ទឹក និង​ជីវិត…


ទៅស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំងថ្ងៃមុន នៅតាមផ្លូវហួសពីភ្នំកងរីបន្តិចទៅ ខ្ញុំឃើញមនុស្សចាស់ ក្មេងកំពុងអង្គុយរងចាំដងទឹកនៅក្នុងគ្រលុករណ្តៅដីខ្សាច់មួយ ក្រោមកំដៅថ្ងៃដ៏ក្តៅហែង… ខ្ញុំសួរទៅ ពួកគេបានប្រាប់ខ្ញុំវិញ ទាំងសំនៀងរដឺនសឹងតែ ស្តាប់មិនបានថា៖ ម្តុំនេះ ខែវស្សាមកដល់ ទឹកលិចល្ហាចល្ហឹម… ដល់ចូលខែប្រាំង វេទនារឿងទឹកណាស់..!!… ហើយការខ្វះខាតនេះ ត្រូវអូសបន្លាយ រហូតដល់ខែបួន ឬខែប្រាំ… ដោយសារម្តុំនេះអត់មានអណ្តូងទឹក ទើបបានជានាំគ្នាមករងចាំ អង្គុយដងទឹកនៅទីនេះ…

ខ្ញុំសំឡឹងមើលរណ្តៅទឹកបណ្តើរ គិតបណ្តើរ… អស់លោកអ្នកដែលមិនធ្លាប់ជួបប្រទះ នូវការខ្វះខាតទឹក គឺប្រាកដជាមិនដឹងថា “ទឹក” មានតំលៃប៉ុណ្ណាទេ…

Kampong Leng, Kampong Chhnang, watrer and life

ទិដ្ឋភាពងូតទឹកដែលដងមកពីក្នុងរណ្តៅ ទាំងកណ្តាលថ្ងៃចែស ក្បែរនឹងផ្លូវលំធ្វើដំណើរឆ្លងកាត់ទៅមក...


Kampong Leng, Kampong Chhnang, watrer and life

ក្មេងម្នាក់នោះកំពុងអង្គុយចាំដងទឹកពីក្នុងរណ្តៅ... សម្រះមែកឈើមាត់រណ្តៅនោះគឺដាក់កុំអោយគោចុះមកផឹកទឹកទីនេះ។ ខ្ញុំសួរទៅពួកគេថា ហេតុម៉េចក៍មិនជីករណ្តៅដូចគ្នានេះថែមពីរបីទៀតទៅ? ពួកគេឆ្លើយថា ជីកតែមួយនេះប្រើមិនអស់ផង... គ្រាន់តែសំកុកចាំគ្នាម្តងម្នាក់តើ..!!..??.. ខ្ញុំកប់យោបល់ឈឹង...


Kampong Leng, Kampong Chhnang, watrer and life

ឯក្មេងម្នាក់នេះ រែកទឹកដែលដងបាន កាត់វាលស្រែយកទៅផ្ទះ ដែលមានចំងាយពីរណ្តៅដងប្រហែលជិត ១គ.ម...


Kampong Leng, Kampong Chhnang, watrer and life

ទៅដល់ភូមិមួយទៀត ខ្ញុំឃើញមានក្មេងអោយរញៀវនៅជុំវិញអណ្តូងទឹក... ខ្ញុំអើតមើលទៅឃើញទឹកក្នុងអណ្តូងមានជំរៅរាក់ដែរ គឺប្រហែលជា ៣ម៉ែត្រ...

ស្រុកស្រែ

Advertisements

11 responses to “ទឹក និង​ជីវិត…

  1. ខែវស្សាមានទឹកហូរហៀរក៏មិនប្រាកដថាជាទឹកល្អស្អាតដែរ មែនទេពូ?
    ពេលខ្វះខាតទឹក ម្នាក់ៗមិនសូវបានគិតពីអនាម័យឡើយ។

    • ត្រូវហើយកល្យាណ… ស្អាតមិនស្អាត កុំអាលគិត សំខាន់អោយតែមានទឹកប្រើប្រាស់សិនទៅណា… ខ្ញុំមើលការរស់នៅរបស់ប្រជាជនយើងនៅជនបទដាច់ស្រយាល គឺពួកគេមិនសូវយកចិត្តទុកដាក់ពីរឿងអនាម័យ សុខភាពនេះទេ។

  2. មនុស្សចាស់សល់ពីសង្គម

    សួស្តីលោកស្រុកស្រែ !
    ឃើញប្រកាសរបស់លោកមួយនេះធ្វើឲ្យខ្ញុំនឹកឃើញពីការដែលលោកបានឆ្លើយជាមួយខ្ញុំនៅក្នុងប្រកាសមុនពីរឿងលោកសង្ឍបដិបត្តិខុសព្រះវិន័យ….ក្នុងនោះលោកថាសង្ឃថ្នាក់ឡូសៗខាងលើក៏ដឹងចឹងដែរ​តែវាមានតក់មាននាល​សង្ឃច្រើនម្លឹងៗអាណាមើលអស់….នេះក៏វាចូលទំនងចឹងដែរក៏មិនដឹង ធើម៉េច​លុយខ្ចីគេក៏អស់ច្រើនយកមកធើខាងវិស័យធារាសាស្រ្តនេះមានប្រឡាយមានទំនប់អីចឹងតែបើម៉ានឹស្សច្រើនម្លឹងៗ អាណាធើឲ្យមានទឹកប្រើគ្រប់គ្នាភ្លាមៗ​បាន​នោះ….អ្នកមានទឹកម៉ាស៊ិនប្រើមិនអស់យកទៅបាញ់ស្មៅ ក៏បាញ់សិនទៅ……អ្នកអត់អីផឹកក៏ត្រូវរង់ចាំសិនទៅតែកាលណាគេធើឲ្យគឺឃើញហើយ…..និយាយលេងជាមួយលោកទេ!!!!តិចមានគេខឹងទៅ?

    • អ្នករស់នៅតាមទីជនបទ (មិនជាដាច់ស្រយាលប៉ុន្មានទេ) ជាពិសេស អ្នកដែលរស់នៅឆ្ងាយពីដងស្ទឹង ទន្លេ គឺចូលដល់រដូវប្រាំង ពិបាកទឹកប្រើប្រាស់ណាស់។ ប្រៀបជាមួយអ្នករស់នៅក្រុង ខ្លះយកទឹកបាញ់ស្មៅលេង លំអភូមិគ្រឹះ ដូចលោកមានប្រសាសន៍អីចឹង…

  3. អាណិតពួកគាត់ ជ្រុងមួយនៃស្រុកខ្មែរ

  4. មើលមួយភ្លែតស្មានតែរូបនៅស្រុកខ្មែរយើងតាំងពីជំនាន់…
    ជំនាន់បារាំងមកជួយការពារទឹកដីខ្មែរអោយរាស្ត្រខ្មែរ
    ជំនាន់បារាំងមកជួយប្រាប់របៀបគ្រប់គ្រងប្រទេស
    ជំនាន់បារាំងយកដែកកេះមកដូរត្បូងបរប៉ៃលិនទៅស្រុកវាតាំងប៉ោតៗ
    ជំនាន់បារាំងមកដេញជប៉ុន …ផាត់កាត់កងដីខ្មែរអោយសៀមយួន
    ប៉ុណ្ណា ទុកអោយខ្មែរប៉ុណ្ណា…។ល។
    តាមពិតជាទិដ្ឋភាពជីវភាពរាស្ត្រខ្មែរនៅតាមជនបទនៅឆ្នាំ២០១២ នេះសោះ
    អ៊ីណា លោកបារាំងអើយ មកជួយខ្មែរម្ដងទៀតទៅ !!! !!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s