នៅ​ពេល​ដែល​​របាំ​បុរាណ​ខ្មែរ​ រាំហាលវាល…


ខាងក្រោមនេះ គឺជារូបថតសិល្បៈរបាំបុរាណខ្មែរ ដែលខ្ញុំថតនៅពេលកំពុងសំដែង ហាល​វាលនៅក្នុងពិធីមួយ… ខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរយើងទូទៅកំរនឹងបាន​ទស្សនា​របាំបុរាណខ្មែរនៅទីវាលកណ្តាលថ្ងៃចែសណាស់ លើកលែងតែមានពិធីធំដុំ ទើប​បាន​មាន​ឳកាស បានឃើញដោយផ្ទាល់បែបនេះ…។

ដោយពិតទៅ ខ្ញុំធ្លាប់បាន ទស្សនារបាំបុរាណបែបនេះតែនៅក្នុងរោង ដែល​មាន​ភ្លើង​ហ្វា​បំភ្លឺច្រើនពណ៌ ធ្វើអោយទិដ្ឋភាពការសំដែង កាន់តែស្រស់ស្អាត និង​រស់​រវើក​ថែម​ទៀត។ តែការសំដែងហាលវាលបែបនេះ គឺពិតជាធ្វើអោយខ្ញុំប្លែកភ្នែកមែនទែន។

សំរាប់ខ្ញុំ សូមសរសើរដោយស្មោះ ចំពោះអស់លោកអ្នកដែលទស្សនារបាំបុរាណ​ខ្មែរ​ដែល​មើល​ទៅ យល់ដឹងអំពី​កាយ​វិការ និង​សាច់រឿង។ តែខ្ញុំវិញ, មើល​អត់​យល់​អំពី​អត្ថន័យ​សោះ… ដូចដឹកក្របីអោយមើលកុន..!!.. នេះ​អាច​ប្រហែល​​មក​ពីខ្ញុំ​ ​​មិន​យល់​​ដឹង​អំពី​​ក្បាច់​របាំ​បុរាណ​ខ្មែរ ទើប​បានជាបែបនេះ។ តែបើជារបាំប្រជាប្រិយ ដូចជា​​របាំ​បេះក្រវាញ របាំអង្រុតត្រី របាំគោះពង​អង្រ្កង របាំឳផ្ទៃស្រុកខ្មែរ របាំ​កន្សែងស្នេហ៍ ជាដើម…​ គឺមើល​ទៅ​ចូល​ផ្លុកៗ ដឹងកាយវិការ ដឹងសាច់រឿង ងាយយល់តែម្តង។ ឯចង្វាក់​ភ្លេង​​ក្នុង​របាំ​ប្រជាប្រិយ​ទាំងនោះ​ទៀត​សោត គឺរឹត​តែកន្ត្រាក់​អារម្មណ៍​ខ្ញុំ ​អោយរំភើប​រីករាយ​ថែម​ទៀត…។

ខ្ញុំជឿថា ការសំដែងហាលវាលបែបនេះ ប្រសិនបើសិល្បៈការិនីម្នាក់ៗ ហាត់មិនទាន់ ដល់កំរិតទេ គឺមិនអាចសំដែងបានឡើយ ព្រោះមើលទៅដូចជាលើគោកៗ យ៉ាង​ម៉េច​មិន​ដឹង​ទេ… មុខដោយមុខ ម៉្សៅដោយម៉្សៅ… បើខ្ញុំវិញ មនុស្សម្នាអ៊ូអរ កំពុង​មើល​មក​គ្រលួងៗ បែបនេះ បើលើក​ដៃឡើងរាំ បែបភ្លេចលើកជើងញាក់​បាត់..!!.. 😀

Khmer Traditional dancing

Khmer Traditional dancing

Khmer Traditional dancing

Khmer Traditional dancing

Khmer Traditional dancing

Khmer Traditional dancing

រូបខាងក្រោមគេនេះ ខ្ញុំឆ្ងល់ថា ហេតុអីបានជាទេពអប្សរភាគច្រើន ទ្រពានមាស ឯទេពអប្សរមុខគេនេះ ទ្រពានឈើ? ឬមួយក៍ទេពអប្សរ ក៍បែងចែកកាលីបគ្នាដែរ?… ខ្ញុំឆ្ងល់ខ្លួនឯងទេបាទ…។

ស្រុកស្រែ

Advertisements

22 responses to “នៅ​ពេល​ដែល​​របាំ​បុរាណ​ខ្មែរ​ រាំហាលវាល…

  1. នៅឯណាដែលពូ ? ប្រើ​កាម៉រ៉ា និង ឡេនស៍ អ្វី​ថត​ដែរ ? nicely done !

  2. បើតាមខ្ញុំដឹងខ្លះៗរបាំខ្មែរបើចង់រៀនគឺត្រូវប្រើរយះពេលយ៉ាងតិច
    ក៍៨ទៅ១០ឆ្នាំដែរទើបអាចសំដែងបានល្អ!
    ហើយចំពោះការសំដែងវិញមិនថាក្នុងរោងឬហាលវាលទេសំខាន់នោះ
    ការដាក់ចិត្តកាយនិងអារម្មណ៍ដល់ពេលយូរទៅវានឹងផ្សាំ!
    របាំនេះជារបាំជូនពរមែនទេ?

    • ដួងចាន់និយាយនេះ ដូចអ្នក​រៀនរាំរបាំអីចឹង… ព្រោះ​ហាក់​ដូចជា​ច្បាស់​ណាស់… ត្រូវហើយ… គឺ​ជា​របាំជូនពរ អាច​រាំកណ្តាលវាល​បាន។ បើជា​របាំអប្សរាវិញ រាំហាលវាលបែបនេះ មិនដឹង​យ៉ាងម៉េច​ទៅ​ដែរ​ណ៎…

  3. អប្សារាមួយដែលមានពានឈើ សង្ស៏យឪពុករបស់នាងលួចពានមាស ទៅលក់ទិញស្រាផឹក ដល់ពេលនាងត្រូវមកសម្តែង ក៏រកពានឈើជំនួសវិញ…..:) ។

  4. យើងមិនដឹងថាគេសម្ដែងសិល្បៈពេលយប់ឬថ្ងៃទេកាលពីសម័យបូរាណ ។ តែបើនេះជាការសម្ដែងល្ខោនវិញ បើលេងកណ្ដាលវាល​អ៊ីចឹងតួទាំងអស់​យើងមើលទៅសុទ្ធតែជាមនុស្សហើយ គ្មានយក្សទេតា ស្ដេចនាម៉ឺនអីទេ ។ ដូចជាយ៉ាងម៉េចរកថាមិនត្រូវ និយាយរួមគឺសោះកក្រោះ ។
    ខ្ញុំគិតថា​សិល្បៈខ្លះបើយកមកសម្ដែងខុសពេលវេលា ខុសទីកន្លែង​មិនយូរទេ សិល្បៈនោះនឹងបាត់បង់តម្លៃ ។

    • បាទ, អរគុណលោក Khmerling… នេះគឺជា​អ្វីដែល​ខ្ញុំ​ចង់លើក​យកមក​និយាយ​នៅទីនេះ… ប្រសាសន៍​របស់​លោក​​ គឺ​ពិតជា​ត្រឹមត្រូវណាស់ ព្រោះថា ទំរង់​សិល្បៈ​បុរាណខ្មែរ​យើង​ខ្លះ បើយកមកសម្ដែងខុសពេលវេលា ខុសទីកន្លែង​មិនយូរទេ សិល្បៈនោះនឹងបាត់បង់តម្លៃដោយ​ឯកឯង…។

  5. តាមខ្ញុំយល់ដឹង ហើយស្របតាមសម័យកំព្យួទ័រ ប្រហែលការសម្តែងរបាំនេះ កណ្តាលវាលអញ្ចឹង ពីព្រោះងាយស្រួល ដល់ភពទេព្តា អាចទតមើលពីឋានសួគ៌ផង……:) ។

  6. មនុស្សចាស់សល់ពីសង្គម

    សួស្តីលោកស្រុកស្រែ!បែកគ្នាប៉ុន្មានថ្ងៃលោកជិតបាន​កន្លះ​ជុំដី​ខ្មែរ​បាត់​ទៅ​ហើយ… ចំជា​លឿន​មែន… ខ្ញុំជា​ដំបូង​សុំ​សរសើរ​លោក​ដោយ​ស្មោះ​ ចំពោះ​ការយក​ចិត្តទុក​ដាក់​ផ្តល់​ព័ត៏មាន​ទាំងឡាយ​ ពិសេស​រូបថត​ជាសារ​ជាក់ស្តែង​ឆ្លុះ​បញ្ចាំង​នូវ​តថភាព​ពិត​នៃ​សង្គម​យើង​ សំខាន់​ជីវភាព​រស់នៅ​យ៉ាង​កំសត់​របស់​រាស្រ្ត​ប្រជា​ថ្នាក់​ក្រោម​បន្ទាត់​ក្រីក្រ​ទាំង​ឡាយ…. ខ្ញុំជឿ​ថា​ ទោះ​តិចក្តី​ច្រើនក្តី​ ក៏​ដំណឹង​នេះ​អាច​ជ្រាប​ដល់​​ក្រអៅ​បេះដូង​​នៃ​អ្នក​ដឹកនាំ​ថ្នាក់​ធំៗ​របស់​យើង… គឺគាត់​ប្រាកដ​ជា​បាន​ជ្រាប​ថែម​ពីលើ​របាយការណ័​របស់​ជំនួយការ ឬ​ទីប្រឹក្សា​ផ្ទាល់​ម៉ាចំនួន​ដែល​អត់​បាន​រាយការណ័​ឲ្យ​គាត់​ធ្លាប់​ដឹង គឺច្រើន​តែ​ភូត​កុហក​ថ្នាក់លើ​នោះ…. តែថា​​គាត់​មាន​ឆន្ទះ​ជួយ ឬមិន​ជួយ​អ្នក​​ដុនដាប​​អត់ឃ្លាន​ទាំង​យ៉ាង​ណា​នោះ.. មិន​ដឹង​ទេ..!
    ពាក់ពន្ធ័របាំខាងលើគំនិតខ្ញុំប្រហែលអស់លោកមុនៗដែរ… ខ្ញុំគិត​ថា​គេ​មិនគួរ​បន្ត​ឲ្យ​មានការ​សម្តែង​របាំ​បុរាណ​ខ្មែរ (របាំ​នេះ​ បើខ្ញុំ​ធ្លាប់​បាន​ដឹង​តាម​រយៈ​សាស្រ្តាចារ្យ​ខ្មែរ​ជំនាន់​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ… គឺថា​គាត់​ធ្លាប់​បាន​ពន្យល់​​ពី​ទំនាក់​​ទំនង​របាំ​នេះ​ដែល​មាន​ដើម​កំណើត​មក​ពី​អារិយធម៏​ឥណ្ឌា និង​បាន​​សំដែង​ជា​រឿង​ដែល​ទាក់ទង​ទៅ​ទេវកថា​ខ្លះៗ​មាន​រឿង​រាមាយណ គឺរឿង​រាមកេរ្ត៏​ជាដើម… ដោយ​សារ​ថា​ការ​សំដែង​រឿង​ជាវគ្គ​ខ្លីៗ មួយ​ឈុតៗ គឺអាច​នឹង​ធ្វើឲ្យ​​អ្នក​ទស្សនា​​ពិបាក​យល់ និង​មិន​ជក់​អារម្មណ៍​បាន) នៅតាម​ទី​សាធារណៈ កណ្តាល​វាល ដូច្នេះ​នោះ​ទេ.. បើ​ហោច​ណាស់​ក៏ត្រូវ​មាន​រោង​ មានអី​បិត​បាំង​ខ្លះ​ដែរ​.​ ទោះជា​យ៉ាងណា​ក្តី​ របាំនេះ​បើ​ខ្ញុំ​មិន​ភ្លេច​ទេ​នោះ គឺស្រុក​យើង​ពីដើម​មាន​សម្តែង​តែ​នៅ​ក្នុង​ព្រះរាជ​ពិធី​ផ្សងៗ​តែ​ប៉ុណ្ណាះ ខ្លះគេហៅ​ថា​ របាំ​ព្រះរាជទ្រព្យ ឬរបាំ​ស្តេច​ទៅ​ទៀត…. មាន​តែ​មន្រ្តី​ក្រមការ​ធំៗ​ទេ ដែល​មាន​វាសនា​បាន​ទស្សនា​ក្នុង​​ព្រះបរម​រាជវាំង​នោះ…. តែឥឡូវ​ស្រុក​យើង​ជា​ស្រុក​សេដ្ឋកិច្ច​សេរី​ ធ្វើម៉េច​ឲ្យតែ​បាន​លុយ​ចូល​ហោប៉ៅ.. ចង់​យ៉ាងម៉េច​ក៏បាន​ដែរ​លោក​ស្រុកស្រែ…. អើយ!!

    • បាទ, សួស្តី… តើលោក​ចាស់ជាន់មុន ទស្សនា​របាំបុរាណ​រាល់​ដង យល់​អំពីកាយ​វិការ​សំដែង​ដែរ​ឬទេ? ឯខ្ញុំ​វិញ ដូចបានជំរាប​រួច​ហើយថា អត់យល់​ទេ..!!.. ​ដូច​ដឹកក្របី​អោយ​មើល​កុន​អីចឹង… តែ​បើរបាំ​ប្រជាប្រិយ​វិញ​ មើលយល់​ និង​ចូល​ចិត្តណាស់។ ឬមួយ​ក៍​របាំបុរាណ​នេះ​ សំរាប់​តែ​អ្នក​មាន​វណ្ណៈ​ខ្ពង់ខ្ពស់​​​ក្នុង​សង្គម​ ទើប​អាច​មើល​យល់? ​

  7. នាងទេពអប្សរដែលកាន់ពានឈើម្នាក់នោះ សង្ស័យតែគាត់កាន់អាស្ពាន់ចេះតែ​​ធ្លាក់​​ហើយវាកំពិតអស់ហើយមើលទៅ​បានជាគេឲ្យកាន់អាឈើម្តងអញ្ចឹង ។

  8. មនុស្សចាស់សល់ពីសង្គម

    ពិតជាត្រឹមត្រូវណាស់លោកស្រុកស្រែ!​ដូចខ្ញុំ​បាន​ជំរាប​ត្រួសៗ​ចឹង គឺស្រុក​ពីដើម​គេ​ហៅថា​ របាំ​ព្រះរាជទ្រព្យ-ករណី​ប្រជារាស្រ្ត​ធម្មតា​ ទាំងខ្ញុំ​ទាំងគេ​ខ្លះ​ ស្ទើរ​តែមួយ​ជីវិត​ឯណោះ​មិន​ដែល​បាន​មើល​ទេ​ ព្រោះថា​សម័យ​មុន​មិន​សូវ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ជាពិសេស​ទូរទស្សន៍​តែ​ម្តង…. ហើយ​របាំ​នេះ​ភាគ​ច្រើន​សំដែង​តែ​នៅ​ក្នុង​​ព្រះរាជ​វាំង​ សំរាប់​​ព្រះរាជ​វង្សា​នុវង្ស ​ទ្រង់​ទត​កំសាន្ត ឬក៏​សំរាប់​បដិសណ្ឋារកិច្ច​ដល់​ភ្ញៀវ​ធំៗ​ពី​បរទេស​ប៉ុណ្ណោះ​ឯង…..
    សម័យ​មុន​ខ្ញុំកើត គឺខ្ញុំមិនសូវច្បាស់ទេ តែ​សម័យ​ខ្ញុំដឹង​ក្តី​ហើយ​នោះ​​គឺដឹង​ថា​ សម្តេច​ព្រះរាម​បុប្ផាទេវី​ ក៏លោក​ធ្លាប់​ជា​សិល្បៈការិនី​ដ៏ឆ្នើម​មួយ​អង្គ​ផង​ដែរ…
    ខ្ញុំគិតថា​ប្រហែល​ជាដោយសារការមិនសូវ​បានមើលឃើញ​នេះ​ហើយ​ ទើប​ធ្វើឲ្យ​ទាំងខ្ញុំ​ ទាំងលោក​មើល​មិន​សូវ​យល់…. តែខ្លះ​ឮថា​មិន​ទាំង​ចង់​មើល​ទៅ​ទៀត ​ព្រោះថា​មក​ពី​មើល​ទៅ​ មើល​អត់​ដឹង​សាច់​រឿង​នេះ​ឯង…. បើខ្ញុំ​មិន​ច្រឡំ​នោះ​ទេ​ គឺទើប​តែ​សម័យ​នេះ​ហើយ​ដែល​ខ្មែរ​ស្ទើរ​ទាំងអស់​គ្នា មិនថា​អ្នកមាន​អ្នកក្រ​ ដឹង​ថា​មាន​របាំ​នេះ.. ទោះបី​ថា​បច្ចុប្បន្ន​ របាំនេះ​ជា​របាំ​សំរាប់​គ្រប់គ្នា​​ មិន​សំរាប់​បំរើ​​វណ្ណៈ​​ស្តុក​ស្តម្ភ​ ឬវណ្ណៈ​គេហបតី​អីៗ​ទៀត​ក៏​ដោយ ក៏គេ​មិនគួរ​ចាត់ចែង​ឲ្យ​​សំដែង​ពាស​​វាល​ពាស​កាល កណ្តាល​វាល​ល្វឹងល្វើយ​ដូច្នេះ​ដែរ….. អរគុណ​លោក​ខុសឆ្គង​សុំ​អធ្យាស្រ័យ!!!

  9. សិល្ប‌ុះដ៏ប្រណីតមួយនេះមិនងាយនឹងហាត់រៀនរាំអោយបានល្អភ្លាមៗទេ។ខ្ញុំហាត់រៀនជិត៣ឆ្នាំទំរាំចេះខ្លះៗ។ការសំដែងលុះត្រាមានការអោយតម្លៃពីអ្នកទស្សនាទើបរាំទៅមានន័យ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s