សឹង្ហបុរី ក៍អត់ពូជដែរ..!!


ម្សិលមិញ ខ្ញុំ​បាន​ដាក់​ប្រកាស​មួយដែល​ផ្តោតសំខាន់​ទៅ​លើ​ ជាតិសាសន៍​​អាមេរិក… ថ្ងៃនេះ​ខ្ញុំសូម​លើក​យក​ប្រទេស​មួយ​ទៀត​ ស្ថិត​ក្នុង​តំបន់​អាស៊ីអគ្នេយ៍​យើង​នេះ ដែល​ចាត់ទុក​ថា អត់ពូជ​ដូច​ប្រទេស​អាមេរិក​ដែរ នោះ​គឺ​ប្រទេស​សឹង្ហបុរី ឬ​សាំងកាពួរ​(Singapore)…

ក្នុង​ចំណោម​​​ប្រទេស​​ទាំងដប់​របស់​អាស៊ាន គឺ​មាន​តែ​ប្រទេស​សឹង្ហបុរីមួយ​ទេ ដែល​បង្កើត​ឡើង​​ដោយ​​​ការ​រួម​បញ្ចូល​​ប្រជាជន​ចំរុះ​​ជាតិ​សាសន៍​គ្នា។ អាច​និយាយ​បាន​ថា ​ពូជសឹង្ហបុរី​ពីកំណើត​ គ្មានទេ ឬ​និយាយម្យ៉ាងទៀតគឺ ​សឹង្ហបុរី ​ក៍​អត់ពូជ​​​ដូចអាមេរិក​ដែរ..!!

singapore

ទីក្រុងសឹង្ហបុរីនាពេលបច្ចុប្បន្ន...

ប្រវត្តិសាស្រ្ត​ប្រទេស​សឹង្ហបុរី ដូចជា​មិន​ចាំបាច់​ទាញ​រហូត​ដល់​​យារ​ស្តត​ទៅ​ក្រោយ​ឆ្ងាយ​ពេក​ទេ ព្រោះ​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​អង់គ្លេស​​នៅក្នុង​ខែសីហា ឆ្នាំ១៩៦៣​…។ ក្រោយមក​ពីរសប្តាហ៍ គឺ​នៅ​ពាក់កណ្តាល​ខែកញ្ញា​ ឆ្នាំដដែល ប្រទេស​សឹង្ហបុរី​ត្រូវ​បាន​រួម​បញ្ចូល​​ជា​មួយ​ប្រទេស​ម៉ាឡេស៊ី។ ក្នុង​ពេល​រួម​បញ្ចូល​គ្នា​នោះ មានរឿង​និទាន​លេង​សើច​មួយ​បាន​ដំណាល​ថា៖ នៅ​ពេល​ដែល​លោក​ លីក្វាន់យូ ស្នើ​សុំ​យក​ប្រទេស​សឹង្ហបុរី​​របស់​ខ្លួន យកមក​បញ្ចូល​ក្រោម​ចំណុះ​ប្រទេស​ម៉ាឡេស៊ី​ កាល​ណោះ​ថ្នាក់​ដឹក​នាំ​ប្រទេស​ម៉ាឡេស៊ី​ បាន​និយាយ​ទៅ​កាន់​​លោក លីក្វាន់យូ វិញថា៖ អញ​មិន​ចង់​​ទទួល​យក​ប្រទេស​ហ្អែង​ទេ ព្រោះប្រទេសហ្អែង​ក្រ​ណាស់..!!​… ពេលនោះ​​លោក លីក្វាន់យូ ស្រក់​ទឹកភ្នែក​នឹង​ពាក្យ​ប្រមាថ​មើល​ងាយ​នេះ​ណាស់ ហើយ​ចិញ្ចឹម​ចិត្ត​​ប្តេជ្ញា​កសាង​​សាំងកាពួរ​ អោយ​ក្លាយ​ទៅ​ជា​ប្រទេស​​អ្នក​មាន​ជាង​គេ​ក្នុង​តំបន់​នេះ​អោយ​ទាល់​តែ​បាន…។ បន្ទាប់​ពី​នៅ​ក្រោម​ចំណុះគេ​​បាន​ពីរ​ឆ្នាំ ទើប​សឹង្ហបុរី បាន​ផ្តាច់​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​ នៅខែសីហា ឆ្នាំ១៩៦៥​​ រហូត​​មក​ដល់​បច្ចុប្បន្ននេះ… ហើយ​ក្រោយ​​​មក ៣០ឆ្នាំ ការប្តេជ្ញា​ចិត្ត​របស់​លោក លីក្វាន់យូ ដែល​ស្រម័យ​ចង់​បាន​​សឹង្ហបុរី ក្លាយ​ទៅ​ជា​ប្រទេស​អ្នក​មាន​ជាង​គេ​​ក្នុង​តំបន់ គឺ​សំរេច​បាន​ជោគ​ជ័យ​ពិតប្រាកដ​មែន។

ក្រឡេក​មើល​ទៅ​ជាតិ​សាសន៍​ និង​ភាសា​វិញ ប្រទេស​សឹង្ហបុរី​ត្រូវ​បាន​រួម​បញ្ចូល​ដោយ​ជាតិសាសន៍បីធំៗ​គឺ៖ ចិន ម៉ាឡេស៊ី និង​តាមីល ឬ ទមិឡ​(ឥណ្ឌា)។ រីឯអក្សរ និង​ភាសាវិញ ក៍​ផ្អែកតាម​ជាតិសាសន៍​ធំៗ​ទាំង​បី​នេះ​ដែរ។ លោក លីក្វាន់យូ ធ្លាប់​បាន​មាន​ប្រសាសន៍​ទាក់​ទង​នឹង​ការ​សំរេច​ចិត្ត​ ថាតើ​គួរ​ជ្រើសរើស​យក​អក្សរ និង​ភាសា​​មួយណា​ យក​មក​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ក្នុង​ប្រទេសសឹង្ហបុរី?​​  ប្រហែល​ជា​កុំ​អោយ​មាន​ការ​ច្រណែន​គ្នា នាំ​អោយ​បែក​បាក់​ជាតិសាសន៍​​ក្នុង​សង្គម​សឹង្ហបុរី ទើប​លោក លីក្វាន់យូ សំរេច​ជ្រើស​រើស​យក​ភាសា​អង់គ្លេស ជា​ភាសា​ផ្លូវការតែ​ម្តង ព្រោះជា​ភាសា​​របស់​អតីត​ប្រទេស​​អាណានិគម​​ផង។ ដោយសារ​ទំនោរ​ពិភពលោក​មាន​ការ​ប្រើប្រាស់​ភាសាអង់គ្លេស​​កាន់​តែ​ទូលំទូលាយ ធ្វើ​អោយ​ការ​សំរេច​ចិត្ត​របស់​លោក លីក្វាន់យូ នៅ​ពេល​នោះ គឺ​កាន់​តែ​ត្រឹម​ត្រូវ​ឥតខ្ចោះ។

បច្ចុប្បន្ន​ ប្រទេស​សឹង្ហបុរី ​អាច​ចាត់ទុក​ជា​ប្រទេស​គោរព​ច្បាប់​(នីតិរដ្ឋ)​ គួរ​យក​ជា​គំរូ តាម និង​ប្រកាន់​​​យក​នូវ​​​លទ្ធិ​ប្រជា​ធិបតេយ្យ តែ​ជា​ប្រជាធិបតេយ្យ​បែប​ផ្តាច់ការ និង​គ្រួសារ​និយម។ បើ​ទោះ​ជា​បែប​នេះ​ក៍​ដោយ ក៍​យើង​មិន​ដែល​ឮ​សូរថា ប្រជាជន​សឹង្ហបុរី ធ្វើអន្តោប្រវេសន៍ ឬ​រត់​ចោល​ស្រុក ​ទៅ​រស់​នៅ​ប្រទេស​ផ្សេង​ដែរ។ ហើយភាព​សុខដុមរម្យនា ប្រកប​ដោយ​ជីវភាព​​រស់​នៅ​ខ្ពង់ខ្ពស់​ថ្លៃថ្នូរ​​នៃ​ជនជាតិ​សឹង្ហបុរី ធ្វើ​អោយ​ប្រជាជាតិ​នានា​ក្នុង​ពិភពលោក​មាន​ការ​ច្រណែន​យ៉ាង​ខ្លាំង..។

ហេតុអ្វី​បាន​ជា​ប្រទេស​ដែល​មាន​ជាតិ​សាសន៍​ អក្សរ និង​ភាសា​ចំរុះ​គ្នា ងាយ​កសាង​ប្រទេស​បានជឿន​លឿន​ខ្លាំង​ម្ល៉េះ? បើ​ប្រៀប​ជា​មួយ​ខ្មែរ​យើង គឺ​ក្រោយ​ពី​សង្គ្រាម​មាន​តែ​បាត​ដៃ​ទទេ​រហូត បើទោះ​ជា​ហេតុការណ៍​នោះ កន្លង​ផុតទៅ ​ម្ភៃ សាមសិប​ឆ្នាំ​ក៍​ដោយ..!!..??..

ស្រុកស្រែ

Advertisements

9 responses to “សឹង្ហបុរី ក៍អត់ពូជដែរ..!!

  1. អត្ថបទ​ល្អ ប៉ុន្តែ​គួរ​សរសេរ​ថា “សឹង្ហបុរី” វិញ។

  2. សុំ​ដក​ស្រង់​បន្តិច​បង «បើ​ប្រៀប​ជា​មួយ​ខ្មែរ​យើង គឺ​ក្រោយ​ពី​សង្គ្រាម​មាន​តែ​បាត​ដៃ​ទទេ​រហូត បើទោះ​ជា​ហេតុការណ៍​នោះ កន្លង​ផុតទៅ ​ម្ភៃ សាមសិប​ឆ្នាំ​ក៍​ដោយ..!!..??..​» ទទេរ​យ៉ាង​ម៉េច? ឯកឧត្តម​ចៅហ្វាយក្រុង​ខ្ងាល់ស្លាប់​អាឡូវ​ហើយ! យ៉ាង​ហោច​ណាស់​ក៏​បន្ទាប់​ពី​សង្រ្គាម​ហ្នឹង​ម៉ោ ម្នាក់ៗ​មាន​បំណុល​ជាង​ពីរ​រយ​ដុល្លារ ក្នុងដៃ​គ្រប់គ្នាៗ​មិន​ថាចាស់​ក្មេង​ស្រីប្រុស កូនង៉ា កូន​ក្នុង​ផ្ទៃ​…

  3. មែន​ហ្នឹង ដូច​ក្មេង​ស្រែ ថា​អីចឹង យ៉ាហោច​​ណាស់​ម្នាក់​ចូល​រួម​​ជំពាក់​គេ ជាង ២០០​ដុល្លារ​ដែរ​។ ឃើញ​លោក ជុំ កុសល និយាយ​ថា សម័យ​នេះ ជា​សម័យ​តេជោ អភិវឌ្ឍន៍​ជាង​សម័យ​​ជ័យ​វរ្ម័ន​​ទៅទៀត​ ព្រោះ​មាន​ស្ពាន​ច្រើន មាន​សាលា​រៀន​ច្រើន មាន​គ្រប់​បែប​យ៉ាង។​

  4. អូ… អរគុណ​ក្មេងស្រែ និង​សាម៉ាឌី… ខ្ញុំ​ភ្លេចគិតថា ខ្មែរ​យើងជំពាក់គេ​ តកូនតចៅ… ហើយ​​ខ្ញុំក៍​​មើល​ CTN ង៉ៃមុន ឃើញ​លោក​បណ្ឌិត​មហាសេដ្ឋកិច្ច​​ និង​ជា​នាយក​សាលា​គណនេយ្យ​ឯកជន​មួយ​នោះ បាន​មាន​ប្រសាសន៍​ដែរ​​ថា ខ្មែរ​យើង​នៅ​ជំពាក់​ប្រាក់​គេ​តិច​នៅ​ឡើយ​ទេ ហើយ​ការពិត​គួរ​តែ​ជំពាក់​គេ​ច្រើន​ជាង​នេះ​បាន​សម ព្រោះ​ក្រោយ​ពី​សង្រ្គាម​ ប្រទេស​យើង​មាន​តែ​បាត​ដៃ​ទទេ (បាតដៃទទេទៀត..!!)… ហេតុនេះ ទាល់​តែ​ជំពាក់​ប្រាក់​បរទេស​ច្រើន ទើប​បាន​​​ចាត់ទុក​ថា​សេដ្ឋកិច្ច​លូតលាស់..!! ជំពាក់​បំណុល​បរទេស​ច្រើន​កាល​ណា ល្អ​កាលហ្នុង..!!..??..

    ខ្ញុំស្តាប់​មើល​ទៅ​ ពិរោះ​ដែរ​តើ… តែ​ខ្ញុំ​ដូចអត់សូវ​ជឿ… ព្រោះ​ទំហំ​បំណុល បើ​យក​មក​ការសាង​ជាតិ​ ១០០% មិន​ដឹង​ជា​ជាតិ​យើង​រីក​ចំរើន​ប៉ុណ្ណា​ទេ..!! ​តែ​នេះ​ប្រហែល​ជា​មក​ពី៖ ក្រោយ​សង្រ្គាម​មាន​តែ​បាតដៃ​ទទេ តែ​មួយ​មុខ​ណឹង​ឯង… ណាមួយ​ត្រូវ​ការ​ “ ខ្វះខាត” បង្ហើយ​ផ្ទះ​បាយ​រហូត​​អត់​ចេះ​ចប់..!!…

  5. មនុស្សចាស់សល់ពីសង្គម

    សួស្តីលោកស្រុកស្រែ!​ ខ្ញុំសុំចូលរួមសាកល្បងរក​មើល​បន្តិច​ជា​មួយ​លោក ឬថា​ចង់​ប្រៀប​ធៀប​លេងៗ​ជា​មួយ​លោក​ រវាង​ជាតិ​សាសន៌​មួយ​នេះ​ និង​ខ្មែរ​យើង៖
    1-ភាពដូចគ្នា ៖
    មានប្រជាជាតិរស់នៅនិងនិយាយភាសា​របស់​ខ្លួន ៣​សំខាន់​ដែរ​គឺ​ ខ្មែរ-ចិន-វៀតណាម.. ប្រពែណី​ក៏​សឹង​ដូច​គ្នា​​(មាន​​ចូល​ឆ្នាំ​ខ្មែរ..​ចូល​ឆ្នាំ​ចិន-​វៀតណាម.។ល។ ការ​រស់​នៅ​ក៏​ស្ទើរ​រលាយ​ចូល​គ្នា គឺមាន​តិច​កន្លែង​ណាស់​ដែល​មាន​ខ្មែរ​នៅ​ ហើយ​មិន​មាន​ចិន ឬ​វៀតណាម​នោះ​(សូម​មើល​ទោះ​នៅ​តាម​កន្លុក​​កន្លៀត​​ព្រំដែន​​ខាង​ណា​ក៏មាន)។ ចំពោះ​ភាសា​ គឺម៉ា​ស្រឡាញ់ អ្នក​ណា​ចង់​និយាយ​ភាសា​អី​ក៏​បាន​(សូម​មើល​តាម​តៀម​គុយទាវ​ តុកាហ្វេ​សាធារណៈ​ ចិន​គឺ​និយាយ​ចិន វៀតណាម​​គឺ​និយាយ​វៀតណាម​តាម​ចិត្ត) តែ​អាច​ថា​ពី​ឥឡូវ​នេះ​ទៅ​មុខ​ជា​​រៀង​រហូត​ ​ភាសា​អង់គ្លេស​នឹង​មាន​តួនាទី​ខ្លាំង​ក្នុង​សង្គម​ខ្មែរ​ហើយ​(លោក​អាច​មើល​តាម​​ចំរៀង​ក៏​ដោយ​ តាម​ការ​ដាក់​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​ផ្សងៗ​ក៏ដោយ​ គឹ​ភាសា​ខ្មែរ​ដូច​ជា​អាច​ថា​លែង​សូវ​សំខាន់​ក៏ថា​បាន.. តារា​ចំរៀង​ខ្មែរ​យើង​ខ្លះ​ ថែម​​ទាំង​ចង់​និយាយ​​ខ្មែរ​​លែង​ចេញ ឬបើ​និយាយ​ទៅ​ជា​រដាក់​រដុប.. អឺៗ អឹមៗ​ អី​ឯណា​ឯណោះ​វិញ​​ទៅ​ហើយ​ណឹង…. អាច​ថា​ថ្នាក់​ដឹកនាំ​យើង​សំរេច​ឲ្យ​ប្រើ​ភាសា​ គឺចំ​អត់​ខ្ចោះ​ដូច​គ្នា​ហើយ!!! ចំពោះ​ការ​គោរព​ច្បាប់ គឺដូច​គ្នា​ យើង​មាន​តុលាការ​គ្រប់​ស្រទាប់..​(តែ​វា​អាស្រ័យ​លើ​អ្នក​ប្តឹង​គ្នា គឺ​មាន​លុយ​ប្តឹង​ ឬអត់​សូវមានលុយ ឬអត់​លុយ​សោះ​ គឺចាញ់​ឈ្នះ..​យុត្តិធម៏​វា​នៅ​នោះ​ឯង….។ ចំពោះ​ជីវភាព​ប្រជារាស្រ្ត​គឺ​ខុស​ខ្លះៗ​ទេ​ តែ​យើង​គួរ​យក​អ្នក​នៅ​ភ្នំពេញ​ប្រៀប​មើល​ ខ្ញុំថា​មិន​ជា​ចាញ់​គេ​ប៉ុន្មាន​នោះ​ទេ…​ចង់​មិន​ចង់ បងៗ​ខ្លះ​មាន​ជាង​លោក លីក្វាន់យូ ទៅ​ទៀត​ក៏​មិន​ដឹង…..!
    2-ចំណុចខុសគ្នា៖
    -ប្រទេសខ្មែរវាត្រូវតែខុសពីសឹង្ហបុរីចឹងហើយ
    -លោក លីក្វាន់យូ មិន​មែន​ជា​សម្តេច​តេជោ យើង​ឯ​ណា..???
    គួរពុំគួរ​សុំមេត្តា​អធ្យាស្រ័យ… អរគុណ

    • បាទ សួស្តីលោកចាស់ជាន់មុន…

      លោកមាន​ប្រសាសន៍​គ្រប់​ចំណុចទាំងអស់នេះ គឺ​ត្រឹមត្រូវ​ណាស់។ តែ​ខ្ញុំ​​ចាប់អារម្មណ៍​ជាង​គេ​ត្រង់ចំណុច៖ “ខ្មែរ​យើង​ខ្លះថែម​​ទាំង​ចង់​និយាយ​​ខ្មែរ​លែង​ចេញ​ ឬបើ​និយាយ ​ទៅ​ជា​រដាក់​រដុប…” ចំណុច​នេះ​គឺ​ពិត​ណាស់។ ខ្ញុំ​មាន​ការ​កត់​សំគាល់​ឃើញ​ថា អ្នកធំៗ​ស្រុកយើង​​ចូល​ចិត្ត​និយាយ​ខ្មែរ​ មានលាយ​បារាំង​ខ្លះ អង់គ្លេស​ខ្លះ​បែប​នេះ​ឯង ទើប​បាន​រាស្រ្ត​គ្រប់​គ្នា​ទទួល​ស្គាល់​ថា​អ្នក​ចេះ អ្នក​ដឹង…

  6. ចំនុចពីរសំខាន់ដែលខ្មែរយើងគួរយកតាមគោលការណ៍របស់លោកលីក្វាន់យូរនោះគឺ ទី១ គ្មានអំពើពុករលួយ ទី២ ផ្តោតសំខាន់លើវិស័យអប់រំ! តែប៉ុណ្ណឹងខ្ញុំសប្បាយចិត្តពេកក្រៃហើយ!

    • បាទ, លីហ្សា ស្រុកយើងបានយកគំរូតាមគោលការណ៍ទាំងពីរណឹងដែរ គ្រាន់តែថា មិនទាន់បានជោគជ័យតែប៉ុណ្ណោះ… តាមមើល ប្រហែលជាត្រូវការរយ:ពេលបន្តិចទៀត តែមិនយូរទេបាទ… ប្រហែលជា ពីរបីរយឆ្នាំទៀតប៉ុណ្ណោះ..!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s