រដូវស្វាយទុំ..!!..


khmer mango

រូបស្វាយទុំខាងលើនេះ ជាស្វាយកែវចិន ដែលដាក់លក់នៅជិតស្ពានព្រែកតាមាក់ ត្រើយខាងលិច… ខ្ញុំឆ្ងល់ថា មិនដឹងជាយ៉ាងម៉េច អោយតែផ្លែឈើ ឬរបស់ឆ្ងាញ់ពិសា គឺសុទ្ធតែមិនមែនជាឈ្មោះរបស់ខ្មែរ…!!.. ដូចជាស្វាយកែវចិននេះជាដើម… បើផ្លែទៀបវិញ មានទៀបបារាំង, បើដំឡូងវិញ មានដំឡូងបារាំង, បើខ្ទឹមវិញ មានខ្ទឹមបារាំង ។ល។…

ដោយឡែកពេលរដូវស្វាយទុំនេះ នៅស្រុកយើងឥឡូវ សំបូរតែស្វាយកែវល្មៀតទេ ឯស្វាយកែវចិននេះ ដូចជាចង់ខ្សត់ផុតពូជទៅហើយ។ ចំណែកឯពូជស្វាយផ្សេងៗ ទៀត ប្រហែលជាជិតដាច់ពូជ ឬដាច់ពូជតែម្តង ដូចជា ស្វាយពុំសែន, ស្វាយខ្មៅ, ស្វាយក្បាលដំរី, ស្វាយកែវយក្ស, ស្វាយកែវត្រឡោក, ស្វាយកែវសារី, ស្វាយខ្ទិះ, ស្វាយដងទែង, ស្វាយល្ហុង, ស្វាយល្ហួត, ស្វាយខុសរដូវ…ជាដើម។ល។

មូលហេតុដែលពូជស្វាយពីដើមជាច្រើននេះ មិនមានឃើញលក់តាមទៅផ្សារ ហើយសំបូរតែស្វាយកែវល្មៀត គឺដោយសារស្វាយនេះមានទីផ្សារសំរាប់នាំចេញ។ តាមដំណឹង ស្វាយកែវល្មៀតខ្មែរ ត្រូវបានឈ្មួញនាំចេញយកទៅលក់ដល់ប្រទេសចិន និងធ្លាយទៅដល់អឺរ៉ុបទៀតផង ហើយអ្នកទទួលទានតែងសរសើរថា ស្វាយនាំពីខ្មែរ យើងទៅ មានរសជាតិឈ្ងុយឆ្ងាញ់ជាងស្វាយនៅវៀតណាម និងថៃ…។

ស្រុកស្រែ

Advertisements

11 responses to “រដូវស្វាយទុំ..!!..

  1. ស្វាយ​ពុំសែន, ស្វាយ​ល្ហួត, ស្វាយ​ក្បាលដំរី ខ្ញុំ​មិន​ដែល​ហូប​ពេល​ទុំ​ទេ​ពូ តែ​ពេលខ្ចី​គឺ​ជូមហាហើយ តែ​បើ​បាន​អំបិល​គ្រួសបុកម្ទេស​គ្រាប់ ដឹង​តា​ឆ្ងាញ់​បាញ់​ឆ្ងាយ​ចឹង​ម៉ង!

  2. ខ្មែរយើងតែងឲ្យតម្លៃនិងឈ្មោះផ្លែឈើ ឬក៏ចំណី​អាហារ​តជាប់​ទៅនិង​ឈ្មោះ​ប្រទេស​គេ គឺមកពី​មូលហេតុ​ខ្មែរខ្លាច​គេ។ ម្យ៉ាងទៀត​មិនទាន់​មាន​មេពាក្យ​គ្រប់​គ្រាន់ ដើម្បី​ម្ចាស់ការ​ខ្លួនឯង ម្លោះហើយ​ត្រូវ​លួច​ឈ្មោះ​គេ​មក​ដាក់ ជាការ​សម្គាល់​ថា​របស់​ទាំងនោះ ចេញមក​ពី​ប្រភព​ណា។ មិនត្រឹម​តែ​ផ្លែឈើ សូម្បី​តែ​ឈ្មោះ​មុខ​ម្ហូប​ក៏ដាក់​ឈ្មោះ​គេដែ ដូចជា សម្លរ​ម្ជូរយួន។ តាមពិត​ទៅខ្មែរ​អ្នក​ធ្វើ​សោះ បែក​ញើស​ហូរ​តាម​ជើងខោ តែបាន​គុណសម្បត្តិ ដាក់ងារ​ទៅ​ឯណា​ស្កុយ! …..។ អរគុណ ស្រុកស្រែ

    • បាទ, សូមអរគុណលោក​ជក់ទិព្វ… លោកមានប្រសាសន៍ថា ការដាក់ឈ្មោះ​ដើម្បី​សំគាល់​ថា​របស់​នោះ​ចេញ​មក​ពី​ប្រភព​ណា​នោះ គឺ​ពិត​ជា​ត្រឹមត្រូវ​​ណាស់…។ ក៍​ប៉ុន្តែ ចំពោះ​ផ្លែឈើ ឬ​របស់​ឆ្ងាញ់​ពិសា​ដទៃៗ​ទៀត ពេល​​មក​​ជា​​របស់​ខ្មែរហើយ យើង​គួរ​តែ​ដូរ​​មក​ទំលាប់​ហៅ​ជា​ខ្មែរ​វិញ​ទៅ ដូចជាស្វាយកែវចិន​នេះ បើហៅ​ថា​ កែវផ្អែម ឬកែវឈ្ងុយ ឬកែវពិសិដ្ឋ អី​ទៅ​ មិន​រឹតតែ​សក្តិសម​នឹង​រសជាតិ​របស់​វា​ថែម​ទៀត​ហើយ… តែ​​បើ​​ជ្រុល​ជា​ហៅ​ថា​​ស្វាយ​កែវ​ចិន​ទៅ​ហើយ យក​ល្អ​ហៅ​អោយ​ពេញ​តែ​ម្តងទៅ ដូចជា ស្វាយ​កែវចិនប៉េកាំង! ឬស្វាយកែវចិនតែវ៉ាន់! ស្វាយកែវចិនហុងកុង អីចឹងៗទៅ…

      ដោយឡែក​មុខម្ហូបសំឡរម្ជូរយួននេះ គឺ​ពិតណាស់ ម្ចាស់ដើមរបស់​សំឡរនេះ គឺ​យួន​ណឹង​ឯង… តែដើម្បី​រឹតចំណង​មិត្តភាព​យូរអង្វែង​ម៉ឺនឆ្នាំ គេ​មិន​ទំលាប់​ហៅ​ដាច់សាច់អីចឹង​ទេ… គឺ​គេហៅថា សំឡរម្ជូរវៀតណាម!… បើកាល​ពី​ជំនាន់​មាន​ជំនាញការ​ទៀត គេហៅថា សំឡរម្ជូរមិត្តភាព!… បើខ្ញុំ​ទៅ​ដល់​វៀតណាម ក៍​ខ្ញុំ​ហៅ​សំឡរនេះ​ថា ម្ជូរវៀតណាម​ដែរ… បើមិនអីចឹងទេ អត់អីស៊ីឡូវណឹង..!!..

  3. ខ្ញុំមានការចាប់អារម្មណ៍បន្តិចហើយប្រហែលជាប្លែក៖
    អ្នកស្រុកភ្នំពេញគេហៅថា ស្វាយទុំ តែចំណែកអ្នកស្រុកសៀមរាប_បាត់ដំបង_
    កំពង់ធំ_ឧត្តរមានជ័យ គឺគេហៅ ទុំស្វាយ ឬ ទុំចេក……….គឺទុំគេនិយាយមុន
    តើខុសគ្នាដែរទេចំពោះពាក្យ២ម៉ាត់នេះត្រឡប់ចុះត្រឡប់ឡើង.

  4. និយាយពីផ្លែស្វាយទុំ ខ្ញុំសូមបង្ហាញផងដែរ .
    មិត្តភក្តិនៅខ្មែរ ផ្ញើឱយញ៉ាំ ‹‹ បែវល្មៀត និង ខ្ទិះរកាកោង តាមអ្នកបាត់ដំបង ឯអ្នកភ្នំពេញហៅកែវចិន››
    http://www.khmercity.net/photo/25022011-1?context=user

    • បាទ, ត្រូវហើយបងកូឡាបខៀវ… ស្វាយខ្ទិះរកាកោងណឹងហើយ គឺ​ស្វាយកែវចិន… អ្នកស្រុក​ដែល​រស់នៅ​តាម​មាត់ទន្លេ​និយម​ដាំ​ស្វាយ​កែវ​ចិន​នេះ​ណាស់។ តែ​សព្វថ្ងៃ​ឃើញ​មាន​សំបូរលក់​តែ​ម្តុំព្រែកអញ្ចាញ ជ្រោយឫស្សី រកាកោង​នេះឯង…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s