ក្រុងសៀមរាប មាននៅសល់​​ដើមក្រញូង ១ដើម..!!


សំរាប់អ្នកក្រុងសៀមរាប ប្រាកដជាដឹង… តែសំរាប់អស់លោកអ្នកដែលរស់នៅ ឆ្ងាយៗ តើមានដឹងទេថា នៅក្រុងសៀមរាប មាននៅសល់ដើមក្រញូង ១ដើម ដែរឬទេ?

ខាងក្រោមនេះ គឺជារូបដើមក្រញូង ដែលជាឈើមានតំលៃជាងគេក្នុងលោក… ដើមក្រញូងនេះ ស្ថិតនៅកាច់ជ្រុងដីរតនាគារខេត្ត ចំកណ្តាលក្រុងសៀមរាបតែម្តង…

ដោយសារខ្ញុំមិនដែលស្គាល់សោះ ខ្ញុំបានទៅឈរអង្អែលដើមក្រញូងដ៏មានតំលៃនេះ ព្រមទាំងនិយាយក្នុងពោះទៅកាន់ដើមឈើនេះថា៖ «សំណាងហើយដែលឯងចេះមក ដុះក្នុងក្រុង ហើយពីមុនៗមក អត់មានអ្នកណាស្គាល់ឯង… កុំអីឯងចប់បាត់ហើយ… ដោយសារតែឯងមានតំលៃនេះហើយ បានជាឈ្មួញឈើ ស្រក់ទឹកមាត់ចង់សំឡាប់  ឯង..!! ហើយបើតាមគេប្រាប់ខ្ញុំ ឯងនេះត្រូវគេហ៊ានអោយថ្លៃរហូតដល់ ម្ភៃម៉ឺនដុល្លារ  អាគាំង ដោយគេត្រូវការយកឯងទាំងឫសតែម្តង..!!.. តែខ្ញុំបន់ស្រន់ សូមអោយឯង មានជីវិតរស់នៅលើលោកនេះ អោយបានរាប់រយឆ្នាំទៅមុខទៀត..!!..??..»

 

ដើមក្រញូងនៅ​ក្រុងសៀមរាប

ដើមក្រញូងនៅ​ក្រុងសៀមរាប

ដើមក្រញូងនៅ​ក្រុងសៀមរាប

ស្រុកស្រែ

Advertisements

12 responses to “ក្រុងសៀមរាប មាននៅសល់​​ដើមក្រញូង ១ដើម..!!

  1. សង្ឃឹម​ថា ​នឹង​នៅ​​ស្ថិត​ស្ថេរ​​រហូត​​ដល់​​​ពេល​​ខ្ញុំ​​ទៅ​​លើក​​ក្រោយ​​ទៅ​ចុះ!

  2. អរគុណលោកស្រុក ដែលបានថតចែកគ្នាមើល តែសូមលោក​ស្រុកស្រែ ថតឱ្យ​ជិត​ជាង​ហ្នឹង​ទៀត ឱ្យ​ឃើញ​ច្បាស់ សំបក​និង​ស្លឹក​វាផង តាម​ពិត​ទៅ ខ្ញុំមិន​ស្គាល់​ច្បាស់​ដែរ​ទេ ដើម​ក្រញូង​ហ្នឹង ពី​ព្រោះ​នៅ​ព្រៃ​យូរ​ពេក​ទៅ មិន​បាន​ចាប់​អារម្មណ៍ ដូចជា​ស្គាល់​ដើម​នាងនួន​ដែរ ពីព្រោះ​គេ​បាន​ប្រាប់ខ្ញុំ​កាល​តាំងពី​នៅ​ជា​លោក​នេន ក្នុង​ព្រៃ​ជ្រៅ គឺនៅ​ក្បែរ​វត្តខ្ញុំ​នៅ​តែម្តង ហើយ​នឹក​ឃើញ​ថា ពេល​នោះ​ហើយ ជា​ពេល​លោក​អត់​បាយ​ឆាន់​ខ្លាំង​បំផុត ដាច់​បាយ​ប៉ិត បាន​តែចេក​ទុំស្ងោរ​ អាហ្នឹង​បន្ទាប់​ពី​អត់បាយ ១០ថ្ងៃ​រួចមក​ហើយ​ទេ ឆាន់​ចេកស្ងោរ​ហ្នឹង​ហើយ យក​ទៅ​ចោល​ក្បែរ​ដើម​នាងនួន​ហ្នឹងឯង ទើប​បាន​ស្គាល់​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ឬ​៣០ឆ្នាំ​ក្រោយ​មក ទៅរក​មើល​កន្លែង​វត្ត​ធ្លាប់​នៅ​ ដូចជា​​មិន​ឃើញ​សោះ ប្រហែល​ច្រឡំ ឬ​វង្វែង​ផងក៏​មិនដឹង ។

    ដើមឈើក្រញូង មើលតាមរូបថតនេះទៅ ដូចជា​ធ្លាប់​ឃើញ​ដែរ តែមិន​បានចាប់​អារម្មណ៍ទេ​នា​ពេល​នោះ ច្បាស់​ជាងគេ​ គឺដើមបេង មិន​ភ្លេចទេ 🙂

    • សុំទោសលោកបង… ខ្ញុំមិនបានថតជិតទេ… តាមពិត​ខ្ញុំមិន​ដែល​ស្គាល់​ដើម​ក្រញូង​​នេះ​សោះ… ទើបតែឃើញ​លើក​ទី១ នេះទេ… ខ្ញុំ​មើល​ទៅ​ស្លឹកវា​ល្អិតៗ ស្រដៀងនឹង​ដើម កកោះ ឬដើមត្រសេក​ ដែរ គ្រាន់តែ​ស្លឹក កកោះ វា​រាង​ក្រាស​ជាង​ស្លឹក​​​ក្រញូង​នេះ ឯដើមត្រសេក​ រាងស្រឡះ​ជាងនេះ​ មិនមាន​ស្លឹក មាន​មែក​ក្រាស់​​អីចឹង​ទេ… រីឯឈើបេង និងឈើនាងនួន ខ្ញុំក៍ស្គាល់ដែរ… អរគុណលោកបង…

      • បើស្រដៀងស្លឹកដើមតាសេកចឹងធ្លាប់បានឃើញច្រើនដែរ នៅក្នុងព្រៃ តែសម័យនោះ គ្មានពីណាគេយកធ្វើអីទេ បានជាខ្ញុំមិនចាប់អារម្មណ៍នោះ តេធ្លាប់ឮចាស់ៗនិយាយថា ដើមឈើដូចក្រញូង នាងនួន កកោះ បេង ហ្នឹងជាឈើរឹងមានតម្លៃ រឿងដើមឈើដែលរឹងជាងគេ ដែលខ្ញុំដឹងគឺដើម កកោះតែម្តង ខ្មៅល្អណាស់ដែរ អារមិនងាយមុតទេ លុះត្រាណាតែដាក់ទឹក ចាក់ទឹកផងអារផងទើបបានដាច់ ពួកខ្ញុំច្រើនអារធ្វើឱសដុត ធ្វើផ្ទះសម្បែង មិនចង់យកវាទៅធ្វើទេ ដំដែកគោលមិនចូល ដាក់ទៅសុទ្ធតែវៀចកកហើយ បើមិនចេះដំវា តែផែះដើមកកោះ ពណ៌វាសអាចធ្វើដីសសរសេរបានយ៉ាងល្អ និយាយទៅផ្លែកកោះនិងផ្លែបេង ខ្ញុំតែងយកវាដុតស្ងោញាំឈ្ងុយគ្រាន់បើដែរ ធ្វើជាកាហ្វេ ឬជាអាហារសម្រន់ពេលហេវបាយ កាលនៅក្នុងព្រៃតស៊ូនោះអី កាលនោះព្រៃព្រឹក្សាមានគុណបំណាច់ខ្លាំងណាស់ វាជួយការពារបំបាំងខ្លួន កុំឱ្យកប៉ាល់ហោះទម្លាក់គ្រាប់បែកត្រូវ ចឹងពួកខ្ញុំស្រឡាញ់វាណាស់ ខ្ញុំឃើញព្រៃព្រឹក្សាដូចមិត្តសំឡាញ់ចឹង មិនខ្លាចដើរក្នុងព្រៃទេ គឺដូចជាសុខ ស្រួលជាងដើរកណ្តាលវាលឆ្ងាយណាស់ អត់មានចេះអប់សុខទេ មានដូតន្រ្តី សត្វចតុបាត សត្វស្លាបច្រៀងប្រគុំជាប់ជានិច្ច មិនសូវអស់កម្លាំងទេ បើអស់កម្លាំងក្រឡេកចុះឡើង ច្បាស់ជាឃើញមានផ្លែឈើទុំខ្ចី ធ្វើជាអាហារ សម្រន់មិនខានឡើយ គេថាសម្បូរខ្លាកាចសាហាវ តាមពិតទៅខ្ញុំកម្របាន ឃើញពួកវាណាស់ រឿងខ្លាបានឃើញតែម្តងគត់ ឃើញមួយពព្រិចភ្នែកតែ ប៉ុណ្ណោះ ដោយវាដេញកន្ទ្របឆ្កែ តែវាមិនបំណងកន្រ្ទុបមនុស្សទេ នៅពេលឃើញពួកខ្ញុំវាប្រាសយកតែអាយុវា បាត់មួយពព្រិចភ្នែកដែរ នេះនៅក្បែរភ្នំបារាំងធ្លាក់ព្រំដែនខ្មែរ-ថៃ ហើយរឿងដំរីខ្ញុំជូបញឹកជាងគេ តែពួកវាក៏មិនមានបំណងធ្វើបាបយើងដែរ !

  3. គិតទៅស្រណោះដើមក្រញូងដែរ នៅសល់តែ១ដើមឆ្កឹងកំព្រាព្រៃ …ខ្លាចតែថ្ងៃណាមួយក្មេង ដាច់យ៉ៃនាំគ្នាមកលួចអូសយកទាំងឬសទៅបាត់!… ស្រេច! ដាច់ពូជបណ្តោយ…។ 🙂

  4. ដើមក្រញូងមួយដើមតម្លៃដល់ម្ភៃម៉ឺនផង។ ខ្ញុំអ្នកក្រពិតជាមានភ្នែកអត់ប្រស្រីមែន។ តោះនាំគ្នាទិញដីដាំក្រញូងលក់។ ធ្វើចឹងអត់ខុសច្បាប់ទេ ែមទេបង?

    • ខ្លាចតែខំដាំ​ចេញ​ជា​ព្រៃ​ស្រោង​ហើយ ស្រាប់​តែ​មេព្រៃ​​ទៅ​ហាម​ឃាត់​មិន​អោយ​កាប់លក់ ហើយ​ថា នេះ​ជា​សម្បត្តិ​របស់​រដ្ឋ… ចប់​បណ្តោយ… ព្រោះ​ស្រុកយើង​សំបូរ​រឿង​ចំឡែកៗ​ណាស់… 😀

  5. នៅ​ស្រុក​ខ្មែរ​សល់​តែ​មួយ​ដើម​នេះ​មែន​ឬបង?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s