សោកនាដកម្មមួយ ​ដែល​​ពោរពេញ​ដោយ​ភាព​ “អចេតនា”..!!..


Chut Wutty, In Ratana

ខាងលើនេះ ជាចំណងជើងនៅក្នុងកាសែតរស្មីកម្ពុជា លេខ៥៨០១ ចុះថ្ងៃទី ០៦-០៧ ខែឧសភា ឆ្នាំ២០១២ ដែលបានដកស្រង់ព័ត៌មាន ក្នុងឳកាសសន្និសិទកាសែត កាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១២ កន្លងទៅ ដែលរៀបចំឡើងដោយ គណៈកម្មការស៊ើបអង្កេត ករណីបាញ់សំលាប់គ្នានៅអាណាចក្រខេត្តកោះកុង។

បើតាមគណៈកម្មការស៊ើបអង្កេតនេះ បានរកឃើញ និងអះអាងថា៖ ទាំងលោក ឈុត វុទ្ធី ទាំងលោក អ៊ិន រតនា ទាំងពីរនាក់នេះ ស្លាប់ដោយ “អចេតនា” ដូចគ្នា និង ដោយសារតែភាព “ឆេវឆាវ” ដូចគ្នាទៀត..!!.. រីឯជនសង្ស័យដែលកំពុងជាប់ ឃុំឃាំងនៅពន្ធនាគារខេត្តកោះកុង គឺលោក រ៉ាន់ បូរ័ត្ន ត្រូវបានចោទប្រកាន់ទោស ពីបទអំពើមនុស្សឃាតដោយ “អចេតនា” ទៀត…។ ចំណែកឯការប្រកាសរបស់ គណៈកម្មការស៊ើបអង្កេតនៅពេលនេះ មិនដឹងថា តើជាលទ្ធផលដែលបានមក ពីការស៊ើបអង្កេតដោយ “អចេតនា” ទៀតឬអត់?

គិតៗទៅ សោកនាដកម្មនេះទាំងមូល ពោរពេញដោយភាព “អចេតនា” តាំងពីដើម ដល់ចប់… តែអ្វីដែលជាការហួសចិត្តនោះ គឺអ្នកស្លាប់ទៅហើយ ត្រូវបានគេ ស្តីបន្ទោសថា “ដោយសារតែភាពឆេវឆាវ” ថែមទៀត… ឯក្រុមហ៊ុនកាប់ឈើ ដែលយកកងកំលាំងសមត្ថកិច្ចរបស់ជាតិ យកទៅធ្វើជាបាវបំរើ ឬជាខ្ញុំកញ្ជះដាច់ថ្លៃ ដោយថែមទាំងពង្វក់អោយមានចិត្តសាហាវឃោរឃៅ ហ៊ានបាញ់សំលាប់មនុស្ស មិនញញើតដៃ បែរជាគ្មានលើកយកមកជជែកវែកញែកជាសាធារណៈសោះ… បែបនេះ គេហៅថា៖ យុត្តិធម៌សង្គម មានភាពស្មើគ្នាឆិញ ដូចម្រាមដៃ..!!..??..

ស្រុកស្រែ

_________________________

អត្ថបទដែលទាក់ទង៖

Advertisements

12 responses to “សោកនាដកម្មមួយ ​ដែល​​ពោរពេញ​ដោយ​ភាព​ “អចេតនា”..!!..

  1. លទ្ធផលអចេនាទាំងនោះ គឺធ្វើឡើងដោយអចេនាទេ 😀

  2. ពាក្យថាអចេតនាមានន័យថា គ្មានបំណង ធ្វើម៉េចបើសង្គមយើងកើតដោយអចេតនាអ៊ីចឹង សម្តេចឡើងធើធំក៏ដោយអចេតនា (ប្រជាជនបង្ខំ) មន្ត្រីទាំងឡាយឡើងសក្តិក៏ដោយអចេតនា ហើយក្រុមហ៊ុនហ្នឹងក៏បានសិទ្ធកាប់ឈើដោយអចេតនាដែរ អ្វីៗទាំងអស់សុទ្ធតែអចេតនា គឺទេវតាជាអ្នករៀបចំទាំងអស់ (គឺទេវតាលើកជើងបាចផ្កា)

  3. អីយ៉ាស់! ខ្ញុំដាក់មតិដោយអចេតនា! គ្មានបំណងរ៉េ

  4. សម័យប៉ុល ពត មនុស្សស្លាប់ដោយអចេតនា ច្រឡំកាប់មួយត្បូងចបដោយអចេតនា សម័យនេះ បាញ់សម្លាប់ដោយអចេតនា អាករមនុស្សដោយអចេតនា និងរំលោភដោយអចេតនា។ តិចទៀត បដិវត្តន៍ដោយអចេតនាដែរហើយ

  5. ខ្ញុំឆ្លើយតបទៅតៀមកាហ្វេ និង Nataro ក៍ “អចេតនា” ដែរ… គិតៗទៅ នៅជុំវិញខ្លួនយើង សំបូរហេតុការណ៍កើតឡើង “អចេតនា” ណាស់… ស្រវឹងបើកបរបុកទ្រូងថ្នល់ ក៍អចេតនា! សមត្ថកិច្ចចាប់ចោរប្លន់អត់ទាន់បាន ក៍អចេតនា! ប៉ូលីសចរាចរ ព្យាយាមផាកទារលុយពីអ្នកដំណើរ ក៍អចេតនា! កាប់បំផ្លាញព្រៃឈើ ក៍អចេតនា! ដើរព័ទ្ធយកដី យកផ្ទះគេ ក៍អចេតនា! តុលាការស៊ីលុយកូនក្តី ក៍អចេតនា! លួចចិញ្ចឹមស្រីក្មេង ក៍អចេតនា!… នៅមានទៀត…

  6. អចេតនា វាផ្ទុយគ្នា នឹង ចេតនា ! តែទោះយ៉ាងណា មនុស្សស្លាប់បាត់ទៅហើយ !!! ស្លាប់ដោយអចេតនា ឬ ?

    • នេះប្រហែលជាពាក្យសន្ទានុក្រមច្បាប់ ទើបនឹងបង្កើតថ្មីសំដៅចង់បន្ធូរបន្ថយទោស ដល់ជនប្រព្រឹត្តិបទល្មើសហើយ ទើបបានជាមានពាក្យថា: អ្នកដែលត្រូវគេវ៉ៃឡើងទ្រមខ្លួន គឺជាជនរងគ្រោះ ដែលបានទទួលរងរបួសដោយ “អចេតនា”… ឬក៍អ្នកដែលស្លាប់បាត់បង់ជីវិតដោយការបាញ់ប្រហារ គឺជនរងគ្រោះ ដែលបានស្លាបបាត់បង់ជីវិតដោយ “អចេតនា”… ដូចករណីនៃការស្លាប់ របស់លោក ឈុត វុទ្ធី ជាឧទាហរណ៍ស្រាប់… ស្តាប់ទៅទំនងណាស់ ហើយខ្ញុំសូមសរសើរដល់អស់លោកណា ដែលចេះរកនឹកពាក្យនេះឃើញយកមកប្រើដល់ហើយ… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s