វិចិត្រសាល

កំណត់ត្រា ភាគ៤៖ ញាំអាហាពេលល្ងាច​​​នៅ​ផ្សាររាត្រី ​​ក្រុងយឿងដុង…


នៅពេលយប់ ក្នុងក្រុងយឿងដុង មានផ្សាររាត្រីដែលមានលក់វត្ថុអនុស្សាវរីយ៍ និង​អាហារ​ស​មុទ្រដ៏សំបូរបែប…។

ជាការចំឡែក នៅជុំវិញផ្សាររាត្រី គឺមិនមានកន្លែងផ្ញើឡាន ម៉ូតូទេ។ ដោយសារ​តែ​ម៉ូតូ​​ជួល​គេជិះ ហេតុនេះ ពួកខ្ញុំចេះតែបារម្ភខ្លាចបាត់ណាស់។ តែដោយឃើញគេគ្រប់គ្នា ចត​ម៉ូតូ រួចដើរចូលផ្សារផ្លុកៗស្រួលបែបនេះ ពួកខ្ញុំក៍ចាក់សោរកម៉ូតូ រួច​នាំគ្នា​ដើរ​ចូល​ផ្សារ រៀនតាមគេ តាម​ឯង​ទៅ…។

វត្ថុអនុស្សាវរីយ៍ និងគ្រឿងអលង្ការធ្វើពីគុជមានតំលៃសុទ្ធៗ ដូចជាខ្សែក ក្រវិល ចិញ្ជៀន មានតំលៃថោកៗ មិនគួរអោយជឿ បើប្រៀបធៀបនឹងហាងធំៗ នៅ​តាម​បណ្តោយ​ឆ្នេរ Long Beach…។ រីឯអាហារគ្រឿងសមុទ្រវិញ សំបូរណាស់… តែ​ក្រៅ​ពី​ដុត​ អាំង (BBQ) គឺពួកគេអត់ចេះធ្វើម្ហូបអីអោយឆ្ងាញ់ត្រូវមាត់ ដូចហាងចិនឡើយ។

ក្រោយពេលញាំអាហារពេលល្ងាចរួច ពួកខ្ញុំជិះម៉ូតូតាមផ្លូវលេងៗ ក៍​ប្រទះ​ភ្នែក​ឃើញ​ហាង​មួយ​ឈ្មោះ Shop Cambodia…។ ពេលខ្ញុំចូលទៅ ទើបបានដឹងថា ម្ចាស់ហាង គឺជា​ជនជាតិ​វៀតណាម ចេះនិយាយខ្មែរច្បាស់ចែស។ ហើយតាមរយៈម្ចាស់ហាងនេះ ខ្ញុំបាន​ដឹង​រឿងរ៉ាវ​ជាច្រើននៅលើកោះនេះ។ អ្វីដែលពួកខ្ញុំភ្ញាក់ផ្អើលជាងគេនោះ គឺក្នុង​ទីក្រុង​យឿងដុង និងលើកោះភូគួកនេះ ទាំងមូល គឺមិនមានចោរលួច ចោរឆក់ ឬចោរ​ប្លន់​ឡើយ។ ម្ចាស់ហាងបានអោយដឹងថា ម៉ូតូគ្រប់ប្រភេទ អាចចតទុកចោល ដោយ​មិន​ចាំបាច់​ដកកូនសោរ ក៍មិនបាត់ទៅណា ដែរ។ ហេតុនេះ ឡាន ម៉ូតូគ្រប់ប្រភេទ គេ​មិន​ទំលាប់ដា​ក់ក្នុងផ្ទះទេ គឺគេនាំគ្នា ចតចោលលើចិញ្ចើមផ្លូវ ឬ​ដាក់​នៅ​ក្រៅ​ផ្ទះ​គ្រប់​គ្នា។

តាមរយៈម្ចាស់ហាងនេះដែរ ទើបខ្ញុំដឹងថា បើមានឳកាសបានមកកោះនេះម្តងទៀត ខ្ញុំ​នឹង​ទៅទស្សនាអតីតគុកអាណានិគមបារាំង ដែលស្ថិតនៅភាគខាង​ក្រោម​នៃកោះនេះ ព្រោះថា បុព្វបុរសខ្មែរយើង ដែលប្រឆាំងនឹងអាណាព្យាបាលបារាំងជាច្រើនរូប ត្រូវ​បាន​​​បារាំង​ចាប់​យកមកដាក់គុកនៅកោះត្រល់នេះ ហើយ​ខ្លះ​បានស្លាប់​ចោល​ឆ្អឹង​នៅ​ទីនេះ​ផងដែរ…៕

ស្រុកស្រែ

Advertisements

2 responses to “កំណត់ត្រា ភាគ៤៖ ញាំអាហាពេលល្ងាច​​​នៅ​ផ្សាររាត្រី ​​ក្រុងយឿងដុង…

  1. មិនមានចោរលួច ចោរ​ឆក់ ព្រោះ​បើ​លួច/ឆក់ រត់មិនរួច មិនមាន​ផ្លូវរត់​ហ្នឹង​ណា៎! ម្យ៉ាង​ស្រុកយួន​ជា​ស្រុកកុម្មុយនីសអារឿងឆក់ប្លន់ហ្នឹងផង លឺថា​ចាប់​បាន​សុទ្ធ​តែ​ប្រហាជីវិត​អី​ផង​ម្តឹង ។

    • ហេហេ… មែន​ហើយ… លួចម៉ូតូ​បាន​ទៅ មិន​ដឹង​ជា​ជិះ​ទៅ​ណា​… ណា​មួយ​ច្បាប់ស្រុកគេ​តឹងរឹងណាស់​ អារឿង​លួច​ រឿង​ប្លន់​សំលាប់​នេះ ទោស​ធ្ងន់​ណាស់…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s