រូបភាព​ជ្រុងមួយ​នៃ​​រាជធានី​​ភ្នំពេញ កាលពី​ជាង ៣០ឆ្នាំ​មុន…


ខាងក្រោមនេះ គឺជា​រូបថត ៣សន្លឹក ក្នុង​ចំណោម​រូបថត​ជាច្រើន​ ដែល​ខ្ញុំ​បាន​ស្វែង​រក​ទីតាំង​ទាំងឡាយ​នោះ​ឡើងវិញ កាល​ពីជាង​ ៣០ឆ្នាំ​មុន… បើ​ប្រៀបធៀប​គ្នាទៅ​ ទោះបី​ជា​មាន​រយៈ​ពេល​ជិត​ ៤០ឆ្នាំ​កន្លង​មក​ហើយ​ក៍​ដោយ ក៍​ទី​កន្លែង​ទាំង​នោះ ហាក់​ដូច​ជា​មាន​ការ​ផ្លាស់​ប្តូរ​តិចតួច​ណាស់…

Central Market (Phsa Thmey)-1979

រូបថតផ្សារថ្មី៖ រូបខាងលើប្រហែលជាថតក្នុងខែមករា ឆ្នាំ១៩៧៩ បង្ហាញថា នៅជំនាន់កម្ពុជាប្រជាធិបតេយ្យ ពួកគេបានដាំដើមដូងនៅជុំវិញផ្សារថ្មី... ឯរូបខាងក្រោម ខ្ញុំថតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១២ គឺមានការខុសគ្នារយៈពេល ៣៣ឆ្នាំ... រូបខាងលើមានដើមដូង ដូចជាចង់ស្អាតជាងរូបឥឡូវ យ៉ាងម៉េចមិនដឹងទេ..!!

Monyvong Street

រូបថតដងមហាវិថីព្រះមុនីវង្ស៖ ត្រង់នេះចំភ្លើងស្តុប ផ្លូវបត់ឆ្វេងចូលផ្សារអូរឫស្សី... រូបខាងលើ នៅឆ្នាំ១៩៧៩ ប្រជាជនយើងខ្លះទូល ខ្លះរែកដើរតាមផ្លូវធំនេះ ស្ងាត់ឈឹងដូចចោរលួចសេះ..!! ឯរូបខាងក្រោម ខ្ញុំបានថតនៅល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០១២ គឺខុសគ្នារយៈពេល ៣៣ឆ្នាំដែរ... ពិនិត្យមើលទៅ ឃើញផ្លូវមានសភាពអ៊ូរអរពិតមែន តែចំណែកអាគារផ្ទះល្វែងវិញ ហាក់ដូចជាមិនមានការប្រែប្រួលសោះ... ហើយរូបបច្ចុប្បន្ននេះ មើលទៅដូចជាមានខ្សែភ្លើងរញ៉េរញ៉ៃណាស់..!!

O Russei Street

រូបថតផ្លូវចេញពីផ្សារអូឫស្សី ទៅមហាវិថីព្រះមុនីវង្ស៖ រូបខាងលើប្រហែលជាថតក្នុងខែមេសា ឆ្នាំ១៩៧៥ ព្រោះមានម៉ូតូទុកចោលពេញផ្លូវ ដោយសារម្ចាស់របស់វា បានបោះបង់ចោលយ៉ាងតល់ក្រហល់... ឯរូបថតខាងក្រោម ខ្ញុំបានថតនៅល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០១២ គឺមានការខុសគ្នារយៈពេលជិត ៣៧ឆ្នាំ... អាគារផ្ទះល្វែង និងរោងកុនប្រាសាទពេជ្រនៅដដែល អត់មានផ្លាស់ប្តូរទេ។ ហើយអ្វីដែលទាក់ទាញចិត្តខ្ញុំជាងគេ គឺរូបដបស្រាធំនៅចំកណ្តាលរូបនោះឯង..!!

បន្ទាប់ពីផ្ទៀងផ្ទាត់​រូបភាពបីសន្លឹកនេះមក ទើប​ខ្ញុំ​យល់​ថា​ ហេតុអ្វី​បានជាសាលាក្រុង លោក​បាន​​លើក​ពាក្យ​ស្លោក​ដាក់​ថា ភ្នំពេញ ទីក្រុងដ៏ស្រស់ប្រិមប្រិយ? នោះ​គឺមាន​ន័យ​ថា ភ្នំពេញយើងជិត ៤០ឆ្នាំកន្លងមកនេះ នៅកន្លែង​ខ្លះ គឺនៅ​តែ​ថែរក្សា​សំរស់​​អោយ​នៅ​ យ៉ាប់ដដែល ​ជាប់​រហូត អត់មាន​ផ្លាស់ប្តូរ​អី​សោះ..!!..??..

ស្រុកស្រែ

Advertisements

8 responses to “រូបភាព​ជ្រុងមួយ​នៃ​​រាជធានី​​ភ្នំពេញ កាលពី​ជាង ៣០ឆ្នាំ​មុន…

  1. រោង​កុន​ប្រាសាទ​ពេជ្រ​មួយណា​ទៅពូ ? ភ្នំពេញ​ទី​ក្រុង​ដ៏​ស្រស់​ប្រិមប្រិយ​ ពិតជា​ប្រធាន​បទ​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន ។

    • អានៅខាងស្ដាំដៃហ្នឹងណា៎ ប៉ុនណ្នឹងក៏មិនស្គាល់ដែរ! (រូបទី៣)
      រូបទី២ គឺអាមួយនៅខាងឆ្វេងមានអក្សរចិនត្រឡប់ត្រឡុយនោះអី!

  2. អារោងកុនមួយ ត្រង់កាច់ជ្រុងស្តុបផ្លូវមុនីវង្ស​ បត់ចូល​ផ្សារអូរឫស្សី​ណឹងណា…

  3. «ភ្នំពេញ ទីក្រុង​ដើម​អម្ពិល» ឬ «ភ្នំពេញ ទីក្រុង​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម»

  4. ខ្ញុំស្មានមើលទៅ ពាក្យស្លោក ទីក្រុងដ៏ស្រស់ប្រិមប្រិយ នេះប្រហែល​ជាទិសដៅ ឬចក្ខុវិស័យ (Vision) របស់សាលាក្រុង ដែល​ប្តេជ្ញា​កសាង​ទីក្រុង​​ភ្នំពេញ​យើង អោយ​ក្លាយ​​ទៅ​ជា​ ទីក្រុង​ដ៏ស្រស់​ប្រិមប្រិយ ក្នុង​រយៈ​ពេល​ដ៏ខ្លី​​ឆាប់ៗ​​នេះ… មិន​យូរ​ទេ​បាទ..!!​ គឺ​ប្រហែល​ជា ១០០ឆ្នាំ​ទៀត​ប៉ុណ្ណោះ..!!..??.. យើងចាំ​មើល​ស្នាដៃទៅ…

  5. តិចទៀតច្បាស់ជាជាប់ពានរង្វាន់ ទីក្រុងដែលគ្មានការផ្លាស់ប្តូរ មិនខាន

  6. ហេហេ… លោកវិសាល​ មាន​ប្រសាសន៍​បែប​នេះ បើ​លោក​ចៅហ្វាយ​ក្រុង​ឮ ប្រាកដ​ជាឆេះដុំ​​​ហើយ… តាមពិត​សាលាក្រុង​ខំប្រឹង​អភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ​ពិតមែន តាមរយៈ​បង្រួមផ្លូវ ពង្រីក​សួនច្បារ… ហើយ​ការ​ធ្វើ​នេះ ក៍​ធ្វើ​តែ​​ជួរ​មាត់​ទន្លេ​ និង​ម្តុំ​វិមាន​ឯករាជ្យ​តែ​ប៉ុណ្ណោះ។

    ដោយ​ពិត​ទៅ​ ផ្ទះល្វែង​ដែល​កសាង​ឡើង​តាំង​ពី​ ៥០-៦០ឆ្នាំ​មុន​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សំខាន់ៗ ដូចជា​មហាវិថី​ព្រះមុនីវង្ស, វិថីកម្ពុជាក្រោម, វិថីព្រះសីហនុ, វិថី​នៅជុំវិញ​ផ្សារថ្មី និង​ផ្សារ​អូរឫស្សី។ល។ មិនអាច​អភិវឌ្ឍន៍​តាម​របៀប​វ៉ៃកំទេច​​ចោល​ រួច​ធ្វើ​ថ្មី​បានទេ។ ខ្ញុំ​គិត​ថា ការ​របៀប​ចំ​ផ្ទះល្វែង​​អោយ​មាន​សណ្តាប់​ធ្នាប់​នៅ​តាម​វិថី​ធំៗ​​ទាំងនោះ គឺ​គ្រាន់​តែ​​តំរូវ​អោយ​ទីតាំង​ត្រង់​ម្តុំណា​ ត្រូវ​ប្រើ​ពណ៌អី? តើ​ត្រូវ​ប្រើ​បង្កាន់​ដៃ​មុខ​ផ្ទះ​​​ ម៉ូត​រាង​​យ៉ាង​ម៉េច​​អោយ​ឯកភាព​គ្នា? កំណត់​ការ​ដាក់​ស្លាក​ផ្សាយ​ពាណិជ្ជកម្ម​ និង​ស្លាក​យីហោរ​អោយ​មាន​សោភ័ណភាព, ការ​រៀបចំ​ប្រព័ន្ធ​ខ្សែភ្លើង និង​ខ្សែទូរស័ព្ទ​អោយ​មាន​របៀប ព្រម​ទាំង​ហាម​តយ៉ាក​ តដំបូល​ ឬហាល​សំលៀក​បំពាក់​មុខ​ផ្ទះ​​ជា​ដើម…។ វិធានការ​ណ៍​ទាំង​នេះ​គឺ​ងាយ​ទេ​ ដោយ​តំរូវ​អោយ​ម្ចាស់​ផ្ទះ​នី​មួយៗ​ចូល​រួម​ជា​មួយ​សាលា​ក្រុង​ទៅ។ ហើយ​បើ​ម្ចាស់​ផ្ទះ​ណា​មិន​មាន​លទ្ធភាព​ធ្វើ​ទេ សាលា​ក្រុង​គួរ​តែ​ជួយ​ឧបត្ថម្ភ​តាម​សភាព​ជាក់​ស្តែង​ទៅ​… ខ្ញុំ​ជឿ​ថា សាលា​ក្រុង​មិន​ខ្វះ​ថវិកា​ដើម្បី​រៀប​ចំ​​​សោភណ័ភាព​ផ្ទះ​ល្វែង​​តាម​វិធី​ងាយៗ​​បែប​នេះ​ទេ។ បើ​មិន​អីចឹង​ទេ ចាំ​មើល​ ២០-៣០ឆ្នាំ​ទៀត កន្លែង​ដដែល​ខាង​លើ​នេះ ក៍​នៅ​តែ​ប៉ុណ្ណឹង​ អត់​មាន​ប្លែក​ភ្លែក​អី​ទៅ​កើត​ទេ…។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s