្ញុំ​ឆ្ងល់​តែ​ម្យ៉ាង​ទេ តើ​ពេល​ជំពាក់​បំណុល​គេ​ចឹង មាន​អារម្មណ៍​​មេច​ដែរ​? ខ្មាស់ ឬ​សប្បាយ​ចិត្ត​? ហើយ​និយាយ​ថា ពេល​ស្រុក​យើង​ទទួល​បាន​ចំណូល​ពី​ធនធាន​ប្រេង​នៅ​បាត​សមុទ្រទៅ យើង​នាំ​គ្នា​សង​បំណុល​គេ​ទៅ វា​ចប់​រឿង​ ចប់​រ៉ាវ​បាត់ គ្រាន់​តែ​ឃើញ​ផ្គរ​លាន់​ភ្លាម លាង​ពាង ចាក់​ទឹក​ចេញ​បាត់​។

  6. ជំនួយផ្សេង ឯ​បំណុលកម្ចីផ្សឹង…។ ជំនួយ គឺសំរាប់​​ជួយ​ទៅលើ​វិស័យ​មនុស្សធម៌​ ការអប់រំ និង​សុខមាលភាព​សង្គម… ឯ​បំណុល​កម្ចីវិញ គឺ​សំរាប់​យក​មក​អភិវឌ្ឍន៍​កសាងស្រុក​ទេស… ដូច​ជាការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​​​រូប្បវ័ន​ លើ​គ្រប់​វិស័យ​ក្នុង​សង្គម​ជាដើម…។ នេះ​ បើ​អាន​ឯកសារ​ទៅ គឺ​មាន​ពន្យល់​ថា​អីចឹងឯង..!!

    • បំណុល​កម្ចីវិញ គឺ​សំរាប់​យក​មក​អភិវឌ្ឍន៍​កសាងស្រុក​ទេស… ដូច​ជាការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​​​រូប្បវ័ន​ លើ​គ្រប់​វិស័យ​ក្នុង​សង្គម​ជាដើម… តែ​ខ្ញុំ​ឃើញ​គេ​និយាយ​ថា មាន​បក្ស​ប្រជាជន គឺ​មាន​ផ្លូវ​ថ្នល់ សាលា​រៀន មន្ទីរ​ពេទ្យ ជា​អ្នក​ជួយ​សុខ​ទុក្ខ​ពល​រដ្ឋ

  7. មានអាខ្ញុំកញ្ចះដាច់ថ្លៃខ្លះអួតនោះអួតសុទ្ធតែមានហ៊ុន_សែនមានសាលារៀន
    មន្ទីពេទ្យ ផ្លូវថ្នល់ អភិវត្តប្រទេសជាតិអីណា​​។
    ចង់សួរថា៖សាលារៀន ផ្លូវថ្នល់ មន្ទីពេទ្យ អស់នឹងបានលុយមកពីណា
    មិនបានមកពីការទៅខ្ចីបុលចិនយកមកធ្វើហ៊ុន_សែនអ្នកខ្ចីតែមិនកូនចៅលោកអួត
    ឯងជាអ្នកសងគេមិនថាចឹងអី.តើហ៊ុន_សែនទៅពិបាកអីគ្រាន់តែខ្ចីមកធ្វើនោះហើយ
    បើខ្ចីមួយរយធ្វើមួយរយនោះវាមិនអីទេ.
    ចង់សួរថា៖លុយដែលជំពាក់គេប៉ុណ្ណឹងសំនិងការធ្វើដែរឬទេ?
    ឯណាអួតសុទ្ធតែសេដ្ធកិច្ចក្នុងមួយឆ្នាំកើនសុទ្ធតែ៦ទៅ៧ភាគរយឬអួតរហូតដល់១០
    ភាគរយ.ដល់ពេលធ្វើផ្លូវ,សាលារៀន,មន្ទីពេទ្យឬផ្សេងៗទៀតសុទ្ធតែទៅបុលពីចិន
    ទាំងអស់.តើអួតនឹងខ្មាស់គេអត់?

  8. បើខុស​ពី​សម្តេច​តេជោ​ខ្ញុំ ស្មាន​តែ​មហាមិត្ត​ចិន​ គេ​អោយ​ខ្ចី​តាម​សំណើរឬ ស៊ីដាចាន់?

  9. អូ! ខ្ញុំទើបដឹងថា ទាល់តែសម្តេច បានចិនអោយខ្ចី (ប្រហែលជាគាត់មានមន្ឋស្នេហ៍ខ្លាំងហើយ) មិនអីទេ បន្តិចទៀតនៅស្រុកស្រែ ចិនលែងកោរក្បាលដូចសម័យ ពីដើមហើយ ព្រោះថាចិនលែងឆ្លាត មកនៅស្រុកខ្មែរ អត់មានម៉ារៀល រកស៊ីស្រុកខ្មែរ តែ ៥ឆ្នាំក្លាយជាអ្នកមានប្រចាំភូមិ នេះបានថាចិន ល្ងង់មែន !

  10. ហេហេ… អរគុណលោក latephonenews ។ ខ្ញុំធ្លាប់ឮគេថាអីចឹង គឺទាល់តែសម្តេចតេជោ ទើបបានមហាមិត្តចិន អោយខ្ចីលុយ ព្រោះក្រៅពីសម្តេច គឺមិត្តចិនមិនទុកចិត្តទេ… ហើយធម្មតាទេ ពេលសងចិនវិញ មិនបាច់សងជាលុយក៍បានដែរ គឺអាចដោះដូរ ទូទាត់គ្នាជាវត្ថុធាតុដើម ឬស្អីផ្សេងក៍បាន… គឺងាយខ្ចី ងាយទូទាត់បែបនេះឯង ជាមួយមហាមិត្តចិនយើង…

  11. អូ តាមរយះអត្ថបទនេះ ខ្ញុំទើបតែដឹង។​ អរគុណសំរាប់ការចែកចាយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s