មិនមែនរូបខ្ញុំ កាលពី​ក្មេង​ទេ​បាទ..!!..


រីករាយថ្ងៃច័ន្ទដើមសប្តាហ៍…

ខាងលើនេះ ជាក្មេងប្រុសនៅជាយក្រុង ស្រុកអំពេញយើងណឹងឯង… គឺមិនមែនរូបខ្ញុំ ម្ចាស់ប្លុកស្រុកស្រែ កាលពីតូចទេ…។ ខ្ញុំសូមបញ្ជាក់ហើយ បញ្ជាក់ទៀតថា នេះមិនមែនរូបខ្ញុំកាលនៅពីក្មេងទេបាទ… ព្រោះខ្ញុំកាលពីនៅក្មេង រាងមិនឡូយ អញ្ចឹងទេ…!!..??..

ស្រុកស្រែ

Advertisements

24 responses to “មិនមែនរូបខ្ញុំ កាលពី​ក្មេង​ទេ​បាទ..!!..

  1. ប្រកាសទុកមុន ខ្លាចគេច្រឡំ ហាសហា!!!

  2. មនុស្សចាស់សល់ពីសង្គម

    ជំរាបរលឹកលោកស្រុកស្រែ! ដូចខ្ញុំពីក្មេងចឹង នៅស្រុកស្រែ កាលណោះ​ទើបមក​ពី​រត់លេង​ ខ្មោចម៉ែ​ចាប់​ឲ្យ​ជាង​ថត…​ គិតទៅ​ពេលខ្លះ​ ខ្ញុំចំណាស់​ណឹង​ហើយ​ នៅតែ​មានពេល​ខ្លះ​ខ្ញុំ​នឹកម៉ែ​ចង់យំ​ម្តងៗ​ដែរ​ណឹង…. មិន​ដឹងថា​លោក​ស្រុកស្រែ​ដូចខ្ញុំ​ឬអត់​ទេ?

    • បាទ,​ សូមជំរាបរលឹក​លោក​ចាស់​សល់​ពី​សង្គម… ខ្ញុំមិន​ខុស​ពីលោក​ដែរទេ… ពេលខ្លះ​ខ្ញុំ​នឹក​ដល់​ឪពុកខ្ញុំណាស់… ជាពិសេស​គឺ​ក្នុង​រដូវបុណ្យទាន​ធំៗ ដូចជា​បុណ្យចូល​ឆ្នាំខ្មែរ និង​បុណ្យភ្ជុំបិណ្ឌ​ជាដើម…។ អ្នក​ដែលមិនធ្លាប់​កើត​មក​ កំព្រា​ឪពុក គឺ​ប្រាកដ​ជា​មិន​ដឹង​ថា ឪពុក​មាន​តំលៃ​ប៉ុណ្ណា​នោះ​ទេ…។ ហេតុនេះ ខ្ញុំ​ចង់​ផ្តាំផ្ញើទៅ​ប្អូនៗ​សិស្ស និសិ្សត​ជំនាន់​ក្រោយ ដែល​រស់​នៅ​​មានឪពុក​ម្តាយ​ ចិញ្ចឹម បីបាច់​ថែរក្សា និង​ទំនុកបំរុង​ជាប់​រហូតមក សូម​អោយ​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​សិក្សា​រៀន​សូត្រ ​និងចេះ​គោរព​ដឹងគុណ​ឪពុកម្តាយ… កុំអោយ​ថ្ងៃ​ក្រោយ​ទៅ មាន​ការ​ស្តាយ​ក្រោយ។ ​​​ដូចខ្ញុំ​សព្វថ្ងៃ បើចង់​សងគុណ​ទៅ​ឪពុក​ខ្ញុំ​វិញ មាន​តែ​ទៅសង​គុណ​នៅ​ឯ​វត្ត ដោយ​មិន​អាច​សងគុណ​ដោយ​ផ្ទាល់​ជា​មួយ “ព្រះរស់” បានឡើយ ដោយសារ​តែឪពុកខ្ញុំ ត្រូវ​ខ្មែរក្រហម​យក​ទៅ​សំឡាប់​តាំងពី​ឆ្នាំ១៩៧៧ មកម៉្លេះ។

  3. រំលោភ​សិទ្ធិ​កុមារ…
    មាន​ការ​សុំ​ការ​អនុញ្ញាតិ​ពី​គាត់​ឬ​នៅ?

    • អរគុណលោកភ័ក្រ្ត… ខ្ញុំ​មិន​បាន​សុំ​ច្បាប់​ពីគាត់​ម្ចាស់​រូបទេ… តែ​នេះ​ចៃដន្យទេ… នរណាអោយ​គាត់​ងាក​​មុខមក​មើល​ម៉ាស៊ីនថត ឌឺដាក់ខ្ញុំ​ធើអី? 😀

  4. នោះ ដាក់រូបអាសអាភាសកុមារ

  5. ហេហេ… ចាំតើ… ពេលខ្ញុំថត ម្ចាស់រូប​វាលើក​ជើងដើរ បាំងប្រដាប់ប្រដា​វា មើល​អត់ឃើញ​ទេ… ហេតុនេះ មិនអាចចាត់ទុក​ថា ជារូប​អាសអាភាស​បាន​ទេ… បើនិយាយៗ​ទៅ រូបនេះ គឺ​មិន​បាន​ម៉ាចំណិត​រូប​អាស្រីឡែន (អ្នកខឹងខ្លាំង​ហៅ មីខ្លែន!) ដែល​បង្ហាញប៉ាន់​នៅ​អាមេរិក​ផង​ទេ… 😀

  6. ខ្លាចគេបង្អាប់ ខំប្រាប់ទុកមុន.. ហេសហេ.. បើមិនបានអាន ខ្ញុំស្មានតែម្ចាស់ប្លកមែនហើយ !..

    មើលការជជែកគ្នានៅទីនេះ ក៍គួរឱយអស់សំណើចដែរ..

    អរគុណ
    &&&&&&&&&&&&&&&

    • ហេហេ… បើមិនប្រកាសប្រាប់មុនទេ គ្នីគ្នាខ្ញុំ នឹងព្រួតគ្នាផា បង្អាប់ខ្ញុំ ម៉ាអាទិត្យមិនទាន់បាត់ផង។ នេះក៍ដោយសារតែខ្ញុំ ធ្លាប់បានបង្អាប់មិត្តភក្តិខ្ញុំពីមុនៗមក ក៍មិនធម្មតាដែរទេ 😀

  7. បើអត់ប្រាប់ ម្នាក់ៗបែបគិតថារូបម្ចាស់ផ្ទះមែន! 🙂

  8. ចេះឱ្យយកជើងឆ្វេងបាំង បើកុំបាំងច្បាស់មែនទែនហើយ ជាម្ចាស់ប្លក់តែម្តង នេះបើតាមធ្លាប់ឮប្រាប់លើកមុន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s