អ្នកលក់ដូរ​នៅផែទន្លេ ក្រុងកំពង់ឆ្នាំង…


ខាងក្រោមនេះ ជារូបថតអ្នកលក់ដូរនៅផែកំពង់ដ មាត់ទន្លេសាប ខេត្តកំពង់ឆ្នាំង… អ្នកលក់  មាននៅលើគោកផង និងនៅតាមទូកតូចៗផងដែរ…

Kampong Chhnang  Kampong Chhnang  Kampong Chhnang

Kampong Chhnang  Kampong Chhnang  Kampong Chhnang

Kampong Chhnang  Kampong Chhnang  Kampong Chhnang

ខ្ញុំថាអ្នកលក់ទាំងអស់នេះ គឺសុទ្ធតែខ្មែរទេ… ព្រោះពួកគេនិយាយខ្មែរបាន ច្បាស់ណាស់ អត់រដឺនដូចអ្នកស្រុកកំពង់លែង ក្បែរជើងភ្នំនាងកងរីទេ… រីឯស្រ្តីនិយមពាក់មួកដួនប៉ាឡូកូសនេះ គឺប្រហែលមកពីមួកម៉ូតនេះ ពាក់ទៅការពារស្បែកកុំអោយខ្មៅ… អោយនៅសខ្ចីរហូត..!!..??..

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

11 responses to “អ្នកលក់ដូរ​នៅផែទន្លេ ក្រុងកំពង់ឆ្នាំង…

  1. ខ្លាច​តែ​យួន​កើត​នៅ​ស្រុក​ខ្មែរ​ក្រោយ​ ៧៩​​ និយាយ​ខ្មែរ​ច្បាស់​ទៅ !

  2. ស្តេចខ្មែរគិតដូចលោកស្រុកស្រែនិងហើយបានជាអស់ដី.
    សៀមមិនចោលក្បួនយួនមិនចោលពុត!ដល់ទីបំផុតក្លាយជា
    ជនជាតិភាគតិចនៅលើទឹកដីកំណើតរបស់ខ្លួនទាំងលើទាំងក្រោម!

    • មិនខុសពីខ្មែរយើង​ទេ ដែល​ទៅ​ដល់​ទីណា​ក៍មិនភ្លេច​អាវប៉ាក់ សំពត់ហូល​ដែរ… ឯបងប្អូន​យើង​នេះ ទៅ​ដល់​ទីណា​ក៍មិនភ្លេចខោឡាញ់ មួកដួន ដូច​គ្នា​ដែរ… នេះ​ក៍ដោយសារ​អ្នកប្រុសៗយើង និយម​ចូល​ចិត្ត​អាសាច់​សខ្ចីណឺង​ដែរ… មានទៅ​ឆ្អី​ដួងចាន់… ស្រុកយើងដីទូលាយ គ្នាតិច..!!..

  3. you not live in Kampong chhnang, how can you know that they are Khmer? and why you know that just only speak khmer well is khmer? why you dont think that they can speak fluency than you … yab nas mok

  4. that is Sroksre doch lok eng hoy ban chea os dey sre tver neng ke yab nas

  5. stop see your profile that is not good for me,,,, cos you are always look down on khmer,….

    • លោក Bstyle ជាទីគោរពរាប់អាន… (សូមអធ្យាស្រ័យ​ ដោយខ្ញុំ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​លោក ព្រោះ​​ដោយសារ​​ជាប់​រវល់​ធ្វើ​ស្រែ)

      អនុញ្ញាត្តិ​អោយខ្ញុំឆ្លើយតប​ទៅលោកវិញ ​ជាខេមរៈភាសា​ ឬភាសាខ្មែរ​ទៅចុះ… ហើយបើទោះជា​លោក​អោយ​ខ្ញុំ​ឆ្លើយ​ទៅ​លោក​វិញ​ ជា​ភាសាវៀតណាម ឬភាសាយួន​ ឬ​ភាសា​ទៀងវៀត ក៍​ខ្ញុំ​អត់ចេះដែរ…

      ជាដំបូងនេះ ខ្ញុំមានអារម្មណ៍ស្ងើចសរសើរ​លោក​​ណាស់ ព្រោះ​ដោយសារ​តែ​លោក ​​គឺ​ជា​ជនជាតិ​​ខ្មែរ​ម្នាក់ ក្នុង​ចំណោម​ខ្មែរ​រាប់​លាន​នាក់​ទៀត ដែល​មាន​ស្មារតី​ជាតិនិយម​ដ៏​ងប់ងុល​ និង​គួរអោយ​គោរព​បំផុត…។ ជាមួយនេះដែរ ខ្ញុំក៍​មាន​អារម្មណ៍​សោកស្តាយ​ និង​ស្រងេះ​ស្រងោច​ណាស់ គឺដោយសារ​តែ​លោក​មាន​ចិត្ត​ស្រឡាញ់​​ខ្មែរ​ជ្រុលពេក​ទៅ បែរ​ជា​មាន​ទស្សនៈ​សង្ស័យ និង​មើល​ទៅ​មនុស្ស​ជុំវិញ​ខ្លួនលោក គឺ​សុទ្ធ​តែ​ជា​សត្រូវទាំងអស់ ឬ​គ្មាន​នរណា​ម្នាក់​ដ៏​គួរ​អោយ​ចូលចិត្ត​​រាប់​អាន​សោះ​តែម្តង..!!.. បើ​ខ្ញុំ​មិន​ទាន់​ភ្លេច​ទេ… ទស្សនៈ​នេះ គឺដូចគ្នា​ទៅ​នឹង​​ទស្សនៈ​របស់​ពួក​មេកង និង​ពួក​ឈ្លប​ខ្មែរក្រហម​​ កាល​ពេល​ដែល​ពួក​វា​កំពុង​កាន់​អំណាច​ណាស់…​ តែខ្ញុំ​ជឿថា លោក Bstyle បែប​មិន​ដល់​ថ្នាក់ណឹង​​ទេ..!!..

      នៅមានទៀត… ប្រហែល​ជា​លោក Bstyle រៀនសូត្រ​ខាង​ភាសា​បស្ចិមប្រទេស​ច្រើន ​​និង​មាន​ចំណេះ​ដឹងមកពីខាង​ក្រៅ​ជ្រៅជ្រះ​​​​​ពេកទៅ​​(សុំទោស​ផង​ បាទ!) ទើប​បាន​ជាលោកមិនសូវ​មាន​ពេល​សិក្សា ឬ​បាន​​អាន​ច្បាប់​ទំលាប់ និង​រដ្ឋធម្មនុញ្ញ​របស់​ខ្មែរ​យើង ដែល​ជា​ហេតុ​បណ្តាល​អោយលោក ​អាន​អត្ថបទជា​ខេមរៈ​​ភាសា​​របស់​ស្រុកស្រែ​ខ្ញុំ​ ​មិន​សូវយល់​អត្ថន័យ​ពិត​ប្រាកដ… ព្រោះថា អ្វីៗ​ដែល​ខ្ញុំ​បាន​និយាយ​រៀបរាប់​នៅ​ក្នុង​ប្រកាស​នេះ គឺ​ខ្ញុំ​​គ្រាន់​តែ​ចង់​ច្បិច​យក​ពី​ក្នុង​​ចំណុច​ខ្លះ ដែល​​​ “ច្បាប់​ស្តីពី​​សញ្ជាតិ” ​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​យើង​ បាន​ចែង​មកជា​ផ្លូវ​ការ​ ​ថា​អីចឹង..!!.. ហេតុនេះ ​ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី​អោយ​ខុស​ពី​ច្បាប់​កំពូល​នេះបាន​​ទេ។

      ជាចុង​ក្រោយ ខ្ញុំ​ចង់​ផ្តាំ​លោក Bstyle ​បន្តិច… ផ្តាំថា៖ ប្រសិនបើ​​ថ្ងៃក្រោយ​ទៅ លោក​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​គេនោះ សូម​លោក​បើក​ចិត្ត​អោយ​​ទូលាយ​ ដើម្បី​​​​ពិចារណានូវ​​រឿង​ហេតុ​អ្វី​មួយ ​អោយ​បាន​គ្រប់​ជ្រុង​ជ្រោយ… និង​សូម​កុំ​ប្រញាប់​​សន្និដ្ឋានពីទង្វើ ឬ​សកម្មភាព​អ្នក​ដទៃ​​ណា​ដែល​ស្ថិត​នៅ​ជុំវិញ​ខ្លួន​លោក គឺសុទ្ធ​តែ​មាន​ភាព​អវិជ្ជមាន ​​ចំពោះ​ទស្សនៈរបស់​លោក​អោយ​សោះ​…។ បើ​មិន​អីចឹង​ទេ លោក​នឹង​រស់​នៅ​ដោយ​ភាព​ភាន់ច្រឡំ​រហូត។ ជាក់ស្តែង… ប្រសិន​បើ​លោក​អាន​ប្រកាស​របស់​ខ្ញុំ​នេះ ដោយ​យក​ចិត្ត​ទុក​ដាក់​បន្តិច​ទៅ នោះ​លោក​នឹង​មិន​​ពិបាក​យល់​នូវបញ្ហា ឬអ្វី​​ដែល​ខ្ញុំ​ចង់​លើក​ដំបងមក​សំពង​ វ៉ៃ​មួយ​ទំហឹង​​នោះ​ទេ..!!..

      អរគុណ​ចំពោះ​ប្រសាសន៍របស់​លោក ដែល​បានប្រាប់ខ្ញុំពីភាព​គ្មាន​សារ​ប្រយោជន៍​ក្នុង​ការ​ចូល​អាន​គ្រប់​ប្រកាស​របស់​​ស្រុកស្រែខ្ញុំ… និង​សូម​ជូន​ពរលោក​​អោយ​ជួប​តែ​សំណាង​ល្អ។

      ដោយការគោរព​រាប់​អានពីខ្ញុំ ស្រុកស្រែ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s