កាលប្បវត្តិ នៃអ្នក​ដឹកនាំ​ប្រទេស​វៀតណាម…


ក្នុងអត្ថបទ​កាលប្បវត្តិនៃ​អ្នកដឹកនាំ​ប្រទេស​វៀត​ណាមនេះ ខ្ញុំ​បាន​លើក​យក​តែ​រដ្ឋាភិបាល​វៀតណាម​ភាគខាង​ជើង និង​​​ចាប់​រៀបរាប់​ពី​​ឆ្នាំ១៩៤៥ រហូត​មកដល់​បច្ចុប្បន្ន​នេះ​​តែ​ប៉ុណ្ណោះ ។ ឯការ​គ្រប់​គ្រង​ និង​ដឹកនាំ​​នៃ​រដ្ឋាភិបាល​វៀតណាម​ភាគ​​ខាងត្បូង មានភាព​ស្មុគ្រស្មាញបន្តិច ហើយក៍​​ជា​ការ​ឥត​ប្រយោជន៍​​ដែរ​ ព្រោះថា ​ក្រោយ​ពី​ឆ្នាំ១៩៧៦ មក ​វៀតណាម បាន​​រួម​បញ្ចូល​គ្នា​ជា​ប្រទេស​វៀតណាម​តែ​មួយ ហើយ​មរតក​នៃ​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​វៀតណាម​ភាគ​ខាង​ជើង បានបន្សល់​ទុក​នូវ​កាលប្បវត្តិ​នៃ​អ្នក​ដឹកនាំ​ប្រទេស​វៀត​ណាម​ រហូត​ដល់​បច្ចុប្បន្ននេះ…។​

សូម​ត្រឡប់​ថយ​ក្រោយ​បន្តិច ដើម្បី​នឹង​រំលឹក​ពី​មូលហេតុ​នៃ​ការ​បែងចែក​ប្រទេស​វៀតណាម​ជាពីរ​នេះ…។ ខ្ញុំ​សូម​មិន​ស៊ី​ជំរៅ​ទៅ​លើ​រឿង​ហេតុ​ទាំងនេះ​ទេ ដោយខ្ញុំគ្រាន់​តែ​ចង់​សង្កត់​ធ្ងន់​ទៅ​លើ​ប្រទេស​ពីរ​ក្នុង​តំបន់​អាស៊ី​​ យើង​នេះ ដែល​​ត្រូវ​រងគ្រោះ​​ដោយ​សារ​​​ទ្រឺស្តីដូមីណូ ឬដុំឥដ្ឋរលំតគ្នា របស់​លោកសេរី និង​លោក​កុម្មយនីស… នោះ​គឺ​ប្រទេសវៀតណាម​ ​និង​​ប្រទេស​កូរ៉េ ។ គឺ​​ដោយ​សារ​​​តែ​អនុវត្តន៍​តាម​​ទ្រឺស្តី​ដូមីណូនេះ​ហើយ បានជា​​​​ប្រទេស​កូរ៉េ ក្លាយ​ទៅ​ជា​កូរ៉េ​ខាងជើង​ គ្រប់គ្រង​ដោយ​របប​កុម្មុយនីស និង​កូរ៉េខាងត្បូង គ្រប់​គ្រង​ដោយ​លោក​សេរី រហូត​ដល់​សព្វ​ថ្ងៃ។ រីឯ​​​​ប្រទេស​វៀតណាម ក៏បានក្លាយ​ទៅ​ជា វៀតណាម​ខាងជើង​ គ្រប់គ្រង​ដោយ​របប​កុម្មុយនីស និង​វៀតណាម​​ខាងត្បូង គ្រប់​គ្រង​ដោយ​លោក​សេរី  ហើយ​ហេតុការណ៍​​ពុះចែក​ប្រទេស​វៀតណាម​​ជា​ពីរ​នេះ​ គឺជា​ការ​អនុវត្តន៍​នូវ​​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវឆ្នាំ១៩៥៤ ​​ដើម្បី​ធ្វើការ​​ខ័ណ្ឌ​ចែក​ប្រទេស​​​​នៅ​ត្រង់​ចំណុច​ខ្សែស្របទី១៧…។​

និយាយៗ​ទៅ នេះ​គឺ​ជា​ល្បែង​នៃ​ប្រទេស​មហា​អំណាច​ ដែល​ពួក​គេ​បាន​​លេង​ជា​មួយ​ប្រទេសតូចតាច ក្រោយ​ពី​​ការ​បញ្ចប់នូវ​សង្គ្រាម​លោក​លើក​ទី២​…។ រីឯការ​ធ្វើយ៉ាង​ម៉េច ទើប​ប្រទេស​វៀតណាម​អាច​រួម​បញ្ចូល​គ្នា​តែ​មួយ​វិញបាននោះ, ប្រទេស​កម្ពុជា​យើង​​ពីអតីតកាល ក៏​បាន​រួម​ចំណែក​ជួយ​ប្រទេស​វៀតណាម​ក្នុង​រឿង​នេះ ជា​ប្រយោល​មិន​ធម្មតា​​​ដែរ​ទេ… ។

ខាងក្រោមនេះ គឺ​ជា​កាលប្បវត្តិ​នៃ​អ្នក​ដឹក​នាំ​ប្រទេស​វៀត​ណាម តាម​ប្រព័ន្ធ​គ្រប់​គ្រង​​បែប​កុម្មុយនីស (ការ​គ្រប់​គ្រង​ដោយ​គណបក្សតែមួយ) ដោយ​អំណាច​ត្រូវ​បាន​បែង​ចែក​ជាបីគឺ៖

  • អគ្គលេខាបក្ស​បក្សកុម្មុយនីសវៀតណាម
  • ប្រមុខរដ្ឋ ឬប្រធានរដ្ឋ ឬប្រធានសភា
  • នាយករដ្ឋមន្រ្តី ឬប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី

១. អគ្គលេខាបក្សកុម្មុយនីសវៀតណាម

vn-partyvn-party

២. ប្រមុខរដ្ឋ ឬប្រធានរដ្ឋ ឬប្រធានសភា

vn-presidentvn-presidentvn-president

៣. នាយករដ្ឋមន្រ្តី ឬ ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី

vn-governmentvn-governmentvn-government

ផ្អែកតាមទិន្នន័យខាងលើ ខ្ញុំអាច​ទាញយក​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចខាង​ក្រោម៖

  • អ្នកដឹកនាំបក្សចាប់តាំងពី ​ឆ្នាំ១៩៣០ មក គឺមានចំនួន ១២រូប ដោយ​ក្នុង​នោះ​ លោក ជឿង ជីញ កាន់តំណែងបានពីរដង គឺមុន​លោកប្រធាន ហូ ជីមិញ ម្តង និង​ក្រោយមរណៈភាពលោក ឡេ យន់ ម្តងទៀត។ ក្នុងចំណោម​នេះ អគ្គលេខាបក្ស​ចំនួន ៨រូប បាន​ស្លាប់​បាត់បង់​ជីវិត​​ហើយ។
  • ប្រធានរដ្ឋ ឬប្រមុខរដ្ឋ ឬប្រធានសភា ចាប់តាំង​ពីឆ្នាំ១៩៤៥ មក គឺមាន​ចំនួន ៩រូប  ដែលបច្ចុប្បន្ន ៥រូប​បានស្លាប់​បាត់បងជីវិត​ហើយ។
  • នាយករដ្ឋមន្រ្តី ឬប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ចាប់តាំង​ពីឆ្នាំ១៩៤៥ មក គឺមាន​ចំនួន ៧រូប  ដែលបច្ចុប្បន្ន ៤រូប​បានស្លាប់​បាត់បងជីវិត​ហើយ។
  • ក្នុងចំណោម​ អ្នក​ដឹកនាំ​រដ្ឋ​ទាំងអស់​នេះ ប្រជាជនវៀតណាម​បាន​ផ្តល់​ឋានៈ​ហៅថា អ៊ុំ (Bắc) សំរាប់តែរដ្ឋបុរស​ពីរូបគត់ គឺ ហូ ជីមិញ និង ទុន ឌឹកថាំង ដោយ​និយម​ហៅថា អ៊ុំហូ  (Bắc Hồ) និង អ៊ុំទុន (Bắc Tôn) ។ ហេតុ​នេះ​ហើយ​ ​ខ្ញុំ​ត្រូវ​តែ​​គោរព​តាម​ឋានៈនេះ ដោយ​ខ្ញុំ​ប្រើពាក្យ​ថា លោក​ប្រធាន ហូ ជីមិញ និងលោក​ប្រធាន ទុន ឌឹកថាំង…។
  • ដោយសារ​ការ​ដឹកនាំរដ្ឋាភិបាល មានការ​ប្រែ​ប្រួល​ទៅ​តាម​របត់​នយោបាយ​របស់​បក្សកុម្មុយនីសវៀតណាម ទើបធ្វើ​អោយ​លោក ផាម វ៉ានដុង និងលោក វ៉ូ វ៉ាន់គៀត ដឹកនាំ​រដ្ឋាភិបាល​បាន​ម្នាក់ៗ ៣ដង ។
  • ក្នុងរយៈពេល​ នៃការដឹកនាំរដ្ឋាភិបាល ៦៦ឆ្នាំ (១៩៤៥-២០១១) ក្នុង​ចំណោម​នាយក​រដ្ឋមន្រ្តី ទាំង៧រូប គឺលោក ផាម វ៉ាន់ដុន បានស៊ីដាច់​អស់ ៣២ឆ្នាំ (១៩៥៥-១៩៨៧) ​​តែម្នាក់ឯង ។ ​
  • លោកប្រធាន ហូ ជីមិញ បានកាន់តំណែង​ជា​ប្រមុខរដ្ឋផង និង​ជា​នាយករដ្ឋមន្រ្តីផង មានរយៈពេល ១០ឆ្នាំ (១៩៤៥-១៩៥៥) ។ បន្ទាប់មក​ ​គាត់​ប្រគល់​តំណែង​នេះ​ទៅលោក ផាម វ៉ាន់ដុង​ ដឹកនាំ​រដ្ឋាភិបាល​វិញ ហើយ​គាត់​កាន់តែ​តំណែង​ប្រមុខរដ្ឋ​រហូត​ដល់​លោក​ទទួល​មរណៈភាព​នៅ​ឆ្នាំ១៩៦៩ ។
  • ​ រដ្ឋាភិបាល​ និង​កងទ័ព​វៀតណាម​ ដែលបានជួយ​​ផ្តួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យរបស់​ ប៉ុល ពត នៅ​ឆ្នាំ១៩៧៩ នាពេលនោះ​គឺលោក​ ឡេ យន់ ជាអគ្គលេខាបក្ស  លោក ផាម វ៉ាន់ដុង ជានាយករដ្ឋមន្រ្តី និងលោក ឡេ ឌឹកអាញ់ ជាបញ្ជាការកងទ័ព ហើយ​មេដឹក​នាំ​វៀតណាម​ទាំងបី​រូប​នេះ ត្រូវបាន​វិទ្យុ​ខ្មែរក្រហម ស្រែកជេរ​កប់ៗមាត់…។

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

2 responses to “កាលប្បវត្តិ នៃអ្នក​ដឹកនាំ​ប្រទេស​វៀតណាម…

  1. អរគុណការចែករំលែករបស់បង!​
    មួយវិញទៀត ខ្ញុំសូមស្នើរបង តើបងដឹងអ្វីខ្លះពី ២ធ្នូ និង៧មករា សូមបងជួយចែករំលែក។

  2. សុំទោស​លោក​ឧត្តម ដែលខ្ញុំ​ឆ្លើយ​តប​ទៅ​លោក​​យឺតយ៉ាវ។

    ទាក់ទងនឹង​រឿង ២ធ្នូ និង ៧មករា នេះ​គឺ​ជា​​ផ្ទាំងស៊ីប​សំរាប់​អ្នក​នយោបាយ​ខ្មែរ ដែលម្ខាង​យល់​ថា​ល្អ ឯម្ខាង​ទៀត​យល់​ថា​អាក្រក់។ ខ្ញុំ​​សូម​ព្យាយាម​​មិន​វាយ​តំលៃ​ថា​ល្អ ឬអាក្រក់​ទេ តែ​ខ្ញុំ​នឹង​ខិតខំ​រក​ឯកសារ​ដែល​ទាក់​ទង​នឹង​ហេតុការណ៍​នេះ យក​មក​ដាក់​ក្នុង​ប្លុក​ខ្ញុំ​នៅ​ពេល​​ឆាប់ៗ​នេះ។ សូម​អរគុណ​លោក​ឧត្តម ដែល​រំលឹក​ខ្ញុំ​អោយ​យក​ចិត្ត​ទុក​ដាក់​ក្នុង​​រឿង​រ៉ាវ​​នេះ។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s