​រឿងរ៉ាវ​ប៉ូលីសចូលនិវត្តន៍ ប្រៀប​ដូចជា​​អាប៉ោង​​មិនទាន់​បើក​គ្រប​នៅឡើយ…


កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១១ កន្លង​ទៅ​នេះ លោក​ចាស់​សល់​​ពី​សង្គម បាន​ពឹងពរ​មក​ខ្ញុំ​ សុំផ្លូវដើរ​ជណ្តើរ​ឡើង​ទៅ​កាន់​​ឋាន​ព្រះចន្ទ័..!! ហេហេ… ដើម្បី​ចង់​ដឹង​ឈ្មោះ ហើយ​ថែម​ទាំង​ចង់​ឃើញ​មុខ​ទៅទៀត ចំពោះ​មន្រ្តី​ប៉ូលីស​​ក្រសួង​មហាផ្ទៃ​ដែល​ត្រូវ​ចូល​និវត្តិន៍​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ..??..!!..

តាមពិត​ទៅ​ ខ្ញុំ​មិន​មាន​ស្គាល់​​ខ្សែ​ស្រឡាយ​​អ្នក​ធំអី​ទេ… ព្រោះខ្ញុំ​ខ្លួន​ឯង​រក​តែ​បាយ​ទទួលទាន​សឹង​មិន​បាន​ផង។ តែ​ខ្ញុំ​មាន​មិត្តភក្តិ​អ្នក​អន្រ្ទើសៗ​ច្រើន​គួរ​សម ដែល​ជាមិត្ត​រៀន​ជា​មួយ​គ្នា​កាល​នៅ​ថ្នាក់​ទាប​​ផង និង​​ថ្នាក់​ខ្ពស់​ផង។ ហេតុ​នេះ​ ប្រសិន​បើ​ចង់​ដឹង​រឿង​រ៉ាវ​ខ្លះ​ដែល​នៅ​ជុំ​វិញ​ខ្លួន ​គឺ​អាច​នឹង​ដឹង​បាន​ខ្លះ… លើក​លែង​តែ​រឿង​រ៉ាវ​ខ្លះ​ដែល​ខ្ញុំ​ខ្ជិល​ចង់​ដឹង គឺ​ខ្ញុំ​សុខ​ចិត្ត​អោយ​គ្នី​គ្នាខ្ញុំ​ហៅ​ថា​ អាមោក ចុះ…​ខ្ជិល​រវល់…។

​ទាក់ទង​នឹង​រឿង​រ៉ាវ​មន្រ្តី​ប៉ូលីស​ក្រសួង​មហាផ្ទៃ​ចូលនិវត្តន៍​នេះ ​ខ្ញុំ​ក៍​ឮ​ដំណឹង​តាម​មាត់​ចាប​មាត់​ព្រាប​​ដូច​នឹង​លោក​ចាស់​សល់​​ពី​សង្គម​ដឹង​​ដែរ​ គឺថា​ ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេជោ ​ជា​ប្រមុខ​ដឹកនាំដ៏​មហាឈ្លាសវៃ មហាភ្លឺស្វាង មហា​គតិ​បណ្ឌិត​ដ៏​ខ្ពង់ខ្ពស់..!!.. ហេហេ… សម្តេច​​នឹង​​​​ដាក់​អោយ​ចូល​និវត្តិន៍ ​នូវ​មន្រ្តី​ជួរ​ប៉ូលីស​ជាតិ​ទូទាំង​ប្រទេស តាម​បែប​​ ស្មារតី​ភ្ញាក់​រលឹក​បដិវត្តន៍​ខ្ពស់..!! ​គឺថា នឹងបង្ខំ​អោយ​​ចូលនិវត្តិន៍​ ដោយស្ម័គ្រចិត្ត..!!.. ដោយ​ក្នុង​នោះ​មាន​មន្រ្តី​ប៉ូលីស​ជាន់​ខ្ពស់​​ ដែល​មាន​ឋាន្តរសក្តិ​ចាប់​ពី​ផ្កាយបី ដល់​ពលទ្រេត…។ ហើយ​រឿង​បញ្ជី​រាយ​ឈ្មោះ​ឥស្សរជន​​មាន​សំណាង​ ទាំងឡាយ​ ​ដែល​​រាជរដ្ឋាភិបាល​​យើង​យកចិត្ត​ទុក​ដាក់​អោយ​សំរាក​ដេក​ស៊ី​ប្រាក់​រ៉ឺត្រែត​​នេះ ​គឺ​នៅ​បិទ​ជិត​ឈឹង​ល្អណាស់…​ ​គ្មាន​នរណា​ដឹង​​ក្រៅ​មេ​ស៊ី​សង​ឡើយ។​ ​

អាច​និយាយ​បាន​ម៉្យាង​ទៀត​ថា រឿង​នេះ​ប្រៀបដូច​ជា​​អាប៉ោង​​មិន​ទាន់​បើក​គ្រប​អីចឹង…។​ ព្រោះថា អាប៉ោង​ចូល​និវត្តិន៍​​ដួល​បញ្ចេញ​សំឡេង​ហើយ ហើយ​កូនៗ​គិត​តែ​ប្រញាយ​គ្នាចាំ​អ៊ុត​មើល​… ​​ចង់​ដឹង​ថា តើ​ក្នុង​ចំណោម​​បញ្ជី​រាយ​ឈ្មោះ​​និវត្តិ​ជន​ដ៏​វែង​អន្លាយ​​ជាង​មួយរយ​នាក់​នោះ មាន​ឈ្មោះ​ខ្លួនឬអត់? តើ​មាន​មន្រ្តី​​ប៉ូលីស​ជំនាន់ ៧៩ ឬអត់? ឬក៍​មាន​តែ​កូតាប៉ូលីស​​ដែល​មាន​ប្រភព​មកពី​អនលី(only) ជាយ​ដែន​?… តែ​តាម​ដំណឹង​ហុយៗ… លោក​ផ្កាយបីខ្លះ អាច​នឹង​ក្លាយ​ជា​ទីប្រឹក្សា​របស់​ក្រសួង​ដដែល។ រីឯ​​អស់​លោក​មន្រ្តី​ជាន់​ខ្ពស់​តាម​នាយកដ្ឋាន​ខ្លះ និង​ស្នងការ ស្នងការរង​ខេត្តក្រុង​ខ្លះ​ ​​ប្រហែល​​ជា​ត្រូវ​ត្រៀម​ខ្លួន​សំរាក​ខួរក្បាល ឬ​រក​ដី​ចំការ​​ត្រង់ណា​ត្រង់ណី​ដើម្បី​​​​ដាំចេក​ ដាំដំឡូង​​ ចាត់​ទុក​ជាការ​ហាត់​ប្រាណ​អោយ​ហើយ​ទៅ​…។

ស្រុកស្រែ

Advertisements

7 responses to “​រឿងរ៉ាវ​ប៉ូលីសចូលនិវត្តន៍ ប្រៀប​ដូចជា​​អាប៉ោង​​មិនទាន់​បើក​គ្រប​នៅឡើយ…

  1. ដូច​បាន​អាន​កាសែត​ណា​ថា​ស្ដេច​ឡាយ​ព្រះ​ហស្ត​លេខា​រួច​ហើយ ។

  2. ខ្ញុំ​នៅ​ព្រៃ​ដាច់​ដំណឹង​បួនប្រាំថ្ងៃ​ហើយ​តាម៉ាប់អើយ…។ មិនដឹង​ថា​ នៅ​ទីក្រុង​មាន​រឿង​ហេតុ​អី​កើត​ឡើង​ទេ។

    តែ​រឿង​នេះ ជួនកាល​​ព្រះករុណា​​ ទ្រង់​ឡាយ​ព្រះហស្ថលេខា​រួច​ហើយ តែ​ត្រូវ​​នៅ​រង់ចាំបោះត្រា​… ជួនកាល​ បោះត្រា​រួចហើយ តែ​អ្នក​ចុះលេខ​អត់នៅ… ឬ​អ្នក​ចុះ​លេខ​មក​​ធ្វើ​ការ​ដែរ តែ​ជាប់​សៀវភៅ​ចុះ​លេខ​ក្នុង​ថត​តុ ដោយ​ភ្លេច​យក​សោរ​​ម៉ោ… ហេតុនេះ​ នៅ​អត់ទាន់​បាន​​ប្រកាស​ព្រះ​រាជក្រឹត្យ​នេះ​​ជា​ផ្លូវ​ការ​ដដែល…​ហិហិហិៗៗៗ….

  3. មនុស្សចាស់សល់ពីសង្គម

    អរគុណណាស់ ៗ​!ដូចរកឧសប៉ះចង្រ្កានហ្គាសចឹង !តាមពិតរឿងខ្ញុំបានពឹងលោកស្រុកស្រែនោះគឺមេៗខាងតាហ៊ានទេ​…តែដល់មកបានដំណឹងថ្មីពីលោកក៏ថែមទាំងខាងប៉ូលិសជួរជាតិទៀត…..អូរសុំទោសខាងជួរប៉ូលិសជាតិ…..លាក់បាំងអីគ្រាន់តែមិនទាន់បានទាំងឃើញបញ្ជីនិងវង់ភក្រ័ឯកឧត្តមទាំងអស់នោះផងចិត្តខ្ញុំក៏មានសេចក្តីអរយ៉ាងខ្លាំងទៅហើយ….នោះគឺថាម្យ៉ាងបានទទួលការរាប់អានពីលោកស្រុកស្រែ…..ម្យ៉ាងគិតថារដ្អអាចចំណេញថវិកាច្រើនលើប្រាក់បៀវត្ស…..ម្យ៉ាងអាចបន្ថយប៉ុស្តិពុករលួយបានមួយកំរឹតណានោះទៅទៀតព្រោះថាបើយ៉ាងហោចណាស់ក៏មាន៥ភាគរយនៃមន្រ្តីទាំងនោះជាអ្នកនៅក្នុងជំនាញអាចប្រព្រឹត្តពុករលួយបានដែរ….តែបើដូច្នេះហិយក៏សូមឆ្លៀតពេលនេះតែម្តងបវរណាលោកស្រុកស្រែសូមមេត្តាជួយបង្ហាញថែមមួយឈុតថ្មីទៀតផងមកបាទ…ដើម្បីយកតែបុណ្យទៅចុះ….អរគុណ​ !

  4. បាទលោក​ចាស់​សល់​ពី​សង្គម… ខាងទាហាន​ប្រហែល​ជា​សម្តេចតេជោ លោក​សេរ៉េតាម​ក្រោយ។ តែ​កាច់​ក្បាល​ដំបូងនេះ គឺ​ត្រូវ​កៅឆាយខាង​​ជួរ​ប៉ូលីសមុន​ ដើម្បី​យក​ហុងស៊ុយ… ហើយ​នៅ​ក្នុ​ងបញ្ជី​ឈ្មោះ​ទាំងប៉ូលីស ទាំងទាហាន​នេះ ខ្ញុំ​បន់​កុំអោយ​តែ​ជាប់​ឈ្មោះ​លោក​ចាស់​សល់​ពី​សង្គម​ទេ..!! ហេហេ… បើមាន​មែន ខ្ញុំ​មាន​តែ​អនុមោទនា ទៅ​តាម​ហ្នុង​ហើយ…​ហិហិហិៗៗៗ…​​ សុំទោស ខ្ញុំនិយាយ​លេង​ទេបាទ…

  5. មនុស្សចាស់សល់ពីសង្គម

    អរគុណទៀតហើយ​ៗ !​មិនដល់ថ្នាក់ណឹងទេលោកស្រុកស្រែអើយ….​ម៉ាជីវិតខ្ញុំហើយធ្លាប់ធ្វើទាហាន​តែមិនដែលស្គាល់ជាតិផ្កាយ​លោកខែអីនោះឡើយ…​គ្រាន់តែខ្ញុំជាមនុស្សចង់ដឹង..​ចង់លឺ..​បើទោះបីជាដឹងថារឿងនោះវាអត់សូវមាន ឬ​ អត់មានប្រយោជន៍អ្វី​សោះដល់​ខ្លួនក៏ដោយចុះ…..​មួយទៀតគឺចង់មើលមុខអាម៉ាកខ្ញុំម្នាក់ពីរ…​ចង់ដឹងពីលទ្ធផលពលីកម្មផស់វាបានអីខ្លះមកវិញ ​? ព្រោះបែកគ្នាយូរមិនដឹងថាវាឡើង​ដល់អីទៀត​​ឬក៏ត្រូវត្រលប់ក្រោយបែរមកសល់អិ…​…..​ព្រោះថាអាក្លើខ្ញុំម្នាក់មួយនោះវាពូកែ ណេបណឺបណាស់​មិនដឹងថាវាទៅលួចរៀនសាលា​ណេបណឺបណឹង​ពីកាលណា…​មិនថាតែមនុស្សធម្មតា​រហូតដល់យក្សា ក៏ត្រូវវាអេបអបបាន​លួចដូរមិនត្រឹម​តែ​ត្រកូល​វាដូរដល់ទៅពូជវា​ឯណោះ…..​តែទោះយ៉ាងណាក៏ដោយចុះ​សំរាប់ខ្ញុំគិតថា​ឲ្យសំរាកខ្លះ​អញ្ចឹងក៏ល្អ​ម្យ៉ាងដែរ……

  6. ហេហេ… ចង់សើច…​ត្រង់​លោក​ចាស់​សល់​ពី​សង្គម​មាន​ប្រសាសន៍​ថា ក្លើរបស់​លោក​មិនត្រឹម​តែ​ដូរ​ត្រកូល​ទេ តែដូរ​រហូត​ដល់​ទៅ​​ពូជទៀត..!!

    បែប​នេះ​ធ្វើអោយ​ខ្ញុំនឹក​ឃើញ​ដល់​គ្នីគ្នា​ខ្ញុំ​ខ្លះ ដែលកាល​ពី​សម័យ​​ច្របល់​ចូល​គ្នា ពួកគេ​បាន​ “ឆាន់” ឈ្មោះ​ និងអត្តលេខ​ទាហាន​​របស់​បងប្អូន​យើង​ដែល​ត្រឡប់​មក​ពី​ជាយ​ដែន… ដល់​សម័យបែង​ចែក​​ប៉ុស្តិ​ខ្លាញ់ៗ តាម​រយៈ កូតា គ្នីគ្នា​ខ្ញុំ​ខ្លះ​​ក៍​នាំគ្នា “​ឆាន់”​ ឈ្មោះ​គេបន្ត​​ទៀត… ដល់​ទឹក​ចុង​ក្រោយ សម័យ​រជ្ជកាល ឈ្នះ! ឈ្នះ! គ្នីគ្នា​ខ្ញុំ​ទាំងអស់​នោះ​ បាន​វិល​ត្រឡប់​មក​ជួបជុំ​​រួមរស់​​ក្នុង​មហា​គ្រួសារ​ខ្មែរ ក្រោម​ម្លប់​ដ៏​ត្រជាក់​ត្រជុំរបស់​សម្តេច​តេជោ​នៃ​យើង..!! ដល់​អីចឹង​ទៅ ធ្វើ​អោយ​កំលាំង​ និង​ធនធាន​របស់​សម្តេចតេជោសព្វថ្ងៃ ត្រូវ​បាន​ប្រមូល​ផ្តុំ​ឡើង​មូល​ដូច​បាល់…

    ដូច​ការ​ទាយ​ទុក​របស់​ខ្ញុំ​កាល​ពី​ប្រាំ ប្រាំមួយ​ឆ្នាំ​មុន​នេះ​អីចឹង… ទាំងនេះ​គឺ​ដោយ​សារ​តែ​ការ​លក់​​ឈ្មោះ លក់​​តំណែង​តាម​រយៈ​កូតា​ នេះឯង… ហើយ​លទ្ធផល​ចុង​ក្រោយ គឺរដ្ឋាភិបាល​បច្ចុប្បន្ន​អស់​ពូជ​បក្ស​ដទៃ នៅសល់​តែពូជ​​បក្ស​ដឹក​នាំ​សព្វថ្ងៃ​​នេះ​តែ​មួយ​គត់​​​ទៅ​ហោង..!! ហេហេ…. សំណាងដែរ​ ដោយសារ​តែ​ខ្ញុំ​មិន​មែន​ជា​អ្នក​នយោបាយ…

  7. លេងពាក្យម្ល៉េះបង! អាន២ចប់បានយល់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s