រូបភាព​វាលយន្តហោះខេត្ត​សៀមរាប…


មានឳកាសបានចូលទៅវាលកប៉ាល់ហោះខេត្តសៀមរាប កាលពីម្សិលមិញ ដូចជាប្លែកភ្នែកម៉្យាងដែរ។ អ្នកធ្វើការនៅទីនោះបានប្រាប់ខ្ញុំថា៖ រាល់ថ្ងៃនេះ មានកប៉ាល់ហោះឡើងចុះមិនតិចជាង ៣០ជើងទេ… ស្តាប់មើលទៅដូចជា ចង់អ៊ូអរជាងវាលកប៉ាល់ហោះពោធិចិនតុងនៅអំពេញទៅទៀត…

ទោះជាយ៉ាងណា វាលយន្តហោះយើងទាំងនៅសៀបរាប ទាំងនៅអន្តរជាតិភ្នំពេញ គឺមើលទៅកំសត់ណាស់ បើប្រៀបជាមួយសុវណ្ណភូមិរបស់ថៃ, កូឡាឡាំពួររបស់ម៉ាឡេស៊ី, អ៊ិនឈួនរបស់សេអ៊ូល, ណារីតារបស់ជប៉ុន, ហ្សូរិករបស់ស្វីស, ហ្វ្រេងហ្វឺតរបស់អាល្លឺម៉ង់ជាដើម…

Siem Reap Airport

យន្តហោះចតតំរៀបគ្នាលើទីលាន ដូចរ៉ឺម៉កអាទុកទុកចតតំរៀបគ្នាខាងក្រៅដែរ...

Siem Reap Airport

អាមួយទើបចុះកំពុងរត់លើពីស ហើយអាមួយទៀតកំពុងរង់ចាំឡើងលើពីសដើម្បីហើរ...

Siem Reap Airport

អាមួយនោះទើបនឹងមកដល់...

ស្រុកស្រែ

Advertisements

15 responses to “រូបភាព​វាលយន្តហោះខេត្ត​សៀមរាប…

  1. មើលទៅគួរអោយចាប់អារម្មណ៍ដែរតើ កាលឆ្នាំទៅមិញ មានប្អូនជីដូនមួយស្រី គេប៉ាវសំបុត្រយន្តហោះទៅសៀមរាបដែរ តែមិនទាន់ចង់ទៅ ចាំលើកក្រោយ ទៅខុសគោលដៅ និង ពេលវេលា អាចខាតប្រយោជន៍ ដល់ថ្នាក់គេប៉ាវសំបុត្រ យន្តហោះហើយមិនចង់ទៅទៀត 🙂

    កាលពីជាង ១០ ឆ្នាំមុន បានបង្កើតក្រុមហ៊ុន ទេសចរណ៍ខ្មែរអង្គរ ហើយបានផ្សាយថា ធ្វើដំណើរដឺរិចទៅសៀមរាប ឥឡូវនេះ បានព្រលានយន្ត អាចហោះដឺរិចបានហើយ ល្មមតែដាក់ក្រុមហ៊ុននេះ អោយដំណើរការបានហើយ ! មិនថាអញ្ចឹង លោកស្រុកស្រែ ?

    • បាទ, លោក​បង… តាមខ្ញុំដឹង ក្រុមហ៊ុនទេសចរណ៍​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ខ្លះ ភាគ​ច្រើន​ ពួក​គេ​រក​ស៊ី​កាក់​កប​ណាស់… បើ​លោក​បង​មាន​អាជ្ញាប័ណ្ណ​​រក​ស៊ី​ខាង​វិស័យ​ទេសចរណ៍​ទៅ​ហើយ ម៉េច​ក៍​បណ្តោយ​អោយ​ឳកាស​មាស ឳកាស​ប្រាក់​នេះ កន្លង​ផុត​ទៅ​អីចឹង..!!.. ហេតុនេះ លោក​បង​អាច​ចាប់​ផ្តើម​បាន​ហើយ…។

      ការរកស៊ីខាង​មុខជំនួញ ក៍មិនខុស​ពី​ការរកស៊ីខាង​នយោបាយដែរ… សំខាន់​បំផុត គឺ​យើងត្រូវ​ចេះ​ឆក់​យក​ឳកាស..!!.. ប្រសិនបើ​គ្មាន​ឳកាសឆក់យក​ទេ គឺ​យើង​ត្រូវ​ចេះ​បង្កអោយ​មាន​ឳ​កាស ដើម្បី​ឆក់យក​ថែម​ទៀត​ផង… ហិហិហិៗៗៗ… នេះ​ជា​ទ្រឹស្តី​ទេ​បាទ… ឯការ​អនុវត្តន៍​ជាក់​ស្តែង​វិញ​ គឺ​យ៉ាប់​ជាង​ទ្រឹស្តី​ពីររយដង​ឯ​ណោះ..!!..

  2. ពូបានទៅ​ច្រើន​ស្រុកដល់ហើយ ! ចាណែន !

    • អរគុណតាម៉ាប់… បើនិយាយ​ៗ​ទៅ​ ខ្ញុំ​នេះ​ថា​ធ្វើ​ការ​យ៉ាប់​ ហត់នឿយក៍​អាច​ថា​បាន… ថាខ្ញុំ​នេះ​សំណាង​​បាន​ដើរ​ស្គាល់​កន្លុក​កន្លៀត​ក្នុង​ស្រុក​ខ្មែរ​ច្រើន​ក៍​អាច​ថា​បាន… ឯ​ក្រៅ​ស្រុក​វិញ ខ្ញុំ​ក៍​បានដើរ​​ស្គាល់​ច្រើន​គួរ​សម​ដែរ អាស្រ័យ​ដោយ​ការងារ​តំរូវ​ ដូចជាអាស៊ីយើង ប្រទេស​ក្បែរ​ខាង​មាន​វៀតណាម ថៃ ឡាវ​ កុំបាច់​​និយាយ… តែ​អាចរាប់​បាន​ដូចជា ម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ស្រីលង្កា(រៀន) កូរ៉េខាងត្បូង ជប៉ុន(រៀន)… បើ​មាន​ឳកាស​ចង់​ទៅ​ស្គាល់​ប្រទេស​ចិន ហុងកុង និង​ម៉ាកាវ​ទៀត…។ ចំណែក​ប្រទេស​នៅ​អឺរ៉ុប​ ក៍​ខ្ញុំ​បាន​ស្គាល់​ច្រើន​គួរ​​សម​ដែរ​ ដូចជា ស្វីស(រៀន) បារាំង អាល្លឺម៉ង់ អូទ្រីស ហូឡង់ និង​អ៊ីតាលី…។ នៅ​អាហ្រ្វិក​ខ្ញុំ​បាន​ស្គាល់​តែ​ពីរ​ទេ គឺកេនយ៉ា និង​អង់ហ្គោឡា… ។ រីឯនៅ​ខាង​អាមេរិកឡាទីន​វិញ ខ្ញុំ​បាន​ស្គាល់ កូឡុំប៊ី កាល​ពី​ឆ្នាំ​ទៅ​មិញ…។ ដោយឡែក​ អាមេរិក និង​កាណាដា ចង់ស្គាល់​ដែរ​ តែ​មិន​ទាន់​មាន​ឳកាស… ចំណែកឯ​ អូស្រ្តាលី និង​នូហ្សឺឡេន គឺ​ជា​ប្រទេស​ដែល​មាន​បំណង​ចង់​ស្គាល់​បំផុត…។

      ដោយ​សារ​តែ​ខ្ញុំ​បាន​ដើរ​ស្គាល់​​ច្រើន​​កន្លែង ​ទាំងក្នុង​ស្រុក ​និង​ក្រៅ​ស្រុក​​​បែប​នេះ​ហើយ​ ទើប​បណ្តាល​​ធ្វើ​អោយចិត្ត​​ខ្ញុំ​មាន​​ការ​សង្វេគ​ដល់​ជនជាតិ​យើង​​នៅ​តាម​ទី​ជន​បទ​ណាស់​តាម៉ាប់​ ហើយ​ខ្ញុំ​ចេះ​តែ​គិត​ថា ការ​ចូល​រួម​របស់​ខ្ញុំ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​សហគមន៍​នៅ​តាម​ទី​ជនបទ គឺ​ជា​បំណង​ប្រាថ្នា​តែ​មួយ​គត់​របស់​ខ្ញុំ…។​

      • ខ្ញុំគ្មាន​ក្រយ៉ៅទៅ​ណា​ទេ តែ​​លិខិត​ឆ្លង​ដែន​គ្មាន​ផង ។

        និយាយ​រឿង អភិវឌ្ឈន៍​សហគមន៍ជនបទ ខ្ញុំ​ក៏​ពេញ​ចិត្ត​នឹង​ចូលរួម​ដែល បើ​អាច​មាន​កម្មវិធី​ទាក់ទង ពូហៅខ្ញុំផង ។ សូម​អរគុណទុកជាមុន ។

  3. នេះជាគំនិតបែបអាជ័យរបស់ខ្ញុំ!!!
    ខ្ញុំគិតថាបងប្រុសបានដើរហើរច្រើនណាស់នៅស្រុកខ្មែរឬព្រះរាជាណាចក្រអា
    ឆ្ឆរិយនៃយើង.បងគួរថតជាវីដេអូរនៅតាមភូមិ,ស្រុក,ខេត្តនីមួយៗឬតំបន់
    ទេសចរណ៍,ទីតាំងប្រវត្តិសាស្ត្រ,រឿងប្លែកៗនៃប្រទេសកម្ពុជា.
    ហើយបងផលិតវាជាVCD-DVD……។ល។ លក់ទៅកាន់ទីផ្សាក្នុងស្រុក
    ឬក្រៅប្រទេសជាពិសេសអ្នកនៅក្រៅប្រទេសពួកគាត់ចូលចិត្តមើលណាស់.
    តែបងគួរតែទៅសុំច្បាប់ការអនុញ្ញាត្តិពីក្រសួងឬមន្ទីរដែលពាក់ព័ន្ធផងមុនលក់។
    ពេលនោះបងបានលុយចំណេញផងនិងបានស្គាល់ស្រុកទេសយើងទៀត!
    ដូចខ្ញុំនិយាយខាងដើមចឹងនេះជាគំនិតអាជ័យទេ។សុំទោសទុកមុនបើមាន
    ការប៉ះពាល់អារម្មណ៍លោកបង!

    • ហេហេ… យោបល់ល្អ​តើ​ដួងចាន់… តែ​ខ្ញុំ​មិន​ចូល​ចិត្ត​ម៉ាស៊ីនថតវីដេអូសោះ គឺ​ខ្ញុំ​ស្រឡាញ់​តែ​ម៉ាស៊ីន​ថតរូប​មួយ​គត់…។ ណាមួយ​ខ្ញុំ​ចូល​ចិត្ត​ថត​គេ ច្រើន​ជាង​អោយ​គេ​មក​ថត​ខ្ញុំ… ម៉្យាង​ទៀត ខ្ញុំ​ចូល​ចិត្ត​ថត​តែ​រូបភាព​កំសត់ៗ​បែប​នេះ បើ​កាល​ណា​ផ្សាយ​ចេញ​ទៅ ​មិន​គេ​ចោទ​ថា​ខ្ញុំ​នេះ​បង្អាប់​សមិទិ្ធផល​ស្នា​ដៃ​រីក​ចំរើន​របស់​ជាតិ​ទៅ​ហើយ… ហើយ​ពេល​នោះ ខ្ញុំ​ទៅណា​ខ្ញុំ..??..!!.. តែ​យ៉ាង​ណា​ក៍​ដោយ​ ក៍​ខ្ញុំ​សូម​អរគុណ​ដួង​ចាន់​ដែល​ផ្តល់​យោ​បល់​ដ៏​​ល្អ​ដល់​ខ្ញុំ​នេះ ហើយ​បើថ្ងៃ​ក្រោយ​ទៅ ​ខ្ញុំ​​បែរ​ទៅ​រកស៊ី​​មុខ​របរ​នេះ​មែន ដល់​​កាក់​កប​​​ចំណេញ​ចាំ​យើង​​ចែក​គ្នា… ហាសហាហាៗៗៗ…​ អាជ័យ​ អាដែល..!!..

  4. សួស្តី ស្រុកស្រែ ..

    នេះធ្លាប់មកលេង ហ្សូរិក ដែរមែនទេ ទើបស្គាល់ច្បាស់បែបនេះ ?.
    ព្រលានយន្តហោះអន្តរជាតិនៅ Zürich ជិតផ្ទះខ្ញុំ បើកឡានតែ 15 នាទី
    ប៉ុណ្ណោះ !
    Singapore ក៍មានព្រលានយន្តហោះអន្តរជាតិធំហើយស្អាតដែរ..
    ខ្ញុំទៅលេងខ្មែរ ប្រាំដង ជាមួយយន្តហោះនេះ .. ខែ ១០ ចុងឆ្នាំហ្នឹង
    ក៍ត្រូវជិះយន្តហោះនេះទៀត…
    http://www.google.ch/search?q=singapore+airlines&hl=de&prmd=imvns&source=lnms&tbm=isch&ei=4zVAT5XgNqri4QSPsOCrCA&sa=X&oi=mode_link&ct=mode&cd=2&sqi=2&ved=0CDgQ_AUoAQ&biw=1299&bih=847
    .
    អរគុណ

    • ហេហេ… រៀបរាប់​ទៅ បងកូឡាបខៀវ ​សង្ស័យតែ​ជាញាតិ​ខ្ញុំ​ផង​ក៍​មិនដឹង… ព្រោះ​ខ្ញុំមាន​​​បងប្អូន​ច្រើន​គ្រួសារ​​ដែរ ដែល​កំពុង​រស់​នៅ​ក្បែរ​ព្រលាន​យន្តហោះ​ Zurich គឺ​នៅ​ Niederhasli ។ ហើយ​នៅ Ben កន្លែង​ធនាគារ​ស្វីស ក៍​មាន​មួយគ្រួសារ​ដែរ។ ខ្ញុំ​ធ្លាប់​បាន​ទៅ​លេង​ញឹកដែរ… លើក​ចុង​ក្រោយ​កាល​ពី​ដើម​ឆ្នាំ២០១០ ខ្ញុំ​បាន​ទៅ​លេង ហើយ​បាន​ទៅ​មើល​គេ​តាំង​ពិពណ៌​រថយន្ត​ប្រចាំ​ឆ្នាំ​នៅ​ក្រុង​ហ្សឺណែវ​(Geneva) ដែរ។ កាល​ទៅ​​​លេង​លើក​ទី១ ពេល​ខ្ញុំ​នឹក​មក​ស្រុកខ្មែរ គឺ​ខ្ញុំ​ពឹង​អោយ​បង​ខ្ញុំ ជូន​ខ្ញុំ​ទៅ​​មើល​យន្តហោះ​ឡើង​ចុះ ​នៅ​ក្បាល​ផ្លូវ​ហោះហើរ…។

      ខ្ញុំ​ខែ ៧ ជាខែ​វ៉ាកង​នៅ​ស្រុក​ហ្នុង ខ្ញុំ​មាន​គំរោង​ទៅ​លេង​ទៀត​ហើយ… កាល​ពី​ឆ្នាំ​ទៅ បង​ខ្ញុំ​នៅ​ស្រុក​នោះ ​បាន​មក​លេង​ស្រុក​ខ្មែរ​ បាន​៣អាទិត្យ​ដែរ…។

  5. ខ្ញុំមិនដែលឃើញកូឡាបខៀវសោះ ធ្លាប់ឃើញតែកូឡាបក្រហម បើលោកស្រុកស្រែ បានស្គាល់ច្រើន តែយ៉ាងណាក៏ដោយ បានឃើញរូបភាព អាកាសចរណ៍សិង្គាពោរ៍ គួរអោយចាប់អារម្មណ៍ ហើយជាអាកាសចរណ៍ ដែលខ្ញុំតែងសរសើរថាល្អស្អាត ទាំងយន្តហោះ និងចំណត មើលទៅភ្លឹងតែម្តង ហើយបើមើលទៅអ្នកបំរើខាងនារីៗ ក៏ស្រស់ណាស់ដែរ ខ្ញុំខំរកមើលនារី ដែលធ្វើការ កាលដែលខ្ញុំបានជិះនោះមិនឃើញសោះ នាងពិតជាស្រស់ស្អាតមែន បានអោយឈ្មោះ អាស័យដ្ឋាន លេខបន្ទប់ស្នាក់នៅ លេខទូរស័ព្ទ ផូសកាដ និងស្នាមញញឹម ដើរទៅហើយឆ្លៀត បែរមកញញឹមដាក់ទៀត 🙂

    • ហេហេ… លោក​បង​មានប្រសាសន៍​សរសើរ​ប្រទេស​​សឹង្ហបុរីបែបនេះ ក្រែងលោក​បង​ដឹង​ស្រាប់​ហើយ​តើថា ​ស្រុក​ណឹង​ជា​ស្រុក​ជឿនលឿន​ និង​គោរព​ច្បាប់​​នោះ? តាមពិតទៅ​ ខ្ញុំ​អត់​ដែល​ជិះ​យន្តហោះ​ Silk Air របស់​សឹង្ហបុរី​សោះ។ ប្រសិន​បើ​ខ្ញុំ​ចូល​ទៅ​សឹង្ហបុរី ក៍​ខ្ញុំ​ជិះឡាន​ពី​ម៉ាឡេស៊ី​ចូល​ទៅ​ដែរ… ​

  6. ខែក្តៅឆ្នាំនេះ ខ្ញុំយកឈប់បានតែ ២ អាទិត្យទេ.. ដោយពេលតិចពេក ទើបមិនអាចទៅលេងខ្មែរ ក្នុងខែ ៧ បាន … តែក៍ប្តូរទៅខែ ១០វិញ
    អាចឈប់បាន ៣ អាទិត្យដែរ..
    ពិតមែនហើយ នៅអ៊ឺរុប រដូវសំរាកកាយមានរយះពេលវែង ក្នុងខែ ៧ និង ៨
    ភាគច្រើនជាសិស្សសាលា។ សំរាប់អ្នកធ្វើការ គេតែងផ្តល់សិទ្ធិឱយអ្នកមានកូន
    ជ្រើសយកថ្ងៃឈប់សំរាក ក្នុងខែ ៧ និង ៨ នេះមុនគេ..
    Niederhasli ពិតជានៅក្បែរព្រលានយន្តហោះមែន.. ក្បែរនោះ មានកន្លែង
    ចូលមើល យន្តហោះចុះឡើង អាចឃើញច្បាស់ និងស្រឡះទៀតផង !..
    .
    លោក Lovepeehs05 .. ផ្កាកុលាបពណ៌ខៀវ មានឬមិនមាននោះ ខ្ញុំក៍មិនដឹងដែរ..
    តែខ្ញុំបានយកឈ្មោះនេះ មកប្រើ ព្រោះចង់បញ្ជាក់ថា ជាប្រភេទផ្កា
    ដែលកំរមាន និងពិបាកស្វែងរក… ហេសហេ.. ជ្រើសរើសឱយខុសពីពណ៌ពិតៗខ្លះ ទើបមិនច្របូកច្របល់លាយឡំ…
    ខាងក្រោមនេះ ជាផ្កាអ័រគីដេ ដែលខ្ញុំទិញបានក្នុងតម្លៃ 26 sfr..
    http://www.khmercity.net/photo/1757607:Photo:2214297?context=user
    .

    • Wow… ផ្កាអ័រគីដេ​ ពណ៌ខៀវរបស់​បង​នេះ ពិតជា​ស្អាតមែន… ខ្ញុំ​មិនដែល​បាន​ឃើញសោះ ពីមុនៗមក… អរគុណបង ។

    • ផ្កាននេះចំឡែកមែន ខ្ញុំដូចជាធ្លាប់ឃើញ នៅទីណា ដូចជាមិនច្បាស់ បើពិនិត្យមើលទៅ គួរអោយអស្ចារ្យ ដូចមានក្បាច់ក្បូរចនា ប្រទាក់ប្រទងគ្នា បើអង្គុយញាំម្នាក់ឯង ដូចជាកំសត់ បើមានគ្នាដូចជាសមជាង ! តែកូឡាបខៀវទៅហើយ គាត់ធ្វើអ្វីក៏រាងសមដែរ នេះជារបៀបនៃការរៀបចំ ដែលធ្វើអោយអតិថិជនមានការចាប់អារម្មណ៍ សូមអរគុណផង ដែលបានចែករំលែក !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s