កំណាត់​ផ្លូវ​ជាតិ​លេខ៥ កំពង់ឆ្នាំង-ពោធិសាត់​ ខូចខ្ទេច…


សូមគោរព និង​ជំរាប​ជូន​ដល់​ញាតិញោម​ពុទ្ធបរិស័ទ្ធ​ចំណុះ​ជើង​វត្ត WordPress ទាំងអស់​ សូម​មេត្តាជ្រាប​ថា កំណាត់​ផ្លូវ​ជាតិ​លេខ៥ ឬបើ​ហៅ​អោយ​​អឿ​ជាង​ណឹង​បន្តិច​គឺ​ ផ្លូវអន្តរជាតិ​អាស៊ាន ហាយវ៉េ…(sic!) ចាប់ពីបង្គោល​គីឡូម៉ែត្រ​លេខ៩៧​ (ទីរួម​ខេត្ត​កំពង់ឆ្នាំង) ដល់​បង្គោល​គីឡូម៉ែត្រ​លេខ​១៧០ (ត្រង់​ស្ទឹង ស្ពាន​ធារម្លូរ​) គឺខូច​ខ្ទេច​អស់​ហើយ..!!

ពេល​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ខ្ទេច​បែប​នេះ សំណួរ​ជាច្រើន​បានមក​​ផ្ញុក​នៅ​ក្នុង​ខួរ​ក្បាល​ខ្ញុំ៖ ហេតុ​អី​បាន​ជា​ផ្លូវ​នេះ​រហ័ស​ខូច​ម៉្លេះ? តើឡាន​ដឹក​ទំនិញ​ ផ្ទុក​ទំនិញ​លើស​ទំនង់​ទេដឹង? ឬមួយក៍​ផ្លូវ​នេះ​ធ្វើ​មិន​ត្រូវ​តាម​បទដ្ឋាន​ផ្លូវ​ថ្នល់? ឬមួយ​ក៍​វិស្វករ​អន់? ឬក៍​លុយ​មិន​គ្រប់? ។ល។​និង។ល។… ណ្ហើយ! កុំមាត់​ឮពេក ខ្មាស់​គេ…​លុយ​ក៍អស់ ឯ​ថ្នល់​ក៍​ខូច​​ទៅ​ហើយ… មាន​តែ​សំងំ​នាំ​គ្នា​ជួស​ជុល​ស្ងាត់ៗ​ទៅ កុំអោយ​សម្តេច​ដឹង..!!..??..

ខាងក្រោម​នេះ​ គឺជារូប​ភាព​​មួយចំនួន​ ដែល​ខ្ញុំ​ថត​ពីក្នុង​រថយន្ត​កំពុង​ធ្វើ​ដំណើរ​ពីភ្នំពេញ​ទៅខេត្តបាត់ដំបង ដើម្បី​ចែក​ជូន​ញាតិ​មិត្ត​​បង​ប្អូន​យើង​ទស្សនា​កំសាន្ត​…​។ តាម​ពិត​ទៅ ខ្ញុំ​ចង់​ដឹង​ថា​ តើ​សម្តេច​តេជោ លោក​បាន​ជ្រាប​ពី​រូប​ភាព​​ពិត​នេះ​អត់ណ៎? ព្រោះ​តាម​ធម្មតា​​ របាយការណ៍​យក​បុងរបស់​ថ្នាក់​ក្រោម​ គឺ​ប្រាកដ​ជា​ទៅ​ដល់​ដៃ​សម្តេច​ លឿន​ជាង​ព័ត៌មាន​ និង​រូបភាពអាក្រក់​ភ្នែក​ទាំងឡាយដែល​ថ្នាក់​ក្រោម​ចូល​ចិត្ត​បិទបាំងណាស់…

ផ្លូវជាតិលេខ៥, National Raod No. 5 Cambodia

នេះជាទិដ្ឋភាពផ្លូវក្នុងទីរួមខេត្តកំពង់ឆ្នាំង។ ជង្ហុកធំដែលមានទឹកដក់ពេញប៊ឹបត្រឹម ក កង្កែប នេះ កាលពីទឹកជំនន់ឡើងខ្លាំង មានជំរៅរហូតត្រឹមចង្កេះមនុស្សចាស់...

ផ្លូវជាតិលេខ៥, National Raod No. 5 Cambodia

ជង្ហុកខាងមុខនេះ គឺស្ថិតនៅជិតគល់ស្ពាន ស្ទឹងបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ផ្លូវជាតិលេខ៥, National Raod No. 5 Cambodia

ទីនេះជិតទីប្រជុំជនពន្លៃ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ផ្លូវជាតិលេខ៥, National Raod No. 5 Cambodia

ទីនេះ គឺហួសទីប្រជុំជនពន្លៃ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ផ្លូវជាតិលេខ៥, National Raod No. 5 Cambodia

ទីនេះជិតដល់ទីប្រជុំជនស្រុកក្រគរ ខេត្តពោធិសាត់

ផ្លូវជាតិលេខ៥, National Raod No. 5 Cambodia

ជង្ហុកបែបនេះ អ្នកភ្នំពេញច្រើនហៅថាសំបុកមាន់... តែខ្ញុំមើលទៅ ដូចសំបុកអូទ្រីស ច្រើនជាង

ផ្លូវជាតិលេខ៥, National Raod No. 5 Cambodia

នេះជារូបភាពដែលខ្ញុំថតនៅលើស្ពានធារម្លូរ នៅជិតបង្គោលគីឡូម៉ែត្រលេខ ១៧០ ។ រូបខាងឆ្វេង ជាផ្លូវត្រឡប់ទៅខេត្តកំពង់ឆ្នាំង។ ឯរូបខាងស្តាំ ជាផ្លូវទៅកាន់ខេត្តពោធិសាត់ បាត់ដំបង។ ពីត្រង់កន្លែងនេះទៅក្រោយ គឺទៅខេត្តកំពង់ឆ្នាំងវិញ ផ្លូវនេះទទួលការសាងសង់ ដោយក្រុមហ៊ុនមកពីវៀតណាម។ ឯពីត្រឹមនេះទៅមុខស្អាតភ្លឹង គឺទៅពោធិសាត់ បាត់ដំបង ផ្លូវនេះទទួលការសាងសង់ដោយក្រុមហ៊ុនមកពីថៃ។ ខ្ញុំនៅតែឆ្ងល់ថា ហេតុអីបានជា ក្រុមហ៊ុន ថៃ ធ្វើផ្លូវជាប់ជាងក្រុមហ៊ុន វៀតណាម? ឬមួយក៍ថវិកាដែលផ្តល់អោយក្រុមហ៊ុន វៀតណាម តិចជាង ក្រុមហ៊ុនមកពី ថៃ? ឬក៍.... ឬក៍... ឬក៍...??..!!..

ផ្លាកប៉ាណូនេះស្ថិតនៅជិតគល់ស្ពានធារម្លូរ ប៉ែកខាង កើត។ ខ្លឹមសារប្រកាសនេះមានន័យគ្រប់គ្រាន់ ហើយ។ ខ្ញុំសុំមិនធ្វើអត្ថាធិប្បាយទៀតទេ...

ស្រុកស្រែ

Advertisements

21 responses to “កំណាត់​ផ្លូវ​ជាតិ​លេខ៥ កំពង់ឆ្នាំង-ពោធិសាត់​ ខូចខ្ទេច…

  1. មនុស្សចាស់សល់ពីសង្គម

    ជាដំបូងខ្ញុំសូមអរគុណលោកចាប់អារម្មណ៍រឿងផ្លូវនេះ…….
    ខ្ញុំគិតថាដូចជាធម្មតាសោះទេរឿងនេះ​ អ្នកត្អូញត្អែ​ក៏ចេះតែត្អូញទៅ​វាសំខាន់ផ្លូវនោះវាទៅរួច អត់…កាលពីសម័យ ៧៩ ក៏ចេះទៅកើត…សូមសាកល្បងប្រៀបធៀបទៅ..នេះហៅថាខ្មែរយើងធើផ្លូវជាប់ជាងគេ….តែសូមខ្សឹបយកតែបុណ្យទៅចុះបើចង់បានផ្ឡូវល្អ​ត្រូវចេះធើម៉េចឲ្យមានពិធីអីមួយដែលត្រូវសមេ្តចហ៊ុនសែនឆ្លងកាត់​ ….តែដោយឡានផ្ទាល់​គឺផ្ឡូវនេះ….នឹងបានល្អជិះស្រួលវិញមិនខាន…….

  2. ហេហេ… សូមអរគុណលោកចាស់សល់ពីសង្គម ។ ទំលាប់យើងគឺតែបែបនេះអែង។ ទាល់អ្នកធំឆ្លងកាត់ ទើបបានចាត់ចែង លោតជើងបីជើងបួនជួសជុល។ តែអ្វីដែលខ្ញុំនិយាយអត់ចេញនោះគឺ ហេតុអីផ្លូវតែមួយ ដីជាប់គ្នាសោះ តែក្រុមហ៊ុនមួយធ្វើជាប់ ចំណែកក្រុមហ៊ុនមួយទៀតធ្វើអត់ជាប់? ឬមួយក៍មកពីលុយធ្វើមិនគ្រប់ ដោយសារថ្លៃទឹកតែច្រើនគន្លាក់ពេក? ឬក៍… ឬក៍… ច្រើនពេក??..!!..

  3. ពួកម៉ាកហៅសុទ្ធតែផ្លូវអាស៊ាន ហាយវ៉េ អញខ្មាស់គេណាស់… តាមពិតផ្លូវខ្ទេចបែបនេះ គួរតែជាផ្លូវសំរាប់ប្រណាំងឡានអាស៊ាន ត្រូវជាង។ តាមអញយល់ នេះមកពីថវិកាកសាងផ្លូវអត់គ្រប់ ខាងលើនាំគ្នាស៊ីខ្ទេច បន្ទាប់មកបានផ្លូវនេះខូចខ្ទេចតាមក្រោយទៅ។ យល់អត់ប៉ុណ្ណឹង?

    • បាទបងត្រងោល អញយល់ហើយ… ចាំអញប្រកាសអោយលោកកុង្សីក្រសួងទេសចរណ៍ ធ្វើស្ពតឃោសនា ប្រាប់ទៅក្រុមហ៊ុនប្រណាំងឡាន Rally អោយគេយកឡានមកប្រណាំងនៅស្រុកខ្មែរមក ព្រោះស្រុកយើងអត់ចេះខ្វះផ្លូវជង្ហុក សំរាប់ប្រណាំងឡានលើផ្លូវលំបាកទេ។

  4. ផ្លូវនេះ ពេលប្រណាំងឡានពួកអា off road យើងអាចសុំគេធ្វើម្ចាស់ផ្ទះបានហើយ!

  5. ត្រឹមត្រូវលោកឧត្តម យើងអាចធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាន ព្រោះបើនិយាយពីផ្លូវថ្នល់លំបាកនេះ គឺគ្មានប្រទេសណា មានផ្លូវលំបាកដូចស្រុកយើងទេ…

  6. មនុស្សចាស់សល់ពីសង្គម

    ខ្ញុំសូមចូលរួមបន្តិចទៀតចុះពីបញ្ហាផ្លូវខូចនេះ….តាមដែលខ្ញុំធ្លាប់ដឹងបើប្រៀបធៀបទៅកាលពីសម័យសង្គុមរាស្រ្តនិយមជាមួយឥឡូវអាចថាខុសគ្នាច្រើនគឹត្រង់ថាផ្លូវពីដើមតូចមែនតែមានឡានតិចដឹកទំនិញតិចតួចឯមន្រ្តីអ្នកកាន់ការក៏មានតិចតួច​គឺវាខុសពីឥឡូវ​អ្នកកាន់ការខាងថ្នល់អីនេះ​វាមានចំនួន​ច្រើន…..យើង​សាកល្បង​បិទភ្នែកគិតលេងៗមើលៗពីស្ថានភាពឥឡូវនេះ……………….
    1-ស្រុកឥឡូវជឿនលឿនឡានក៏ធំៗ​ដឹកបានរហូតដល់ហា ហុកសិបតោន​តៃកុងឡានខ្លះថាដឹកទំនិញដាក់តិចពេកមិនរួចថ្លៃនោះទេគឺគ្រាន់តែបង់ឲ្យអស់លោកខាងដាក់ជញ្ចីងថ្លឹងផង ខាងអស់លោកចរាចរផង​មិនទាន់គិតខាងអស់លោកផ្សេងៗ​សុំថ្លៃបាយផង…….គាត់សុទ្ធតែអ្នកឃ្លាន…
    2-ស្រុកឥឡូវអ្នកគ្រប់គ្រង ហើយបានផលពីផ្លូវថ្នល់ច្រើនក្រសួងណាស់​…នឹងដោយសារច្រើនគ្នាណឹងហើយត្រូវតេចាំមើលគេមើលឯងសិននឹង…ចុះខែតគេយ់ាងម៉េចហើយខែតខ្ញុំយ៉ាងម៉េច…….
    3-និយាយពីអ្នកមានសិទ្ធិ​នៅឆែកឆេរត្រួតពិនិត្យ​តាមផ្លូវជាតិ​ ក៏មិនមែនជាអ្នកណាក៏អាចមកបានដែរ​..គឺត្រូវការលុយសល់មួយចំនួនក្រៅពីចាយវាយផ្ទាល់លើក្រុមគ្រួសារខ្លួន ត្រូវខិតខំរកទៅឲ្យថ្នាក់លើ…បើមិនចឹងអាចផ្លាស់បុ់ស្ត៏…។ល។….នៅមានទៀតតែខ្ញុំរវល់ ម៉ែវាហៅឲ្យជួយស្រង់ចេកចៀនពីខ្ទះសិន..ចាំជួបគ្នាក្រោយទៀត……

    • សូមអរគុណលោកចាស់សល់ពីសង្គមម្តងទៀត។ បើមានពេល សូមលោករៀបរាប់ពីចំណុចអសកម្ម និងអំពីមូលហេតុទាំងឡាយដែលបណ្តាលអោយផ្លូវថ្នល់ស្រុកខ្មែរ ងាយខូចខ្ទេចបែបនេះបន្ថែមទៀត។

  7. ទៅខ្ចីលុយចិនមកធ្វើទៀតមក ទៅខ្វល់អី!
    អាអ្នកធ្វើគេមិនខ្វល់ខ្លាចខូចផងឯងអ្នកដើរសោះខ្លាចខូចដែរ.
    បើផ្លូវស្រុកខ្មែរធ្វើល្អរឹងមាំនោះ ម៉េចពួកមន្ត្រីបានលុយឯណា
    មកអោយអូនស្រីបើប្រាក់១២មឺុននឹង.
    ចុះក្រែងសម្តេចអួតតាមទូរទឹកកកសុទ្ធតែផ្លូវស្រុកខ្មែរឡើងរលោងធ្វើដំណើរកុំលឿន
    ពេកប្រយ័ត្នគ្រោះថ្នាក់.ហើយសម្តេចអួតទៀតថាគ្រោះថ្នាក់ចរាចរណ៍ស្រុកខ្មែរច្រើន
    មកពីផ្លូវរលោងស្រួលបើកលឿន.
    ខ្ញុំគិតថាស្រុកស្រែឯងគួរដឹកដៃសម្តេចទៅមើលផ្លូវនឹងម្តងទៅនៅកំពង់ឆ្នាំង.

    • ត្រូវហើយស៊ីដាចាន់ គឺទាំងអ្នកធ្វើថ្នល់ ទាំងអ្នកត្រួតពិនិត្យការសាងសង់ ទាំងម្ចាស់លុយអោយខ្ចី គេមិនខ្វល់ពីរឿងថ្នល់ខូចផង ទំរាំយើងអ្នកធ្វើដំណើរទៀត រឿងអីត្រូវខ្វល់? ធម្មតា ផ្លូវថ្នល់ទោះជាខូចខ្ទេចវ៉ល់យ៉ាងម៉េច ក៍ផ្លូវថ្នល់មិនចេះរលាក់ដែរ តែរលាក់តែឡានដែលយើងជិះឆ្លងកាត់តើ… ម្យ៉ាងទៀត បើស៊ីដាចាន់ ចង់អោយសម្តេចតេជោខ្ញុំ ទៅទស្សនាចរកំសាន្តតាមផ្លូវប្រណាំងឡានអាស៊ាននេះ គឺទាល់តែលួចទៅស្ងាត់ៗ។ បើមិនអីចឹងទេ គឺដូចលោកចាស់សល់ពីសង្គមមានប្រសាសន៍អីចឹង គឺលោកខេត្តនឹងបង្ខំលួចជួសជុលទាំងយប់ទាំងថ្ងៃស្អាតភ្លឹង ដល់ហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ: លោកដើរវីស៊ីតមើលទៅ អត់មានមើលឃើញផ្លូវខូចអាដែល..!! ដល់រួចទៅ…សម្តេចអាចនឹងរអ៊ូរថា: អាពួកកាសែតវាចេះតែថា ផ្លូវស្អាតសោះ វាស្រែកថាផ្លូវខូច… តាមពិត អាពួកអ្នកកាសែត ខូចតើ..!!..??.. ហិហិៗៗៗ…

  8. មនុស្សចាស់សល់ពីសង្គម

    ឆ្លៀតបន្តិចទៀតចុះ…ម៉ែវារវល់ខ្ចប់នំ…….ណែ៎បើគិតទៅវាមានចំណុចខ្លះទៀតដែរដូចជា​​…….
    -ស្រុកយើងទើបឈប់ច្បាំងគ្នាដប់ម្ភៃឆ្នាំនឹងធើអីបានល្អទៅ? ខ្ញុំមើលវីដេអូនៅអាមេរិកក៏ឃើញមានផ្លូវខ្លះហ៊ុយដីសំពោងដែរ…។
    -ខ្មែរយើងម៉ាចំនួននៅមានជីវភាពរស់នៅក្រាមបន្ទាត់ក្រីក្រ​ រ​ ហមរហាម​ស្ទើររកអង្ករច្រកឆ្នាំងមិនបាន….ខ្មៃរយើងខ្លះមានលុយច្រើនមិនដឹងថាឃ្លានអី​…ចឹងវាសមាមាត្រគ្នានឹងផ្លូវថ្នល់ដៃរហើយ​ល្អខ្ឡះ…ខូចខ្លះអព្ចឹាងទៅ !
    -ម្យ៉ាងទៀតខ្ញុំស្របតាម​ ស៊ីដាចាន់ បើវាចេះតៃល្អរហូត កូនស្រី​​​ ៗ​មិនថាសាសន៏ខ្មៃរ​សាសន៏យួន ចិន ដៃលគ្នាកំពុងនៅស្រុកយើងម៉ាគំនរ​បានអីស៊ីទៅ…គឺត្រូវតៃចៃកគ្នារស់..ហៅថាសិល្បះចៃកគ្នារស់..រស់ ៗទៅទំរាំដល់ថ្លៃ……ម៉ៃវាហៅទៅជួយលើកម៉្សៅនំទៀតហើយ…………..

  9. ហក… ឃើញទេ… អាសិល្ប:ចែកគ្នារស់បែបនេះ គឺជាប្រសាសន៍ដ៏ថ្លៃថ្លា និងឈ្លាសវៃរបស់សម្តេចតេជោខ្ញុំទៀត…

  10. គ្រាន់បើជាងដើមទសវត្ស ៩០ ឆ្ងាយណាស់ អស់លោក ត្រង់ម្តុំខាងជើងផ្សារ ស្រុកក្រគរ ដូចរងដំឡូងចឹង ហើយកន្លែងខ្លះលិចឡានបាត់ ក៏មាន (គ្រលុក) ។ ឥឡូវនេះខូចប៉ុណ្ណឹងមិនអីទេ មកពីគេអោយលុយខ្ចីតិចពេក បានជាធ្វើផ្លូវមិនបានល្អនោះ អាឡៃតែចែកគ្នាម្នាក់តិចៗ រត់ការ លិចកើតហ្នឹង វាអស់ទៅហើយ បើចិនអាចអោយខ្ចី ៥០០ លានថែមទៀត ផ្លូវភ្នំពេញ-បាត់ដំបង ល្អឥតទាស់ ប៉ុន្តែបើតាមខ្ញុំយល់ រដ្ឋាភិបាលខ្មែរ គួរតែមានគំរោងការណ៍ ធ្វើថ្នល់ ហ្នឹងអោយខ្ពស់រហូតដល់កំពស់ ៥ ម៉ែត្រ ទើបទ្រាំទ្រនឹងទឹកជំនន់បាន យ៉ាងម៉េច ហៅថា អាស៊ីហៃវេយ៍ (Asian High Way) ! មិនថាអញ្ចឹង ?

    គិតៗទៅ រដ្ឋាភិបាល សម្តេចតែជោ ហ៊ុន-សែន ធ្វើអី អោយរួចតែពីដៃតែម្តង គ្មានគិតគុណភាពសោះ គិតតែចំនួនដុល្លាចូលហោប៉ៅ ! ពិបាកមែន! ពិបាកមែន ! ល្មមដល់ពេលហើយ ! មិនថាអញ្ចឹង ?

  11. អរគុណលោក Lovepeehs05 ។ អ្វីដែលខ្ញុំឆ្ងល់នោះគឺ ហេតុអីបានជាផ្លូវនេះខូចខ្ទេចតែពីបង្គោលគីឡូម៉ែត្រលេខ ៩៧ ដល់ ១៧០? ហើយចាប់ពីបង្គោលគីឡូម៉ែត្រលេខ ១៧១ រហូតដល់តាដំបងក្រញូងខេត្តបាត់ដំបង គឺផ្លូវនៅស្អាតភ្លឹងជាប់មាំល្អណាស់។ ហេតុនេះមានន័យថា គំរោងកម្ចីធនាគារ ADB និងជំនួយអត់សំណងរបស់អូស្រ្តាលី AusAID ត្រូវបានក្រុមហ៊ុនសាងសង់ ម្ចាស់គំរោង និងទីប្រឹក្សាបច្ចេកទេស… សហការគ្នា “ស៊ីខ្ទេច”…!! ខ្ញុំមិនបានចោទប្រកាន់ថា ពួកគេសហការគ្នាលួចជាតិទេបាទ! គឺគ្រាន់តែឆ្ងល់ថា ហេតុអីបានជាផ្លូវនេះធ្វើហើយ រហ័សខូចទៅវិញ? ព្រោះបើបន្ទោសថាឡានដឹកធ្ងន់ គឺមិនត្រូវទេ ព្រោះថាឡានដឹកធ្ងន់ពីប៉ោយប៉ែត បាត់ដំបងមក ហេតុម៉េចក៍ផ្លូវបាត់ដំបងអត់ខូច បែរជាមកខូចចាប់ពីផ្លូវដែលទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនមួយនេះទៅវិញ? គឺឆ្ងល់ទេបាទ…!!

    • អូ…ចឹងទេ ? ចឹងត្រូវប៉ាច់ហើយ ចែកគ្នាស៊ី តែមិនមែនលួចជាតិទេ តែនាំគ្នាដណ្តើមរស់ជាតិដុល្លាទេ ! ចឹងល្អណាស់ លុយដុល្លាមានតម្លៃណាស់ ខ្មែរដែលល្បីថាស្អប់ដុល្លាអាមេរិកាំង បែរជានាំគ្នាដណ្តើមគ្នាស៊ីទៅវិញ ! ពិតជាអស្ចារ្យមែន ! ស៊ីឡើងស្គមអាមេរិកាំងទៅហើយសព្វថ្ងៃនេះ ! មិនត្រឹមតែស៊ីទេ តែនាំគ្នាអង្គៀមទៅទៀត ជាពិសេសរដ្ឋាភិបាលខ្មែរ ឬគណបក្ស ប្រជាជនដែលស្អប់អាមេរិកាំងជាងគេ បូកទាំងយួនផង ! មិនថាអញ្ចឹង ?

  12. មនុស្សចាស់សល់ពីសង្គម

    សំរាប់ខ្ញុំគិតថាអារឿងថ្នល់ឡានខូច ខ្ទេចវ៉ល់​អី​ឬក៏ថាគុណភាព​មិនសូវល្អមិន​សូវជាប់អីនោះវាដូចជាមិនសំខាន់អីជាងការប្រឹងរកស៊ី​ដើម្បីជីវភាពរបស់គ្រួសារនោះទេ……តែសូមអនុញាតិជាមតិដ៏គ្មានសំខាន់បន្តិចចុះ………សំរាប់ខ្ញុំ​ៗយល់ថា​ផ្លវថ្នល់ពិសេសផ្លូវដែលហៅថាហាយវើខូចខ្លះអញ្ខឹងក៏ល្អដែរ…វាមានគុណសម្បត្តិមួយចំនួនដែរ….គឺដូចជា
    -សំរាប់អ្នកអត់មានតួនាទីអីពាក់ព័ន្ធ​ហើយក្រ(មានខ្ញុំម់ាគ្រួដែរ)​
    ទ្រាំរស់សិន.​.ជិះកង់ ម៉ូតូ​កញ្ចាស់លើផ្លូវរលាក់…..វាបានជួយខាងសុខភាពស្រួលខ្លួន(មិនបាច់ចាំទៅម់ាស្សសាអី….វាអាចចំណេញ​​មួយម៉ោងប៉ុន្មានដុល្លារដែរ…ម្យ៉ាងថ្នល់មិនល្អអ្នកមានឡានជិះពិសេសៗអ្នកឈ្លើយៗក៏បើកមិនសូវលឿន​…មិនសូវបុកគ្នា…..វាធើឲ្យយើងចំណេញតាំងពីធនធានមនុស្សរហូតដល់ឡាន​ ម៉ូតូ​…គឺរដ្ដអត់ខាតអីទាំងអស់……
    -សំរាប់អ្នកមានតួនាទីពាក់ព័ន្ធខាងធើថ្នល់
    ក៏ចំណេញដូចគ្នាគឺគេអាចលើកជាគំរាងជួសជុលធំតូចស្នើសុំលុយរដ្ដមកធើខ្ឡះក៏សល់លុយខ្លះពីគំរោងទៅ….ហើយលុយចំណេញនោះមានយកទៅណាគឺសុទ្ធតែប្រើការទាំងអស់…វាអាចមួយចំណែកជូនជាសគុណថ្នាក់លើយកទៅធើបុណ្យធើទានអីតូវ….ចំណែកខ្ឡះក៏ចំណាយទៅលើការផឹកស៊ី…..ហើយពេលស្រវឹងដើម្បីសុខភាពក៏ចំណាយខ្លះទៅលើក្មួយៗ​ម៉ាស្សាអីចឹងតូវ….ហើយរដ្ដក៏មានប្រេយាជន៏​..បរទេសគេឃើញថ្នល់រយីករយាក..គេក៏ជួយលុយកាក់អីទៀតតូវ……
    សុំទោស​..ប្រពន្ធខ្ញុំហៅឲ្យជួយលើកចេកដាក់បន្ទុំសិន….ចាំជួបគ្នាទៀត

    • ហេហេ… អស់ទាស់..!! ស្តាប់តាមការរៀបរាប់ពីអត្ថប្រយោជន៍ នៃការធ្វើផ្លូវថ្នល់រហ័សខូចរបស់លោកចាស់សល់ពីសង្គមនេះទៅ ខ្ញុំយល់ថា បើតាមវចនានុក្រមនយោបាយសម័យទំនើប (sic!) ផលដែលទទួលបានពីការកសាងផ្លូវរហ័សខូចបែបនេះ គឺអាចចាត់ទុកថា ជានយោបាយ ឈ្នះ! ឈ្នះ! ហើយ…

  13. មនុស្សចាស់សល់ពីសង្គម

    ខ្ញុំសូមសំដែងអំណរមែនទែនជាមួយលោក ស្រុកស្រែដែលតែងតែបន្ទរលើកទឹកចិត្តអ្នកលក់ចេកចៀនដូចខ្ញុំ!!! តាមពិតទៅខ្ញុំចេះតែថាតាមគេតាមឯងទេ…មែនទែនខ្ញុំមិនមានជំនាញអីពីរឿងធើថ្នល់នេះសូម្បីតតែបន្តិចបន្តួច ….តែគេថាខ្ញុំជំពាក់បំណុលគេដែរ….ទើបខ្ញុំក៏ចេះតែនៅមិនស្ងៀមណឹង….យ៉ាងណាៗ សូមអស់លោកមានសមត្ថកិច្ចមេត្តាកុំចាប់ទោសអូសដំណើរអ្នកលក់ចេកចៀនខ្ញុំអី…..

  14. ហេហេ… ដូចតែគ្នាណឹង..!! ព្រោះថា ទាំងលោក ទាំងខ្ញុំ ទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋខ្មែរទូទៅ នឹងមានចំណែកជំពាក់បំណុលបរទេស ដែលនេះគឺជាកាតព្វកិច្ចដែលយើងត្រូវសងគេវិញនៅថ្ងៃក្រោយ។ ហើយក្នុងនាមកូនបំណុលដូចគ្នា យើងអាចមានសិទ្ធិបន្តិចបន្ទួច នឹងសួររកហេតុផលខ្លះអីចឹងហើយ… ម្យ៉ាងទៀត អ្នកលក់ចេកចៀនដូចលោកចាស់សល់ពីសង្គម និងខ្ញុំដែលមានគំនិតរាក់ៗ ស្រែង៉ោងបែបនេះ ប្រហែលជាសមត្ថកិច្ច មិនចាប់ទោសអូសដំណើរអីទេមើលទៅ… ហាសហាៗៗៗៗ…

  15. មនុស្សចាស់សល់ពីសង្គម

    សាធុ​ ៗ !​​​ អរណាស់ខ្ញុំបើគេមិនថាអីមែន​…..ណែ ទាន់ម៉ែវាឲ្យទំនេរបន្តិចខ្មុំសុំបន្ថែមតិច….អារឿងជំពាក់បំណុលគេនេះសំរាប់គ្រួសារខ្ញុំ…ពិសេសប្រពន្ធខ្ញុំសុខចិត្តលក់ចេកចៀនតែមិនជំពាក់អ្នកណាម់ាសេនទេ !នេះបើគាត់ដឹងថាទាំងខ្ញុំ ទាំងគាត់អីជំពាក់គេចឹងមិនដឹងជា​ពិបាកចិត្តយ៉ាងណាទេ!…ណែ​…លោកស្រុកស្រែ​​ ស្រួលមិនស្រលប្រពន្ធខ្ញុំចិត្តធំណាស់អាចទ្រាំមិនបានបបួលខ្ញុំឈប់លក់នំអីតូវនាំខ្ញុំលក់ដីលក់ផ្ទះ..ទៅនៅស្រុកយក្សអស់តូវ….ខ្ញុំមិនចង់ទៅទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s