ក្រុងបាត់ដំបងព្រឹកនេះ…


ខាងក្រោមនេះ ជាទិដ្ឋភាពក្រុងបាត់ដំបង នាពេលព្រឹកព្រលឹម ដែលខ្ញុំថតផ្តិតយក មកបង្ហាញបងប្អូនខ្មែរយើង ដែលនៅជិតឆ្ងាយបានឃើញ…

Battambang

ឈរថតពីស្ពានថ្មថ្មីទៅ ស្ទឹងសង្កែខែនេះ រីងសល់ទឹកតែប៉ុណ្ណឹងឯង...

Battambang

សំណង់អាគារផ្ទះល្វែងថ្មីនៅជិតស្ពានថ្មថ្មី ត្រើយខាងលិចស្ទឹងសង្កែ

Battambang

ភាពអ៊ូអរនាពេកព្រឹកព្រលឹមនៅគល់ស្ពានថ្មថ្មីត្រើយខាងលិច ហើយសំណង់ខ្ពស់នោះគឺជាសណ្ឋាគារស្ទឹងសង្កែ

Battambang

ទីនេះចំណតរថយន្តនៅជិតផ្សារបឹងឈូក ហើយចំមុខនោះជារូបសំណាករង្វង់មូលព្រះនរាយណ៍...

 ស្រុកស្រែ

Advertisements

8 responses to “ក្រុងបាត់ដំបងព្រឹកនេះ…

  1. អ៊ូរអបានទេព្រឹកបន្តិចទេ.
    ដល់ថ្ងៃត្រង់និងល្ងាចស្ងាត់ណាស់.
    បាត់ដំបងឥឡូវមិនអ៊ូរអដូចសម័យឆ្នាំ២០០០ជាងទេ.

  2. ល្ងាចនេះ មុនពេលខ្ញុំចេញមកសៀមរាប ខ្ញុំឃើញមានយុវវ័យជាកូនសិស្ស ពពាក់ពពូនគ្នាដែរ ដោយសារថ្ងៃនេះ ចំថ្ងៃនៃសេចក្តីស្រឡាញ់…។ មុននេះ ខ្ញុំបានទូរស័ព្ទសួរគ្នីគ្នាខ្ញុំនៅភ្នំពេញ ពួកគេបានប្រាប់ខ្ញុំថា នៅភ្នំពេញស្ទះផ្លូវខ្លាំងណាស់ គឺស្ទះជាងកាលពីឆ្នាំទៅ ទៅទៀត…

  3. មនុស្សចាស់សល់ពីសង្គម

    ​សួស្តីលោកស្រុកស្រែ !
    ឃើញរូបថតរប់ស់លោកអាខាងលើគេនោះ..បើតាមខ្ញុំចាំ(ពីសង្គមចាស់ខ្ញុំធ្លាប់ជាសិស្សនៅខេត្តបាត់ដំបងដែរ)..គឺម្តុំនេះដូចជាមន្ទី​អប់រំ​ខេត្តទេគឺ មន្ទីរអប់រំនេះមានដីធំគ្រាន់បើដែរតើ…តែខ្ញុំដូចជាខានឃើញប៉ុន្មាន​ឆ្នាំចុងក្រោយនេះទេហើយក៏ស្រាប់តែឃើញជាអាគារផ្ទះល្វែងទៅវិញ..តើ​លោកដឹងទេថាមន្ទីរអប់រំគេនាំគ្នាស្ទូចយកទៅដាក់នៅឯណាវិញ.?បើដឹងសូមមេត្តាជួយប្រាប់ខ្ញុំផង….ហេតុអីបានជាគេដូរទីតាំងមន្ទីរអប់រំនេះ…វាខុសអនុសាសន៌ប្រមុខរដ្ឋាភិបាលយើងហើយ…ឬក៏ជាសិល្បៈនៃការដោះដូរ?

    • បាទ, សួស្តីលោកចាស់ជាន់មុន…។

      ហេហេ… សូមគោរព និងសូមជូនដំណឹង​ដល់​អស់​លោក​អ្នក​​ដែល​នៅ​ឆ្ងាយៗ ដូចជាលោក​ចាស់​ជាន់​មុន​ជាដើម… ​ប្រសិន​បើ​​មាន​បំណង​ចង់​ទំនាក់ទំនង​​​ការងារ ឬ​បញ្ហា​ផ្សេងៗ​ ជា​មួយ​​មន្ទីរ​អប់រំ​ខេត្តបាត់ដំបង សូម​មេត្តា​ជ្រាប​ថា​… គឺ​ថា… មន្ទីរអប់រំខេត្ត​បាត់ដំបង​បច្ចុប្បន្ន ត្រូវបាន​រើ​ទី​តាំង​​ទៅ​នៅ​កន្លែង​ថ្មី​ហើយ​… ដែល​ទី​តាំងនោះ​ គឺ​ស្ថិត​នៅ​តាមផ្លូវ​ទៅ​ប៉ៃលិន ដែល​មាន​ចំងាយ​ប្រមាណ​ជាង​ ១គ.ម ពីផ្លូវ​បំបែក​ផ្សារលើ… ហើយ​ពេល​ទៅ​ដល់​ អស់លោក​អ្នក​នឹង​ឃើញ​មាន​​ច្រកផ្លូវ​ចូល​​នៅ​ខាង​ឆ្វេង​ដៃ​អោយ​​​ច្បាស់ក្រឡែត និង​​មាន​ចំងាយប្រហែល​​កន្លះគីឡូដី​ ចុះ​ពី​ផ្លូវ​ជាតិ​ទៅ..!!.. គឺ​ងាយរក​ជាទី​បំផុត…។ សូមបញ្ជាក់ថា ទីតាំង​បច្ចុប្បន្ន​នេះ​​ មាន​សភាព​ស្ងាត់ជ្រងំ មិន​រំខាន​ដោយសារ​សំឡេង​ឡាន​ម៉ូតូទេ គឺ​ស្ងាត់​ឈឹង​ដូចចោរ​លួច​សេះ​​​បេះបិត..!!.. មូលហេតុ​ដែល​បណ្តាល​អោយ​មាន​ការ​រើ​ទីតាំង​នេះ គឺ​ដោយសារ​​តែ​ទីតាំង​ចាស់​​មាន​ស្មៅ​ដុះ​ច្រើន​ពេក ដែល​ធ្វើ​អោយ​ខូច​សំរស់​ក្រុង​បាត់ដំបង​ដ៏​ស្រស់​សោភា..!!..??.. សូមអរគុណ…​​

  4. ម៉េចមិនថត ស្ពាន និង ស្ទឹងសង្កែរផង ហើយផ្សារទាំងពីរ-បីហ្នឹង មិនថតដាក់អោយមើលផង ថតនេះចង់បង្អាប់ក្រុងដ៏ល្អផស់គេទេដឹង !?
    មូលហេតុអីបានជាស្ងាត់ជាងមុនចឹង ? ប្រហែលជាចេញទៅធ្វើការបរទេស អស់ទេដឹង !

    • ខ្ញុំ​ថត​បាន​ទាំងអស់​ណឹង តែ​ខ្ញុំ​ខ្ជិលដាក់ ហើយ​ខ្ញុំ​ក៍​មិន​មាន​បំណង​បង្អាប់​ក្រុង​បាត់ដំបង​ទេ…។ ស្ទឹងសង្កែ​ ខែនេះ​ទឹករីង​ជិតដល់​បាតស្ទឹង​ហើយ…

  5. និយាយដល់ស្ទឹងសង្កែ កំពង់ចំលងពីស្លាកែតទៅត្រើយខាងកើត លួចស្រលាញ់ក្រមុំចាម ខំតាមមើលនាងបីថ្ងៃ នាងមិនដែលមើលមុខសោះ ។ ថ្ងៃមួយភ័ព្វសំណាងមកដល់ ហាក់បី ដូចព្រះអាទិត្យរះ នាងក្រឡេកបែរ តែអនិច្ចារអ្វីនាងក្រហតច្រមុះ ។ អ្វីៗត្រូវរលាយតាមខ្សែទឹកហូរ ឱ!ស្ទឹងសង្កែ…។

    • អរគុណលោកជក់ទិព្វ… ដើម្បី​ចូលរួមរំលឹកអនុស្សាវរីយ៍​របស់​លោក ដែល​តាមគ្រឺតកូនក្រមុំចាមអស់​ពេល​បីថ្ងៃ ខ្ញុំ​ទើប​តែ​បន្ថែម​រូបស្ទឹងសង្កែនៅ​ក្នុង​ប្រកាស​នេះ​​មួយរូប​ទៀត​ នៅ​ខាង​លើ​គេ…។ ទឹកក្នុង​ស្ទឹងអនុស្សាវរីយ៍​របស់​លោក​នេះ បច្ចុប្បន្ន​ក្រខ្វក់ខ្លាំងណាស់…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s