កំណត់ត្រា៖ ខេត្តស្ទឹងត្រែង ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១១…


ហេហេ… ស្មៅយោងជើង​! ព្រឹកមិញ ខ្ញុំនៅត្រេតត្រត​ឯ​មណ្ឌលគិរីសោះ… ​ដល់​​ម៉ោង ៤រសៀលនេះ ខ្ញុំបាន​មក​ដល់​ខេត្តស្ទឹងត្រែង​ម្តងទៀតហើយ…។

ខ្ញុំបានមក​ខេត្តនេះលើក​ចុងក្រោយ​ កាល​ពី​អំឡុងខែតុលា ឆ្នាំ២០០៨ ដែល​រហូត​មក​ដល់​ពេលនេះ គឺជាងបីឆ្នាំហើយ។ អ្វីៗហាក់ដូចជា​មាន​ការ​ប្រែ​ប្រួល​តិចតួចណាស់ លើកលែង​តែ​សំណង់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ថ្មីៗ​តែប៉ុណ្ណោះ។

​ផ្លូវជាតិ​​ពី​ស្រុកស្នួល មកកាន់​ខេត្ត​ក្រចេះ គឺនៅ​ស្អាត​ដដែល មិនមានការ​ខូចខាត​អីទេ។ ទន្ទឹន​នឹងនេះ ស្ថានភាព​ជីវភាព និង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​នេះ ក៍​មិន​មាន​ការ​ផ្លាស់​ប្តូរ​ប្រែ​ប្រួល​អី​ដែរ។ ក្នុង​ចំងាយ​ផ្លូវ​ជាង​ ៨០គីឡូម៉ែត្រ​ ពីស្នួល​ មកក្រចេះ​ គឺ​មិន​មាន​ចំការ​ដំណាំ​ដែល​លាត​សន្ធឹង​ធំ​ល្វឹងល្វើយ​​ដាច់​កន្ទុយ​ភ្នែកឡើយ… គឺ​មាន​តែ​កូនអំពក​ស្រែតូចៗ​របស់​អ្នក​ស្រុក​តែ​​ប៉ុណ្ណោះ​ ដែលមើលទៅឃើញក្រស្ទើរតែ​ទាំង​អស់​គ្នា​តែម្តង។​ ម៉្យាង​ទៀត​​ខ្ញុំគិត​ថា​​ មូលហេតុ​ដែល​ផ្លូវ​នេះ​នៅ​ស្អាត​មិន​ទាន់​មាន​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ គឺប្រហែល​ជា​​ដោយសារ​តែ​ការ​​​ប្រើ​ប្រាស់​​​យាន​យន្ត​លើ​ផ្លូវ​នេះ​តិច​តួច​​ណាស់​ ព្រោះ​អ្នក​ដំណើរ​ទូទៅ​ចូល​ចិត្ត​ធ្វើ​ដំណើរ​កាត់​តាម​ស្រុកឆ្លូង ជាង​ដែល​ចំណេញ​ទាំង​ប្រេងឥន្ធនៈ ចំណេញ​ទាំង​ពេល​វេលា។

រីឯកំណាត់​ផ្លូវ​ចាប់ពី​ខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង គឺមាន​ការ​ប្រែ​ប្រួល​ច្រើន។ នៅហួស​ពី​ផ្លូវ​បំបែក​​ខេត្តក្រចេះ​ បន្តិច​ទៅ ស្ថានភាព​ផ្លូវ​មាន​ការ​ខូចខាត​ច្រើន​កន្លែង។ ចំណែក​បង្គោល​គីឡូម៉ែត្រ​វិញ ត្រូវ​បាន​លាប​ថ្នាំថ្មី​ ដោយ​មិន​មាន​បង្ហាញ​កំណត់​សំគាល់​អ្វី​ទាំងអស់។ ខ្ញុំគិត​មើល​ទៅ​ ប្រហែល​ជាការ​ធ្វើ​ផ្លូវជាតិ​ឡើងវិញពីអូរពងមាន់ ទៅខេត្តរតនៈគិរី ​គឺជា​មូល​ហេតុ​ដែល​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្តូរ​កំណត់​សំគាល់​នៅ​លើ​បង្គោល​គីឡូម៉ែត្រ​ទាំងអស់នោះ។ ទៅជិតដល់​អូរពងមាន់​ ដែល​ជា​ផ្លូវ​បំបែក​ឡើង​ទៅ​ខេត្តរតនៈគិរី ចំការកៅស៊ូដែល​បាន​ដាំ​កាល​ពី​បួន​ឆ្នាំមុន បានធំលូតលាស់​ប្លែក​សឹង​តែ​អាច​នឹង​ជៀរជ័រ​បាន​ហើយ។ ក្រៅ​ពី​នោះ គឺ​នៅ​​មាន​ចំការ​ដំឡូងមី និង​ផ្លាក​ក្តារ​ប្រកាស​ស្តីពី​ការ​រឹបអូសដីព្រៃមក​ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ​ នៅ​មាន​ហូរហែរ​តាម​ផ្លូវ​​នៅឡើយ…។​

ខាងក្រោមនេះ គឺជារូបភាពផ្លូវជាតិពី​ស្រុកស្នួល ទៅខេត្តក្រចេះ ស្ទឹងត្រែង និងរូប
ភាពខ្លះៗក្នុងទីរួមខេត្តស្ទឹងត្រែង​ នា​ពេលបច្ចុប្បន្ន…

ខេត្តក្រចេះ, Kratie Province

ចេញផុតពីទីប្រជុំជនស្រុកស្នួលមក ផ្លូវជាតិនៅស្អាតភ្លឹង និងមានសភាពស្ងាត់ជ្រងំ...

ខេត្តក្រចេះ, Kratie Province

លើកំណាត់ផ្លូវស្នួល-ក្រចេះ តាមផ្លូវស្ងាត់ឈឹងដូចចោរលួចសេះបែបនេះឯង... ហើយនៅអមសង្ខាងផ្លូវនេះ ក៍មិនមានព្រៃស្រោងអីដែរ... គឺមានតែព្រៃសង្កែ..!!

ខេត្តក្រចេះ, Kratie Province

ដោយសារ ផ្លូវនេះអត់មានបង្គោលគីឡូម៉ែត្រ ខ្ញុំមិនដឹងថា ទីនេះនៅម្តុំណាទេ។ ខ្ញុំឃើញមានសង់ផ្ទះថ្មីៗ ដូចៗគ្នាបែបនេះ ខ្ញុំស្មានមើលទៅគឺជាកន្លែងអភិវឌ្ឍន៍សំរាប់ គ្រួសារកងទ័ពហើយ...

ខេត្តស្ទឹងត្រែង, Stung Treng Province

ផ្លូវបំបែកបត់ស្តាំទៅខេត្តស្ទឹងត្រែង រតនៈគិរី... ទៅត្រង់ចូលខេត្តក្រចេះ។

ខេត្តស្ទឹងត្រែង, Stung Treng Province

ហួសផ្លូវបំបែកបន្តិចមក ស្ថានភាពផ្លូវគឺខូចបែបនេះ ស្តាយណាស់...

ខេត្តស្ទឹងត្រែង, Stung Treng Province

កន្លែងនេះ ពេលធ្វើហើយដំបូងៗស្អាតណាស់ តែដល់ឥឡូវនេះ មើលទៅចាស់មែនទែន...

ខេត្តស្ទឹងត្រែង, Stung Treng Province

នេះជាទីប្រជុំជនអូរពងមាន់ (មិនមានការប្រែប្រួលសោះ)។ បត់ស្តាំ គឺឡើងទៅខេត្តរតនៈគិរី... បត់ឆ្វេង គឺឡើងទៅខេត្តស្ទឹងត្រែង និងឆ្លងព្រំដែនចូលប្រទេសឡាវ។

ខេត្តស្ទឹងត្រែង, Stung Treng Province

នេះជាផ្លូវទៅខេត្តរតនៈគិរី ដែលកំពុងធ្វើមិនទាន់ហើយនៅឡើយ។

ខេត្តស្ទឹងត្រែង, Stung Treng Province

ចូលមកដល់ស្ទឹងត្រែង។ ខាងមុខនោះ គឺផ្សារខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង, Stung Treng Province

ច្រាំងតាមបណ្តោយមាត់ទន្លេសេកុង យ៉ាប់ភ្នែកណាស់...

ខេត្តស្ទឹងត្រែង, Stung Treng Province

ជ្រុងមួយនៃក្រុងស្ទឹងត្រែង...

ខេត្តស្ទឹងត្រែង, Stung Treng Province

គល់ស្ពានសេកុង ត្រើយខាងលិច

ទន្លេសេកុង, Sekong River

ទេសភាពទន្លេសេកុង ដ៏ល្អប្រណិត... ខ្ញុំមើលរូបភាពនេះ ធ្វើអោយខ្ញុំនឹកទៅដល់បទចំរៀង រាត្រីសេកុង ដ៏លន្លង់លន្លោចរបស់អ្នកស្រី ហួយ មាស...

ស្រុកស្រែ

Advertisements

8 responses to “កំណត់ត្រា៖ ខេត្តស្ទឹងត្រែង ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១១…

  1. សួរលោកស្រុកស្រែ ១ ប្រើ​អីគេ​ថត​រូប ?

    • អុញ! ដល់ជាងថតប្រូហ្វេសសូណល សួរមក​អ្នកថតតាមចិញ្ចើមថ្នល់​ ចប់បាត់…។ សុំទោសលោកតាម៉ាប់ ខ្ញុំនិយាយ​លេងទេ។ ខ្ញុំថតកាម៉េរ៉ា SONY Alpha 350 កញ្ចាស់អែណឹងណា…។ ខ្ញុំអត់ចេះប្រើ Nikon ទេ… មោកមែនទែន…

      • ចុម លោក​ស្រុកស្រែ ម៉េច​ទៅ​ថា​ខ្ញុំអ្នកអាជីព​ទៅវិញ ។ តាម​ពិ​ត​ខ្ញុំដាក់​ឈ្មោះ​ខ្ញុំថា តាម៉ាប់​ជាង​ថត​អត់​ជំនាញ​សោះណឹង ហេហេហេ ។ ថត​រូប​គ្រាន់​ជា​ចំណង់​ចំណូល​ចិត្ត​ទេ មិនមែន​ជា​អាជីព​ចិញ្ចឹម​ជីវិត​ឡើយ យូរ​ ៗ ទៅ​ថត​កម្មវិធី​តាម​មេ​ហៅ មិនដែល​បាន​កម្រៃ​ទេ ព្រោះ​មិនចង់​បាន​ យក​តែ​សប្បាយ ៗ​ ។ យ៉ូ ! សូនី អាល់ហ្វារ ក៏​ជា DSLR មួយ​ដែរ មាន​ទៅ​អន់​ស្អី អ៊ីចឹង​ចេះ​កាន់ ចេះ​ថត DSLR មុន​ខ្ញុំទៀត​ណ៎​ ។ ហេហេហេ ខ្ញុំ​ប្រើ Canon ទេ ស៊េរិ 550D ។ លោក​ស្រុក​ស្រែថត​​បានប៉ុណ្ណឹង គ្រាន់​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់ ។

  2. ប្លែកភ្នែកបន្តិចមិនដែលទៅទេប៉ែកខាងនឹងព្រោះខ្លាចឆ្លង (ដូម៉ាអាស៊ឺង).

    • ឆ្លងក៍មិនអីដែរ… ដរាបណា​ទន្លេទឹក​មេគង្គ​មិន​រីងស្ងួត និងភ្នំទ្រឿងសឹន​មិនទាន់​រាប​ដល់​ដី នោះចំណងមិត្តភាព​កម្ពុជា វៀតណាម​ នៅ​តែរឹងមាំយូរអង្វែង ម៉ឺនណាំ..!!

  3. មនុស្សចាស់សល់ពីសង្គម

    អរគុណលោកទៀតហើយ….ជាងសាមសិបឆ្នាំ បើខ្ញុំមិនភ្លចទេកាលណោះ​គឺ​ទំនងជាឆ្នាំ​1969​​ ខ្ញុំចាំថាដូចជានៅភ្នំពេញមានការប្រារព្ធពិធី​កីឡាហ្កា​ណេហ្វូ​អាស៊ិលើកទី1 ..ខ្ញុំធ្លាប់ឆ្លងកាត់ទន្លេសេកុងនោះឯង និងបានផឹករសជាតិទឹក​ទន្លេពេលជិះទូកម៉ាស៊ីនទៅត្រើយខាងស្រុកថាឡាបរិវ៉ាត់…ខ្ញុំចាំថាទាំងតាមផ្លូវធ្វើដំណើរមានព្រៃស្តុកណាស់…តាមតៃកុងឡានធ្លាប់និយាយគឺបើកឡានពេលយប់ជួនអាចជួបខ្លាក៏សឹងមាន​ រីឯសត្វឈ្លូសឬទន្សាយមិនខ្វះទេរត់កាត់ថ្នល់មិនទាំងខ្លាចឡានផងណឹង…..ឃើញរូបថតរបស់លោកថតមក វាបានធ្វើឲ្យខ្ញុំស្រនោះខ្លួនណាស់…..តែមើលតាមផ្លូវដូចជាមិនឃើញមានព្រៃស្តុកដូចមុនសោះ មិនដឹងថាវាបាត់ទៅណាអស់ទៅ ?​​ នៅថាឡាបរិវ៉ាត់ពេលព្រឹកខ្ញុំធ្លាប់ហូបបបរគ្រឿងតែស្រុកនោះបបរគេលាយបន្លែស្ពៃទៅវិញអត់ដាក់សណ្តែកបណ្តុះទេ…..ចង់រៀបរាប់ទៀតតែម៉ែវាហៅ……..

  4. មនុស្សចាស់សល់ពីសង្គម

    សូមតូសចាស់ទៅភ្លេច​ គឺជាង​ 40 ឆ្នាំហើយបាទ…បែបចង់ក្មេងតាមគេអ្នកបន្ធយអាយុដែរ……

  5. ស្តាប់ការរៀបរាប់…ខ្ញុំស្មានមើលទៅ លោកចាស់សល់ពីសង្គម កាលពីដើម​ដូចជារស់នៅ​ក្នុងខេត្តស្ទឹងត្រែង ហើយក៍​ជាកីឡាករ​ជំរើសជាតិ​ផងដែរ..??..!!.. ព្រោះលោក ចងចាំតាំងពីរសជាតិទឹកទន្លេ​សេកុង បបរគ្រឿង និងពិធីរៀបចំ​ការប្រកួតគីឡាហ្គាណេហ្វូ… ដែលខ្ញុំយល់ថា ​យុវវ័យ​របស់​លោក​​មិន​ធម្មតាទេ…​ហិហិហិៗៗៗ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s