វិចិត្រសាល

កំណត់ត្រា ភាគបញ្ចប់៖ ត្រឡប់មកពី​​កោះត្រល់វិញ ​ថ្ងៃទី១៥ ខែមេសា ​ឆ្នាំ២០១២…


មិនមានអ្វីដែលត្រូវរៀបរាប់ផងទេ តែខ្ញុំចង់ជំរាបអស់លោកអ្នកអានអោយបានជ្រាប អំពីពេលវេលានៃការចេញដំណើរពីកោះត្រល់មកវិញ…។

កាលពីព្រលប់ ម្ចាស់បឹងកាឡូបានប្រាប់អោយពួកខ្ញុំដឹងថា ម៉ោង ៦ព្រឹក នឹងមាន រថយន្តមកទទួលដឹកយកទៅកំពង់ផែហាមនីញ… ហេតុនេះ ដោយមិនចង់អោយ មានការរវល់នៅពេលព្រឹក ពួកខ្ញុំក៍ទូទាត់ការចំណាយស្នាក់នៅអោយហើយស្រេច (Check-out) តាំងពីក្បាលព្រលប់ ជាមួយម្ចាស់បឹងកាឡូ។

ព្រឹកឡើង ពួកខ្ញុំចាំរហូតដល់ម៉ោង ៦.៣០នាទី ទើបឃើញរថយន្តទួរីស ១២កៅអី យ៉ាង​កញ្ចាស់មួយ មកទទួលពួកខ្ញុំ។ ទំរាំតែដើរប្រមូលភ្ញៀវដទៃទៀតអស់ ម៉ោងជិត ៧ទៅហើយ… ហើយឡាននេះបានញាត់ភ្ញៀវ ឡើងពេញប៊ឹបតែម្តង…។ ក្នុង​ចំងាយ​ផ្លូវ​ជាង ១០គ.ម រថយន្តបានបោះពួយដូចព្យុះ ពីក្រុងយឿងដុង ឆ្ពោះទៅ​កាន់​កំពង់ផែ​ហាមនីញ ដូចពួកតាក់ស៊ីផ្តាច់ព្រលឹងនៅស្រុកយើងដែរ ព្រោះ​កាណូត​នឹងចេញ​ដំណើរ​នៅ​ម៉ោង ៧គត់..!!..

ទៅដល់កំពង់ផែភ្លាម ពួកកាណូតបានស្រែអោយភ្ញៀវអ្នកដំណើរទាំងអស់រត់!… រត់អោយ​លឿនឡើង!… កាណូតចេញឥឡូវហើយ..!!..

ខ្ញុំប្រឹងដើរលឿនខ្មឺតបណ្តើរ រួចឆ្លៀតថតយករូបភាពពីក្រោយខ្នងបណ្តើរ… ទំរាំ​ទៅ​ដល់​កាណូតនៅចុងផែ ដែលមានចំងាយមិនតិចជាង ៥០០ម ពីច្រាំង ធ្វើអោយម្នាក់ៗ ហត់​គឃូស និងបែកញើសទាំងព្រឹក។

គ្រាន់តែពួកខ្ញុំមួយឡាននេះចូលក្នុងកាណូតអស់ភ្លាម ពួកកាណូតក៍ចាប់ផ្តើមស្រាវពួរ ចេញដំណើរភ្លាមដែរ… ហើយ ១ម៉ោងកន្លះក្រោយមក គឺនៅម៉ោងជិត ៩ព្រឹក កាណូត​ពួក​ខ្ញុំជិះ ក៏ចូលចតនៅកំពង់ផែហាទៀង ដោយសុវត្ថិភាព…។

ក្នុងពេលធ្វើដំណើរលើកាណូត ខ្ញុំធ្មេចភ្នែកទៅ នៅតែឃើញទិដ្ឋភាពដើមដូងមួយជួរ នៅមាត់ឆ្នេរសមុទ្រកំពង់ផែហាមនីញ ដែលធាងវាយោលយោកដោយជំនោរសមុទ្រ នាពេលព្រឹកព្រលឹម ហាក់ដូចជាកំពុងលើកដៃលាពួកខ្ញុំ ព្រមទាំងនិយាយមកកាន់ខ្ញុំ ទាំងស្រណោះថា៖ បាយ! បាយ! ជនជាតិខ្មែរ… ខ្ញុំនៅជាមួយវៀតណាម សុខសប្បាយ ជាទេ… ហើយយ៉ាងហោចណាស់ ក៏ធម្មជាតិនៅលើកោះខ្ញុំនេះ មិនត្រូវបានបំផ្លាញ ដោយមនុស្ស និងការទន្ទ្រានយកដី ដោយពួកអ្នកមានអំណាច ដូចនៅស្រុកខ្មែរដែរ… ហើយឆ្នេរសមុទ្រដ៏ស្រស់ត្រកាលរបស់ខ្ញុំទៀតសោត ក៏មិនត្រូវបានប៉ាវ​ផ្តាច់មុខ ដោយ​ក្រុមហ៊ុនឯកជន​ដូច​នៅ​ស្រុកខ្មែរ ដែល​ធើអី​ស្រេច​ក្បាលវ៉ាល់​ដែរ..!!..??..

ស្រុកស្រែ

Advertisements

9 responses to “កំណត់ត្រា ភាគបញ្ចប់៖ ត្រឡប់មកពី​​កោះត្រល់វិញ ​ថ្ងៃទី១៥ ខែមេសា ​ឆ្នាំ២០១២…

  1. ជម្រាបសួរ លោកពូ! សូមសុវត្ថិភាពពេលធ្វើដំណើរ។
    ខ្ញុំអត់បានទាន់មើលរូបទេព្រោះជិតអស់លុយ តែដែលចុច ឡែក នេះ ព្រោះស្រឡាញ់សម្តីដើមដូងដែលពូរៀបរាប់។

  2. ជម្រាបសួរលោកពូពីចម្ងាយ!​​ ខ្ញុំពិតជាពេញចិត្តនឹងគេហទំព័រនេះ​ខ្លាំងណាស់ ខ្ញុំគិតថា វាល្អណាស់សម្រាប់កូនខ្មែរដែលមិនទាន់បានដឹងអំពី រឿងដែលបាន កើតឡើងនាសម័យនោះសួមលោកពូនិយាយបន្តទៀតប្រាប់ក្មួយទៀតទៅមើល​ក្មួយរង់ចាំស្តាប់​

  3. នៅទីបំផុត អ្វីៗ ដែលអ្នកសិស្សា ( កូនខ្មែរ ) ធ្លាប់តែគិត ហើយភ័យខ្លាចនោះ វាបានចាប់ផ្តើមជារូបរាងពិតប្រាកដហើយ !!

  4. ហាត់ប្រាណទាំងព្រឹកបែបនេះសុខភាពល្អណាលោកពូ!

  5. ក្មេងសម័យអ៊ីម៉ែល

    លោកពូស្រុកស្រែ ពេលខ្ញុំអានអត្ថបទខាងលើនេះ ខ្ញុំមានការសោកស្តាយ​ណាស់ ចំពោះទឹកដីខ្មែរដែលបាត់បង់នោះ ហើយជាពិសេសគឺនៅត្រង់ សម្តី​របស់ដើមដូងបាននិយាយថា ” បាយ! បាយ! ជនជាតិខ្មែរ… ខ្ញុំនៅជាមួយវៀតណាម សុខសប្បាយ ជាទេ… ហើយយ៉ាងហោចណាស់ ក៍ធម្មជាតិនៅលើកោះខ្ញុំនេះ មិនត្រូវបានបំផ្លាញ ដោយមនុស្ស និងការទន្ទ្រានយកដី ដោយពួកអ្នកមានអំណាច ដូចនៅស្រុកខ្មែរដែរ… ហើយឆ្នេរសមុទ្រដ៏ស្រស់ត្រកាលរបស់ខ្ញុំទៀតសោត ក៍មិនត្រូវបានជួលផ្តាច់មុខ អោយទៅក្រុមហ៊ុនឯកជន ធ្វើអីស្រេចតែក្បាលចិត្តបានដែរ..!!..??.. “។
    ពិតជាគ្មានខុសសូម្បីតែមួយមាត់ នៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ។​ ហ៊ឺ! អ្នកមានលុយ និងអ្នកអំណាច

    • អរគុណក្មេងសម័យអ៊ីម៉ែល ដែល​បាន​ចាប់​អារម្មណ៍​នឹង​សំដីកោះត្រល់… កុំភ្លេច​ខិតខំ​រៀនសូត្រ​​អោយ​​ក្លាយ​​ជា​​មនុស្ស​​ល្អ​ទៅ​ថ្ងៃ​ក្រោយ​… ​ដើម្បី​កុំ​អោយ​កោះ​ត្រល់​មើល​ងាយ… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s