ហេតុអ្វីបានជា CTN ឈប់​ផ្សាយបន្ត​ផ្ទាល់​ពី​ដំណើរ​ការ​កាត់​ក្តី​ក្នុងសំណុំ​រឿង០០២?​


តាំងពី​ថ្ងៃអង្គារ៍ ក្នុង​អាទិត្យនេះ​ម៉្លេះ ទូរទស្សន៍ CTN បាន​ផ្អាក​ឈប់​ផ្សាយបន្តផ្ទាល់​​ពី​សវនាការ​សាលាក្តី​ខ្មែរក្រហម​​ ជា​កម្មវិធី​​ផ្សាយ​ពិសេស​ដូច​មុនៗ​​ទៀត​ហើយ… រឿង​ចំឡែក​ខុស​ប្រក្រតី​បែប​នេះ ​គឺ​ដំណាល​គ្នា​នឹង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​នៃ​មេ​ដឹកនាំ​​ជាន់​ខ្ពស់​បំផុត​របស់​ប្រទេស​វៀត​ណាម គឺ​លោក ង្វៀន ភូជុង រយៈពេល​បីថ្ងៃ​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង។

មានសារព័ត៌មាន​ក្នុង​ស្រុក​មួយ​ បានព្យាយាម​ទាក់ទង​​សួរ​ទៅ​អ្នក​ទទួល​ខុសត្រូវ​​របស់​ទូរទស្សន៍​ CTN, ទូរទស្សន៍​ជាតិកម្ពុជា, ក្រសួងព័ត៌មាន និង​សាលាក្តី​ខ្មែរក្រហម​ អំពី​មូល​ហេតុ​ដែល​ធ្វើ​អោយ​មាន​ការ​ផ្អាក​លែង​ផ្សាយ​បន្ត​​ផ្ទាល់​​នេះ ប៉ុន្តែ​ពុំទទួល​បាន​នូវ​ការ​ពន្យល់​ច្បាស់​លាស់​ណាមួយ​ឡើយ លើក​លែង​តែ​ទូរទស្សន៍​ CTN ដែល​បាន​បញ្ជាក់​ថា ដោយ​សារ​មាន​ជាប់​រវល់​ក្នុង​កម្មវិធី​ផ្សេងទៀត..!!..??..

ក្នុងនាម​ខ្ញុំ​ជា​ជន​រង​គ្រោះ​ម្នាក់ ដែល​បាន​ឆ្លង​កាត់​​ក្នុង​របប​វាល​ពិឃាត​នេះ​ដែរ​ គឺ​ខ្ញុំ​ចង់​ឃើញ​នូវ​កិច្ចដំណើរការ​​កាត់​ទោស​នេះ​តាម​ទូរទស្សន៍​ណាស់ ព្រោះ​ខ្ញុំ​មិន​មាន​ឳកាស​បាន​ទៅ​ចូល​រួម​ស្តាប់​ និង​ឃើញ​ដោយ​ផ្ទាល់​ទេ។ តាម​ខ្ញុំ​យល់ ប្រហែល​ជា​រដ្ឋាភិបាល​យើង ​មិន​ចង់​អោយ​បរិយាកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​​បក្សកុម្មុយនីស​វៀតណាមនេះ ត្រូវ​បាន​អ័ព្ទអួរ​ដោយ​សារ​សំដី​របស់​លោក​ នួនជា ដែលបាន​វ៉ៃប្រហារ​ធ្ងន់ៗ ចំៗ​ទៅលើ​ប្រទេស​វៀតណាម ដែល​ជា​សម្ព័ន្ធមិត្ត​​ចាក់​ទឹក​អត់​លិច និងយូរអង្វែង​របស់​កម្ពុជា​យើង​ហើយ…។​

ចឹង​ ក៍ចឹងចុះ… ធើម៉េច​បើបង​​អ្នកមាន​គុណ បាន​មក​លេង​ដល់​​​ផ្ទះប្អូន​សំឡាញ់​ទៅ​ហើយ​… ហេតុនេះ ដើម្បី​កុំអោយ​បង​ជាទីគោរព និងជាទីស្នេហា បានឮ​ពួក​អ្នក​ជាប់​ទ្រុង​​ស្រែក​ឡូឡា​ ជេរបញ្ចោរ​​ដល់​អ្នកមាន​គុណ នាំអោយ​លេប​បាយ​អត់​ចូល​… ​គឺ​មាន​តែ​​បិទ​ការ​ផ្សាយ​បន្ត​ផ្ទាល់​នេះ​តែ​ម្តង​ទៅ…​បាន​ចប់​រឿង​ចប់​រ៉ាវ… តែ​ឥឡូវ​ អុងឡឺង​វៀតណាម ​គាត់ឌីញ៉ា ​ទៅ​ផ្ទះ​គាត់​វិញ​ហើយ… ហេហេ…​សង្ឃឹមថា​ ខ្ញុំ​នឹង​បាន​ស្តាប់​សំដីដោយ​ផ្ទាល់​របស់​លោក នួនជា, ខៀវសំផន, អៀងសារី… នៅ​ក្នុង​ដំណើរ​ការ​កាត់​ទោស​នេះ​ តាម​កញ្ចក់​ទូរទស្សន៍​ណាមួយ​ជាមិនខាន…។ សូមសង្ឃឹម​ទុក​ជា​មុន​ហើយ…។

ស្រុកស្រែ

Advertisements

6 responses to “ហេតុអ្វីបានជា CTN ឈប់​ផ្សាយបន្ត​ផ្ទាល់​ពី​ដំណើរ​ការ​កាត់​ក្តី​ក្នុងសំណុំ​រឿង០០២?​

  1. មនុស្សចាស់សល់ពីសង្គម

    ជំរាបរលឹក លោកស្រុកស្រែ ! ដោយឃើញថាលោកជាអ្នកមានអធ្យាស្រ័យល្អក្នុងការជជែក…ត្រង់ឈុតនេះ​ខ្ខ្ញុំគ្រាន់តែ​សុំ​អនុញ្ញាតិ​ចូលរួម​សំរួល​ន័យ​តិចតួច​ដែរ​ផង​​ចុះ…..
    -ត្រង់ចំណុចថា..វៀតណាម​ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​អត់​លិច…យោបល់ខ្ញុំ​គឺ​បើ​ផ្អែកតាម​ប្រវត្តិសាស្រ្ត​ពីព្រេង​នាយ​មក វៀតណាម​ជួន​កាល​ក៏ជា​មិត្តចាក់​ទឹកលិច​ដែរ​​ គឺថា​ជាមួយ​ប្រទេស​ខ្មែរ​យើង​ធ្លាប់​​ច្បាំង​ស៊ីសាច់​ហុតឈា​ម​គ្នា​អញ្ចឹង​ក៏មាន​មិនតិច​ដង​ទេ…​ហើយ​អារឿង​មិត្តយូរ​អង្វែង​ក៏ចឹងដែរ​ទាយ​មិនសូវ​ត្រូវ​ទេ…..។
    -ត្រង់ចំណុចថា​…ធើម៉េច​បើបង​អ្នកមាន​គុណ​បាន​មក……​គំនិត​ខ្ញុំចង់​និយាយ​ថា ធើម៉េច​បើ​ឪម៉ែ អ្នកមាន​គុណ​បាន​មក…​ទៅវិញ ព្រោះ​ថា​១៩៧៩​បើកុំ​ឲ្យ​តែ​​មាន​វត្តមាន​​វៀតណាម(ជំនាន់​ណឹង​ចង់ថា​ចូល​​​​ម​ក​ដើម្បីអីក៏​តាម​ចិត្ត..​ឯរឿង​អស់មាស ប្រាក់ ម៉ូតូ ឡាន ម៉ាប្រាវ​កុំទៅ​គិត…​ម្យ៉ាង​អារឿង​ដីធ្លីក៏ចឹង​មាន​គេអ្នក​ចាំ​ការពារ​​ហើយ​សូម្បី​ម៉ាមីល្លីម៉ែត្រ​ក៏មិន​បាត់​ផង​នោះ)​ ម្ល៉េះពួក​ប៉ុន្មាន​នាក់​កំពុង​ស្រែក​នៅ​ក្នុងទ្រុង​ណឹង​បែប​បង្ហើយ​ដល់ខ្ញុំ​ទៀត​ផង​ក៏មិន​ដឹង…..
    -ចំណុចមួយទៀតថា…​តែឥឡូវ​អុងឡឹង​កម្ពុជាយើង….​ខ្ញុំចង់​ថា​អុងឡឹង​វៀតណាម​វិញ​ព្រោះថា​ទោះយ៉ាងណា​ក៏គាត់​នុង​មិនមែន​ជា​ខ្មែរយើង​ទេ….
    គួរមិនគួរ​សុំលោក​អធ្យាស្រ័យ !ដោយក្តីរាប់អាន

  2. សូមអរគុណជា​អនេក ដល់លោកចាស់​សល់​ពីសង្គម​​ដែលបាន​ផ្តល់នូវ​យោបល់​​ដ៏ល្អ​ដល់​ខ្ញុំ។

    តាមមើលទៅ នេះគឺជាចំណុចរសើបបំផុត…​រសើបត្រង់ថា​លោក នួនជា បានចោទ​ប្រកាន់​តុលាការនេះថា បាន​យក​តែខ្លួនក្រពើ​មក​កាត់​ទោស… ឯ​ចំណែក​ក្បាលក្រពើ, កន្ទុយក្របើ, និងដៃជើង​ក្រពើ អត់​ត្រូវ​បាន​យក​មក​កាត់ទោស​សោះ..!!..??.. ខ្ញុំ​ដូចអត់សូវយល់…

  3. ទូរទស្សន៍CTNជាទូរទស្សន៍ពេញនិយមនៅស្រុកខ្មែរឬរហូតដល់ស្រុកក្រៅផង.
    ហេតុអ្វីបានជា CTN ឈប់​ផ្សាយបន្ត​ផ្ទាល់​ពី​ដំណើរ​ការ​កាត់​ក្តី​ក្នុងសំណុំ​រឿង០០២?
    សំនួរងាយឆ្លើយ៖ព្រោះគេមិនចង់អោយរាស្ត្រខ្មែរដឹងការពិតពីរឿងខ្មែរក្រហមនិង
    យួនដែលបានសំលាប់ខ្មែរ.ជាពិសេសជាការដឹងគុណដល់យួនដែលបានពង្រឹងអំណាចអោយកាន់ជាង៣២ឆ្នាំ
    មកនេះ។ពាក្យថាសំពាន់មិត្តចាក់ទឹកមិនលិចនេះគួរតែដូរទៅថា៖សំពាន់មិត្តសត្វទា
    វិញទើបត្រូវ.CTNគាត់មិនផ្សាយឬផ្សាយជាសិទ្ធរបស់គាត់ព្រោះជាទូរទស្សន៍ឯកជន
    និងទូរទស្សន៍យកលុយជាធំ.តើព្រះអាទិត្យថ្មីរះលើដែនដីចាស់បានទេ?

  4. អរគុណដួងចាន់ ។ ប្រសិនបើ CTN គេឈប់ផ្សាយបន្តផ្ទាល់ហើយ គួរណាស់តែទូរទស្សន៍ជាតិ ឬ ទ ពីរដងដល់ ក (ទទក) ត្រូវតែផ្សាយពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏សំខាន់នេះ ដល់ប្រជាពលរដ្ឋខ្មែរទូទៅបានទស្សនាហើយ ទោះជាមិនផ្ទាល់ ក៍តាមម៉ោងពេលមួយកំណត់ដែរ។ បើមិនអីចឹងទេ ទង្វើបែបនេះគឺអាចចាត់ទុកថា អ្នកទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ នឹងមានបំណងចូលរួមលាក់បាំងឧក្រឹដ្ឋកម្មប្រល័យពូជសាសន៍ ជាមួយរបបខ្មែរក្រហមដែរហើយ។ តាមមើលទៅ ប្រហែលជាឈប់ផ្សព្វផ្សាយជាសាធារណ:ហើយ ព្រោះបើផ្សាយពីព្រឹត្តិការណ៍កាត់ទោសនេះចេញទៅ នឹងធ្វើអោយ “ខាត” ជាងអត់ផ្សាយ..!!..??.. តែថាមិនត្រូវទេ ចាំអ៊ុតមើលសិន ក្រែងលោគេប្តូរចិត្តនឹងបន្តការផ្សាយឡើងវិញ… ហើយបើបានបែបនេះមែន ខ្ញុំមានតែការក្រាបគោរពអរគុណទេបាទ!…

  5. ឪពុក​ម្តាយ​ខ្ញុំ​ ពួក​គាត់​ចង់​តាម​ដាន​សកម្មភាព​សាលាក្តី​នេះ​ណាស់ ! តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ថា តើ​ធ្វើ​ម៉្តេច​ទើប​បាន​ខ្សែ​រូបភាព​នៃ​សកម្មភាព​ទាំង​អស់​នោះ​បាន ?

    សូម​អរគុណ !

  6. អរគុណ សខ្មៅ ។ ប្រហែលជាគ្មានសង្ឃឹម បានមើលសកម្មភាពដំណើរការកាត់ក្តីនេះទាំងស្រុង បានទេមើលទៅ… គឺទាល់តែពេលអានសាលក្រមតែម្តង ទើបបានផ្សាយអោយឃើញ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s