រូបភាពផ្លូវជាតិ​ពី​ស្រុក​ស្នូល ទៅ​ខេត្ត​មណ្ឌលគីរី


ល្ងាចថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១១ នេះ នៅ​ខេត្ត​មណ្ឌលគិរី គឺមិន​មាន​សេស​សល់​បន្ទប់​សំរាប់​ស្នាក់នៅទៀតទេ ព្រោះ​សណ្ឋាគារ និង​ផ្ទះសំណាក់​តូចធំ​ កន្លុក​គន្លៀត​ដឿងហែម​ណា​ ក៍​គ្មាន​នៅ​សេស​សល់​បន្ទប់​សំរាប់​ស្នាក់នៅ​ទៀត​​ដែរ។ រីឯ​បន្ទប់​ទៀតសោត​ តំលៃ​បាន​ឡើង​ថ្លៃ​ទ្វេរមួយ​ជាពីរ…។

ថ្ងៃស្អែក ខ្ញុំ​នឹង​រៀបរាប់​ដំណើរ​របស់​ខ្ញុំ​ទៅ​ខេត្ត​មណ្ឌលគិរី នៅក្នុង​កំណត់ត្រា​របស់​ខ្ញុំ… ហេងស៊យ អាច​នឹង​ធ្វើ​អោយ​បងប្អូន​ខ្មែរ​យើង​ដែល​កំពុង​រស់​នៅ​ស្រុក​ក្រៅ​ អាច​រំសាយ​ចិត្ត​ក្នុង​ការ​នឹក​រលឹក​​មក​ស្រុក​កំណើត​មួយ​ពេលៗ​បាន​ដែរ…

ខាងក្រោម​នេះ គឺ​ជា​រូបភាព​តាម​ដង​ផ្លូវ​ជាតិ​លេខ ៧៦ ពីស្រុកស្នួល ខេត្តក្រចេះ ទៅ​ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលថតពី​ក្នុង​រថយន្ត​ខ្ញុំ​​​​កំពុង​បើក​បរ​…

ផ្លូវទៅខេត្តមណ្ឌលគិរី, Raod to Mondulkiri Province

នេះជាផ្លូវបំបែបជាបួនហួសទីប្រជុំជនស្រុកស្នួល។ ទៅមុខត្រង់ គឺសំដៅទៅប្រទេស វៀតណាម។ បើបត់ទៅខាងស្តាំ គឺទៅមានជ័យ ហើយបើបត់ទៅឆ្វេង គឺទៅខេត្តមណ្ឌលគិរី។

ផ្លូវទៅខេត្តមណ្ឌលគិរី, Raod to Mondulkiri Province

ទីនេះស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះនៅឡើយ។ រោងតំបូលស្រួចនៅខាងណោះស្ពាន គឺជាទីស្នាក់ការរបស់កំលាំងសមត្ថកិច្ច ស្ទាក់ចាប់បទល្មើសព្រៃឈើ និងសត្វព្រៃ។

ផ្លូវទៅខេត្តមណ្ឌលគិរី, Raod to Mondulkiri Province

នេះជាទីប្រជុំជនស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ផ្លូវទៅខេត្តមណ្ឌលគិរី, Raod to Mondulkiri Province

រូបភាពដ៏ត្រជាក់ភ្នែក នៅតាមដងផ្លូវទៅខេត្តមណ្ឌគិរី

ផ្លូវទៅខេត្តមណ្ឌលគិរី, Raod to Mondulkiri Province

ផុតពីព្រៃស្រោងទៅ គឺទៅដល់តំបន់ភ្នំដែលមិនមានព្រៃឈើធំៗទៀតទេ។ មូលហេតុដែលគ្មានព្រៃឈើធំៗ ព្រោះនៅពីខាងក្រោមភ្នំទាំងអស់នោះ គឺជារ៉ែបុកស៊ីតដ៏មហាសាល...

ផ្លូវទៅខេត្តមណ្ឌលគិរី, Raod to Mondulkiri Province

ទីនេះចូលមកដល់កៀកនឹងទីរួមស្រុកសែនមនោរម្យហើយ...

ផ្លូវទៅខេត្តមណ្ឌលគិរី, Raod to Mondulkiri Province

នេះជាចំណោទផ្លូវ ស្ពានអូររាំង។ នៅចំពីមុខខៀវៗ តូចៗលឹមៗនោះ គឺជាកូនដើមស្រល់ ដែលដាំដោយក្រុមហ៊ុនវិនិយោគចិន ជាមួយនឹងក្រុមហ៊ុនយាយភូ...។ ឡើងហួសចំណោទនេះទៅ នឹងធុំក្លិនខេត្តមណ្ឌលគិរីហើយ...

ស្រុកស្រែ

Advertisements

6 responses to “រូបភាពផ្លូវជាតិ​ពី​ស្រុក​ស្នូល ទៅ​ខេត្ត​មណ្ឌលគីរី

  1. រូបទី ១ ស្លាកអី​មើល​មិនច្បាស់ ? រ៉ែ បុក​ស៊ីត របស់​ រដ្ឋ របស់​ ប្រជាជន ឬ របស់ សម្បទាន ?

  2. អូ… នោះជាស្លាកប៉ាណូផ្សាយពាណិជ្ជកម្មម៉ាស៊ីនគោយន្ត។ ខ្ញុំខ្លាចម្ចាស់ផលិតផល គេអន់ចិត្ត ព្រោះ​ខ្ញុំ​ដាក់​រូបភាព​យីហោ​របស់​គេ នៅក្នុង website WordPress ដោយ​គ្មាន​ការ​អនុញ្ញាត្តិ​បែប​នេះ គេ​ខឹង​ខ្ញុំ​ស្លាប់​ហើយ…។ ហេតុនេះ ខ្ញុំ​ក៍​កែរូប​ធ្វើ​អោយ​វា​មិន​ច្បាស់​ចឹង​ទៅ…ហិហិៗៗៗ…

    ចំពោះសំណួររបស់លោក ដែលសួរថា តើរ៉ៃបុកស៊ីតជា​របស់​រដ្ឋ ឬជា​របស់​ប្រជាជន​នោះ គឺ​យើង​អាច​គណនា​តាម​ប្រព័ន្ធ​សមីកា​ដឺក្រេ​ទី២ ដូចខាងក្រោម:
    តាមសម្មតិកម្ម គ្រប់ភ្នំ​ត្រងោល​អត់​មាន​ដើម​ឈើ​ទាំង​អស់ នៅ​ក្នុង​ស្រុក​សែមនោរម្យ គឺត្រូវ​បាន​ក្លាយ​ជា​របស់​ប្រជាជន​អស់​ទៅ​ហើយ។ ដូច្នេះ:
    បើ រដ្ឋ = 0
    => រ៉ែទាំងអស់ គឺជារបស់ប្រជាជន

    ឧកញ៉ា ឬមេទ័ពធំៗគ្រាក់ៗ ក៍ជាប្រជាជនដែរ ត្រូវអត់?

  3. មនុស្សចាស់សល់ពីសង្គម

    អរគុណណាស់លោកបានផ្តិតរូបភាពល្អៗមកចែកគ្នាមើល….និយាយតាមត្រង់ទៅម៉ាជីវិតខ្ញុំមិនដែលស្គាល់ខេត្តនោះទេ……វាពិតជាប្លែកភ្នែកមែនទែន….បើខ្ញុំគិតមិនខុសទេអ្នកណាថាហ៊ានថាស្រុកយើងអស់ព្រៃឈើនោះគឺខុសហើយ….នៅសល់ម៉ាគំនរ….រូបទី2-4-5 ហើយសូម្បីរូបទី6-7 ក៏មាន…យ៉ាងហោចណាស់ក៏មានម៉ាកញ្ចុប​ ៗ​​ គ្រាន់ឲ្យគោដេកថ្ងៃដែរ….វាមិនមែនអាលិងឆេញដូចគេថាឯណា…នេះសំណាងហើយចេះបានលោកស្រុកស្រែថតផ្ញើឲ្យមើល….កុំអីខ្ញុំចាញ់ប្រូគេបាត់……ខ្ញុំចង់មានមតិទៀតតែត្រូវខ្ចប់នំឲ្យក្មេងសិនព្រោះម៉ែវាមិននៅ………

  4. ផ្លូវនឹងបានលុយពីណាធ្វើស្អាតជាងផ្លូវកំពង់ឆ្នាំងឆ្ងាយណាស់.
    ចំណែកភ្នំង៉ោលៗនោះវិញមកពីវាមិនដុះព្រៃឈើបានជាវាង៉ោលចឹង.
    ហើយអារឿងរ៉ែរបស់រាស្ត្រ ឬ រដ្ធនោះមានតែលោកចោរធំៗទេដែលអ្នកសំរេច
    ថារបស់អ្នកណា.ហើយម្យ៉ាងទៀតអារឿងរ៉ែរឿងរួយនេះមិនដែលបានឃើញលុយ
    មកពីលក់រ៉ែនោះមកអភិវត្សន៍ស្រុកទេសទេមិនថា មាស,ពេជ្រឬ……ទៀតអោយតែ
    ដាក់ទៅបាត់សូន្យរហូតរ៉ែក្រោមដីអស់ទៅៗដូចជារ៉ែពេជ្រនៅបរប៉ៃលិនចឹងអស់ហើយមានអីទៀតទោះជាបុណ្យយាយយ៉ាត១០០ឆ្នាំទៀតក៍យាយយ៉ាតគ្មានពេជ្រអោយដែរ
    ចឹងទេបើចង់កសាងស្រុកមានតែទៅបុលមិត្តចិនទៀតហើយខ្វល់អីខ្មែរទឹមតែជំពាក់
    បរទេសជាង៣.៣០០លានទេតាសមានច្រើនម៉ាន.

  5. ហេហេ… ហឹងត្រចៀកង៉ឹង..!! គឺបែបនេះណាស៊ីដាចាន់! រឿងរ៉ៃរួយនេះ កាលពីមុន ខ្មែរ​​យើងបាន​នាំគ្នា​លក់ឈើ និងត្បូង យកលុយ​មក​ទិញ​កាំភ្លើង​​បាញ់គ្នា ​ជាមួយ​ខ្មែរ​គ្នាឯង។ ដល់សម័យ​ក្រោយៗមកទៀត ឮសូរថា​លក់រ៉ែ បានលុយ​មក យក​មក​បង្ហើយ​ផ្ទះបាយ​រៀងៗខ្លួន…។ ខ្ញុំអត់​សូវ​ដឹង​ច្បាស់ដែរ ឮសូរតែគេនិយាយលាន់ៗ​ថា​អីចឹង… ឯរឿង​ពិត​យ៉ាង​ណា​នោះ គ្មានអ្នកណាដឹង​ច្បាស់​ក្រៅ​ពី​អ្នក​ប្រព្រឹត្តិ​ក្នុង​រឿង​នេះ​ឡើយ…​ អូយ! ឈឺកណាស់ ​ខ្ញុំ​និយាយ​អត់​ចេញ​ទៀត​ហើយ..!!..??..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s