សម្តេច​តេជោ​មាន​ប្រសាសន៍​​ត្រូវ! តែ…ក្តៅ​អ្នក​នៅ​ក្រោយ​ខ្នង​សម្តេច​នាំ​គ្នា​សើច..!!​


ក្នុងឳកាសសម្ពោធស្ពានហោះ ស្ពានហើរ ឬស្ពានអាកាស ៧មករា កាលពី​ជាង​មួយ​សប្តាហ៍​មុន សម្តេចតេជោ​ ប្រមុខ​នៃរាជរដ្ឋាភិបាល​ បាន​មាន​ប្រសាសន៍​ដាស់តឿន​ទៅ​​អាជ្ញាធរ​សាលារាជធានី អោយ​បង្ការ​ និង​ទប់ស្កាត់​អោយ​ខាង​តែ​បាន គឺ​ហាម​ដាច់ខាត​មិន​អោយ​មាន​ប្រជាជន​មក​រស់​នៅ​ ឬសាងសង់​ផ្ទះសំបែង​ក្រោមស្ពាន​អាកាសដ៏​ស្រស់​ប្រិមប្រិយ​​នេះ​ទេ… បើ​មិន​អី​ចឹង​ទេ អាជ្ញាធរ​នឹង​​មាន​ការ​លំបាក​ក្នុង​ការ​ដេញ​ចេញ​ណាស់..!!

សម្តេច​បាន​សង្កត់​ធ្ងន់ថា៖ …ទៅ​ៗ​យូរៗ​ទៅ… ទៅបង្កើត​ជាកូន​​ផ្ទះ​នៅ​ក្រោមណឹង… …ពេល​​យើង​អោយ​គាត់​ចេញ ពួកបក្សប្រឆាំង ពួកអង្គការ​ក្រៅ​រដ្ឋាភិបាល​ស្អីៗ មកទារ​យើង​អោយ​ចេញ​សំណង..!! …​ធ្វើផ្ទះ​តែ​មួយយប់សោះ ស្រាប់​​តែ​​អះអាង​​ថា នៅ​ជាង​ដប់ឆ្នាំ​ហើយ…​[មន្រ្តី​នៅ​លើ​វេទិកា​ក្រោយ​ខ្នង​សម្តេច​សើច​គឹល​ឡើង]..!! ​សម្តេច​​​បាន​មាន​​ប្រសាសន៍​បន្ត​ទៀត៖ …អាណិត​កុំមក​នៅ​ក្រោម​ស្ពាន​អាកាស​ រួចហើយ​ប្រកាស​ថា​ មកនៅ​ដប់ឆ្នាំ​…​[មន្រ្តី​នៅ​លើ​វេទិកា​ក្រោយ​ខ្នង​សម្តេច ​សើចគឹលឡើង​ម្តង​ទៀត ​ឮរឹត​តែ​ខ្លាំង​ជាង​មុន]..!!

ដោយពិត​ទៅ​ អនុសាសន៍​របស់​សម្តេច​តេជោ​​ក្នុង​បញ្ហា​នេះ​ គឺ​ត្រូវណាស់..!! តែ​នៅ​ពេល​ដែល​ខ្ញុំ​ឮ​សំណើចសើច​សប្បាយ​​ របស់​មន្រ្តី​ជាន់​ខ្ពស់ គ្រាក់ៗ​​នៅ​លើ​វេទិកា​ក្រោយ​ខ្នង​សម្តេច​បែប​នេះ​ ខ្ញុំ​បែរ​ជា​មាន​អារម្មណ៍​ឈឺចាប់​ជំនួស​ស្មូម​យាចក ឬ​ជន​អាណាថា​​ទាំងឡាយ​​ដែល​គ្មាន​ផ្ទះ​សំបែង​រស់​នៅ​ ឬអ្នក​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​បង្ខំ​អោយ​ទៅ​នៅ​លើ​ទី​តាំង​ថ្មី…។ អ្នក​ដែល​ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់​ជំនួស​​​ទាំងអស់​នោះ គឺ​ពួក​គេ​មាន​ឈាម​ជ័រ​ជា​ខ្មែរ​ដូច​ខ្ញុំ​ដែរ ​តែ​អ្នក​ទាំង​នោះមិន​មាន​វាសនា​​រស់​នៅ​ក្នុង​​ភូមិគ្រឹះ​ធំៗ​​​ ដូច​អ្នក​អង្គុយ​សើច​​នៅ​លើ​វេទិកា​ក្រោយ​ខ្នង​សម្តេច​ទេ។

ខ្ញុំ​ចាត់​ទុក​ខ្លួន​ឯង​ថា​ មាន​សំណាង​ខ្លាំង​​​ណាស់ ព្រោះ​មាន​ផ្ទះ​សំបែង​ស្នាក់​នៅ​ដោយ​មិន​ត្រូវ​បាន​អាជ្ញាធរ​​មក​ជួយ​រៀបរយ ឬ​បណ្តេញ​ចេញ​ទេ។ ប្រសិន​បើ​អស់លោក​អ្នក​​​ជា​ជន​អាណាថា​​គ្មាន​ផ្ទះ​សំបែង​វិញ ពេល​បាន​ឮ​សំណើច​ចំអក​​បែប​នេះ តើ​​មាន​អារម្មណ៍​បែប​ណា​ដែរ? បើ​អ្នក​សើច​ជា​ជន​សាមញ្ញ​​ បែប​មិន​អី​ទេ… តែ​បើ​​បែរ​ជា​​មន្រ្តី​រាជការ​ជាន់​ខ្ពស់​​បែបនេះ ខ្ញុំ​មាន​អារម្មណ៍​ហួស​ពី​ក្តៅ ទៅ​ជា​​រឿង​អា​ម៉ាស់​សំរាប់​ជនជាតិ​ខ្មែរ​យើង​​​ទៅ​វិញ..!!​ ​​ ​

ស្រុកស្រែ

Advertisements

8 responses to “សម្តេច​តេជោ​មាន​ប្រសាសន៍​​ត្រូវ! តែ…ក្តៅ​អ្នក​នៅ​ក្រោយ​ខ្នង​សម្តេច​នាំ​គ្នា​សើច..!!​

  1. ខ្ញុំក៏អស់សំណើចដែរ អស់សំណើចត្រង់ថារឿងចឹងក៏គេសើចទៅរួចដែរ!

  2. បើគ្នា​ក្រីក្រ គ្មាន​ផ្ទះ​សំបែង​ជ្រក​ទៅ​ហើយ បើ​មិនបាន​ជួយ​ស្អី​គ្នា​ទេ ក៍​មិន​មិន​គួរ​សើច​សប្បាយ​ទៅ​កើត​ដែរ… កោត​តែ​សើច​ចេញ​ទៅ​រួច..!! សើច​បែប​នេះ ធ្វើ​អោយ​សម្តេច​បាក់​មុខ​ខ្លាំងណាស់… ដឹងអត់ហ្នុង?…

  3. មនុស្សចាស់សល់ពីសង្គម

    ​លោកស្រុកស្រែ! ភាគត្រង់​នេះ​ខ្ញុំ​បាន​ឃើញដែរ តែខ្ញុំ​យល់​បែប​នេះគឺ៖

    -ពួកអ្នកសើច​នេះ ខ្លះមិន​បាន​ដឹង​ខ្លួន​សើច​ចំអក​ឲ្យ​ទៅ​អ្នក​ក្រីក្រ​ទាំងឡាយ​នាះ​ទេ គឺដូច​ជា​សើចៗ​ទៅ ដើម្បី​បន្ទរ​ប្រសាសន៍​សម្តេច… បែបនេះ​ដូច​ជា​ភ្លេង​គេ​ហៅ​ថា​ ​Reciproc សំខាន់​គឺចង់​ឲ្យ​វត្តមាន​ខ្លួន​ហែរហម​មាន​ភាព​លេច​ឡើង​ប៉ុណ្ណោះ… ក្រុមនេះ​បើសិន​ជាត្រូវ​ទទួល​ទោស​នៅឋាន​ក្រាម​វិញ គឺអាច​គេឲ្យ​ទៅ​យំ​កំដរ​ខ្មោច​ចិន​នៅឋាន​ក្រាម…. ស៊ីកន្ទក់ ផឹក​ទឹកនោម​ខ្លួន​ឯង…

    -ខ្លះខ្ញុំឃើញ​សើច​ដោយ​ចេញ​អស់​ពីពោះ​ពីពុង ពីបេះដូង​ដ៏​បរិសុទ្ធ ​បង្ហាញ​ពីការ​​មើល​ងាយ​មើល​ថោក​មែន​ទែន… ក្រុមនេះ​បើ​នៅ​ឋានក្រោម​ ត្រូវ​ទទួល​ទោស​​វិញ​ ​គឺតំរូវ​ឲ្យ​ស៊ីលាមក​ខ្លួនឯង​ ហើយ​និរទេស​ហួស​ពី​ឋាន​នរក​ ទៅ​ដល់​ឋាន​អវចីយ៍​ឯណោះ……

    -ឯខ្លះក៍សីច​តិចៗ តាមគេ​កេះ​ ឬបើ​មិន​សើច​មិន​កើត ព្រោះ​នៅលើ​នឹង​គេ​ដែរ​នោះ…. ក្រុមនេះ​នៅ​ឋានក្រោម​ក៏មាន​ទោសដែរ គឺ​ពិន័យ ១០ ទៅ ២០ដំបង… ព្រោះ​មិនឈរ​លើ​គំនិត​ខ្លួន​ឯង…

    -បងៗខ្លះ​មិនបាន​សើច​ ហើយ​មាន​ធម្មសង្វេគ​ក្នុងខ្លួន​ នឹកដល់​ទុក្ខសោក រូបគេ​រូបយើង នោះ​ជាតិ​ក្រោយ​ឡើង​ទៅ​ឋាន​ព្រះចន្ទ័​ទាំងអស់…… (សូមស្លេះសិន)……

  4. សូមអរគុណលោកចាស់​សល់​ពី​សង្គម ដែល​ឆ្លៀតពេល​មក​សំដែង​ធម្មសា កច្ឆា (មិនដឹងជា​សរសេរ​ខុសឬ​ត្រូវ​ទេ ព្រោះ​ខ្ញុំ​អត់ចេះ​បាលី អីម៉ាបៀក​ទេ) នៅ​ផ្ទះ​​ស្រុក​ស្រែ​ខ្ញុំ​នា​ព្រឹក​នេះ ដោយ​បាន​វែកញែក​ពី​រឿង​បាប​បុណ្យ​ ឬពីរឿង​ទង្វើ​របស់​មនុស្ស​លោក​នា​ពេល​បច្ចុប្បន្ន ដែល​នឹង​ហុច​ផល​ទៅ​អនាគតជាតិ​…។

    ខ្ញុំ​ស្មានតែ​អ្នក​សើច​ចំណុច​​ទី​២ (សើច​ដោយ​ចេញ​អស់​ពីពោះ​ពីពុង…) ជាតិ​ក្រោយ​នឹង​​ក្លាយ​ទៅ​ជា​ដបទឹក​ស៊ីអ៊ីវ?

  5. លោក​ចាស់ពីសង្គមមានប្រសាសន៍នេះត្រូវណាស់! បំណាច់នឹងដើរតួរជាពួកហៃអើហើយ ត្រូវតែរៀនបន្ទរឲ្យវាស៊ីចង្វាក់ភ្លេង! បើមិនចឹងទេ សម្តេចមុខជាខ្មាសគេហើយ ព្រោះនិយាយបែប​កំប្លែងគេអត់សើច។ អ្នកដែលមិនសើចនោះ ប្រហែលជិតចូលនិវត្តន៍។

  6. ខ្ញុំអស់យោបល់ហើយលោកគូថខ្យង…

  7. ចឹងខ្ញុំសុំសើចមួយទៀត! ហាសហាៗៗៗៗៗៗៗៗៗៗ………………
    សើចនេះមិនមែនសើចអរអីទេគឺសើចអស់សំណើចនិងសំដាច់.
    គិតសព្វៗទៅសំដាច់ដូចអាពែកមីចឹងអោយតែនិយាយពេលណា
    គេនាំគ្នាសើចពេលនឹង____ម្យ៉ាងដែរសំដាច់.

  8. ខ្ញុំមិនត្រឹមអស់យោបល់ទេ គឺអស់មតិតែម្តងណា ដួងចាន់… ម្យ៉ាងទៀត ខ្ញុំដឹងថាសម្តេចមិនចេះប្រកាន់ខឹងនឹងរាស្រ្តតូចតាចដូចខ្ញុំ ដូចដួងចាន់ ទេមើលទៅ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s