វិចិត្រសាល

ទិដ្ឋភាព​ការដ្ឋានច្រាំងទន្លេ​ជ្រោយចង្វារ ថ្ងៃនេះ…


ខាងក្រោមនេះ ជាទិដ្ឋភាពការដ្ឋានសាងសង់ច្រាំងទន្លេ ចាប់ពីគល់ស្ពាន ជ្រោយចង្វារត្រើយខាងកើត រហូតដល់ចុងជ្រោយចង្វារ ទល់មុខព្រះបរមរាជវាំង ដែលខ្ញុំថតបានក្នុងថ្ងៃនេះ។

បើតាមគេហទំព័ររបស់សាលារាជធានី បានអោយដឹងថា ប្លង់ស្ថាបនាច្រាំងទន្លេនេះ ត្រូវបានកសាងជាពីរកំណាត់៖ កំណាត់ទី១ ចាប់ពីគល់ស្ពានជ្រោយចង្វារខាងកើត មកដល់ជិតសួនគំរោងសណ្ឋាគារសុខា អូតែល មានប្រវែង ១៧០០ម៉ែត្រ ដោយប្រើប្រាស់បច្ចេកទេស ច្រាំងចំណោតឈរត្រង់ (Vertical Embankment, Concrete Sheet Pile)។ កំណាត់ទី២ ត្រូវតភ្ជាប់ពីកំណាត់ទី១ រហូតដល់ច្រាំង ចុងជ្រោយមានប្រវែង ១២០០ម៉ែត្រ ដោយប្រើប្រាស់បច្ចេកទេស ចំណោតជំរេល (Slope Embankment)។

តាមការគ្រោងទុក ការដ្ឋានស្ថាបនាច្រាំងទន្លេនេះ នឹងបញ្ចប់អោយហើយរួចរាល់ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១២ នេះ ដែលនឹងគ្រោងចំណាយអស់ថវិកាប្រមាណជាង ១៨លានដុល្លារ។ នៅមានការចំណាយបន្ថែមពីលើនេះ ប្រមាណជិត ៣លានដុល្លារ ទៀត ទៅលើការស្ថាបនាផ្លូវដើរ សួនច្បារ និងភ្លើងបំភ្លឺលំអ…។ ដូចនេះ សរុបការចំណាយស្ថាបនា ច្រាំងទន្លេនេះទាំងមូល នឹងឡើងដល់ប្រមាណ ២១លានដុល្លារអាគាំង។ គេហទំព័រ សាលារាជធានី ក៍បានបញ្ជាក់ផងដែរថា គេហដ្ឋានរបស់ប្រជាពលរដ្ឋ ដែលសង់ទយចូលមកមាត់ទន្លេ ចំនួន១១១ខ្នង ដែលបានប៉ះពាល់ ក្នុងគំរោងស្ថាបនាច្រាំងទន្លេនេះ ត្រូវបានសាលារាជធានី ផ្តល់គោលនយោបាយតាមយុទ្ធសាស្រ្ត “សេះដូរសេះ” ដោយអោយអ្នកទាំង ១១១គ្រួសារនោះ ទៅរស់នៅលើទីតាំងថ្មី ស្ថិតនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

បើពិនិត្យមើលកាលបរិច្ឆេទខាងលើ ខ្ញុំអាចសន្និដ្ឋានបានថា ច្រាំងទន្លេចាប់ពីទល់មុខ ព្រះបរមរាជវាំង រហូតដល់គល់ស្ពានជ្រោយចង្វារខាងកើត អាចនឹងសម្ពោធអោយ ប្រើប្រាស់ជាផ្លូវការ នាឳកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅចុងខែវិច្ឆិកា ក្នុងឆ្នាំនេះតែម្តង…។

ស្រុកស្រែ

Advertisements

18 responses to “ទិដ្ឋភាព​ការដ្ឋានច្រាំងទន្លេ​ជ្រោយចង្វារ ថ្ងៃនេះ…

  1. អោយមេដាយ «កំពូលអ្នកប្រមាញ់រូបភាព» មួយបង!!!

    • ហេហេ… អរគុណច្រើនដែលបានសរសើរ… តែនេះមិនមែនប្រមាញ់ទេ គឺសុំគេចូលទៅថតត្រង់ៗតាម៉ង… 😀

      • ចឹងអីបង!
        ចុះអារូបថតម៉ាសន្លឹកតាមផ្លូវហ្នឹង មានសុំគេថតអត់បង???
        បើសុំគេថត ប្រហែលត្រូវគេវាយមើលទៅ!!!
        ហាសហា…

        • ហេហេ… អាម៉ាសន្លឹក​ម៉ូតសំយេះ​តាម​ដង​ផ្លូវ​ហ្នុង គឺ​​ទាល់តែ​លួចថត ​មិន​អោយ​គេ​ដឹង​ខ្លួន ទើបបាន… ហើយ​ប្រសិនបើ​សុំគេថត​ត្រឹមត្រូវ​វិញ មិនត្រឹម​តែ​​គេ​មិន​អោយ​ថត​ទេ គឺ​អាច​នឹង​​ត្រូវ​ខៀវ​ភ្នែក​ ​ផស់​គេ​​ផង​ក៍​មិន​ដឹង… :-D​

  2. គេមើល​តែខាង​ណឹង គេអត់​មើល​កោះនរាផង !

    • កោះនរា ប្រហែល​ជា​គេ​ទុក​អោយ​វា​បាក់ ​ម៉ាអស់​ខ្យល់​… ម៉ាតាម​ដំណើរ​​ធម្មជាតិ​វា​ទៅ… ចាំ​មើល​បើ​វា​បាក់​​ដល់​ផ្សារ​ច្បារ​អំពៅ​ ចាំ​​គិត​ទៀត…។

      តាម៉ាប់ឯង​មើល​រឿង​សាមកុក​ យូរ​ហើយ​ នៅ​តែ​​ឆ្ងល់​ច្រើន​ទៀត…។ ច្រាំង​ជ្រោយ​ចង្វារ​ មាន​សំណង់​សណ្ឋាគារ​សុខា ​កំពុង​សាងសង់​ជង្រ្គឹងៗ… បើ​មិន​ធើ​ច្រាំង​ទន្លេ​​អោយ​ស្អាត​ទេ តើ​មាន​អា​ឡប់​ណា ​នឹង​ទៅ​ដេក​ហិត​សំរាម​នៅ​ទី​នោះ… 😀

  3. ស្មានតែសេះ​ដូរ​ពង​មាន់ ។

  4. សង្ស័យតាយកកាមេរ៉ាជាប់ខ្លួន២៤ម៉ោងហើយមើលទៅ!!
    ហាសហា…

  5. ចឹងមិនឡូយ ថតរូបអត់អស់លុយ!
    ប៉ុន្តែប្រយ័ត្នបន្តិច!!! ប្រយ័ត្នរូបខ្ញុំញាំកាមេរាអស់…
    (ពាក្យអសុរស គឺ រូបថតស៊ីកាមេរា)
    ហាសហា…!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s