វិចិត្រសាល

អាជីវកម្មគុជខ្យង ឬពែក (Pearl) នៅ​កោះភូគួក…


ក្នុងឳកាសដើរលេងលើកោះត្រល់ ឬកោះភូគួក កាលពេលបុណ្យចូលឆ្នាំខ្មែរ​កន្លង​ទៅ​នេះ ខ្ញុំបានចូលទៅមើលការចិញ្ចឹមគ្រុំ ឬខ្យងយកគុជ ដែលផ្តល់នូវ​ចំណូល​ដ៏​មហា​សាល​ពី​អាជីវកម្ម​នេះ។ អ្វីដែល​ជា​ចំងល់ នៅក្នុង​ខួរ​ក្បាល​បែបក្រឡក​ខួរ​ដូចខ្ញុំនេះគឺ ហេតុអី​យើង​មាន​សមុទ្រ​នឹង​គេ​ដែរ ម៉េចក៍​មិន​ចេះ​កែច្នៃ​ទាញ​យក​ផល​ពី​ធម្មជាតិ​ដូច​គេ​ទៅ?… ម៉េចក៍​យើង ពូកែ​តែ​ខាង​បំផ្លាញ​ធម្មជាតិ​ដែល​មាន​ស្រាប់​ទៅវិញ?…

នៅតាម​បណ្តោយ​ឆ្នេរ Long Beach នៃកោះត្រល់ ឬកោះភូគួក មាន​កសិដ្ឋាន​ចិញ្ចឹម​ខ្យង​យក​គុជ​ជា​ហូរហែ​ច្រើន​កន្លែង ដែល​មួយ​ចំនួន​ជា​អាជីវកម្ម​ខ្នាតតូច​ក្នុងស្រុក ឯមួយ​ចំនួន​ទៀត ជា​ក្រុមហ៊ុន​អាជីវកម្ម​ខ្នាតធំ ដែល​មាន​ការ​វិនិយោគទុន​ពី​បរទេស​ដូចជា ជប៉ុន អូស្រ្តាលី ជាដើម…។

ការប្រកប​របរ​ចិញ្ចឹម​ខ្យង​យក​គុជ គឺជា​មុខរបរ​ដែល​ត្រូវការ​ពេល​វេលាវែង ច្រើនឆ្នាំ ទើប​អាច​ប្រមូល​ផល​ពី​អាជីវកម្ម​នេះ​បាន។ តែ​ផល​ដែល​បាន​មក គឺជា​ប្រភព​ចំណូល ដ៏មហា​សាល ដែល​មិនគួរ​នឹង​មើល​រំលង​សោះ សំរាប់​ប្រទេស​ដែល​មាន​ឆ្នេរសមុទ្រ ពីធម្មជាតិ​ស្រាប់ៗ ដូច​យ៉ាង​កម្ពុជា​យើង​នេះ។ តាមការ​រៀបរាប់​បង្ហាញ​នៅ​កន្លែង​លក់​គ្រឿង​អលង្ការ​គុជ បាន​អោយ​ដឹងថា គ្រុំ ឬខ្យង​ដែល​ចិញ្ចឹម​មាន​អាយុ​ចាប់ពី ២ឆ្នាំ អាច​បាន​គុជ​ទំហំ​ប៉ុនចង្កឹះ… ហើយ​ការ​ប្រមូល​ផល អាចធ្វើ​បាន​ចំពោះ​គ្រុំ ឬខ្យង​ដែល​មាន​អាយុ​ចាប់​ពី ៥ឆ្នាំ​ឡើង​ទៅ…។

សំរាប់​សុភាព​ស្រ្តី​ទាំងឡាយ ពេលដែល​បាន​ឃើញ​កន្លែង​លក់​គ្រឿង​អលង្ការ​គុជ នៅលើ​កោះភូគួក គឺច្បាស់​ជាខ្វារ ក ចង់​បាន​ហើយ… តែ​របស់​ដែល​ដាក់​តាំង​ក្នុង​ទូរ​កញ្ចក់​ទាំង​នោះ ថ្លៃណាស់… លូក​មិន​បាន​ទេ…។ នេះគឺ​ដោយសារ​តែ​គុណភាព​គុជ​ដែល​ចិញ្ចឹម​ក្នុង​ឆ្នេរសមុទ្រ​ធម្មជាតិ​ពិតៗ ត្រូវ​បាន​ជាប់​ក្នុង​ចំណាត់​ថ្នាក់​ខ្ពស់​ ដែល​អាច​ប្រកួត​ប្រជែង​​ក្នុង​ទីផ្សារ​ពិភពលោក​បាន..!!..

ស្រុកស្រែ

Advertisements

11 responses to “អាជីវកម្មគុជខ្យង ឬពែក (Pearl) នៅ​កោះភូគួក…

  1. ទៅប្រឹងអីល្បងអ៊ើយ?! កាប់មិនបាច់ដាំ ឈូស​មិន​បាច់លប់ បូមកប់មិនបាច់​កាយ ដួលមិនបាច់ច្រាន បានមិនបាច់ខំ ទៅរក​នៅឯណាមាន?

  2. មនុស្សចាស់សល់ពីសង្គម

    ជំរាបសួរលោកស្រុកស្រែជាទីរាប់អាន!
    អរគុណណាស់ជាមួយការយកចិត្តទុកដាក់ចំពោះអាជីវកម្មបែបយ៉ាងនេះ…និយាយពិតទៅការពាំនាំនូវទិដ្ឋភាពប្លែកៗពីស្រុកគេមកបង្ហាញជូនអ្នកនៅស្រុកយើងឲ្យដឹងឮដូច្នេះខ្ញុំគិតថាល្អប្រពៃណាស់គឺដើម្បីឲ្យបងប្អូនបានជ្រាបឬអាចប្រកបរបររកស៊ីដូចគេ…តែម្យ៉ាងលោកស្រុកស្រែខ្ញុំគិតថា(ប្រហែលជាចេះ​តែគិត​ឡប់ៗដែរណឹង) ហេតុដែលគេមិនទាន់​ប្រកបរបរទទួលទានបែបនេះ​នៅក្នុងស្រុក​យើងព្រោះថា..
    – នៅស្រុកយើងមានមុខរបរច្រើនហើយងាយៗដែលអាចឲ្យគេរកចំណូល​បាន​ច្រើនជាងរបរខាងលើនេះផង..របរខ្លះមិនចាំបាច់ដាក់ដើមផាន់ផងក៏រក​បាន​លុយដែរ គឺគ្រាន់​តែថា ប៉ុណ្ណេះហ៊ុន ប៉ុណ្ណោះ​ហ៊ុនទៅ​​ ជាការស្រេច ដូចជា ការចូលហ៊ុន​រកស៊ី​កាស៊ីណូ ឬ ​ក្រុមហ៊ុននាំចេញនាំចូល ។ល។(វិស័យកាស៊ីណូនេះ​ឃើញ​ចំណេញ​ភ្លាមៗតែម្តង ហើយវាក៏អាចបានផល​ប្រយោជន៌ច្រើនដែរ បើទោះបីថាមាន​អ្នកចាញ់ម៉ាចំនួនតូច លោតទឹក​ ចងក ឬលេបថ្នាំខ្ឡះៗក៏ដោយចុះ..មិនបញ្ហា ងាប់តិចតួច….)

    -​ រកស៊ីលក់ដី ធ្លី កាប់ឈើលក់ក្នុងដីរដ្ឋ ឬ​ដីសម្បទានផ្សេងៗ….ផលបាន​ដោយ​មិនចាំបាច់ដាក់ដើម គឺដោយគ្រាន់តែដា់ក់កំឡាំង​ចូលកាន់កាប់ ឈូសពង្រាប ព្រៃឈើ រួចឲ្យគ្នាឯងធើប្លង់រឹងឲ្យ​​ ឬក៏ដេញពួកអ្នកកាន់កាប់មុនតែអត់មានប្លង់ ទាំងប្លង់រឹង​ប្លង់ជ្រាយចេញ….(ទោះបើងាប់ខ្លះក៏វាមិនទៅអស់មនុស្សដែរ..)

    នៅមានរបរល្អៗច្រើនទៀត ដែលខ្ញុំគិតមិនទាន់ឃើញតែទោះជាយ៉ាងណា​ក៏ដោយខ្ញុំគិតថាត្រូវរង់ចាំអស់របរខាងលើដូចជាបានរៀបរាប់ហើយទើបអាចប្រហែលដល់អារបរចិញ្ចឹម​គុជខ្យង​ជាក្រោយ……
    មិនដឹងថាបងប្អូនចាប់អារម្មណ៏ពីរបរខាងលើនះឬអត់ទេ……..

    • ហេហេ… និយាយពីរឿងកាស៊ីណូនេះ ង៉ៃមុនមានគេឆ្ងល់ មកសួរប៉ះចំខ្ញុំ… គេឆ្ងល់ថា: ហេតុអីក៍ម្ចាស់កាស៊ីណូចិត្តល្អម្ល៉េះ ពេលដែលអ្នកលេងល្បែងធំៗ ចាញ់អស់លុយរាប់ម៉ឺន រាប់សែនដុល្លារហើយ… ម្ចាស់កាស៊ីណូបានអោយអ្នកចាញ់ល្បែងអស់លុយពីខ្លួនទាំងនោះ ស្នាក់នៅដេកស៊ីតាមចិត្ត នៅក្នុងកាស៊ីណូនោះ ដោយមិនមានគិតលុយ គិតកាក់សោះអីចឹង?

      ខ្ញុំក៍ឆ្លើយប្រាប់ត្រឡប់ទៅវិញ: មិនមែនម្ចាស់កាស៊ីណូទាំងនោះចិត្តបានទេ តែបំណងពិតរបស់ពួកគេ គឺពួកគេចង់អោយអ្នកចាញ់ល្បែងបោសគូទខោទាំងអស់នោះ អោយនៅដេកស៊ីបណ្តើរ និងរកនឹកបន្តទៀតបណ្តើរ… ថាតើមាននៅសល់ទ្រព្យសម្បត្តិ និងរបស់មានតំលៃស្អីខ្លះទៀត ដើម្បីយកទៅលក់បានលុយ យកមកលេងល្បែងបន្តទៀត? ហើយពួកអ្នកចាញ់ល្បែងទាំងអស់នោះ គេច្រើនតែអោយបន្ទប់ដេកនៅជាន់ខ្ពស់ៗ ចាប់ពីជាន់ទី៥ ឡើងទៅ… ហើយនៅពេលដែលរកនឹកលែងឃើញ ឬអស់ទ្រព្យសម្បត្តិដើម្បីលក់ និងបញ្ចាំទៀតហើយ… ពេលនោះ បើចង់លោតលេងពីជាន់ទី៥ មកដីខាងក្រោម គឺធានាថានឹងទៅដល់ “បរលោក” 100%… 😀

  3. ឡាអ ណាស់ អត្ថបទ អាជីវកម្មគុជខ្យង នេះ
    ប៉ង ពូកែ រកអត្ថបទឡាអៗ ចូមចចើ ប៉ង ណាស់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s