ច្រាំងទន្លេបួនមុខ ត្រើយ​ខាងកើត​…


ខាងក្រោមនេះ គឺជារូបភាពច្រាំងទន្លេបួនមុខត្រើយខាងកើត ដែលខ្ញុំបានថត ពីលើកាណូតដ អរិយក្សត្រ កាលពីម្សិលមិញផងដែរ…

Mekong river, Phnom Penh, Cambodia  Mekong river, Phnom Penh, Cambodia  Mekong river, Phnom Penh, Cambodia

Mekong river, Phnom Penh, Cambodia  Mekong river, Phnom Penh, Cambodia  Mekong river, Phnom Penh, Cambodia

Mekong river, Phnom Penh, Cambodia  Mekong river, Phnom Penh, Cambodia  Mekong river, Phnom Penh, Cambodia

ស្រុកស្រែ

7 responses to “ច្រាំងទន្លេបួនមុខ ត្រើយ​ខាងកើត​…

  1. បន្តិចទៀតលោកពូប្រាកដជាប្រៀបធៀបរវាងទន្លេភ្នំពេញនិងទន្លេកំពង់ឆ្នាំង។
    ខ្ញុំអ្នកចាំស្តាប់ 😀

  2. បាទ, កល្យាណ… ថ្លែងដោយទំនង ដំណើរដើមទង​រឿងណឹង បើទុក​យូរ​បន្តិច​ទៅ ដល់​ភ្លេច​ត្រចៀក… ប្រហែល​ជា​ដូចគ្នា​នឹង​មាត់​ច្រាំង​ទន្លេសាប ក្រុង​កំពង់ឆ្នាំង​ដែរ​ហើយ​មើល​ទៅ… វាជា​ដើម​រឿង​នាំ​អោយ​ឈឺ​ក្បាល វិលមុខ​ដោះ​អត់​ចេញ ឬ​ពិបាក​ដោះស្រាយ​នៅ​ថ្ងៃ​ក្រោយ ដែល​ចាប់​ផ្តើម​ដោយ​សន្សឹមៗ​ពី​ទិដ្ឋភាព​សាមញ្ញៗ បែប​នេះ​ឯង…

  3. ខាង​អរិយក្សត្រ ខ្ញុំទៅបាន ៣ ដង​ហើយឆ្នាំណឹង ! http://tamabloveyaymab.wordpress.com/2011/10/16/i-and-ariya-ksatr/

    • តាម៉ាប់ បានដែលទៅហួសអរិយក្សត្រនេះទៅក្រោមដូចជា សារិកាកែវ ពាមឧកញ៉ាអុង ជ្រោយពិសី ទឹកឃ្លាំង ដែរទេ? ឃុំពាមឧកញ៉ាអុង កាលពីជំនាន់សាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបាន​រៀបចំ​ជាឃុំ​គំរូ​ទូទាំង​ប្រទេស ហើយភ្ញៀវទាំងក្នុងប្រទេស និងក្រៅប្រទេស ត្រូវបាននាំ​អោយ​ទៅ​ទស្សនា​ឃុំគំរូ​នេះ​មិន​ដែល​ដាច់​ទេ។ ដូចគ្នា​នឹង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​តាម៉ុក​បាន​រៀបចំ​ឃុំលាចបូរ នៅ​ខេត្តតាកែវ អោយ​ក្លាយ​ទៅជា​សហករណ៍​គំរូ ដើម្បី​ថត​ដាក់​ទស្សនាវដ្តី ឬសំរាប់​អោយ​ភ្ញៀវ​បរទេស​ដើរ​ទស្សនា​ពី​សង្គម​មហា​លោតផ្លោះ មហា​អស្ចារ្យ​របស់​គេ​ដែរ…។

      ខ្ញុំគិតលេងៗទេ… ខ្ញុំថាមេឃុំនៅទូទាំងប្រទេស​គួរតែ​ខិតខំ​ប្រឹងប្រែង ធ្វើការងារ​កសាង អភិវឌ្ឍន៍​ឃុំ​របស់​ខ្លួន អោយ​ក្លាយ​ជាឃុំ​គំរូ ហើយ​នៅ​ពេល​ដាច់​ឆ្នាំ​ម្តងៗ ត្រូវ​ធ្វើការ​វាយ​តំលៃ ដាក់​ចំណាត់​ថ្នាក់…។ ឧបមាថា ក្នុងមួយ​ឆ្នាំ ត្រូវ​ជ្រើស​​ចំនួន​៥ឃុំ ជាឃុំ​គំរូ ហើយ​មេឃុំ​ដែល​មាន​ស្នាដៃ​ទាំង​៥ឃុំ​នេះ នឹង​ត្រូវបាន​លើក​ទឹកចិត្ត​ដោយ​គ្រឿង​ឥស្សរិយយស​​ពីព្រះមហាក្សត្រ ឬជា​ពានមាស​ដែល​មាន​តំលៃ​ជា​ទឹក​ប្រាក់​ប៉ុន្មាន​ម៉ឺនដុល្លា​ចឹង​ទៅ… ព្រមទាំង​នាំ​ពួក​គាត់​អោយ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជឿនលឿន ដូចជា​ជប៉ុន អូស្រ្តាលី អាមេរិក។ល។ ពានមាស​នេះ ទាល់​តែ​រក្សា​ជាឃុំ​គំរូ​បាន​ប្រាំឆ្នាំ​ជាប់គ្នា ទើប​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​មេឃុំ​ដែល​មាន​ស្នាដៃ​នោះ។ បើមិន​ប្រឹង​ធ្វើការ​អភិវឌ្ឍន៍​ឃុំ​របស់​ខ្លួន អោយ​ក្លាយ​ជាឃុំ​គំរូ​រយ:​ពេល​ប្រាំឆ្នាំ ជាប់ៗ​គ្នាទេ ពានមាស​នេះ​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​មេឃុំ​ផ្សេង​ទៀត ដែល​គេខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​ហើយ។ ទាំងនេះ គឺគ្រាន់​តែជា​គំនិត​អាជ័យ​ទេ តែបើ​ប្រៀប​ជាមួយ​គោលការណ៍​ប្រឡង​ប្រណាំង​រវាង​ខេត្តមួយ ទៅ​ខេត្តមួយ គឺវា​នឹង​ចាប់​ផ្តើម​ពីឃុំ​នេះ​ឯង…។

      • មិន​ដែល​ទៅហួស​ទេពូ ព្រោះ​មិន​ស្គាល់​ផ្លូវហើយ ខ្ញុំ​ភាគ​ច្រើន​ផ្ញើ​ម៉ូតូ​ទុក​នៅ​ច្រាំង​ខាង​លិច​ ។ គំរូបែប​ណា​ទៅ ?

        • គឺមើលទៅភូមិឋានមានអនាម័យ ផ្លូវថ្នល់​ស្អាតភ្លឹង​(ទោះជា​ផ្លូវដី​ក៍ដោយ) ហើយ​របង​ផ្ទះ​នៅ​សង​ខាង​ផ្លូវ គឺ​ដូចគ្នា(មិន​រឆិញ​រឆុញ)… គឺមើល​ទៅ​តាម​ភូមិ យើង​អាច​ដឹង​ពីការ​រស់នៅ​របស់​អ្នកស្រុក មាន​ភាព​សុខដុម​រម្យនា… បើ​សេដ្ឋកិច្ច​សំរាប់​ឃុំវិញ អាច​ជា​ភូមិ១ ផលិតផល១… ខ្ញុំគិត​ថា ការងារ​បែបនេះ អោយ​តែ​មាន​ចំណេះ និង​មាន​ឆន្ទ:​ចង់ធ្វើ គឺ​ប្រាកដ​ជា​ធ្វើ​បាន ហើយ​ខ្ញុំ​ជឿ​ថា ថ្នាក់ខេត្ត និង​ក្រសួង ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ត្រៀម​ចាំ​តែ​ជួយ​ទេ… បញ្ហា​ដែល​ចោទ គឺ​មេឃុំ​សុទ្ធ​តែ​ចាស់ៗ ដែល​ខ្លះ​ធ្វើ​មេឃុំ​តាំង​ពី​ឆ្នាំ៧៩… ដំណាក់​កាល​នេះ ជា​ដំណាក់​កាល​ប្រកួត​ប្រជែង ក្នុង​ការ​អភិវឌ្ឍន៍… វាត្រូវ​ការ​ឈាមថ្មី កំឡាំងថ្មី ថាមពលថ្មី…បើទោះ​ជា​មេឃុំ​នោះ មកពី​គណ:បក្ស​នយោបាយ​ណា​ក៍​ដោយ អោយ​តែមាន​គំនិត​ឈ្លាសវៃ​ក្នុងការ​អភិវឌ្ឍន៍ គឺគួរ​តែ​ត្រូវ​បាន​លើក​សរសើរ ក្នុង​កំរិត​ថ្នាក់​ជាតិ​ហើយ…។

បញ្ចេញមតិ