Monthly Archives: ខែ​មីនា 2012

វិចិត្រសាល

ទិដ្ឋភាព​ភ្នំពេញ ក្នុងឳកាស​ទទួល​ប្រធានាធិបតីចិន​​…

This gallery contains 15 photos.

ខាងក្រោមនេះ គឺជាទិដ្ឋភាពរាជធានីភ្នំពេញរប … បន្ត​ការ​អាន

វិចិត្រសាល

គុយទាវកាត់​ នៅផ្លូវសុកហុក…

This gallery contains 6 photos.

ម្សិលមិញ ខ្ញុំមានការរវល់នៅផ្លូវសុកហុក ម្ … បន្ត​ការ​អាន

វិចិត្រសាល

ភ្នំពេញ មើលពីច្រាំងទន្លេ​ត្រើយម្ខាង…

This gallery contains 15 photos.

ខាងក្រោមនេះ គឺជាទិដ្ឋភាពទីក្រុងភ្នំពេញ ម … បន្ត​ការ​អាន

វិចិត្រសាល

ទិដ្ឋភាព​ការដ្ឋានច្រាំងទន្លេ​ជ្រោយចង្វារ ថ្ងៃនេះ…

This gallery contains 12 photos.

ខាងក្រោមនេះ ជាទិដ្ឋភាពការដ្ឋានសាងសង់ច្រា … បន្ត​ការ​អាន

វិចិត្រសាល

ទិដ្ឋភាព​ការដ្ឋាន​សាងសង់​ស្ពានតាខ្មៅ រយៈពេល ៣ខែ…

This gallery contains 6 photos.

កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១១ កន្លងមកន … បន្ត​ការ​អាន

“ទឹកគ្រឿងអន្លក់ខ្ចី” ម្ហូបខ្មែរ​ដែល​ខ្ញុំ​ចូល​ចិត្ត…

Popular Khmer Food

ទឹកគ្រឿងអន្លក់ខ្ចី ឬបុកទឹកគ្រឿង គឺជាម្ហូបខ្មែរដែលខ្ញុំចូលចិត្តទទួលទាន ដោយមិនចេះធុំ ឬលែងចង់…។ តាមធម្មតា យ៉ាងហោចណាស់ ក្នុងរយៈពេល មួយអាទិត្យ ឬដប់ថ្ងៃ ខ្ញុំនឹងទទួលទានម្ហូបនេះ អោយបានម្តងដែរ។

នៅរាល់ពេលដែលខ្ញុំនិយាយអួតពីមុខម្ហូបខ្មែរដ៏ពេញនិយម មួយមុខនេះម្តងៗ មិត្តភក្តិខ្ញុំតែង “ផា” អោយខ្ញុំរហូត៖ …បុកទឹកគ្រឿងណឹងឆ្ងាញ់មែនហើយ តែបើដាក់ជិតមាន់ដុត ឬបង្កងអាំង ច្បាស់ជាទឹកគ្រឿងខ្មែរ នៅសល់ក្រោយគេ ហើយ…។ ហើយខ្ញុំបានត្រឹមតែឆ្លើយត្រឡប់ទៅវិញថា៖ …ខ្ញុំទទួលស្គាល់ថា មាន់ដុត ឬបង្កងអាំងពិតជាឆ្ងាញ់មែនហើយ តែបើជាអាហារដើម្បីសុខភាពវិញ គឺស៊ីមិនដាច់ ទឹកគ្រឿងអន្លក់ខ្ចី របស់ខ្មែរយើងនេះទេ… សំខាន់ អោយតែបន្លែជាអន្លក់នោះ មិនមានសារធាតុគីមីពុលទៅ គឺប្រាកដជាទទួលទានទៅ មានសុខភាពល្អ ១០០% ហើយ…។

ជាក់ស្តែង បើពិនិត្យមើលបន្លែអន្លក់ ដែលនឹងផ្ទាប់ជាមួយបុកទឹកគ្រឿង ដូចនៅក្នុង រូបខាងលើនេះ មានដូចជា ត្រួយស្តៅ, ផ្កាកំប្លោក, ក្តិបពពាយ, ក្តិបត្រសក់, ផ្ទីស្រុះ, ក្តិបផ្លែននោងជ្រុងស្រុះ,  ត្រប់ស្រួយ… គឺសុទ្ធសឹងតែជាអាហារបន្លែ ដើម្បីសុខភាព និងមានរស់ជាតិឆ្ងាញ់ពិសារពិតមែន…៕

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

រូបថត​ព្រះសង្ឃ​​កំពុង “ប្រាទិក” ភាសា​អង់គ្លេស..!!..??..

ក្នុងឳកាសចូលទៅប្រមាញ់រូបថតព្រះគណេស ដែលមានឥរិយាបទឈរ នៅ​ក្នុង​សារមន្ទីរ​ជាតិ កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំក៍ឆ្លៀតប្រមាញ់បានរូបថត​ព្រះសង្ឃ​មួយអង្គ កំពុងតែ “ប្រាទិក” ភាសា​អង់គ្លេស ជាមួយស្រ្តី​ជនជាតិស្បែកស ១រូប នៅមាត់​ស្រះ​ទឹក​ខាងលិច​ប៉ែកខាងជើង…។

មិនដឹងថា ឥរិយាបទរបស់ព្រះសង្ឃពុទ្ធ​សាសនា នៅតាមទី​សាធារណៈ​បែបនេះ គឺជា​ការ​ខុស​ឆ្គង​នឹង​ធម្មវិន័យ ឬក៍​អត់ទេ… ឬមួយ​ក៍ស្រ្តី​បរទេស​នោះ មិន​ដឹង​ពី​ធម្មវិន័យ របស់​ព្រះសង្ឃ​ព្រះពុទ្ធ​សាសនា?… សំរាប់ខ្ញុំ គ្រាន់តែ​យល់ថា រាងប្លែក​ភ្នែក​បន្តិច​ដែរ… (ខ្ញុំកូណា សុំទោសផងព្រះអង្គ…)៕

Monk pratic English

Monk pratic English

ស្រុកស្រែ