ស្តាប់លោកកុង្សីយ៍ គាត ឈន់ ​មានប្រសាសន៍​ពីរឿង​សាំង​ឡើង​ថ្លៃ…


Gasoline Prices Nov-2003

នេះជាតំលៃប្រេងឥន្ធនៈនៅស្រុកយើង កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០០៣... ឯតំលៃប្រេងឥន្ធនៈឥឡូវនេះ ខ្ញុំខ្ជិលដាក់ ព្រោះនៅឡើងតទៀត..!!

មើលទូរទស្សន៍ម្សិលមិញ ខ្ញុំឃើញលោកកុង្សីយ៍ក្រសួងហិរញ្ញវត្ថុ គាត ឈន់ បានមានប្រសាសន៍ទាក់ទងទៅនឹងរឿងប្រេងឡើងថ្លៃ…។ លោកកុង្សីយ៍ បានមានប្រសាសន៍ថា៖ តំលៃប្រេងសាំងរាល់ង៉ៃនេះ គឺនៅថោកនៅឡើយ បើប្រៀបនឹងតំលៃប្រេងសាំងដែលត្រូវលក់ចេញពិតប្រាកដ(sic!)… តែនេះគឺដោយសាររដ្ឋាភិបាល បានឧបត្ថម្ភធនទៅលើតំលៃលំអៀងនេះ… កុំអី នៅថ្លៃជាងនេះទៀត..!!… កាលពីឆ្នាំទៅ រដ្ឋាភិបាលបានឧបត្ថម្ភធនលើតំលៃ ប្រេងឥន្ធនៈ ឡើងថ្លៃនេះមានចំនួន ៣០០លានដុល្លារ… បានន័យថា រដ្ឋបានជួយរាស្រ្ត មិនអោយដឹងខ្លួន ពីរឿងប្រេងសាំងនេះ ចំនួន ៣០០លានដុល្លារ ដែរក្នុងមួយឆ្នាំៗ..!!..

ឮរួច ខ្ញុំស្រែកជ័យឃោសពីក្នុងពោះម្នាក់ឯង៖ ជយោ!… រដ្ឋយើង “លួច” ជួយរាស្រ្តស្ងាត់ៗ… គឺសំងំជួយ ដោយមិនអោយរាស្រ្តដឹងខ្លួនទេ..!!..

អ្វីដែលជាការហួសចិត្តនោះ គឺលោកកុង្សីយ៍ គាត ឈន់ បានអំពាវនាវ អោយអ្នកប្រើប្រាស់ប្រេងសាំងទាំងឡាយ ត្រូវចេះសន្សំសំចៃ… រីឯសហគ្រាស អាជីវកម្មវិញ មិនត្រូវសន្សំសំចៃទេ គឺត្រូវតែបង្កើនការប្រើប្រាស់ប្រេងឥន្ធនៈ អោយបានច្រើនទៅវិញ ដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិ(sic!)… ស្តាប់រួច វិលមុខខ្ញាល់..!!..

តើត្រូវជួយជំរុញសេដ្ឋកិច្ចជាតិយ៉ាងម៉េច?… បើប្រេងឡើងថ្លៃ ពេលបានផលិតផល សំរេចចេញមក ក៍ថ្លៃដែរ… ដល់ហើយទៅ វាងាប់អាអ្នកប្រើប្រាស់ឯណោះ..!! ហើយតើត្រូវចេះសន្សំសំចៃយ៉ាងម៉េច បើប្រជាពលរដ្ឋ ត្រូវការសាំងចាក់ឡាន ម៉ូតូជិះទៅធ្វើការ និងប្រកបរបររកស៊ីចិញ្ចឹមជីវិត រាល់ថ្ងៃបែបនេះ?… ឬមួយបើតាម ប្រសាសន៍របស់លោកកុង្សីយ៍ គឺមានតែអ្នកជិះឡាន ត្រូវមកជិះម៉ូតូវិញ, ឯអ្នកជិះម៉ូតូ ត្រូវធ្លាក់មកធាក់កង់វិញដែរ… ឬបើមិនអីចឹងទេ មានតែគ្រប់គ្នា ត្រូវតែនាំគ្នាជិះ “អាដូតល្ហើរ”..!! នេះប្រហែលជាស្ទីលសន្សំសំចៃសម័យថ្មី… ស៊េរី ២០១២ ហើយ..!!..

ស្រុកស្រែ

Advertisements

25 responses to “ស្តាប់លោកកុង្សីយ៍ គាត ឈន់ ​មានប្រសាសន៍​ពីរឿង​សាំង​ឡើង​ថ្លៃ…

  1. គេ​មាន ឡាន​ទំនើប​ហើយ​មាន​របប​សាំង​ទៀត គេ​ថា​មេច​ក៏​ថា​ទៅ

    • រឿងឡានទំនើប បូកនឹងរបបសាំងបរបូណ៌នេះ និយាយមិនចេញទេ សាម៉ាឌី​អើយ… ហើយ​រឿង​នេះ គ្មាន​អ្នកណា​​ថ្លើមពាសមេឃ ទៅ​ហ៊ានថា​អោយ​ពួក​គាត់​ទេ​…។

      ឥឡូវ​ខ្ញុំ​គិត​ពី​បញ្ហា​ចំពោះ​មុខ… គឺមាន​តែ​រៀន​តាមតៀមកាហ្វេ គិត​ទិញកង់​ធាក់​លេងៗ មក​កន្លែង​​ធើការ​… ហើយ​ប្រសិន​បើចៃដន្យ លោកតា គាត ឈន់ គាត់ជិះឡាន​កាត់​មុខ​ខ្ញុំកំពុងធាក់កង់​បែកញើសរហាមវិញ ខ្ញុំនឹង​សើច​ស្ញេញ​ដាក់គាត់ ហើយជំរាប​គាត់​ពី​ចំងាយ​ថា៖ ខ្ញុំ​ធាក់កង់​ហាត់​ប្រាណ​ទេ លោកតា​​អើយ..!!…

  2. ជួយអ្នកមាន កិនអ្នកក្រ!

    • ហេហេ… អរគុណលោកវិសាល… ដូចសាម៉ាឌី​និយាយអីចឹង… អ្នកអន្ទ្រើស​ មានរបបសាំង​ច្រើន​​ស្រាប់ៗ ទោះសាំងឡើង​ថ្លៃ ១លីត្រ ២ម៉ឺនរៀល ក៍អត់​មាន​ឈឺក្បាល​វិល​មុខ​អីដែរ… ឯអ្នកអត់ ជិះ ក គ្នា​ទៅ…

  3. លោកកុង្សីយ៍ដែលដឹងអត់ថាតែកាលណាសាំងឡើងថ្លៃ រាស្រ្តធម្មតាដែលរកម្ង៉ៃស៊ីម្ង៉ៃ ដូចជាអ្នករត់ម៉ូតូ រត់រម៉ក ត្រូវអត់អីអោយកូនស៊ី ឯមន្ត្រីរាជការដែលស៊ីតែ ប្រាក់ខែម្ភៃសាម​ សិបម៉ឺនរៀល ត្រូវខើចលុយចុងខែ ខ្ចីបុលគេចាយសិន។ ហើយលោកគ្រូអ្នកគ្រូតែកាលណា លុយចាយមិនគ្រាន់ដល់ចុងខែ គាត់ពិតជាគ្មានជំរើសអី ក្រៅពីប្រមូលលុយសិស្សថែមទៀតទេ ព្រោះគាត់គ្មាន លទ្ធភាពឯណាទៅពុករលួយលួចជាតិបាន ដូចពួកលោកទេ!

    • ស្តាប់មើលទៅ ដោយសារតែប្រេងឡើងថ្លៃ បាន​ធ្វើអោយ​ជាប់​ជំពាក់​ដល់​​បញ្ហា​ផ្សេងៗ​ទៀត​ ដែល​ទាក់​ទង​ទៅ​នឹង​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​មិន​អាច​ប្រកែក​បាន… អរគុណម៉ាដាម…

  4. លូចជួយស្ងាត់ៗ(sic) ? អ្ចឹងអស់ប៉ុន្មានៗក៏ស្ងាត់ៗដែរហើយ !

    បើលួចជួយទិញដំឡូងគ ដែលលឺតែថាលក់មិន​ចេញ​ជុញកក​ស្ញេញផង យកទៅចាក់​ចោល រឺចែក​គ្នាអ្នក​អត់ៗ​ជិត​ដាច់ពោះ​អោយ​បាន​រស់​ផង ហ្នឹងបាន​ហៅ​ក្រុម​អ្នកស្នេហា​ជាតិ​មាតុភូមិ​អនាមឹក​មែន

  5. នឹងហើយអ្នកសេដ្ថកិច្ចជើងចាស់សល់ពីសង្គម. ហើយ​គាត់ថាឆ្នាំ២០១២នេះ សេដ្ឋកិច្ច​ខ្មែរ​ឡើង​ដល់ ៧% ហាសហាៗៗៗៗៗៗៗ!
    ហើយគាត់ថាប្រជាជនទាំងអស់ត្រូវប្រើប្រេងសន្សំសំចៃ តែខ្ញុំ​ថាអ្នក​ដែល​សន្សំ​សំចៃ​មុន​ប្រជាជន​នោះ គឺ​អស់​លោកដែល​មាន​បុងប្រេង​ចាក់​ស្រាប់ៗ​នោះ​ឯង.
    តែគួរអោយស្ដាយដែលខ្ញុំគ្មានឡាន,ម៉ូតូនិងគេកុំអីខ្ញុំ ត្រូវ​សន្សំ​សំចៃ​ដែរ​ហើយ​មើល​ទៅ អាណិត​ជាងគេ​អ្នក​រត់​ម៉ូតូ​ឌុប!

  6. មនុស្សចាស់សល់ពីសង្គម

    សួស្តីលោកស្រុកស្រ! ទោះរវល់យ៉ាងណាក៏សុំឆ្លៀតតិចចុះ….
    សំរាប់ខ្ញុំៗជឿគាត់ហើយ ព្រោះថា ….
    -​ គាត់ជាអ្នកដឹកនាំជើងចាស់​ពីបី​ជំនាន់​មកហើយ និងមាន​តួនាទី​ដឹកនាំ​នៅ​ក្នុង​លំដាប់​លើ! (ថ្នាក់ជាតិ)​​មិនមែន​ចេះ​តែ​ថាៗ​ទៅ​នោះ​ទេ…​គឺថា​បើ​ប្រហែល​ប៉ិន​គាត់​និយាយ​តាផ្តេស​តាផ្តាស​មិន​ដឹង​ឯណា​ឯណី​នោះ ថ្នាក់លើ​គាត់​គេ​មិន​មែន…..​មិន​ដឹង​អីនោះ​ទេ….​គេ​សារ៉េ​គាត់​ឥឡូវ​ណឹង​ហើយ…..
    – ម្យ៉ាងបើនិយាយពីរឿងរដ្ឋ​លួច​ជួយ​រាស្រ្ត​ ម៉ាឆ្នាំ​បីរយ​លាន​ដុល្លារ ដើម្បី​ឲ្យ​ប្រេង​ថោក ខ្ញុំជឿ​ទៀត ​ព្រោះថា​ថ្ងៃ​មុន​ខ្ញុំក៏​ដូច​ជា​ធ្លាប់ឭ​ឯកឧត្តម​​បណ្ឌិត​អ្នក​​តំណាង​រាស្រ្ត​​ដ៏​មាន​​ប្រជាប្រិយ៏ភាព​ម្នាក់ គឺ​ឯកឧត្តម​បណ្ឌិត ជាម យៀប ធ្លាប់​មាន​ប្រសាសន៏​​អញ្ចឹង​ដែរ​ណឹង…​គឺថា​វាជា​គោល​នយោបាយ​ដែល​​រាស្រ្ត​ត្រូវ​តែ​បាន​​ជួយ​ដូច្នេះ​ឯង…..​ឯរឿង​ថា​ មិនបាន​ដឹង​គេ​លួច​ជួយ​ស្ងាត់ៗ​នោះ​ វាធម្មតាទេ​ បើ​រាស្រ្ត​ច្រើន​​ម្លឹងៗ អាណា​ដើរ​ទៅ​ប្រាប់​បាន​ដឹង​គ្រប់​គ្នា​ទៅ​កើត​ណឹង! គឺមិន​ចាំបាច់​ដឹង​ធើឆ្អី…​ចាំតែ​មាន​ទៅវា​បាន​ទៅ​ហើយ……
    – ម្យ៉ាងទៀតយើងទាំងអស់គ្នា​ក៏ឃើញ​នឹង​ភ្នែក​ទាំងអស់​គ្នា​ដែរ​ហើយ… ព្រោះថា​ជីវភាព​ប្រជាជន​ក៏ប្រែប្រួល​ខុស​ពី៧៩​​ឆ្ងាយ​ណាស់..​សូមមើល​ឲ្យ​ច្បាស់ កាលណោះ​មាន​ឆ្អី? ហើយ​ឥឡូវ​មានឆ្អី​ខ្លះ..?
    – ម្យ៉ាងអារឿងសន្សំសំចៃ វាត្រូវតែដូច្នេះហើយ​ គឺការ​ជិះ​ដើម្បី​ធើការងារ​ប្រហែល​ជា​គាត់​មិន​ហាម​ឃាត់​ពួក​អ្នក​ប្រើប្រេង​ទាំងឡាយ​នោះ​ទេ…​តែ​ប្រហែល​ជា​គាត់​ចង់​និយាយ​ដៀម​ដាម​ឲ្យ​ពួក​លោកប៉ា អ្នកម៉ាក់​នៃកូន​ស្ទាវៗ​ទាំងឡាយ ដែល​មិនបាន​ប្រដៅ​កូនៗ ឬកុំ​ប្រើ​ប្រេងសាំង​ចាក់​ឡាន​ទំនើប​បើកបុក​គ្នា​លេង…​បុក​សួនច្បារ​លេង..។ល។​
    ខុសត្រូវកុំថាអីថាវ៉ាន់ ..អរគុណ​ !

    • បាទ, សូមជំរាបសួរលោកចាស់សល់ពីសង្គម… ខ្ញុំ​ខាន​បាន​ស្តាប់​ប្រសាសន៍​របស់​លោក​យូរហើយ​មួយរយៈនេះ… អរគុណលោក​ច្រើនណាស់… ប្រសាសន៍​របស់​លោក​​មាន​​គ្រប់​រស់ជាតិ​​​​អស់​ហើយ។ ហេតុនេះ​ ខ្ញុំ​មិនចាំបាច់​ថែមថយ​គ្រឿងគ្រៅ​អី​ទៀត​ទេ… ខ្លាច​ភ្លាវ..!!.. ជូនពរលោកសុខសប្បាយ បាទ…

  7. អត់​ដឹង​យាយ​អី មាន​តា​សើច!

    • ក្មេងស្រែ មានត្រៀមកង់សំរាប់ធាក់ហាត់ប្រាណនៅ? បើនៅទេ ចាំមើល​ង៉ៃណា​មួយ គិត​ណាត់គ្នា​ដើរមើលទិញ​កង់ម្នាក់មួយ គ្រាន់​ជិះ​ហាត់​ប្រាណ… បើថា​ទិញ​កង់ជិះ​ មក​ពី​អត់លុយ​ចាក់​សាំង កុំអោយ​អ្នក​លក់​កង់មើលងាយ… អត់លុយទេ តែយើងធើឫកអឿ​បន្តិចទៅ មានទៅឆ្អី… ហេហេ….​

  8. ខុសពីម៉ោងការងារ ខ្ញុំបែរមកជិះកង់ហាត់ប្រាណវិញបានច្រើនគ្រាន់បើ ឥឡូវរៀងធ្លាប់ជើងធ្លាប់ត្រគាក មិនដូចដំបូងឈឺខ្លួន៣ថ្ងៃ។ ចាត់ទុកថាលំដំខ្លួនឯងបន្តិចចុះ សាំងឡើងដល់១០ដុល្លាក៏ធូរខ្លះដែរ។

  9. ឯកឧត្ដមម្នាក់ៗ កាលមុន មានរបបប្រេង១ពាន់លីត្រ ហើយប៉ុន្មានខែនៃរដ្ឋកាត់នៅសល់៥០០លីត្រក្នុងមួយខែ គឺគេកាត់គ្រប់គ្នា ចំនែកខ្ញុំវិញ ត្រូវកាត់គ្មានសល់មួយលីត្រណាទេ ៦ខែជាងទៅហើយ ចាក់តែសាំងលុយខ្លួនឯង 25លីត្រក្នុងមួយខែ ចង់ដាច់យ៉ៃហើយ… 🙂
    ឮចៅហ្វាយក្រុងថាល្ហៀងៗមកថា គេកំពុងតែរៀបចំបណ្ដាញគមនាគមន៍រថយន្តក្រុង ដើម្បីសំរួលចរាចរណ៍ ក៏ដូចជាសំរួលជីវភាពប្រជាជន កុំឲ្យចំនាយច្រើនពេក ឮសូរបានតែឮសូរ ព្រោះលើកមុន បានបរាជ័យចំពោះសេវាកម្មដឹកអ្នកដំណើរឡុងចុង ក្រុមហ៊ុនគេរត់បាត់។ ខ្ជិលនិយាយ

    • ត្រូវហើយតារ៉ូ… ឡានក្រុង រត់ក្នុងភ្នំពេញ កាលមុនខាង JICA បានជួយ… តែប្រជាជន​យើង​ អត់ចេះ​ប្រើប្រាស់​ឡាន​ក្រុង​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ទេ។ ចុងបញ្ចប់ គំរោង​នេះ​ត្រូវ​បរាជ័យ។ ខ្ញុំគិតថា ក្រុង​ភ្នំពេញ​យើង តំរូវ​អោយ​មាន​ការ​អភិវឌ្ឍន៍​ច្រើន​វិស័យ​ណាស់។ តែជា​ជំហាន​ដំបូង ឬជា​អាទិភាព​បំផុត​នោះ គឺការ​ផ្តល់​ថាមពល​អគ្គិសនី​អោយ​គ្រប់​គ្រាន់ ដល់​ក្រុង​ភ្នំពេញ​សិន ចាំគិត​រឿង​ផ្សេងៗ​ទៀត​តាម​ក្រោយ។ លោកអ្នក​អាច​សង្កេត​មើល​អញ្ចេះ… គឺបើ​ភ្លើង​ស្តុប​នៅតាម​វិថី​ធំៗ សំខាន់ៗ នៅតែ​ដាច់​ចរន្ត​អគ្គិសនី​ទេ តើយើង​ទៅ​អួតថា ទីក្រុង​ដ៏​ស្រស់​ប្រិមប្រិយ​យ៉ាង​ម៉េច? នេះ​មិនទាន់​និយាយ​ដល់ ការ​បំពាក់​កាមេរ៉ា​សន្តិសុខ​របស់​ប៉ូលីស នៅគ្រប់​ដង​វិថី ដើម្បី​រក្សា​សណ្តាប់​ធ្នាប់ សុវត្ថិភាព​សាធារណ:​នៅ​ឡើយ​ទេ។ នៅមាន​ច្រើន​ទៀត…

  10. ឥឡូវ វិស័យដែលឃើញលេចធ្លោជាងគេ គឺ វិស័យប្លន់សំលាប់ចោល វិស័យមនុស្សទំនើង និងឡានទំនើង វិស័យរំលោភគ្មានព្រំដែន វិស័យសេវាក្រោមតុពុករលួយគិតទ្វេ ឃើញរីកចំរើនខ្លាំងណាស់។

    • រឿងចោរលួច ចោរប្លន់​ និងសណ្តាប់ធ្នាប់​តាម​ដង​ផ្លូវនេះ ​ខ្ញុំយល់ថា ប្រសិនបើ​មាន​កាមេរ៉ា​សន្តិសុខ​របស់​ប៉ូលីស​ នៅ​គ្រប់​ដង​វិថី​ក្នុង​ក្រុង​ភ្នំពេញ ទើប​អាច​ប៉ូលីស​​ងាយ​ស្រួល​ធ្វើការ​បង្រ្កាប​បាន​ទាន់​ពេល​វេលា… បើ​មិន​អីចឹងទេ គឺ​ប៉ូលីស​របស់​យើង​ ចាប់​បាន​តែ​ជន​រង​គ្រោះ​តែ​រហូតណឹង…​ ហើយអាណាស្រវឹង បើក​បុក​បង្គោលភ្លើង បុករបាំង​ទ្រូង​ផ្លូវ អីៗ​អស់​ណឹង នឹង​រត់​លែង​រួច… ហើយ​ជន​ល្មើស​នឹង​ញញើត​ខ្លាច​កាមេរ៉ា​សន្តិសុខ​នេះ​តែ​ម្តង…។ តែបញ្ហា​នៅ​ត្រង់​ថា តើរឿង​សំខាន់​បែប​នេះ មិនដឹង​ជា​រដ្ឋ​យើង​មានលុយ​ធើអត់ណ៎?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s