វិចិត្រសាល

បង្គោលព្រំដែនលេខ ៣១៣៖ ព្រែកចាក-ហាទៀង…


ខាងក្រោមនេះ ជារូបភាពច្រកទ្វារព្រំដែនកម្ពុជា វៀតណាម ព្រែកចាក-ហាទៀង ដែលខ្ញុំថតបានកាលពីត្រលប់មកពីកោះភូគួកវិញ… (ពីរូបទី១ ដល់ទី៦ ជាព្រំដែន ខាងវៀតណាម និងពីរូបទី៧ ដល់ទី១៥ ជាព្រំដែនខាងកម្ពុជាយើង)។

គួរកត់សំគាល់ផងដែរថា បង្គោលព្រំដែននៅទីនោះ មានលេខរៀងទី ៣១៣ ដែលកសាងហើយរួចរាល់ និងសម្ពោធនៅឆ្នាំ២០០៦ គិតមកដល់ឆ្នាំនេះ គឺមានរយៈពេល ៦ឆ្នាំកន្លងមកហើយ។ ហេតុនេះ ការកសាងច្រកទ្វារព្រំដែន អោយបានសមរម្យ ក៍គួរតែធ្វើអោយបាន ល្អភ្នែកជាងនេះផងដែរ។ ខ្ញុំមិនហ៊ាន បង្អាប់គ្នាឯងទេ តែកន្លែងធ្វើការរបស់ប៉ូលីសព្រំដែនយើង មើលទៅកំសត់ណាស់ មិនស្មើនឹងរោងចតឡាន Lexus 570 របស់អស់លោកៗផងទេ… ហើយសូម្បីតែ ស្ពានដែកបាឡេឆ្លងកូនប្រឡាយតូចមួយ មានប្រវែងត្រឹមកន្ទុយអណ្តើក ក៍ជាអំណោយរបស់ខេត្តគៀងយ៉ាង ធ្វើអោយដែរ… គឺពិតជាចេះធ្វើមុខក្រាស និងមិនចេះខ្មាស់គេមែន យើងនេះ..!!..??..

សង្ឃឹមថា ក្រោយពេលស្ថាបនាផ្លូវថ្មីរួច ខាងប៉ូលីសព្រំដែនយើងនឹងមាន ការិយាល័យត្រឹមត្រូវសំរាប់ធ្វើការ លែងអោយខ្មាស់ខ្មោចទៀតហើយ…។

ស្រុកស្រែ

Advertisements

One response to “បង្គោលព្រំដែនលេខ ៣១៣៖ ព្រែកចាក-ហាទៀង…

  1. ខ្ញុំ​យល់​ថា កូនស្ពានដែកបាឡេ​ ដែល​ជា​ “អំណោយដ៏ថ្លៃថ្លា” របស់​ខេត្ត​គៀងយ៉ាង​ នៅ​ជាប់​បារ៉ាស់​ទី២ ខាង​កម្ពុជា​យើងនោះ​ ប្រសិន​បើ​ពេល​យើង​ធ្វើ​ផ្លូវ​ពី​កំពង់ត្រាច ​​មកព្រំដែននេះ គឺ​​​គួរ​តែ​រុះ​ចោល​ទៅ…​។ តាម​ធម្មតា… ប្រឡាយ​ទឹក​បែប​នេះ ខាង​វៀតណាម​ចូល​ចិត្ត​ប្រើប្រាស់​​ជា​យុទ្ធសាស្រ្ត​នៅ​តាម​បណ្តោយ​ព្រំដែន​ណាស់ ព្រោះ​ទី១ បាន​ទឹក​ធ្វើ​ស្រែ និង​ទី២ ងាយ​ស្រួល​ទប់​ទល់​​នៅ​ពេល​មាន​ជំលោះ​កើត​ឡើង​ជា​យថាហេតុ…។ ហេតុនេះ ប្រឡាយ​ទឹក​​បែប​នេះ វា​គួរ​តែ​នៅ​ខាង​វៀត​ណាម តែ​ហេតុម៉េច ​បែរ​ជា​នៅ​ខាង​ដី​យើង​ទៅ​វិញ? ខ្ញុំ​សង្ស័យតែ​ខាង​វៀតណាម​ជីកប្រឡាយ​នេះ​អោយយើង​(sic!)​ ហើយ​ក៍​ធ្វើកូនស្ពាន​បាឡេ​នេះ​អោយ​តែ​ម្តង​ទៅ ខ្ជិលសូញសាញ..!!..??.. 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s