ស្ពានតាខ្មៅ​ ចាប់​ដំណើរ​ការ​សាង​សង់​ហើយ..!!


ព្រឹកមិញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ នេះ ខ្ញុំជិះកាត់ក្រុងតាខ្មៅ ទៅស្វាយរលំ បានឃើញ​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ដែល​បាន​ចាប់​ផ្តើម​ខួង​សសរ​ស្ពាន​ដំបូង​នៅ​ថ្ងៃនេះ…។

ខាងក្រោមនេះ ជា​រូបភាព​ការដ្ឋាន​ស្ពានឆ្លង​កាត់ទន្លេ​បាសាក់ ដែលខ្ញុំ​បានថត​ទុក​ជា​ឯកសារ​សំរាប់​ចែក​ជូន​បងប្អូន​ទាំងក្នុង និងក្រៅ​ប្រទេស​ អោយ​បាន​ឃើញ​ពីការ​ចាប់​ផ្តើម​សាង​សង់​ស្ពាន​នេះ​ជា​លើក​ដំបូង…៕

takhmao bridge construction

បដាបង្ហាញពីការសាងសង់ស្ពានតាខ្មៅ ឆ្លងកាត់ទន្លេបាសាក់។ ប្រភពថវិកាសាងសង់ស្ពាននេះ គឺជាកម្ចីឥណទានពីប្រទេសចិន និងទទួលសាងសង់ដោយក្រុមហ៊ុនសៀងហៃគ្រុប…

takhmao bridge construction

នេះជាគល់ស្ពានត្រើយខាងលិចទន្លបាសាក់។ ត្រង់នេះត្រូវវ៉ៃរបងវត្តព្រែកសំរោង ដើម្បីពង្រីកផ្លូវ និងតួស្ពាន… រីឯគល់ស្ពានត្រើយខាងកើត គឺនៅចំខាងក្រោមវត្តចំពុះក្អែក…

takhmao bridge construction

នេះជាម៉ាស៊ីនខួងសសរស្ពានទី១ ដែលបានចាប់ផ្តើមក្នុងថ្ងៃនេះ…

takhmao bridge construction

ក្រុមវិស្វករបានធ្វើផ្លូវចូលក្នុងទន្លេ ដើម្បីងាយស្រួលចាក់សសរស្ពាន…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

5 responses to “ស្ពានតាខ្មៅ​ ចាប់​ដំណើរ​ការ​សាង​សង់​ហើយ..!!

  1. សួស្តី​ឆ្នាំ​ថ្មី ! សុខ​សប្បាយ​ទេពូ ? ខ្ញុំសប្បាយ​តែ​ហត់​គួរ​សម ព្រោះ​ជិះ​ម៉ូតូ​ ៥ ខែត្រ ។ ញាក់​សាច់​ហ្មង ។

  2. បាទ សួស្តីឆ្នាំថ្មី ដូចគ្នាតាម៉ាប់… ខ្ញុំអត់មានបានដើរទៅណាទេ ព្រោះរវល់បុណ្យសពម្តាយធំ នៅស្អាង កោះធំ… ហេតុនេះ ខ្ញុំអត់បានខោនដោន ខោនដួយឆ្នាំថ្មីអីទេ។ ជូនពរតាម៉ាប់ឆ្នាំថ្មី រកស្រីបានថ្មីដែរ…

  3. អរគុណជាអនែកចំពោះលោកដែលបានចុះ​រូបភាព​ការដ្ឋាន​ស្ពាន​តាខ្មៅឆ្លងកាត់​ទន្លេ​បាសាក់ ដែល​ខ្ញុំ​តាមស្វែងរក។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s