គណៈកម្មការ​រៀបចំ​បុណ្យជាតិ​ឆ្នាំនេះ “អត់ហត់”…


សូមអបអរសាទរ ​ចំពោះ​គណៈ​កម្មការ​​រៀបចំ​​បុណ្យ​ជាតិ ដោយសារ​ឆ្នាំនេះ​មិន​បាន​រៀបចំ​ពិធី​បុណ្យ​​អុំទូក ធ្វើ​​អោយ​​សមាជិក​​គណៈ​កម្មការ​ស្ទើរ​​តែ​​គ្រប់​​ផ្នែក​​ទាំង​អស់ អត់ហត់… គឺ​ហត់​​តែ​​​ក្រុម​កំលាំង​សមត្ថកិច្ច​​ការពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​តែ​ប៉ុណ្ណោះ។

ទន្ទឹមនឹងការ​ចូលរួម​អបអរសាទរ​ ខ្ញុំ​ក៍​ចូលរួម​សោក​ស្តាយ​ដែរ ព្រោះថា​ បើកាល​ណា​​ អត់ហត់ ហើយ  លុយក៍អត់​ មាន​ចូលដែរ​ឆ្នាំនេះ។

មិនជា​ការ​ច្រណែន​ឈ្នានីស​អី​ទេ… ព្រោះ​ធម្មតា មាន់ពងលើស្រូវទៅហើយ បើ​មិន​ស៊ីស្រូវទេ តើ​ទៅ​​រកចិក​អី​ច្រាស់​​អោយ​ខុស​ពី​ស្រូវ​នោះ​ គឺ​​ឆ្កួត​សុទ្ធហើយ..!!

ខ្ញុំបន់អោយ​តែ​សម្តេច​តេជោ​ លោក​​ធ្វើការ​កែប្រែ​ពិធី​បុណ្យ​អុំទូក​ចាប់​ពី​ឆ្នាំ​នេះ​ទៅ​ទេ… គឺ​យក​ល្អ ​ពិធី​បុណ្យ​អុំទូក គួរ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រៀងរាល់​ ៣ឆ្នាំម្តង ឬ ៥ឆ្នាំម្តងទេ ទើប​ពិធី​បុណ្យ​នេះ​មាន​ភាព​អធឹកអធម និង​​អស្ចារ្យ​​…។ ​ជាពិសេស គឺ​សន្សំ​សំចៃ​​លុយ​​រដ្ឋ​បាន​ច្រើន​ណាស់ ​សម្តេច​តេជោអើយ..!!

ស្រុកស្រែ

Advertisements

4 responses to “គណៈកម្មការ​រៀបចំ​បុណ្យជាតិ​ឆ្នាំនេះ “អត់ហត់”…

  1. មនុស្សចាស់សល់ពីសង្គម

    មុននឹងមានមតិសុំអរគុណ លោកស្រុកស្រែ ដែលបានលើកប្រកាសម៉ោចំតែរឿងខ្ញុំពេញចិត្ត….តែទោះជាយ៉ាងណាក៏ដោយចុះខ្ញុំចេះតែថាៗទៅទេ…..រឿងនេះគឺវាចេះទេ…
    ខ្ញុំយល់ថាបុណ្យនេះមិនគួរលើកលែងទេព្រោះថាវាជាព្រះរាជពិធី​​​​​​​​​​​​​​​​​…..មានលក្ខណះប្រពៃណីតាំងពីបូរមបូរាណមកម្ល៉េះ..ពីសម័យមុនខ្ញុំធ្លាប់ជិះកខោ្មចឪខ្ញុំមកមើលគេអុំទូកប្រណាំងរៀងរាល់ឆ្នាំ..សប្បាយណាស់…..ហើយរឹតតែមិនគួរកែប្រែពន្យា​ ៣ ​ឬ​ ៥​ឆ្នាំម្តងនោះដែរ..ខ្ញុំគិតឃើញថា….បើទោះបីជាចាំយូរប៉ុន្នាក្តីខ្ញុំជឿអ្វីដែលេហៅថាសន្សំសំចៃលុយរដ្ឌក៏វាមិនអាចបានលើសពីអ្អ្វីដែលគេ(អ្នកចាត់ចែងបុណ្យជាតិ)គុណតំរូវតាមណឹងតូវ…..ឧទាហរណ៏១​ឆ្នាំគេរកបាន 10 មឹនបើ​៥ឆ្នាំគេគណនាជា ៥​ដង​ទៅ…ដូចតែគ្នាដៀរតែខ្នូចណឹង……ម្យ៉ាងអារឿងកែប្រពៃណី..កែទម្លាប់អីណឹងវាអាចធ្លាប់ឬអាចទៅជាវប្បធម៏..កែ….ព្រោះថាស្រុកខ្មែរយើងជាស្រុកមួយដែលគ្មានអ្នកណាទាយត្រូវទេ….បើស្រុកណាធើមិនកើតខ្មែរធើកើត..បើស្រុកណាកែមិនបានខ្មែរកែបានខ្ទេចអាឡូវណឹង…បរទេសមិនអាចជោរជាមួយខ្មែរបានទេ!…..បើហ្អែងបង្អាប់ខឹងបើឲ្យយ….តែលោកស្រុកស្រែ កុំថាអិថាវ់ាន់…ខ្ញុំខ្លាចមួយទៀតតិចគេកែបុណ្យអុំទូកតាមលោកថាពី៣ទៅ៥ឆ្នាំធើម្តងបានហើយក៏ជក់ខ្យល់ទៅកែបុណ្យចូលឆ្នាំខ្មែរ៥ឆ្នាំម្តង..វាមិនធើឲខ្ញុំនៅតែក្មេងអាដែលមិនវរហើយខ្ញុំ….អាយុក្មេងតែកម្លាំងវាទៅអត់រួចណា……..សុំបង្កាត់ភ្លើងឲ្យម៉ែវាបន្តិចសិន……….

  2. ហាសហាៗៗៗ… ចក្ខុវិស័យអស់ទាស់ម៉ងលោកចាស់​សល់ពី​សង្កម។ អ្វី​ដែល​ខ្ញុំ​យល់​ថា ពិធី​បុណ្យ​មួយ​នេះ គួរ​ប្រារព្ធ​ធ្វើ​នៅ​រៀង​រាល់ ៣ឆ្នាំម្តង ឬ ៥ឆ្នាំ​ម្តង​នេះ គឺ​មាន​ន័យ​ថា នៅ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​អុំទូក​មួយ​នេះ គឺ​គ្រាន់​តែ​មាន​ព្រះ​ទីនាំង​របស់​ព្រះ​មហាក្សត្រ និង​ទូកង​តំណាង​អោយ​កងទ័ព​ជាតិ​ទាំង​បី​ប្រភេទ ដែល​តុបតែង​ជា​របៀប​ប្រទីប​ជ្វាលា អុំ​បង្ហែរ​គ្នា​ជា​របៀប​ព្រុះហយាត្រា​ទៅ គឺ​គ្រប់​គ្រាន់​ទៅ​តាម​ទំរង់​ប្រពៃណី​ហើយ។ ដល់​គំរប់៣ឆ្នាំ ឬ ៥ឆ្នាំ​ម្តង ទើប​យើង​ប្រមូល​ផ្តុំ​ទូក​របស់​គ្រប់​ខេត្ត​ក្រុង មក​ចូលរួម​អុំ​ប្រណាំង​គ្នា​ទៅ គឺ​ប្រាកដ​ជា​នឹង​ធ្វើ​អោយ​មាន​ភាព​អស្ចារ្យ​ខ្លាំង​ណាស់។

    ដោយឡែក ចំពោះយោបល់លោក ដែល​យល់​ថា ប្រសិន​បើ​មាន​ការ​កែប្រែ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ អោយ​ទៅ​ជា ៥ឆ្នាំ​ចូល​ម្តង​មែន ខ្ញុំថា អ្នក​ដែល​អរ​ជាង​គេ គឺ​អស់លោក​​ដែល​មាន​វ័យ​ចាស់​ជរា រញី​រញ័រ​ហើយ ព្រោះថា គឺ​ដោយសារ​អ្នក​ទាំង​នោះ​ នៅ​តែ​មាន​ស្មារតី​ស្រឡាញ់​ជាតិ និង​ចង់​បំរើ​ជាតិ​រហូត​ដល់​អស់​ជីវិត ដោយ​មិន​ព្រម​ចូល​និវត្តន៍​​ដើម្បី​ទុក​ឳកាស​​អោយ​ក្មេងៗ​ស្រករ​ក្រោយ​ បានកសាង​ជាតិ​ជំនួស​សោះ… ខិខិខិៗៗៗៗៗ…

  3. មនុស្សចាស់សល់ពីសង្គម

    រឿងពិត​ៗ….លោកស្រុកស្រែ
    មានព្រលឹមថ្ងៃមួយកំពុងតែជិះកង់កញ្ចាស់ទៅផ្សារសំឡឹងរកចេកឲ្យប្រពន្ធរបស់់ខ្ខ្ញុំដើម្បីធើនំក៏ស្រាប់តែប្រទះឃើញក្រដាសអីមិនដឹងជ្រុះនៅនឹងថ្នល់..ទំលាប់ឆ្ងល់ចើ្រនខ្ញុំក៏ចុះរើសមកមើល…​ខ្ញុំភ្ញាក់ព្រើត តាមពិតវាជាឯកសារព្រាងសុំបន្តអាណត្តិធ្វើការងាររបស់លោកម្នាក់នៅសាលាខេត្ត….(ឯផ្ទះគាត់ឬហៅថាវីឡាគាត់នៅម្តុំខាងមុខផ្ទះខ្ញុំ)
    បើខ្ញុំយល់មិនច្រឡំទេគាត់មានឋានះជានាយខុទ្ទកាល័យ….មិនច្បាស់ជាមេឬក៏រង….គាត់សុំថ្នាក់លើពន្យាពេលគាត់ចូលនិវត្តន៌របស់គាត់……ចំពោះខ្ញុំមិនសំខាន់ថ្នាក់លើគាត់ឲ្យគាត់ធើ ត ឬអត់នោះទេ…..តែខ្ញុំបែរជាមានអារម្មណ៌ថា អាណិតគាត់ផងនិងដូចជាអៀនគាត់ផង​ …….. ដែលគិតទៅគាត់ចាស់ជាងខ្ញុំ​គាត់នៅតែប្រឹងលាបសក់មើលទៅម៉ាភ្នែកដូចប្អូនខ្ញុំដប់ឆ្នាំវិញ….ចំណែកកំឡាំងខ្ញុំជិតហុកសិបប៉ុន្នឹងថាដូចជាស្បើយ តែគាត់បងខ្ញុំផងនៅតែខំជួយជាតិ….គិតៗទៅដូចជាខ្មាស់គាត់….ស្រុកខ្មែរយើងអើយតើពេលណាទៅទើបគេឈប់ប្រើមនុស្សចាស់ៗ​អញ្ចឹងទៀតទៅ……!!!!

    • ហេហេ… ដល់នាំគ្នា​បន្ថយអាយុច្រើនគ្នាពេកទៅ នៅពេល​ធ្វើស្ថិតិ​ស្តីពីមរណភាព​ក្នុង​ស្រុកខ្មែរ ពេលចេញលទ្ធផលមកគឺ ជនជាតិ​កម្ពុជា​បច្ចុប្បន្ន​មាន​អាយុ​ខ្លី​ណាស់… គិតជា​មធ្យម ជនជាតិកម្ពុជា​មាន​អាយុ ៤៥ឆ្នាំ​ស្លាប់ហើយ ដែល​តាម​ការពិត អាយុ​ពិត​ប្រាកដ​ ម្នាក់ៗ​ជាង​ ៧០ប្លាយ​ឆ្នាំហើយ…​តែបើពិនិត្យ​​កាត​ធ្វើការ​វិញ បូកដក​ឆ្នាំកំណើតទៅ ទើបមានអាយុជាង ៤០ឆ្នាំប៉ុណ្ណោះ…ខ្ចីញ៉េញ..!!​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s