គម្ពីរ​ឆ្កឹះឆ្កៀល​..!!


កាល​ពី​​ម្សិលមិញ ​ម្ចាស់​ផ្ទះ​ស្រែខ្មុក បាន​ជួយ​កេះ​ប្រាប់​ខ្ញុំ​ថា កុំអោយ​​ខ្ញុំ​ពូកែ​​រក​កន្លែង​ឆ្កឹះឆ្កៀល​ដូចពួកខេអាយ(KI Media) ពេក…  ខ្ញុំភ្ញាក់​ខ្លួន​ព្រឺត… អុញ! អាត្មា​អញ​មាន​ជំនាញ​​មួយ​ទៀត​ហើយ… គឺ​ជំនាញ​​ដើរ​ឆ្កឹះឆ្កៀល​គេ..!!..??..

អរគុណ​ស្រែខ្មុក​ ដែល​បាន​ជួយ​កេះប្រាប់។ តាម​ពិត​ទៅ ខ្ញុំ​​រក​​មើល​​ខ្លួន​ឯង​ពី​ចំណុច​នេះ​​ដែរ តែ​ដូចជា​​រក​មិន​ឃើញ​​អា​​ជំនាញ​​​ដើរ​ឆ្កឹះឆ្កៀល​គេ​ណឹង​សោះ… គឺ​ខ្ញុំ​គ្រាន់​តែ​និយាយ… ខ្ញុំ​គ្រាន់​តែ​ថា​នូវ​ចំណុច​ខ្លះ​ដែល​អ្នក​ដទៃ​​មើល​រំលង ឬ​មើល​ឃើញ​ដែរ តែ​អត់​និយាយ​ចេញ​មក​តែ​ប៉ុណ្ណោះ។ ហើយ​បើ​ការ​និយាយ​របស់​ខ្ញុំ វាក្លាយ​ទៅ​ជា​រឿង​ឆ្កឹះ​ឆ្កៀល និង​​នាំ​អោយ​​អារម្មណ៍​មនុស្ស​ទូទៅ​មិន​សប្បាយចិត្ត គឺ​ចាប់​ពី​​ថ្ងៃ​នេះ​ទៅ ​ខ្ញុំ​មាន​តែ​​​អង្គុយ​សំកុក​​​ក្នុង​ផ្ទះ​ខ្លួន​ឯងជារៀង​រហូត​ហើយ…។

ទាកទង​នឹង​ជំនាញ​ឆ្កឹះឆ្កៀល​នេះ ​ខ្ញុំ​ទើប​នឹង​នឹក​ឃើញ​​ពី​​​តាតា​មួយ​ក្រុម ​​ដែល​បាន​និយាយ​លេង​​សើច​ជា​មួយ​ខ្ញុំ​​នៅ​តុ​កាហ្វេថា៖ ក្រោយ​ពី​សៀម​វាយ​បែក​បន្ទាយ​លង្វែក​មក ពួកសៀមបាន​ប្រមូល​​គម្ពីរ​ល្អៗ​យក​ទៅ​ស្រុក​គេ​​អស់​ហើយ… រីឯ​​គម្ពីរ​ឆ្កឹះឆ្កៀល គម្ពីរ​ចាក់​រុក​មួល​បង្កាច់​គ្នា គម្ពីរ​ឈ្លោះ​គ្នាឯង​​ គឺសៀម​មិន​បាន​យក​ទៅ​ទេ គឺ​ទុក​សំរាប់​អោយ​ខ្មែរ​យើង​រៀនសូត្រ… ហេតុនេះ​ហើយ​បាន​ជា​ខ្មែរ​យើង​ ​រៀន​សូត្រ​​​ និង​មាន​ជំនាញ​ច្បាស់​លាស់​ ​តែ​ប៉ុន្មាន​​មុខ​ណឹង ដែល​នាំ​អោយ​មិន​អាច​សាមគ្គី​គ្នា​​យូរ​អង្វែង​​បាន…។ ពីដំបូង​ខ្ញុំ​គិត​ថា ពួក​គាត់​ចេះ​តែ​និយាយ​បំផ្លើស មួល​បង្កាច់​​អោយ​ស្អប់​ជនជាតិ​ជិតខាង​យើង​ទេ តែ​ដល់​លោក​ស្រែខ្មុក គាត់​កេះ​ប្រាប់​ខ្ញុំ​កាល​ពី​ម្សិល​មិញ​មក ខ្ញុំ​គិតៗ​ទៅ ដូច​ជា​ត្រូវ​ផស់​គាត់​ដែរ…។​

ចាប់​ពីថ្ងៃ​នេះទៅ ខ្ញុំ​ឈប់​ដើរ​​លេង​ជ្រៀត​ជ្រក​ និង​​និយាយ​លេង​​សើច​តាម​ផ្ទះ​​ញាតិ​​ជិតខាង​ក្នុង​ភូមិ​​ដូច​​មុន​ទៀតហើយ ព្រោះ​នឹង​នាំ​អោយ​ខូច​បរិយាកាស​អ័ព្ទអួរ​ក្នុង​គេហដ្ឋាន​របស់​គេ ឬ​ក៍​នាំ​អោយ​ជាប់​ប្រលាក់​ប្រឡូក​នឹង​ភាព​ត្រឹមត្រូវ​​របស់​គេ​ ដោយ​សារ​ខ្ញុំ​ចូល​​ទៅ​ដើរ​ឆ្កឹះ ហើយ​ឆ្កៀល​ទៀត… ចំណុច​នេះ​ ខ្ញុំ​នឹង​ចង​ចាំ​ទុក..!!

ស្រុកស្រែ

Advertisements

26 responses to “គម្ពីរ​ឆ្កឹះឆ្កៀល​..!!

  1. ឆ្កិះ​ក៏​ឆ្កិះ​ចុះ តែ​ហាម​ស្ទាប ហា​ហា​ហា

  2. ស្អីទេពូ ខ្ញុំគិត​ថា​មិនមាន​ បញ្ហាអីផង ។ ធ្វើ​តាម​ធម្មតា ដូចធ្លាប់​ធ្វើ​ទៅ ។

  3. ទៅលេងផ្ទះញុមផង ចង់បិទសេចក្តីប្រកាសថាម៉េចក៏បាន! ខ្ញុំធានាសន្តិសុខជូន! 😀

  4. ហេហេ… ផ្ទះ​គ្នា​យើង​ បី គ្រឿង​ខាង​លើ​នេះ ខ្ញុំ​នៅ​តែ​ចូល​លេង​ធម្មតា​ទេ… គ្រាន់​តែ​ថា​ ខ្ញុំ​រាង​បន្ថយ​វ៉ូលីម (Volume) បន្តិច…​ហិហិហិៗៗៗ

  5. និយាយ​តាម​មើល​ឃើញ, បង​សុភ័ក្រ្ត​គាត់​អ្នក​ក្សត្រនិយម (បែប​គាត់​នៅ​ថៃ​យូរ ហើយ​គាត់​ចូល​ចិត្ត​ការ​គោរព​របស់​គេ) ចឹង​និយាយ​ប៉ះ​ពាល់​ក្សត្រ​ សម្រាប់​គាត់​គឺ​មិន​បាន​នោះទេ ។ វា​តែ​ចឹង​ឯង បើ​តាម​ខ្ញុំ​ដឹង។

  6. ខ្ញុំភ្លេច​រាប់ផ្ទះ​ក្មេងស្រែ មួយគ្រឿងទៀត​ដែល​ខ្ញុំ​នៅ​តែ​ចូល​អើត​លេង​ធម្មតា​ដែរ…​ហេហេ…

  7. ខ្ញុំសុំចូលលេងផ្ទះលោកបងផងបានទេ?ថ្វីត្បិតខ្ញុំគ្មានផ្ទះ​នឹងគេ​ មកពី​ខ្ញុំស្មោះត្រង់​​នឹង​ជាតិពេក​ មិនហ៊ាន​ពួយរលុក.
    តែសុំ​និយាយ​អោយហើយ​ ខ្ញុំមិននៅ​ខាងណាទេ គឺខ្ញុំ​ជាមនុស្ស​ចូលចិត្ត​ឯករជ្យ សេរីភាព.

    • ខិខិខិៗៗៗ…. មានញាតិ​ ដួងចាន់ មួយដែរ… អាចហៅ​ថា​​ញាតិ​ក្រៅ​ភូមិ​ក៍បាន ដែលពេល​ធ្វើដំណើរ​ឆ្លង​កាត់​ម្តងៗ​ គាត់​ឧស្សាហ៍​ចូល​លេង​ផ្ទះ​ខ្ញុំណាស់… ហើយ​ជួន​កាលគាត់​ ផា​ អោយ​ខ្ញុំ​ម្ចាស់​ផ្ទះ​ឡើង​ស្ពឹក​មុខ​ដែរ​ណឹង… តែ​ខ្ញុំ​នៅ​តែ​សប្បាយ​​ចិត្ត​ក្នុង​ការ​ជជែក​លេង​ជាមួយ​គាត់​រហូត… គាត់​គឺ​ជា​ខ្មែរ… អ្នក​ដទៃ​ផ្សេង​ទៀត​ទាំងអស់​​ដែល​នៅ​ទី​នេះ​គឺ​ជា​ខ្មែរ​ដូច​ខ្ញុំ​ដែរ… ហេតុ​នេះ ខ្ញុំ​ត្រូវ​តែ​គោរព រាប់​អាន និង​រៀន​សូត្រ​​ពី​មនុស្ស​ជុំវិញ​ខ្ញុំ​គ្រប់​ពេល​ ដោយ​មិនគិត​ពី​​ពណ៌សំបុរ​នយោបាយ ឋានៈទាបខ្ពស់ ធំតូច ឬ​មាន​​តួនាទី​ជា​អ្វី​នៅ​​ក្នុង​សង្គម​ឡើយ….

      ម៉្យាងទៀត ភ្ញៀវ​ដូចជា ដួងចាន់​ ស៊ីដាចាន់​ លោកចាស់​សល់​ពី​សង្គម​ ព្រមទាំង​តាម៉ាប់​​(ប្តីដើម​យាយម៉ាប់), ឧត្តម វង្សា​មហាតេជៈ​សែនជ័យ (ហេហេ… ឈ្មោះទូក ង), លោកសាម៉ាឌី ហៅស៊ីម៉ាដាម, ក្មេងស្រែ (ឬក្មេងខូច…) គឺ​ជា​ភ្ញៀវ​ពិសេស​របស់​ខ្ញុំ និងអ្នកដទៃ​ផ្សេង​ទៀត​ទាំងអស់​ក៍​ជា​ភ្ញៀវ​ VIP របស់​ខ្ញុំ​ដែរ…

      • ចុមម៉េច​ចេញ​ខ្ញុំ​ប្តី​ដើម​អីណា? មិនសុខ​ចិត្ត​ទេ​ពូ កែ​ភ្លាម! យាយម៉ាប់ជា​ភរិយា​ខ្ញុំ​ស្រប​ច្បាប់គោរព​តាម​ច្បាប់​ឯក​ពន្ធភាព​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា ។

  8. ចង់ឲ្យរៀបរាប់ពីតាំងពីសម័យសង្គមរាស្ត្រនិយម ដោយសរសេរពីប៉ែកម្ខាងនៅក្នុងព្រៃ ដែលឈានជិតចូលសម័យសាធារណរដ្ឋ!
    និយាយអ្វីក៏បាននៅផ្ទះទាំង៤របស់ខ្ញុំ តែហាមប៉ះពាល់ប្រមុខកំពូលជាន់ខ្ពស់ ព្រោះអាចក់អាចែមកំពុងតែចេញចង្រូម មក WordPress. 🙂

  9. អូ​ភ័ក្រ្ត​នុង​ចិត្ត​ឆេវ​ឆាវ​ណាស់​ ថា​ឲ្យ​គេ​បាន​តែ​គេ​ថា​ឲ្យ​តិច​នឹង​គឺ​អត់​បានទេ​។​ ត្បិត​ថា​អត្ថបទ​គាត់​ល្អ​ៗ​ តែ​ចំពោះ​ទស្សនៈ​របស់​គាត់​វិញ​​ ពេល​ខ្លះ​ខ្ញុំ​មិន​គាំ​ទ្រ​ដែរ​។ គាត់​ឆាប់​ខឹង​គេ​ ឆាប់​ចាត់​ទុក​គេ​សត្រូវ​របស់​ខ្លួន​។ គាត់​គិត​ថា​ ទស្សនៈ​របស់​គាត់​សុទ្ធ​តែត្រឹម​ត្រូវ​ទាំង​អស់​ អ្នក​ណា​គិត​ខុស​ពី​គាត់​ គឺខុស​។ ខ្ញុំ​មិន​គាំទ្រ​អ្នក​ណា​ទេ​ តែ​ថា​ស្រុក​ស្រែ​មិន​បាច់​អាក់​អន់​នឹង​ពាក្យ​បង​ភ័ក្រ្ត​ទេ​។

  10. បាទ! អរគុណ។ គឺ​អញ្ចេះណា ផ្កាឈូក… តាមពិត​ទៅ​ខ្ញុំ​មិន​ដែល​មាន​ចិត្ត​ទៅ​ប្រកាន់​ខឹង​នឹង​អ្នក​ដទៃ​ណាម្នាក់ ​ដែល​មិន​ដែល​បាន​ឃើញ​មុខ​គ្នា​បែប​នេះ​ទេ… ផ្ទុយ​ទៅ​វិញ ខ្ញុំ​ភ័យ​ខ្លាច​គេ​គ្រប់​គ្នា រាប់​ទាំង​លោក​សុភ័ក្រ្ត​ផង គឺ​ភ័យខ្លាច​គេ​អន់​ចិត្ត​នឹង​ខ្ញុំ​ទៅ​វិញ​ទេ​ចំពោះ​រឿង​នេះ។

    ជំរាប​តាមត្រង់​ចុះ​ថា នៅ​ក្នុងជិវិត​រស់​នៅ​ខាង​ក្រៅ​របស់​ខ្ញុំ​ជាក់​ស្តែង ​ ​គឺ​ខ្ញុំ​ចូល​ចិត្ត​និយាយ​លេង​សើច​ច្រើន​​ជា​មួយ​មិត្ត​ភក្តិ​ទាំងអស់​របស់​ខ្ញុំ ​ព្រម​ទាំង​បង្អាប់​គ្នា​ទៅ​វិញ​ទៅ​មក ឬផាអោយ​គ្នា​​ឡើង​ស្ពឹកៗ​មុខ​រាល់​ថ្ងៃ… ហើយ​ដល់​​ខ្ញុំ​យក​ខួរ​ក្បាល​ខ្ញុំ មក​​សរសេរ​នៅ​ទីនេះ ក៍​នៅ​តែ​មិន​ចោល​អា​​ក្បួន​លេង​សើច​នេះ​ដែរ… ខ្ញុំ​ជឿ​ថា បើ​គ្រប់​គ្នា​បាន​ស្គាល់​ខ្ញុំ​យូរ​​បន្តិច​ទៅ ទើប​​បាន​ដឹង​ថា​ខ្ញុំ​​នេះយ៉ាប់… គឺ​​យ៉ាប់ត្រង់​ខ្ញុំ​ចូល​ចិត្ត​នាំ​សើច និង​បង្អាប់​គ្នា​នេះ​ឯង…​ តែ​ខ្ញុំ​មិន​ដែល​ហ៊ាន​មើល​ងាយ​ មើលថោក​​នរណា​ម្នាក់​ទេ… អត់ដែលសោះ..!!

  11. សុំ​អន់យាយ​ហ៎ង​បាន​អត់​ម្ចាស់​ទះ? 😀
    តាម​ពិត​ញុំ​មាន​ទៅ​ថា​អី ចឹង​ក៏​យក​មក​អន់យាយ​ហែក​កេរ្តិ៍​ដែរ ញុំ​គ្រាន់​តា​ថា តាម​ពិត​ទៅ​គឺ​ប្រភេទ​មនុស្ស​វា​ដូច​តែ​គ្នា​ទេ ទាំង​ស្ដេច ទាំង​រាស្ត្រ គឺ​តណ្ហា​វា​មាន​តែ​ទាំង​អស់​គ្នា​ហ្នុង ពោល​គឺ​គ្រប់​សម័យ គ្រប់​កាល​ទាំង​អស់​ហ្នុង​ឯង ព្រះ​ពុទ្ធ​អង្គ នៅ​លោក​មាន​ប្រពន្ធ! បើ​យើង​ចោទ​ថា ស្ដេច មាន​តណ្ហា​ក្រាស់​ជាង​រាស្ត្រ ញុំ​ថា​ដូច​ជា​មិន​សូវ​ត្រូវ​ទេ​ដឹង គ្រាន់​តា​ថា​បើ​ជួយ​ផ្ដល់​យុត្តិធម៌​ដល់​មនុស្ស​ទូទៅ​ប៉ុណ្ណោះ​ឯង ញុំ​មិន​មែន​ជា​អ្នក​ស្ដេច​និយម​អី​ទេ របប​ណា​ដូច​របប​ណា​ដែរ ពួក​អស់​ហ្នុង​នោះ ឌៀ​តែ​ខ្នូច​ទេ គ្រាន់​តា​ថា​យើង​មាន​របស់​ណា​ប្រើ​ៗ​ទៅ អន់​យាយ​ចុះ​អន់យាយ​ឡើង​បែក​ទៅ​ណា​ណី​ណុះ​វិញ។ តាម​ពិត​ទៅ​ញុំ​ក៏​ចូល​ចិត្ត​និយាយ​លេង​ប្រែត​ប្រូ​អី​ដែរ​ហ្នឹង តែ​គ្រាន់​តា​ថា​សម្ដី​លេង​របស់​ខ្ញុំ​វា​រៀង​ធ្ងន់​ៗ​បន្តិច អ្នក​មិន​ដែល​ស្គាល់​ខ្ញុំ​ចឹង​ទេ តែង​អន់​ចិត្ត ឬ​ប្រកាន់ បើ​ថា ញុំ​លើស​លួស​សូម​អភ័យ​ទោស​ផង​ចុះ 😛

  12. អរគុណលោកសុភ័ក្រ្ត ។ ប្រសិន​បើ​មាន​ការ​លើសលោះ សូមអធ្យាស្រ័យផង…

  13. សូមជូន​អ្នកក្លាហាន ១ពែង… តែ​ខ្ញុំ​ផឹកខ្លួនឯង!…

    ខ្ញុំថា​ បើមានរវល់​ រួចនាំ​គ្នា​ជល់​កែវ​របៀប​អ្នក​គុននិយម​ចិន​វិញ អាអ្នក​កាន់​កែវ​ដើរ​ជល់​គេ​ហ្នុង​ហើយ ដែល​ស្រវឹង​ដួល​មុនគេ​នោះ… ព្រោះជល់គេ​រួច ផឹកខ្លួនឯង​ទាល់​តែ​អស់ បាន​គេ​ព្រម..!!

  14. ខ្មែរ​យើង​ប្រហែល​សល់​តែ​គម្ពីរ​ឆ្កឹះ​ឆ្កៀល​មែន។ តែ​យើង​ត្រូវ​ដឹង​ថា សូម្បី​តែ​បែប​នេះ​ក្ដី បច្ចេកទេស​ឆ្កឹះ​ឆ្កៀល​របស់​យើង​នៅ​​តែខ្សោយ។ យើង​ចូល​ចិត្ត​បញ្ចូល​អារម្មណ៍​កំហឹង​ក្រេវក្រោធ​របស់​ខ្លួន​ក្នុង​ការ​សរសេរ ឆេះ​ដុំ​ពេល​គេ​មាន​ទស្សនៈ​ខុស​ពី​ខ្លួន ជេរប្រមាថ ប្រើភាសា​បាតផ្សារ​ក្នុង​ការ​សរសេរ សរសេរ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ សរសេរ​ផ្អែក​លើ​មូលដ្ឋាន​លឺ​ត​គ្នា។ល។ ឧទាហរណ៍ នៅ​លើ​ KI មាន​មនុស្ស​ជ្រុល​និយម​ជា​ច្រើន​ជេរ​ប្រទេច​គ្នា​ទៅ​វិញ​ទៅ​មក មាន​ទាំង​អ្នក​ប្រឆាំង​ផ្កាប់​មុខ មាន​ទាំង​អ្នក​គាំ​ទ្រ​ផ្កាប់មុខ។ ទាំង​ពីរ​បក្ស​ប្រើ​ភាសា​អសុរស​ដូច​គ្នា។

    បើ​ថា​យើង​សល់​តែ​គម្ពី​រ​​នេះ​មែន សម​តែ​យើង​នឹង​ពង្រឹង​បច្ចេកទេស​ឆ្កឹះ​ឆ្កៀល​បន្ត​ទៀត មិន​មែន​បញ្ឈប់​នោះ​ទេ តែ​តាម​រូបភាពថ្លៃថ្នូរ ប្រើ​ភាសា​ថ្លៃ​ថ្នូរ មាន​មូលដ្ឋាន​ត្រឹមត្រូវ រឹងមាំ ។ល។

    ការ​រិះ​គន់ មិន​មែន​សុទ្ធ​តែ​ធ្វើ​អោយ​បែក​បាក់​សាមគ្គី​នោះ​ទេ ។ ដូច​ជា​ពួក​ខ្មែរ​ក្រហម មិន​ទទួល​យក​ការ​រិះគន់ តើ​សាមគ្គី នាំ​ទៅ​រក​ការ​រលាយ​ហិន​ហោច​ដូច​សម័យ​ខ្មែរ​ក្រហម គួរ​ទទួល​យក​ទេ?

    • អរគុណចំពោះ​ប្រសាសន៍​របស់​លោក… ខ្ញុំក៍​យល់ដូចលោក​ដែរ គឺ​ថា​ខ្មែរ​យើង​ចូល​ចិត្ត​ធ្វើ​​ច្រើន​តែ​ជ្រុល ងងឹតងងុល និង​បែប​ផ្កាប់​មុខ ​ស្ទើរ​តែ​គ្រប់​រឿង​តែ​ទាំងអស់​ណឹង។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s