រូបថត​ព្រះសង្ឃ​​កំពុង “ប្រាទិក” ភាសា​អង់គ្លេស..!!..??..


ក្នុងឳកាសចូលទៅប្រមាញ់រូបថតព្រះគណេស ដែលមានឥរិយាបទឈរ នៅ​ក្នុង​សារមន្ទីរ​ជាតិ កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំក៍ឆ្លៀតប្រមាញ់បានរូបថត​ព្រះសង្ឃ​មួយអង្គ កំពុងតែ “ប្រាទិក” ភាសា​អង់គ្លេស ជាមួយស្រ្តី​ជនជាតិស្បែកស ១រូប នៅមាត់​ស្រះ​ទឹក​ខាងលិច​ប៉ែកខាងជើង…។

មិនដឹងថា ឥរិយាបទរបស់ព្រះសង្ឃពុទ្ធ​សាសនា នៅតាមទី​សាធារណៈ​បែបនេះ គឺជា​ការ​ខុស​ឆ្គង​នឹង​ធម្មវិន័យ ឬក៍​អត់ទេ… ឬមួយ​ក៍ស្រ្តី​បរទេស​នោះ មិន​ដឹង​ពី​ធម្មវិន័យ របស់​ព្រះសង្ឃ​ព្រះពុទ្ធ​សាសនា?… សំរាប់ខ្ញុំ គ្រាន់តែ​យល់ថា រាងប្លែក​ភ្នែក​បន្តិច​ដែរ… (ខ្ញុំកូណា សុំទោសផងព្រះអង្គ…)៕

Monk pratic English

Monk pratic English

ស្រុកស្រែ

Advertisements

23 responses to “រូបថត​ព្រះសង្ឃ​​កំពុង “ប្រាទិក” ភាសា​អង់គ្លេស..!!..??..

  1. មនុស្សចាស់សល់ពីសង្គម

    លោកស្រុកស្រែជាទីរលឹក !
    ចំពោះរូបថតខាងលើ…ខ្ញុំ ក្នុងនាមអ្នកកាន់ពុទ្ធសាសនា​ធម្មតាៗ​ម្នាក់​ដែរ គិតថា​មិន​សមរម្យ​ទាល់​តែ​សោះ​ ដែល​ព្រះសង្ឃ​ទៅអង្គុយ​ជជែក​ជាមួយ​មនុស្ស​ស្រី​(គេហៅ​ថា​មាតុគ្រាម) ដាច់​ពីគេ​ឯង​តែពីរ​នាក់…. ខ្ញុំចាំ​ថា​ កាលពី​ខែមុន​​ដូចជា​ខ្ញុំ​ធ្លាប់​បាន​ចាប់​អារម្មណ៍​ម្តង​ដែរ​ពី​ទង្វើ​របស់​សង្ឃ​បរាជិក​ខ្លះ​ ដែល​យក​ព្រះពុទ្ធសាសនា​ធ្វើ​ជា​អាជីវកម្ម ​ឬធ្វើ​ជា​ឈ្នាន់​(បួស​ដើម្បី​ផល​ប្រយាជន៍​ផ្ទាល់​ខ្លួន) ហើយ​គ្រានោះ លោក​បាន​ទាំង​ប្រាប់​មក​ខ្ញុំ​វិញ​ថា សង្ឃ​ថ្នាក់​ឡូសៗ ក៏ដឹង​ដែរ តែ​មិន​ដឹង​ធើ​ម៉េច!!…. ខ្ញុំគិត​ថា លោកគួរ​​ (ខ្ញុំក៏​មិន​ដឹងដែរ​ថា​ ធើម៉េច​ស្រួល​នោះដែរ​ទេ….) រកវិធី​ឲ្យសម្តច​ជាមេៗ​ព្រះសង្ឃ​​ដឹងឮ​ផង​ ក្រែងលោ​អាច​មាន​វិធី​កាត់បន្ថយ​អំពើ​មិន​គប្បី​របស់​ព្រះសង្ឃ​ក្នុងស្រុក​យើង​បាន​ខ្លះ….. ខ្ញុំខ្លាច​តែ​អ្នកស្រុក​ដៀល​ទេ​ បើថា​ធើមេ​ហើយ​ដោះស្រាយ​បញ្ហា​ប៉ុនណឹង​មិន​បាន​នោះ……..

    • អរគុណ​ លោក​ចាស់ជាន់មុន… ខ្ញុំ​ចាំតើ… ខ្ញុំ​យល់​ថា ព្រះសង្ឃ​ខុស​ព្រះធម្មវិន័យ​ មាន​ច្រើនករណី​ណាស់… ហើយ​បើ​យក​រឿង​ “កំប៉ិចកំប៉ុក​អង្ករ​​កំប៉ុង” នេះ​ ទៅ​ទូល​សង្ឃថ្នាក់ឡូសៗ គឺ​ប្រាកដ​ជា​នឹង​បាន​ចំឡើយ​ត្រឡប់​មក​វិញ​ថា៖ អានេះ​ជា​រឿង​បុគ្គល​ទេ… កុំយក​សាសនារបស់​ព្រះ​តថាគត​មក​ឡូកឡំ..!!.. កន្លង​មក​ ​អាត្មា​​បាន​​​ដាក់​ពិន័យ​​ដល់​សង្ឃ​​ខុស​ឆ្គង​ទាំងឡាយ​​ហើយ​តើ… បានហើយ… អាត្មា​រវល់​បន្តិច​… ព្រោះ​មាន ឯកឧត្តម លោក​ជំទាវ កំពុង​ចាំ​អាត្មា​ប្រោះព្រំ​អោយ​ផង…​ 😀

  2. តាម​គំនិត​ខ្ញុំ​មាន​ ប្រហែល​ជា​មិន​ខុស​ទេ ព្រោះ​ជួន​កាល ព្រះ​សង្ឃ​កំពុង​​អង្គុយ ​ស្រាប់​​តែ​​នារី​​បរទេស​​នោះ មក​​ក្បែរ​​ក៏​​ជជែក​​លេង នេះ​​ព្រោះ​​តែ​​គាត់​​មិន​​បាន​​ដឹង​​​អំពី វិន័យ​ព្រះ​សង្ឃ​។ មួយ​​ទៀត​ប្រហែល​​ជា​ព្រះ​សង្ឃ​អង្គុយ​​និយាយ​​​លេង​ អនុវត្តន៍ សន្ទនា​​ភាសា​​អង់គ្លេស ឬ​និយាយ​​លេង​​អំពី​ទំនៀម​​ទម្លាប់​​ខ្មែរ​ផង​​ក៏​មិន​​ដឹង​៕

    • អរគុណសាម៉ាឌី… ខ្ញុំ​ក៍​គិត​អីចឹងដែរ… អាចថា​ស្រ្តី​ជនបរទេស​នោះ មិន​ដឹង​ពី​ធម្មវិន័យ​របស់​សង្ឃ​ព្រះពុទ្ធសាសនា​យើង ក៍​អាច​ថា​បាន… គឺ​មាន​តែ​សង្ឃ​អង្គ​នោះ​ផ្ទាល់​ទេ​ដែល​ដឹង​ថា តើគួរ ឬ​មិន​គួរ​នោះ?

      ម្យ៉ាងទៀត ចំពោះ​ព្រះសង្ឃ​ដែល​អង្គុយ​រៀនក្នុង​ថ្នាក់​ជា​មួយ​កូន​សិស្ស​​​ធម្មតា​(ជាគ្រហស្ថ) បើ​តាម​ព្រះធម្មវិន័យ ​តើ​ខុស​ច្បាប់​ដែរ​ឬទេ? ខ្ញុំ​នៅ​មាន​​រឿង​ឆ្ងល់​បែប​សាមញ្ញ​​​​ៗ​ច្រើន​​ទៀត ដែល​ទាក់​ទង​ទៅ​នឹង​​ឥរិយាបទ​​តាម​ទី​សាធារណៈ​​របស់​​ព្រះ​សង្ឃ​ ជា​មួយ​នឹង​ព្រះ​ធម្មវិន័យ​… តែ​មិន​ដឹង​ថា​ ខ្ញុំត្រូវ​​ទៅ​សួរ​អស់​លោក​ខាង​​ណា​ទេ….​

  3. មនុស្សចាស់សល់ពីសង្គម

    ជំរាបលោក Samady KS ! អរគុណចំណាប់អារម្មណ៍​របស់​លោក…. សំរាប់​ខ្ញុំ​យល់​ថា… ទោះ​ជា​យ់ាង​ណា​ក៏ដោយ​ លោក​ត្រូវ​រក​វិធី​និមន្ត​ចេញ ព្រោះ​ព្រះ​ធម្មវិន័យ​បែប​ដូចជា​មិនបាន​អនុញ្ញាតិ​នោះ​ទេ! លោក​គួរតែ សុំទោស​ស្រ្តី​នោះ និង​​មិនគួរ​បន្ត​និយាយ​លេង​​ពីនេះ​ពីនោះ​ បើទោះ​ថា​ ដើម្បី​អ្វីក៏​ដោយ​ចុះ … ខ្ញុំនៅ​តែ​គិត​​ថា ព្រះសង្ឃ​ត្រូវ​គោរព​បដិបត្តិ​​ពុទ្ធ​បញ្ញត្តិ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ គឺ​ មិន​ដូច​ឧបាសក ឧបាសិកា​​ធម្មតាៗ​នោះ​ឡីយ… ព្រះសង្ឃ​(បុគ្គល​ដែល​គ្រងចីវរ) គួរតែ​គង់​​នៅ​ក្នុង​​អារាម ខិតខំ​សិក្សា​រៀនសូត្រ ព្រះធម្មវិន័យ ព្រះត្រៃបិដក ស្វះស្វែង ឬស្រាវជ្រាវ​​រក​ចំណះ​ដឹង…. ផ្លូវបាប… បុណ្យ ពិសេស​កសាង​ខ្លួន​ជា​ឧត្តម​ភេទ សម​ជា​ទី​គារព​​សក្ការៈ​នៃ​ពុទ្ធសាសនិក​ទាំងឡាយ​ ជាជាង​ស្វះស្វែង​រក​ចំណះដឹង​ផ្នែក​អាណាចក្រ.. ចង់ ឬ​មិនចង់​ ទង្វើ​ខ្លះ​វាបាន​ធ្វើឲ្យ​ព្រះពុទ្ធ​សាសនា​ធ្លាក់ចុះ​ឧិន​ថយ…. តែទោះ​ជា​យ៉ាងណា​ក៏ដោយ​ សំរាប់ខ្ញុំ គឺមក​ពីអ្នក​ដឹកនាំ​មិន​សូវ…… ទើបធ្វើ​ឲ្យ​បញ្ហា​ដែល​មិនគួរ​កើត វាអាច​កើត​ឡើង​បាន​បែប​នេះ……..

    • ត្រឹមត្រូវណាស់​ លោក​ចាស់​ជាន់​មុន… តាម​ខ្ញុំ​ចាំ រយៈពេល​ដែល​​ព្រះ​សង្ឃ​អង្គុយ​ជជែក​គ្នា​នេះ គឺ​យូរ​ណាស់… ហើយ​បញ្ហា​ធម្មវិន័យ​នេះ គឺ​មាន​តែ​ព្រះ​សង្ឃ​ផ្ទាល់​ គ្រប់​អង្គ​​អនុវត្ត​អោយ​បាន​​​ខ្ជាប់​ខ្ជួន​ទេ​ ទើប​មាន​ប្រសិទ្ធិភាព…​

      ម្យ៉ាងទៀត តើ​អោយ​សង្ឃថ្នាក់ឡូសៗ គិត​គូរ​ពី​រឿង​​ព្រះ​ធម្មវិន័យ​របស់​សង្ឃ​ក្រោម​ឳវាទ​យ៉ាងម៉េច បើ​សង្ឃ​ថ្នាក់ឡូសៗ​ខ្លួនឯងហ្នុង ​កំពុង​តែ​មាន​​មោទនភាព​នឹង​យសសក្តិ​​​របស់​ខ្លួន បែប​នេះ​នោះ?​

  4. ប៉ុន្នឹងមិនទាន់អីម៉ានទេ នៅមានអាលំហែកាយតាមមាត់ទន្លេមុខវាំងទៀត.
    ៤-៥នាក់និយាយសើចៗមិនដឹងនិយាយរឿងអីបានជាសើចយ៉ាងនេះ…
    ពួកលោកសង្ឃអស់នោះ. ពិបាកនិយាយណាស់……….

    • អត់អីទេ កៅម៉ារយ.. ព្រះសង្ឃទាំងនោះ​ ខ្ញុំ​បន់​កុំអោយ​តែ​​ខ្ញុំ​ប្រទះ​ភ្នែក​ឃើញ​ទៅ​បាន​ហើយ… បើ​មិន​អីចឹង​ទេ នឹង​មាន​ជាប់​រូប​នៅ​ផ្ទះ​ស្រុកស្រែ​ របស់​ខ្ញុំ លើកក្រោយៗ​​ទៀត…។

  5. មានរឿងអីកើតឡើងទៀតហើយ លោកស្រុកស្រែ ? សូមទោស​បាន​បាត់​មុខ​ពី​ភូមិវើដប្រែស ៩ថ្ងៃ ដោយ​មាន​ធុរៈ​ដើរ​ប្រោស​សត្វ​នៅទី​ឆ្ងាយ ដែល​គ្មាន​ប្រព័ន្ធ​ទាក់ទង ឬ​ប្រព័ន្ធ​ទាក់ទង​មិនបាន ឡើង​ភ្នំ​ចុះភ្នំ​រាប់​មិន​អស់។ល។៚…

    បើតាមមើលឃើញក្នុងរូបភាពនេះ មិនជាថ្វីទេ លោកស្រុកស្រែ នេះបើ​តាម​ខ្ញុំ​យល់ ពីព្រោះ​ថា​ ក្នុងទី​សាធារណៈ​ដែល​មាន​គេ​ឃើញ​ស្ទើរ​គ្រប់​គ្នា កុំឱ្យ​អង្គុយ​តែពីរនាក់​ស្ងាត់ៗ​ក្នុង​បន្ទប់។ ការអង្គុយ​នេះ​ទំនង​ជា​ដេញដោល ឬពន្យល់​ស្រ្តី​បរទេស អំពី​ពុទ្ធសាសនា​ហើយ​មើល​ទៅ ដូចជា​មិនមាន​ខុស​អ្វីទេ បើខុស​​ គឺខុស​លោក​ស្រុកស្រែ​ទេ ដែល​មិន​ប្រគេន​ភេសជ្ជៈ​ព្រះអង្គ ព្រោះ​រាងជូរ​ព្រះឱស្ឋ​ហើយ! មិនថាអញ្ចឹង ?

    រឿងទំនាក់ទំនង រវាងព្រះសង្ឃ នឹង ស្រ្តីជាជនបរទេស ដូចជា​ចំឡែក​បន្តិច​ហើយ ដោយ​ពួកគេ​ពុំបាន​ដឹង​ច្បាប់​វិន័យ​របស់​ព្រះសង្ឃ។ ការខុស​ឆ្គង​បន្តិច​បន្តួច ជាការ​ធម្មតា ហើយ​រឿង​វិន័យ បើមិន​មាន​ចេតនា​ទេ កម្រ​នឹងមាន​កំហុស​ធំដុំ​ណាស់។ ជាពិសេស​ព្រះសង្ឃ ដែល​ជាអ្នក​ពន្យល់​ប្រៀន​ប្រដៅ​ដល់​មនុស្ស​ទាំង​ឡាយ អោយ​បាន​យល់​ដឹង​​រវាង​ល្អ និង​អាក្រក់ បុណ្យ និងបាប​ជាដើម! មិនថាអញ្ចឹង ?

    • សូមអរគុណលោកបង… ខ្ញុំក៍យល់ថា មិនជាទាស់​ខុសអី​ធ្ងន់ធ្ងរ​ដែរ​ទេ គឺគ្រាន់​តែ​រាង​ប្លែក​ភ្នែក​បន្តិច​ប៉ុណ្ណោះ… ហេតុនេះ​ហើយ បាន​ជាខ្ញុំ​សូម​ប្រើ​ពាក្យ​ត្រឹម​តែ “ហ្វឹកហ្វឺន ឬហាត់​អនុវត្ត” ភាសា​អង់គ្លេស​តែ​ប៉ុណ្ណោះ។ នៅ​ក្នុង​បរិវេណ​សារមន្ទីរជាតិ មាន​កន្លែង​លក់​ភេសជ្ជ:តូច មួយ​ក​ន្លែង​ ហើយ​ប្រសិន​បើ​ព្រះសង្ឃ​អង្គ​នេះ យល់​ថា​មិន​សូវ​សម​ភ្នែក​មនុស្ស​ទូទៅ​ទេ គួរណាស់​តែ​បបួល​ស្រ្តី​បរទេស​នោះ ទៅ​ជជែក​ពិភាក្សា ឬសួរ​ដេញ​ដោល​គ្នា​ នៅទី​នោះ​ទៅ វា​មាន​​នរណា​ទៅ​ហ៊ាន​ថាអី​អោយ​លោក… តែ​ដល់​មក​អង្គុយ​បែប​សង់ទីម៉ង់ នៅ​មាត់​ស្រះ​យូរ​អីចឹង ខ្ញុំ​មើល​ទៅ​ ហាក់​ដូចជា​យាប់​ភ្នែក​ណាស់​លោកបង….

  6. អីយ៉ា ចេះ​តែ​បាត់​ចាស់​ៗ​ប្រចាំ​ភូមិ​ពី​ខាង​ផ្ទះ​ខ្ញុំ ស្រាប់​តែ​មក​លេច​មុខ​ទីនេះ​សោះ។ ចំពោះ​យោបល​ខ្ញុំ​ចំពោះ​រូប​ខាង​លើ​បើ​និយាយ​ថា​ “ខុស” មួយ​ម៉ាត់​ពិបាក​និយាយ​ណាស់ តែ​បើ​និយាយ​ថា “មិន​សម​ទំនង” ត្រូវ​​ជាង។

    ឃើញ​រូបថត​នេះ​នឹក​ឃើញ​ដល់​រឿង​ព្រះសង្គ​ចាប់​រំលោភ​ស្ត្រី​ជនជាតិ​បរទេស​បាន​សម្រេច​នៅ​លើ​ភ្នំសំពៅ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ដោយ​ដំបូង​ព្រះសង្ស​នោះ​សុំ​ខ្លួន​ជា​អ្នក​ជូន​បង្ហាញ​ផ្លូវ​ដល់​ស្រី​បរទេស​នោះ​ តែ​ដល់​កន្លែង​ស្ងាត់​ទៅ​ជា​អញ្ចឹង​តែ​ម្ដង​ទៅ ហ៊ឺ……..

    • អរគុណលោកស្រុកខ្មែរ… ហេហេ… ខ្ញុំបបួលចាស់ៗ​មក​ពិសារទឹកតែ​នៅ​ផ្ទះខ្ញុំ ស្រុកស្រែ​​ណឹងណា… ហើយខ្ញុំ​ក៍យល់​ដូច​លោក​ដែរ គឺ “មិនខុស” ទេ… គ្រាន់តែ​ “មិនសម” តែប៉ុណ្ណោះ។

      រឿងហេតុព្រះសង្ឃរំលោភស្រ្តីជនបរទេស នៅ​លើភ្នំសំពៅនោះ ខ្ញុំ​នៅ​ចាំតើ… ក្រោយ​ហេតុការណ៍​នោះ ខ្ញុំ​បាន​លួចសួរ​អ្នក​ស្រុក​បាត់ដំបង ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា៖ ឆ្ងល់ស្រ្តីជនបរទេសហ្នុងដែរ… មាឌប៉ុណ្ណាប៉ុណ្ណី បែរជា​អោយ​លោកសង្ឃ​តូចមួយ ចាប់​រំលោភបាន… ម៉េច​មិន​មុន​រំលោភ ឬក្រោយ​​រំលោភ​បាន​ហើយ ក៍មិនទាត់សង្ឃ​កំហូចហ្នុង​អោយ​បែក​ប្រដាប់​ខ្ទេច កុំ​អោយ​ប្រើការ​កើត ទៅ​​ង៉ៃ​ក្រោយ​ទៅ?… ខ្ញុំក៍​ឆ្លើយ​ត្រឡប់​ទៅវិញ​​ថា៖ មកពី​ស្រ្តី​ជនបរទេស​នោះ ​គោរព​ច្បាប់​ខ្លាំង​ពេក បានជាមិនហ៊ាន​​ធ្វើអោយ​សង្ឃ​អ្នក​រំលោភ​​​គាត់នោះ មានរបួសស្នាម..!!..??..

  7. មនុស្សចាស់សល់ពីសង្គម

    លោកស្រុកស្រែជាទីរលឹក….សុំបន្តសាច់រឿងនេះតិចទៀតចុះ…… ខ្ញុំ​គាំទ្រ​ និង​សុំ​ឲ្យ​លោក​ថត​បង្ហាញ​គេឯង​ឲ្យ​បាន​ច្រើន ឲ្យគេ​បាន​ដឹង​ និង​ពិសេស ព្រះអង្គៗ​ថ្នាក់​លើៗ ដើម្បី​មាន​វិធានការណ៍​កែ​សំរួល​ កុំឲ្យ​វា​ត្រជាក់​ពេក។

    សំរាប់ខ្ញុំ ..លោកស្រុកស្រែ! ​ខ្ញុំគិត​ថា​គេ​(គឺខ្ញុំ​ចង់​និយាយ​ពីអ្នក​ដែល​មាន​អំណាច​ហើយ​ អាច​ធ្វើ​បាន) គួរតែ​ហ៊ាន​ធ្វើអ្វី​ម្យ៉ាង​(ខ្ញុំមិន​ហ៊ាន​ថា​កំណែ​ទំរង់​ ឬជា​បដិវត្ត​សាសនា​អីនោះ​ទេ) បើគេ​ពិតជា​ឲ្យ​តំលៃ​ព្រះពុទ្ធ​សាសនា​មែន​នោះ… គឺថា​ស្រុកទេស​ក៏មាន​សន្តិភាព​យូរ​គ្រាន់​ដែរ​ហើយ.. ការរីក​ចំរើន​លើ​គ្រប់​វិស័យ ក្នុងនោះ​ក៏មាន​វិស័យ​សាសនា​ផង​ដែរ ដែល​បាន​រីក​ចំរើន​ ពីវត្តអារាម​​ត្រូវបាន​បំផ្លិច​បំផ្លាញ​សម័យ​ប៉ុលពត​អស់​នោះ ក៏កើត​មាន​ចំនួន​ច្រើន​ឡើង​វិញ។ ព្រះសង្ឃ ដែល​គ្មាន​មួយ​អង្គ​សោះ ឥឡូវ​មាន​រាប់រយ-ពាន់អង្គ..…… មូលហេតុ​នេះ​ គេគួរ​គិត​ទៅដល់​គុណភាព​នៃ​ព្រះសង្ឃ​ផង​ដែរ​ហើយ គឺគេ​មិនគួរ​ធ្វើមិន​ដឹង​មិនឮ ឆ្លើយថា​ចេះ​ ថាអញ្ចុះ បែប​យក​រួច​ខ្លួន​ ឬមួយ​បែប​(នេះបើ​តាម​ខ្ញុំ​យល់​ជា​អត្តនោម័ត​ទេ) ធ្វើ​មិន​ដឹង… ដូចជា​គ្មាន​រឿង​អី… បណ្តោយ​តែទៅ​លើ​សម្តេច​សង្ឃ ជា​អ្នកដោះ​ស្រាយ​អង្គឯង…..។

    ខ្ញុំ​នៅតែ​យល់ថា ព្រះសង្ឃ​គ្រប់​អង្គ​ មិនថា​នៅវត្តណា ស្រែ​ឬផ្សារ ត្រូវតែ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះចៅ​អធិការ និង​ខិតខំ​សិក្សា ព្រះ​ត្រៃបិដក ដើម្បី​ជា​ស្រែ​បុណ្យ​របស់​ពុទ្ធមាមាមកៈជន​​ទាំងឡាយ តែសុំ​ឲ្យមាន​ការ​រឹត​បន្តឹង​វិន័យ​ដូចជា ៖

    – មុនបួសជាព្រះសង្ឃត្រូវតែមានច្បាប់កំហឹត គឺបើ​ចង់​បួស ត្រូវតែ​លះបង់​ពី​រឿង​អាណា​ចក្រ ពីរឿង​កិលេស រឿង​មាន-ក្រ ជាប់​ជំពាក់ សំភារៈ បច្ចេកទេស។ល។ គឺថា​បើមិន​ដាច់​អាល័យ​ពីរឿង​រ៉ាវ​របស់​មនុស្ស​ធម្មតាៗ​ទេ មិន​ចាំ​បាច់​បួស គ្រាន់​តែ​ឲ្យ​គេ​មើល​ឃើញ​ថា ជា​ព្រះ​សង្ឃ​ឲ្យគេ​នាំគ្នា​សំពះ​នោះ​ទេ.. ខ្ញុំចង់​ថា បើឃើញ​គ្រង​ចីវរ​ហើយ គឺពិត​ជា​សង្ឃ​ពេញ​លក្ខណៈ កុំឲ្យ​ខូច​ឈ្មោះ​ព្រះសង្ឃ​ត្រឹមត្រូវ….(បែប​នេះ​ គេអាច​ថា​វា​មាន​លក្ខណៈ​ផ្តាច់ការ​បន្តិច តែ​សំរាប់​ខ្ញុំ​គិតថា គេគួរ​តែហ៊ាន​កែ​ទំរង់​វិស័យ​នេះ ដោយការ​រឹត​បន្តឹង​វិន័យ​ដូច្នេះ….

    – ក្រសួងធម្មការនិងកិច្ចការសាសនាត្រូវតែមានអំណាច ទៅលើ​វិស័យ​សាសនា ត្រូវតែ​ចាប់​បង្ខំ​ជន​ណា​មួយ​(ទោះ​ជា​គ្រង​ចីវរ​ក៏ដោយ បើ​រហេត​រហូត​បែបនេះ គឺត្រូវ​តែ​ផ្សឹក… និយាយ​ទៅ​ ត្រូវតែ​បណ្តេញ​ចេញ​ពីវត្ត ឬអាច​បញ្ជូន​ទៅ​អាជ្ញាធរ​ដាក់​ទោស​បន្ថែម ដើម្បី​ឲ្យ​មនុស្ស​ខូច​ដទៃ​ រាង​ចាល​ករណី​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សាសនា។

    នៅមានរឿងមួយទៀត លោកស្រុកស្រែ​មិនដឹង​ថា លោក​ធ្លាប់​មាន​ចំណាប់​អារម្មណ៍ ឬយ៉ាង​ណា​ទេ… នោះគឺ​រឿង​ផ្សាយ​តាម​វិទ្យុ ពីនាទី​ព្រះពុទ្ធ​សាសនា…. នាទី​នេះ​ វាពិត​ជា​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ពុទ្ធ​សាសនិក​ពិត.. តែសូម​លោក​សាក​ល្បង​ស្តាប់ គឺមាន​ប៉ុស្ត៍ខ្លះ​និយាយ​ពីរឿង​ឯណា​ឆ្កុយ.. ពិសេស​មិន​ចោល​អារឿង​រៃអង្គាស​លុយ.. ខ្លះឮ​សូរ​សួរ​សំណួរ​បែប​សន្ទនាធម៏ ខ្លះបែប​សំណួរ​សុំបទ​ចម្រៀង.. យូរៗ​ទៅ​ ដូចជា​ចង់​ពុល​យ៉ាងម៉េច​មិនដឹង​ទេ…. ខ្ញុំគិត​ថា​ បើ​ថ្នាក់លើ​បណ្តោយ​យូរ​របៀប​នេះ​ មិនត្រឹម​តែ​រាស្ត្រប្រជា​វង្វេង​សាសនា​ទេ​ តែវា​ថែម​ទាំង​ឡប់​ទៀត​ក៏ថា​បាន… ខ្ញុំដឹង​ថា​ នេះវា​ជា​សិទ្ធិ​សេរីភាព ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ ក៏គេ​ត្រូវតែ​ត្រួតពិនិត្យ​មើល​ឲ្យបាន​ល្អិតល្អន់​ផងដែរ​នូវ​កម្មវិធី​មួយៗ … ពិសេស​នោះ​ តើកំរឹត​យល់​ដឹង របស់​អ្នក​សំដែង​ធម៏ទេសនា​(ធម្មាចារ្យ)​ដល់​កំរឹត​ណា​ដែរ…… ចំនុច​នេះ​ខ្ញុំចាប់​អារម្មណ៍​ជាង​គេ ព្រោះ​ថា​​ព្រះពុទ្ធ​សាសនា ជា​សាសនា​មួយ​ដែល​មាន​ទស្សនៈ​ស៊ី​ជម្រៅ​ខ្លាំង​ណាស់ ហើយ​មិនមែន​សំរាប់​តែ​មនុស្ស​បួនដប់​នាក់​ស្តាប់​នោះ​ទេ គឺ​មនុស្ស​ម៉ានគរ​ដែល​បាន​ស្តាប់…… វាអាច​ថា​មិន​បាន​ណែនាំ​មនុស្ស​ឲ្យ​ល្អ វាទៅ​ជា​នាំ​គ្នា……

    ខុស​ត្រូវអី​ សូមលោក​មើលជួយកែតំរូវផង​ ព្រោះខ្ញុំដូចជា​ជ្រិញ​ណាស់ ពេលឃើញ​ឥរិយាបថ​របស់​ព្រះសង្ឃ​អង្គខ្លះ​នោះ​ ធ្វើខ្លួន​ដូចជា​ឧបាសក​ធម្មតាៗ​ពេក……

  8. អរគុណ ស្រុកខ្មែរស្នេហ៍ខ្ញុំ ពិតហើយដូចជាមិនទំនង តែមិនខុស​នឹង​វិន័យ​ដែរទេ ហើយ​រឿង​ព្រះសង្ឃ​នៅ​ភ្នំសំពៅ មក​ពីដាច់​ស្រយាល​ពីគេ​ឯង​ហើយ​មើល​ទៅ។ រឿងនេះ​មាន​ទៅ​មាន​មក​ហើយ ភ្លេច​សីល​ហើយ ទុក​មួយ​កន្តុប ចាំ​និយាយ​ក្រោយ។ ចឹងហើយ​បាន​ជា ហាម​មិន​អោយ​នៅ​ស្ងាត់​តែ​ពីរនាក់​នោះ​អី តែ​យ៉ាងណា​ជា​កំហុស​បុគ្គល​ហើយ ។

    អរគុណ លោកម្ចាស់ប្លក់ ស្រុកស្រែ គ្រាន់តែមើល​មិនសម ចឹងមែន​ហើយ តែ​មិន​ខុស​នឹង​វិន័យ​ក្នុង​ព្រះត្រៃ​បិដក​ទេ បើតាម​ខ្ញុំធ្លាប់​មើល​ក្នុង​សៀវភៅ​ព្រះត្រៃ​បិដក​នៅ​ប៉ុស្ត​ខ្ញុំ​នោះ បើអោយ​ព្រះអង្គ​ទៅ​គង់​ជជែក​គ្នា​នៅ​ក្នុង​តៀម​កាហ្វេ ក៏រិត​តែ​មិន​សម​ទៅ​ទៀត មានតែ​កន្លែង​ហ្នឹង​ហើយ​គ្រាន់បើ ស្រឡះ​គេ​ស្រួល​ឃើញ​គ្រប់​គ្នា ។

    រឿងយើងដែលជាខ្មែរដូចគ្នា តែងមានការបារម្ភ ខ្លាចក្រែង​វាខុសឆ្គង​ពី​ធម៌វិន័យ ចំណែក​ព្រះសង្ឃ​វិញ ក៏បារម្ភ​ជាង​យើង​ទៅ​ទៀត។ រឿងវិន័យ​របស់​លោក​នោះ ត្រូវ​តែ​លៃលក សម្រប​សម្រួល​ទៅតាម​កាលៈទេសៈ ដូចករណី​ស្រ្តី​ជនបរទេស​នេះ ប្រហែល​ជាគាត់​ចង់ដឹង​ចង់យល់​ខ្លាំង​ណាស់​ហើយ បានជា​ខំប្រឹង​ជជែក​ឆ្លងឆ្លើយ​ជាមួយ​ព្រះសង្ឃ​អង្គនេះ យូរ​យ៉ាង​នេះ។ ព្រះអង្គ​ក៏មិន​ហ៊ាន​ក្រោក​ចេញ​ដែរ តែ​យ៉ាងណា​ក៏ដោយ យើងឥត​បាន​ដឹង​រឿង ដែល​ជជែក​គ្នា​នោះ មិនហ៊ាន​ថា​ខ្លាច​ខុស​ដែរ ហើយ​យើង​ក៏មិន​អាច​ចោទ​លោក នូវរឿង​មិនពិត​ដែរ រឿង​អ្វីៗ​ត្រូវតែដឹង​ពិត​ប្រាកដ ទើបអាច​ចោទ​បាន មិន​ខុសគ្នា​នឹង​ច្បាប់​តុលាការ​ទេ។ល។៚…

    អរគុណចំពោះលោក មនុស្សចាស់សល់ពីសង្គម ដែលចង់​បាន​ព្រះសង្ឃ អោយ​មាន​ភាព​បរិសុទ្ធ គ្រាន់​សម្រាប់​គោរព​បូជា ឬថ្វាយ​បង្គុំ​នោះ ខ្ញុំក៏​មាន​ជំនឿ​ប្រហាក់​ប្រហែល​លោក​ដែរ។ តែបើ​តាម​ខ្ញុំយល់ មិនអាច​ធ្វើ​ដូច្នោះ​ទេ ភាគ​ច្រើន​ព្រះសង្ឃ​ដែល​បួស​នៅ​ស្រុកខ្មែរ​នេះ គឺបួស​ដើម្បី​សិក្សា​អបរំ រៀនសូត្រ​នូវ​តម្រិះ​វិជ្ជា​ស្ទើរ​គ្រប់​បែប​យ៉ាង ដើម្បី​ប្រកប​របប​ចិញ្ចឹម​ជិវិត ឬប្រពន្ធ​កូន​ទៅថ្ងៃ​ក្រោយ មិនមែន​បួស​គ្រាន់តែ​អោយ​គេថ្វាយ​បង្គុំ​នោះ​ទេ ហើយ​ពុទ្ធសាសនា មិន​ត្រូវជា​កម្មសិទ្ធិ​របស់​បុគ្គល​ណាមួយ​ឡើយ ឬជា​របស់​ប្រទេស​ណា​មួយ​ឡើយ។ បើអញ្ចឹង​មែន ព្រះសង្ឃ​មិន​អាច​គោរព​ប្រតិបត្តិធម៌ បានតាម​បែប​ពុទ្ធសាសនា​ពិត​ប្រាកដ​ឡើយ។ កុំយល់​ច្រឡំ​រឿង​ពុទ្ធសាសនា និង​វត្តអារាម​​ឯកជន។ យើង​ប្រហែល​ជាអាច​មាន​អាស្រម និងទី​អារាម​ឯកជន​បាន។ តែព្រះសង្ឃ​មិនត្រូវ​ទិញយក ឬកំណត់​យក​ជា​ឯកជន ឬក៏​លក់ដូរ​យក​ជា​របស់​ខ្លួនទេ។ បើអញ្ចឹង​មែន ប្រហែល​មិនមែន​ជា​ព្រះសង្ឃ​ពេញសិទ្ធិ​ក្នុង​ពុទ្ធសាសនា​ឡើយ! មិនថាអញ្ចឹង ?

    ព្រះសង្ឃត្រូវតែមានសិទ្ធិសេរីភាពគ្រប់គ្រាន់ ក្នុងការ​ប្រតិបត្តិ​ធម៌អារ្យ តាមបែប​ពុទ្ធសាសនា តែមិនមែន​លាយឡំ​ច្របូក​ច្របល់​គ្នា នឹង​ព្រហ្មណ៍​សាសនា​ទេ។ ព្រះសង្ឃ​ត្រូវតែ​នៅ​ក្រោមការ​គ្រប់គ្រង​ដោយ​ព្រះសង្ឃ តែ​មិនមែន​នៅ​ក្រោមការ​គ្រប់គ្រង​របស់​គ្រហស្ថ​ទេ! មិនថាអញ្ចឹង ?

    • អរគុណលោកបង… ដោយសារ​លោក​បង​ធ្លាប់​ជា​បុព្វជិតស្រាប់ ហេតុនេះ​ ការ​ពន្យល់​របស់​លោក​បង ខ្ញុំ​ចាប់​ផ្តើម​យល់​បាន​ខ្លះៗ ​ពី​ភាព​ខុសគ្នា​ និង​ការ​លំបាក​ រវាងបុព្វជិត និង​ជនសាមញ្ញ​ហើយ…​​

  9. បើនិយាយទៅវាពិបាកថាដែរ សង្គមខ្មែរយើង ​លោកសង្ឃ​អត់​មាន​អំណាច​ ​ធ្វើអី​​ក៏ខុស​ ធើ្វអី​ក៏មិន​ត្រូវ​ដែរ។ បើ​លោក​សង្ឃ​មាន​អំណាច​វិញ​ ធើ្វអី​ក៏ត្រូវ​ដែរ។ ​ចឹងសូម​មិត្ត​អ្នក​សរសេរ​ទាំងអស់ មេត្តា​ជួយ​គិតឲ្យ​ច្បាស់​មុន​សិន។

    • បាទ, សូមអរគុណ តាតា… បើ​តាម​យោបល់​របស់​លោក តើ​លោក​ចង់​អោយ​ព្រះសង្ឃ​មាន​អំណាច​​យ៉ាង​ម៉េចទៅ? ខ្ញុំ​យល់​ថា បញ្ហា​​ប្រតិបត្តិ​ធម្មវិន័យ​របស់​ព្រះសង្ឃ​ គឺ​ហាក់​ដូចជា​មិន​ទាក់​ទង​​ទៅ​នឹង​​ការ​មានអំណាច ឬ​អត់​អំណាច​សោះ…​​ ព្រោះព្រះសង្ឃ​ យើង​មិន​បាន​ចែក​ដី​ធ្លី​អោយ​ធ្វើ​ស្រែ​ ធ្វើ​ចំការ​ទេ… ហើយ​​ចង្ហាន់​ដែល​លោក​សង្ឃ​មាន​ឆាន់ ក៍​អាស្រ័យ​ដោយ​ពុទ្ធបរិស័ទ្ធ​យក​ទៅ​ប្រគេន​ដែរ…។ ហេតុនេះ តើចាំបាច់​អី​ដែល​លោកសង្ឃ ត្រូវ​ការ​មាន​អំណាច​យក​ទៅ​ប្រើ​​ដើម្បីអី​? និង​យក​ទៅ​គាប​សង្កត់​អ្នក​ណា?…​ ដោយ​គោរព​ពី​ខ្ញុំ ស្រុកស្រែ…

  10. បើមានមិត្តណាដឹងថាហ៊ុនសែន,វ៉ាគីមហុង,,,,,ក្បត់ជាតិជូយបា្រប់ផង!!!

    • លោកតាតា កំពុង​រស់​នៅ​ស្រុក​ក្រៅ លោកចង់​សួរ​សំណួរ​អី ចង់​មាន​ប្រសាសន៍​យ៉ាង​ម៉េច​ក៍​បាន​ដែរ…។ តែ​សំរាប់​អ្នក​រស់​នៅ​ក្នុង​ស្រុក​ដូចខ្ញុំ​ស្រុកស្រែនេះ គ្មាន​នរណា​​​ចង់​ជួញ​ស្បែក​គោ​ទទឹក​ទេ…។

  11. រឿងសង្ឃ ប្រាទិក អង់គ្លេស ជារឿងធម្មតាហ្នឹង ដូចជាមិនទាស់ឆ្គងអ្វី ផង ពីព្រោះសម័យនេះជាសម័យបច្ចេកវិទ្យាទៅហើយ ។ បើកទូលាយ មិត្តភាពមិនប្រកាន់ច្បាប់ទម្លាប់ចាស់គំរិល ដូចសម័យពុទ្ធកាលឯណា ។ ខ្ញុំធ្លាប់បានបង្រៀនព្រះសង្ឃអំពីរបៀបប្រើកំព្យួទ័រ និងឡើង Internet ទាក់ទង និងសាវជ្រាវចំណេះដឹងខាងក្រៅ ជាងដប់ឆ្នាំមុន ប្រហែលគិតថា ជារឿងខុសឆ្គងហើយមើល…។ 🙂

    • អរគុណ​លោក​ជក់​ទិព្វ… ខ្ញុំ​យល់​ថា ប្រសិន​បើ​ពីមុនៗ​មក មិនមាន​បញ្ហា​អី​ធំដុំ​ ទាក់​ទង​ទៅ​នឹង​អបត្តិ​ ឬ​ការ​ប្រាសចាក​ធម្មវិន័យ​របស់​ព្រះ​សង្ឃ​ ព្រះពុទ្ធសាសនា​​ទេ នោះ​ក៍​គ្មាន​​ទៅ​កើត​រឿង​ឈឺក្បាល​វិល​មុខ​អី សំរាប់​គ្រហស្ថ​​ដែរ។ ហើយ​កន្លង​មក​នេះ បើ​មាន​ករណី​ថ្លោះ​ធ្លោយ​កើត​ឡើង​នៅ​ក្នុង​ជួរ​ព្រះ​សង្ឃ គឺ​ចំឡើយ​ដោះសារ​​បានត្រឹម​យ៉ាង​ច្រើន​ណាស់​​ថា ជា​រឿង​គួរ​អោយ​សោក​ស្តាយ… តែ​ប៉ុណ្ណឹង​ឯង..!! តែ​​មាន​រឿង​រ៉ាវ​ខ្លះ វា​បាន​ជាប់​ស្នាម​ដោយ​ភាព​​អាមាស់ និង​ថោកទាប​​បំផុត​ដោយសារ​ស្នាដៃ​ព្រះសង្ឃ ដូច​ក្នុង​​ករណី​ព្រះ​សង្ឃ​ នេត ខៃ នៃវត្ត ស្រះចក​ ជា​ឧទាហរណ៍​ស្រាប់…។ ​​​

  12. នេះដោយសារ ពុទ្ធសាសនាខ្មែរ បានបាត់បង់នូវធនធានមនុស្ស ដ៏គំហុកបន្ទាប់ពី សម្តេចសង្ឃរាជ្យ ជួន – ណាត បានសុគតទៅ នាចុងទសវត្ស ៦០ ឬក៏ឥទ្ធិពល អ្នកនយោបាយកំពូលៗ បានផុសឡើងជាបន្តរបន្ទាប់ ដូច កលម៉ាក្ស ម៉ាក្ស លេនីន ស្តាលីន ម៉ៅ សេទុង និង ហូ ជី មិញ ជាដើម។ល។ សុទ្ធតែជាអ្នកប្រឆាំងនឹង ពុទ្ធសាសនា ដែលជាសាសនាតែមួយគត់ ដែលគោរពការសិក្សាអបរំ និង លទ្ធិប្រជាធិបតេយ្យ មិនសម្លាប់មនុស្ស ! មិនថាអញ្ចឹង ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s