ស្ពាន​ព្រែកតាមាក់ ទុកចោល​រហូត​​មាន​ស្មៅដុះ​..!!


prek tamak

prek tamakខ្ញុំមិនមានបំណងអី​ចាក់រុក​ ឆ្កឹះឆ្កៀល​​ ឬបង្អាប់​ពី​សមិទ្ធិផល​របស់​ជាតិ មាតុភូមិ​ជា​ទី​ស្រឡាញ់​របស់​​ខ្ញុំទេ… គឺ​ខ្ញុំ​គ្រាន់​តែ​ជិះកាត់​លើ​ស្ពាន​ព្រែកតាមាក់​កាល​ពី​ម្សិលមិញ​ ហើយ​ឃើញ​​ទើស​ភ្នែក​ពេក ព្រម​ទាំង​​មាន​អារម្មណ៍​សោក​​ស្តាយ​ស្ពាន​​ថ្មី​​នេះ​ផង ​ហើយ​មិន​ដឹង​ទៅ​និយាយ​ជាមួយ​នរណា… ហេតុនេះ ខ្ញុំសូម​ផ្ញើរ​ជូន​រូបថតពីរសន្លឹកខាង​លើ​នេះ (ខ្ជិលដាក់​ចំណង​ជើង) ទៅខាង​ក្រុម WordPress ដែលជាភ្នែក​ ជាច្រមុះ​អោយ​រដ្ឋាភិបាល​ស្រាប់..??..!!..

នេះជារូបថតដែលបង្ហាញ​ពី​សំរាមនៅគែមផ្លូវលើស្ពានព្រែកតាមាក់ ដែលមិនមាន​សមត្ថកិច្ច​ខាងណា​យក​ចិត្ត​ទុកដាក់​បោសសំអាតសោះ គឺ​ទុក​ចោល​រហូត​ដល់​ថ្នាក់​ មាន​ស្មៅ​ដុះ​នៅលើ​ស្ពាន..!!..??..

មិនមាន​រឿងអី​ជា​ដុំកំភួន ដែល​នាំ​អោយ​ខាត​បង់​ធ្ងន់ធ្ងរ​​ទេ តែ​នេះ​បាន​បង្ហាញ​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់អាជ្ញាធរ​មូល​ដ្ឋាន ក្នុង​​ការ​ថែ​ទាំ​ទ្រព្យសម្បត្តិ​រដ្ឋ​​ ដែល​ជា​សមិទ្ធិផល​ស្នាដៃ​​របស់​សម្តេច​តេជោ…។ ពេល​ឃើញ​បែប​នេះ ខ្ញុំ​ចេះតែ​គិត​ថា៖

  • ទីមួយ មកពីអាជ្ញាធរ​មូលដ្ឋានគិត​ថា ស្ពាន​នេះមិនមែន​ជា​​របស់​ខ្លួន និង​​របស់​ប្រជាជន​កម្ពុជា​​ឡើយ តែ​គឺ​ជា​​របស់​សម្តេច​តេជោ..!!  ហេតុនេះ អាត្មា​អញ​មិន​ខ្ចី​រវល់..!!… (ខ្ញុំគិត​ថា ប្រសិន​បើ​អាជ្ញាធរ​​មូលដ្ឋាន​មាន​គំនិត​បែប​នេះ​មែន​ នេះគឺជាទស្សនៈ​​អាជ័យ​ចាំចំការ​ ចំហើយ…)។
  • ទីពីរ អាចអាជ្ញាធរមូលដ្ឋានគិត​ថា ស្ពាន​នេះ​ស្ថិត​នៅ​ក្រោមការ​ទទួល​ខុស​ត្រូវ​​​របស់​​ខ្លួនដែរ តែ​មិន​ហ៊ាន​​​ចាត់​ចែង​​​ថែទាំ​​អី​ផ្តេសផ្តាស​​ទេ ព្រោះ​ត្រូវ​រង់ចាំ​អនុសាសន៍​ពី​សម្តេចតេជោ​សិន..!!  ហេតុនេះ បើ​អាត្មា​អញ​ធ្វើ​អ្វី​មុន​អនុសាសន៍ អញខ្លាច​តែ​ខុស​ទេ..!!…  ​​(ខ្ញុំគិត​ថា ប្រសិន​បើអាជ្ញាធរ​មូលដ្ឋាន​មាន​គំនិត​បែប​នេះ​ទៀត​ ក៍​មិន​ខុស​ពី​​ទស្សនៈ​​អាជ័យ​ចាំចំការ​​ដែរ…)។
  • ទីបី អាចអាជ្ញាធរមូលដ្ឋានគិតឃើញ​ទាំងអស់ ទាំងការគោរព ទាំងការ​កោត​ខ្លាច​សម្តេច​តេជោ… តែ​ពួក​គេ​​ខ្ជិល..!! ត្រូវ​រង់​ចាំ​​ប្រជុំពិភាក្សា​​គ្នា​សិន​ចាំ​ធ្វើ..!! …ចាំអាទិត្យ​ក្រោយ… ចាំ​ខែ​ក្រោយ..!!.. (ខ្ញុំគិត​ថា ប្រសិន​បើ​អាជ្ញាធរ​មូលដ្ឋាន​មាន​គំនិត​បែប​នេះ​ទៀត​ ក៍​មិន​ខុស​ពីទស្សនៈ​​​អាជ័យ​​ចាំចំការ​​​ទៀត​ដែរ…)។

ខ្ញុំសូម​ជំរាប WordPress ថា សម្តេចតេជោ លោក​​បាក់​មុខ​ដោយសារ​តែធឺ​ពួក​អាជ័យ​ចាំ​ចំការ​នៅ​តាម​មូលដ្ឋាន​​បែបនេះឯង…៕

ស្រុកស្រែ

Advertisements

4 responses to “ស្ពាន​ព្រែកតាមាក់ ទុកចោល​រហូត​​មាន​ស្មៅដុះ​..!!

  1. ដាក់ថា «យុទ្ធនាការ ជំរះស្មៅដុះលើស្ពានថ្ម» 😀

  2. សម្តេចអត់ទៅបានជាសំបូរស្មៅ.

  3. គាត់​ភ្លេច​ពិនិត្យ​ហើយ! អាជ្ញាធរ​អាង​មាន​អ្នក​ធ្វើ​ដំណើរ (បែប​គាត់​គិត​ថា ឆ្លង​ទៅមក​អត់​បាន​លុយ​ផង​ខ្ជិល), អ្នក​ធ្វើ​ដំណើរ​អាង​អាជ្ញាធរ (ធ្វើ​អាជ្ញាធរទាំង​មូល​គ្រាន់​តែ​ប៉ុណ្ណឹង​ចាត់​ការ​មិន​បាន?) ។

  4. ខិខិខិៗៗៗ… អរគុណ តារ៉ូ ដួងចាន់ និង ក្មេងស្រែ… ខ្ញុំ​អត់ចង់​និយាយ​អី​ច្រើន​ទេ វីវរ អាជើងល្អនៅ WordPress បិទចោល Comment ខាង​បាន​សរសេរ​លូវណឹង… កុំជោរ… WordPress ស្មោះ!…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s