Monthly Archives: ខែ​កុម្ភៈ 2012

នៅកណ្តាលទន្លេបួនមុខ…

នោះគឺទូកបូមខ្សាច់ដើម្បីកុំអោយគោកទន្លេបួនមុខ(sic!)…

Sand pump, Mekong river, Phnom Penh, Cambodia  Sand pump, Mekong river, Phnom Penh, Cambodia  Sand pump, Mekong river, Phnom Penh, Cambodia

Sand pump, Mekong river, Phnom Penh, Cambodia  Sand pump, Mekong river, Phnom Penh, Cambodia  Sand pump, Mekong river, Phnom Penh, Cambodia

អានៅជួរខាងក្រោមធំស្បឹងខុសគេនោះ គឺអាមួយណឹងឯងដែលបូមលុបបឹងកក់ ឡើងគោកស្ញេញអស់នោះ…

ស្រុកស្រែ

Advertisements

ច្រាំងទន្លេបួនមុខ ត្រើយ​ខាងកើត​…

ខាងក្រោមនេះ គឺជារូបភាពច្រាំងទន្លេបួនមុខត្រើយខាងកើត ដែលខ្ញុំបានថត ពីលើកាណូតដ អរិយក្សត្រ កាលពីម្សិលមិញផងដែរ…

Mekong river, Phnom Penh, Cambodia  Mekong river, Phnom Penh, Cambodia  Mekong river, Phnom Penh, Cambodia

ច្រាំងទន្លេបួនមុខ ត្រើយ​ខាង​លិច…

ខាងក្រោមនេះ គឺជារូបភាពច្រាំងទន្លេបួនមុខត្រើយខាងលិច ដែលខ្ញុំបានថត ពីលើកាណូតដ អរិយក្សត្រ កាលពីម្សិលមិញ…

Koh Pich Center, Phnom Penh, Cambodia  Casino NAGA, Phnom Penh, Cambodia  Cambodiana Hotel, Phnom Penh, Cambodia

Royal Palace, Phnom Penh, Cambodia  Royal Palace, Phnom Penh, Cambodia  Royal Palace, Phnom Penh, Cambodia

Dream Land, Phnom Penh, Cambodia  Phsa Chas, Phnom Penh, Cambodia  Chroy Changva, Phnom Penh, Cambodia

រូបជួរខាងលើ៖ មជ្ឈមណ្ឌលកោះពេជ្រ, កាស៊ីណូណាហ្គា ហើយអាគារដំបូលក្រហម មានកំពូលស្រួចៗនោះ គឺក្រសួងការបរទេសយើង, សណ្ឋាគារកាំបូឌីយ៉ាណា…

រូបជួរកណ្តាល៖ ព្រះបរមរាជវាំង

រូបជួរខាងក្រោម៖ Dream Land, មាត់ទន្លេម្តុំផ្សារកណ្តាល, រដ្ឋាករទឹកជ្រោយចង្វារ…

ស្រុកស្រែ

អ្នកលក់ដូរ​នៅផែទន្លេ ក្រុងកំពង់ឆ្នាំង…

ខាងក្រោមនេះ ជារូបថតអ្នកលក់ដូរនៅផែកំពង់ដ មាត់ទន្លេសាប ខេត្តកំពង់ឆ្នាំង… អ្នកលក់  មាននៅលើគោកផង និងនៅតាមទូកតូចៗផងដែរ…

Kampong Chhnang  Kampong Chhnang  Kampong Chhnang

Kampong Chhnang  Kampong Chhnang  Kampong Chhnang

Kampong Chhnang  Kampong Chhnang  Kampong Chhnang

ខ្ញុំថាអ្នកលក់ទាំងអស់នេះ គឺសុទ្ធតែខ្មែរទេ… ព្រោះពួកគេនិយាយខ្មែរបាន ច្បាស់ណាស់ អត់រដឺនដូចអ្នកស្រុកកំពង់លែង ក្បែរជើងភ្នំនាងកងរីទេ… រីឯស្រ្តីនិយមពាក់មួកដួនប៉ាឡូកូសនេះ គឺប្រហែលមកពីមួកម៉ូតនេះ ពាក់ទៅការពារស្បែកកុំអោយខ្មៅ… អោយនៅសខ្ចីរហូត..!!..??..

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

ទិដ្ឋភាពភូមិឋាន​របស់​អ្នកស្រុក​មាត់ទន្លេសាប ក្រុងកំពង់ឆ្នាំង…

រូបភាពខាងក្រោមនេះ ជាទិដ្ឋភាពភូមិឋានរបស់អ្នកស្រុកមាត់ទន្លេសាប ក្រុងកំពង់ឆ្នាំង ដែលខ្ញុំថតបានកាលពីថ្ងៃមុន ក្នុងពេលជិះកាណូតទៅ ស្រុកកំពង់លែង…

kampong chhnang  kampong chhnang  kampong chhnang

kampong chhnang  kampong chhnang  kampong chhnang

flooging village, kampong chhnang  flooging village, kampong chhnang  flooging village, kampong chhnang

មើលរូបនេះយូរៗទៅ ខ្ញុំបែរជាយល់ឃើញថា អ្នកសង់ផ្ទះរស់នៅលើគោកមាត់ច្រាំង  ទន្លេ ត្រូវបារម្ភពីការរងគ្រោះដោយទឹកជំនន់នៅរៀងរាល់រដូវរស្សា… រីឯអ្នករស់នៅ លើផ្ទះបណ្តែតទឹក មើលទៅដូចជាអត់ខ្វល់អីរឿងទឹកលិច ឬទឹកជំនន់អីសោះ..!!.. បែបនេះអាចចាត់ទុកថា អ្នករស់នៅលើទឺក បានជួយរដ្ឋយើងមិនអោយឈឺក្បាល វិលមុខពីរឿងខ្វះខាតអំណោយសង្រ្គោះបន្ទាន់ នៅពេលមានគ្រោះទឹកជំនន់ម្តងៗ។ ទន្ទឹមនឹងនោះ អ្នករស់នៅលើផ្ទះបណ្តែតទឹក ក៍អត់ភ័យព្រួយពីរឿងមានក្រុមហ៊ុន ឯកជនអី គេមកដេញចេញ ដើម្បីយកទីតាំងមកធ្វើការអភិវឌ្ឍន៍ ឬធ្វើអាគារខ្ពស់ៗអី នៅក្នុងទឹកនេះដែរ..!!..

ស្រុកស្រែ

ទិដ្ឋភាពភូមិឋាន​របស់អ្នកស្រុក​កំពង់លែង…

ខាងក្រោមនេះ គឺជារូបភាពភូមិឋានទូទៅ របស់អ្នកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលខ្ញុំថតបានក្នុងពេលធ្វើដំណើរតាមផ្លូវ…

Kampong Leng, Campong Chhnang, Cambodia  Kampong Leng, Campong Chhnang, Cambodia  Kampong Leng, Campong Chhnang, Cambodia

រូបខាងលើនេះ ភាគច្រើនខ្ញុំថតចំពេលថ្ងៃត្រង់ ពេលដែលកូនក្មេងកំពុងដើរតាមភូមិ ទៅសាលារៀន… មានរូបមួយ ខ្ញុំឃើញព្រះសង្ឃកំពុងសឹងលក់ស្រួលក្នុងអង្រឹង ប្រហែលជាព្រះអង្គឆាន់ត្រង់រួច ដាក់មួយស្រឡេត… ខ្ញុំចុចក្រិប! បានមួយ… លោកអ្នកអាចសង្កេតឃើញថា មានគេហដ្ឋានខ្លះថ្ម ខ្លះឈើប្រក់ក្បឿងធំៗក្នុងភូមិ មានចំនួនតិចតួចទេ ដែលខ្ញុំសួរគេទៅ ភាគច្រើនអ្នកទាំងនោះ មានកូនចៅទៅធ្វើការ នៅប្រទេសកូរ៉េ ទើបមានលទ្ធភាពផ្ញើប្រាក់មកឪពុកម្តាយ ដើម្បីសន្សំលុយបានធ្វើ ផ្ទះធំទ្រនំខ្ពស់បានបែបនេះ។ រីឯអ្នកធ្វើស្រែចំការ ឬប្រកបរបរនេសាទវិញ គឺស្ថានភាពរស់នៅរបស់ពួកគេ នៅតែឆ្លងមិនផុតពីអន្លុងនៃភាពក្រីក្រ តោកយ៉ាក ដែលលោកអ្នកអាចឃើញជាក់ស្តែង តាមរយៈផ្ទះសំបែងរបស់ពួកគេកំពុងរស់នៅ ស្រាប់… ដោយឡែកខ្ញុំមើលរូបកណ្តាល ខាងក្រោមគេផុតនោះ ខ្ញុំចេះតែដណ្តឹងសួរ ខ្លួនឯងថា បើខ្ញុំវិញ តើនឹងត្រូវរស់នៅយ៉ាងម៉េចក្នុងខ្ទមដូចទ្រុងមាន់បែបនេះ?

ស្រុកស្រែ

របររកស៊ីវ៉ៃថ្ម​ របស់​អ្នក​ភូមិច្រណូក

ច្រណូក គឺជាឃុំមួយរបស់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង… នៅជាប់នឹងផ្លូវលំ ដែលអ្នកដំណើរទៅមកឆ្លងកាត់ មានកន្លែងមួយដែលអ្នកស្រុករស់នៅទីនោះ កំពុងប្រកបរបរវ៉ៃថ្មភ្នំលក់…។

នៅវេលាថ្ងៃត្រង់ ដែលមានអាកាសធាតុក្តៅហប់ អ៊ុំស្រីចំណាស់ម្នាក់កំពុងអង្គុយវ៉ៃថ្ម ដោយរំពាត់មួយដែលមានចងដុំដែកនៅខាងចុង… ខ្ញុំសាកវ៉ៃលមើល ដូចជាទំនងផស់គាត់ដែរ។ គាត់បានប្រាប់ខ្ញុំថា៖ ១ថ្ងៃទល់ល្ងាច បើខំប្រឹងណាស់ វ៉ៃបាន ១កូនថង់… បើមានគេមកទិញ ១ថង់នេះលក់បាន ៣០០០រៀល… ២០ថង់ ស្មើនឹង ១គីប ថ្លៃ ៦ម៉ឺនរៀល (ប្រហែល 15$)…

នៅខាងក្រោយខ្នងគាត់ គឺជាកូនភ្នំតូចមួយ… ខ្ញុំយកថ្មមួយកូនដុំមកពិនិត្យមើល… សាច់ថ្មរឹងស្រួយ មានសំបុរខ្មៅ និងចាំងថ្ងៃផ្លេកៗ… មុននឹងចាកចេញ ខ្ញុំបាន “ជួយទិញ” ថ្មគាត់មួយថង់ ៣០០០រៀល ហើយប្រាប់គាត់ថា ខ្ញុំសូមផ្ញើទុកទីនេះសិន ដែលតាមការពិត គឺខ្ញុំចង់ជូនប្រាក់នេះទៅគាត់ទេ…

chanouk, kampong leng, kampong chhnang

ថ្មវ៉ៃបំបែកល្អិតៗរួចហើយច្រកក្នុងថង់បាវស៊ីម៉ង់ត៍ ដាក់លក់នៅចិញ្ចើមផ្លូវបែបនេះ...

chanouk, kampong leng, kampong chhnang

អ៊ុំស្រីចំណាស់ម្នាក់នេះ កំពុងអង្គុយវ៉ៃថ្មនៅក្រោមកំដៅថ្ងៃក្តៅហែង...

ស្រុកស្រែ