រូបថត ស្ថានីយ៍​រាជាយស្ម័យយាន​កម្ពុជា នាថ្ងៃនេះ…


និយាយ​តាម​ត្រង់​ចុះ គឺ​ចាប់​តាំងពីឆ្នាំ១៩៧៩ មក ខ្ញុំ​មិន​ដែលបាន​ជិះ​រថភ្លើង​ស្រុក​ខ្មែរ​យើង​សោះ… សូម្បីតែ​ម្តង..!! តែថ្ងៃ​នេះ ខ្ញុំ​មាន​ឳកាស​បាន​ចូល​ទៅ​ក្នុង​ស្ថានីយ៍រថភ្លើង​រាជធានី​ភ្នំពេញ ដែល​​ខ្មែរ​យើង​និយម​ហៅ​យ៉ាង​សាមញ្ញ​ថា រ៉ារទេះភ្លើង ឬ​រ៉ាអាទេះភ្លើង…។ រី​ឯ​ជន​​បរទេស​ ដែល​បើក​មើល​វចនានុក្រម​វិញ នឹង​ហៅ​តាម​ពាក្យ​វប្បធម៌ថា ស្ថានីយ៍រាជាយស្ម័យយាន..!!

ខាងក្រោម​នេះ គឺជា​រូបថត​​ស្ថានីយ៍​រាជាយស្ម័យយាន​កម្ពុជានា​ពេល​បច្ចុប្បន្ន ដែល​ខ្ញុំ​ថត​​យក​មក​ដាក់​ក្នុង​ប្លុក​ខ្ញុំ ដើម្បី​ចែក​ជូន​បងប្អូន​យើងនៅ​ទី​នេះ​បាន​ឃើញ ហើយ​ខ្ញុំ​ជឿ​ថា ខ្មែរ​យើង​ជំនាន់​ក្រោយ​ស្ទើរ​តែ​គ្រប់​គ្នា​ទៅ​ហើយ ប្រហែល​ជាភ្លេចថា ស្រុក​យើង​ហាក់​ដូច​ជា​មិន​ដែល​មាន​រថភ្លើង​រត់​សោះ ពី​មុនៗ​មក…​​​

ភ្នំពេញ, Phnom Penh

ស្ថានីយ៍រាជាយស្ម័យយានកម្ពុជានាពេលបច្ចុប្បន្ន (មើលពីខាងក្រោយ)

ភ្នំពេញ, Phnom Penh

បញ្ជរលក់សំបុត្រក្នុងស្ថានីយ៍អ្នកដំណើរ

ភ្នំពេញ, Phnom Penh

ជញ្ជីង Pascule Automatique បុរាណសំរាប់ថ្លឹងទំងន់បាន ១តោន។ ជញ្ជីងនេះសឹងតែក្លាយជា វត្ថុបុរាណហើយ ព្រោះមើលទៅ ប្រហែលជាដាក់តំឡើងតាំងពីកសាងស្ថានីយ៍នេះមកម៉្លេះ...

ភ្នំពេញ, Phnom Penh

ក្បាលរថភ្លើងដែលដាក់តាំងបង្ហាញនេះ ប្រហែលជាក្បាលរថភ្លើងទី១ ដំបូងគេ ដែលដាក់អោយដំណើរការផ្លូវដែកកម្ពុជា ជាលើកដំបូងផងក៍មកដឹង...

ភ្នំពេញ, Phnom Penh

ស្ថានីយ៍អ្នកដំណើរ ដែលបើកដំណើរការពីដំបូង ប្រហែលជាមានសភាពអ៊ូរអរណាស់... ឥឡូវនេះស្ងាត់ឈឹង ស្រងេះស្រងោចមែនទែន...

ភ្នំពេញ, Phnom Penh

ក្នុងស្ថានីយ៍នេះ មិនមានទូរថភ្លើងអ្នកដំណើរទៀតទេ គឺមានតែទូរស្តុកប្រេងឥន្ធនៈមួយខ្សែនេះចតចោល...

ភ្នំពេញ, Phnom Penh

គំនរសំណល់គ្រឿងគ្រៅ ឬគ្រឿងអេតចាយនៃទូររថភ្លើង... ហើយរូបភាពពីខាងក្រោយនោះ គឺជាអាគារសន្តិភាព របស់រដ្ឋាភិបាល...

ភ្នំពេញ, Phnom Penh

មើលទៅស្រងេះស្រងោចណាស់...

ស្រុកស្រែ

Advertisements

15 responses to “រូបថត ស្ថានីយ៍​រាជាយស្ម័យយាន​កម្ពុជា នាថ្ងៃនេះ…

  1. មនុស្សចាស់សល់ពីសង្គម

    អបអរសាទរ !លោកនិង​គ្រួសារត្រឡប់មកដល់ភ្នំពេញវិញ…បើនិយាយពីខ្ញុំវិញធ្លាប់ញយណាស់…..ជិះរថភ្ឡើងគិតទៅវាមានសុវត្ថភាពជាងឡានឆ្ងាយណាស់..មានតំលៃសំបុត្រក៏ថោក…ណែខ្ញុំថាបើស្រុកអាឡូវនេះមានរថភ្ឡើងដូចពីដើមវិញមិនដឹងជារាស្រ្តប្រជាអរយ៉ាងណាទេ…..បើតាមខ្ញុំចាំបានមិនតិចជាង១០​ឆ្នាំទេអ្នកធំៗ​នាំគ្នានិយាយពីរឿងធើថ្នល់រថភ្លើងឡើងវិញនោះ…តែដូចជា….ថាតាមពាក្យក្មេងពាក្យក្មាងទេ..គេថាគ្រាន់តែផោមឲ្យឆ្កែអរ…ខ្លះគេថាមកពីពួកថៅកែឡានក្រុងទប់មិនឲ្យផេនការចេញរួច…តែវាមិនដឹងមែនឬមិនមែន…រឿងនេះមើលទៅមានតែលោកស្រុកស្រែទេក្រែងមានច្រកអី អាចរកពត៏មានជូនបងប្អូន ល​​ មើលៗ​ក្រែងលោដឹងខ្លះៗ…..តើវាមកពីរឿងអីបានជាវានៅស្ញេ្ញញអញ្ចឹង……

    • បាទអរគុណណាស់លោកចាស់សល់ពីសង្គម។ ខ្ញុំចាំ​បានថា កាល​ពីខ្ញុំ​នៅ​តូចៗ​នៅឡើយ អាចថា​ឆ្នាំ១៩៦៨ ឬ១៩៦៩ ខ្ញុំធ្លាប់​បាន​ជិះ​រថភ្លើង​ម្តង ឬពីរ​ដង​ដែរ គឺជិះ​ពី​ភ្នំពេញ ទៅ​ចុះ​ត្រឹម​រ៉ាត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់។ ដោយ​ជិះ​រទេះភ្លើង​មួយ​ថ្ងៃ​ទល់​ល្ងាច ដល់​ពេល​ចុះ​មក​ដើរ​នៅ​លើ​ដី​វិញ ឪពុកខ្ញុំ គាត់​លើក​ខ្ញុំពរ​ឡើង ព្រោះ​ដំណើរ​ខ្ញុំដើរ នៅ​តែ​ឃ្លេង​ឃ្លោង យោល​ទៅ​យោល​មក ដូច​នៅ​ក្នុង​ទូររថភ្លើង ដើរ​អត់​រួច…។

      គឺជាការប្រសើរណាស់ ប្រសិន​បើ​ស្រុក​យើង​មាន​រថភ្លើង​សំរាប់​ដឹក​ជញ្ជូន​អ្នក​ដំណើរ និង​ទំនិញ​នោះ។ ព្រោះ​សោហ៊ុយ​ក្នុងការ​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​ទំនិញ​តាម​រថភ្លើង មាន​តំលៃ​ថោក​ជាង និង​សុវត្ថិភាព​ជាង​រថយន្ត​ឆ្ងាយ​ណាស់។ តាមខ្ញុំចាំ កាលពីបួន ប្រាំឆ្នាំមុន មាន​ដំណឹង​មាត់ចាប់​ មាត់ព្រាបថា ស្ថានីយ៍​រថភ្លើង​បច្ចុប្បន្ន​នឹង​ត្រូវរើ​ទៅ​នៅ​រ៉ាបាត់ដឹង វិញ ហើយ​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប ដូចជា​ទទួល​បាន​សិទ្ធប៉ាវ​ផ្តាច់​ក្នុង​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​រថភ្លើង ភ្នំពេញ-កំពត កំពង់សោម។ តែតាម​មើលទៅ ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប អាចនឹង​ប៉ះ​ជាមួយ​ក្រុមហ៊ុន​អេហ្សិត ដែល​កំពុង​រកស៊ី​ដុះស្លែ ដោយ​យក​លុយ​ពីគ្រប់​ឡាន​ទាំងអស់ អោយ​តែ​បើកបរ​លើ​ផ្លូវជាតិ​លេខ៤ ។ ព្រោះបើ​ផ្លូវ​រថភ្លើង​ដំណើរការ​ហើយ ទំនិញ​ទាំងអស់​នឹងត្រូវ​ដឹក​ចេញចូល​តាម​ផ្លូវដែក​នេះ។ ហេតុនេះ ក្រុមហ៊ុន​ដែល​រកស៊ី​យក​លុយ​លើ​ផ្លូវជាតិ​លេខ៤ នឹងត្រូវ​បានដេក ឬសន្លប់​ឈឹង​តែម្តង..!!

      តិចលោរដ្ឋយើង ភ័យខ្លាចក្រុមហ៊ុនអេហ្សិត ខាតបះដៃ​បះជើង ដួលគ្រាំង​ទៅ? ទើប​បាន​ជារឿង​ដំណើរការ​ផ្លូវដែក​យើង នៅ​គាំងស្ញេញ​បែបនេះ​ទៅ..!!..??.. ខ្ញុំចេះ​តែថាៗ​ទៅទេ​បាទ…

  2. ស្អាត​តែ​ប៉ុណ្ណឹង​ទេ តែ​គ្មាន​មនុស្ស​ជិះ​ផង ឆ្អេះ​ឆ្អាប ណាស់​

  3. អាយុជញ្ជីង និង អាយុ​ក្បាល​រថភ្លើង​ហ្នឹង​បែប​បង​ខ្ញុំ​បីជំនាន់​ឯណោះ​មើលទៅ! ហាសហាសហាស

  4. មិនបាច់​តែ​រថ​ភ្លើងទេ តែ​ឡូរី​ មិន​ទាន់​ស្គាល់​ជាតិ ផង​​ ហេហេហេ តែ​នឹង​ជិះ​​ឲ្យ​បាន​នៅ​ថ្ងៃណា​មួយ !

  5. ហេហេ… ដូចគ្នាតាម៉ាប់ ។ ខ្ញុំរកនឹកមើលទៅ ម៉ាយានជំនិះទាំងអស់ គឺខ្ញុំនៅតែអាឡូរីនេះមួយទេ ដែលមិនធ្លាប់បានជិះសោះ។ ចាំមើលរកពេលទំនេរ គិតចង់បបួលតាម៉ាប់ ទៅម៉ៅអាឡូរីនេះ ជិះដើរលេងម្តងមើល…។

    • អានចុះអាន​ឡើង លោក​ស្រុក​ស្រែ ចំណាស់​ឪខ្ញុំហើយ សម​តែ​ហៅ ពូស្រុកស្រែ ឬ​អំស្រុក​ស្រែ​ វិញ​បាន​ត្រូវ ។ រឿង​ឡូរី ណឹង ថ្ងៃមុន បបួល​គ្នា​ដែល​ តែ​មិន​បាន​សម្រេច​វិញ នាំ​គ្នា​ថា កក់​ឡូរី ១ ជិះពី អំពេញ ទៅ អំពត ហ្មង ចាំ​មើល​បើ​ជុំ​គ្នា​ប្រាកដ​ថា​ទៅ​មែន ចាំ​ខ្ញុំ​ប្រាប់ ។

  6. មនុស្សចាស់សល់ពីសង្គម

    នយោបាយ​​ ៗ !វាអាចពិត​ៗ !​រឿងនេះវាអាចជានយោបាយអ្នកមាន…សុំតូសពួកអ្នកក្រអត់ចេះគ្រប់….បើសិនជាវាទៅតាមអ្វីដែលលោកស្រុកស្រែលឺតាមមាត់ចាបមាត់ព្រាបមែន …….តាមន័យនេះ វាដូចជារឿងដែលគេនិយាយថានយោបាយអ្នកមានបើគេចង់ឲុ្យដីគេឡើងថ្លៃ គេធើជាជួយសាងសង់ផ្លូវថ្នល់ចូល…ទន្ទឹមនោះគឺដីគេនឹងឡើងថ្លៃ…..
    ខ្ញុំចាប់អារម្មណ៌លោកធ្លាប់ជិះរថភ្លើងចុះរ៉ាត្រពាំងជងតិចមានស្រុកក្បែរគ្នាទៅ ! ខ្ញុំជាអ្កកកំណើតកើតជា ភូមិបឹងខ្នារ ឃុំព្រះម្លូរ ស្រុកបាកាន ខេត្តពោធ៌សាត់​​​​​​​​ តែគ្រាន់មិនសូវបាននាំភូមិនិងចេះតែរសាត់អណ្តែតទៅណេះបន្តិចចទៅណោះបន្តិច……..ចេះតែថាៗតិចត្រូវធើឲ្យគេខឹងទៅ………

    • បាទ! ជីដូនជីតាខាងឪពុកខ្ញុំ រស់នៅត្រពាំងជង… ជីតា​ខ្ញុំ​ជាចិន ដែល​រត់​ពី​ស្រុក​ចិន​មក មាន​តែ​ជើង​ក្តាម​ប្រៃ​ពីរ សំរាប់​អង្គៀម​តាម​ផ្លូវ និង​ខោអាវ​មួយ​ចង្កេះ​គត់។ គាត់​បាន​មក​ករវែក​ ករឆ្នាំង​នៅ​ត្រពាំងជង​នេះ រហូត​ក្លាយ​ខ្លួន​ទៅ​ជា​វណ្ណ:​នាយទុន ដែល​ខ្មែរក្រហម​ស្អប់​បំផុត រួច​បង្អត់​បាយ​គាត់​រហូត​ដល់​ស្លាប់ ក្នុង​ជំនាន់​នោះ​ទៅ…

  7. មនុស្សចាស់់សល់ពីសង្គម

    មែន តាមពិតទៅអ្នកខេត្តជាមួយគ្នាសោះ…បើទោះបីជាមិនបានដឹងអស់រឿងពីអតីតកាល​តែសំរាប់ខ្ញុំ អនុស្សាវរីយ៏ ជីវិត និងកុមារភាពនៅក្នុងភូមិឃុំស្រុកខាងលើនេះនៅតែដិតដាមក្នុងចិត្តនិងកលាយទៅជាការស្រមៃបង្កប់គ្រប់រសជាតិដែលខ្ញុំមិនអាចបំភ្លេចបាន …….សុំចូលរួមសោកស្តាយដែលជីតារបស់លោក(កុង)បានអនិច្ចកម្មក្នុងសម័យខ្មែរក្រហមនោះ……….ទោះយ៉ាងណាក៏ដោយចុះសោកនាដកម្មនោះវាក្លាយទៅជាអតីតកាលដ៏ជូរចត់ទៅហីយហើយ…..ខ្ញុំគិតថាគ្មានសាសន៏ណាគេស្រឡាញ់យើងជាងខ្មែរគ្នាឯងនោះទេតែសុំអិចសិបអាពតមួយ……

  8. ជ័យោ!!!!កម្ពុជាKingdom of wonder.
    ខ្ញុំធ្លាប់ទៅបាត់ដំបងតាមរថភ្លើងខ្មែរម្តងដែរចាកចេញពីភ្នំពេញនៅម៉ោង៧ពេល
    ព្រឹកទៅដល់បាត់ដំបងម៉ោង៩យប់ទៅម្ដងឡើងឆ្អែត.
    ហាសហា!!!ពិតជាបុរាណមែន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s