កំណត់ត្រា៖ ទៅ​កោះត្រល់ម្តងទៀត…


ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១២… ដោយសារតែប្រកាសរបស់ខ្ញុំ ដែលបាន រៀបរាប់ហូរហែពីទិដ្ឋភាពកោះត្រល់ទាំងមូល កាលពីខែមុន បានធ្វើអោយ មិត្តភក្តិខ្ញុំមួយចំនួន “ញ័រ” ចង់ និងបានពឹងអោយខ្ញុំ ជួយជូនមកលេងកោះត្រល់ ដើម្បីចង់ស្គាល់… ជាមួយគ្នានេះ ចិត្តខ្ញុំក៍ចង់ទៅមើលអតីតពន្ធនាគារកោះត្រល់ ផងដែរ។

ដោយហេតុនេះ  ទីបំផុតខ្ញុំបានមកដល់កោះត្រល់ ឬកោះភូគួកជាថ្មីម្តងទៀត កាលពីរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១២ ម្សិលមិញ… ហើយពេញមួយថ្ងៃ រសៀលម្សិលមិញនេះ អាកាសធាតុមានការអ័ព្ទអួរ បណ្តាលអោយមានខ្យល់ បោកបក់យ៉ាងខ្លាំង រកចេញទៅណាមិនរួចសោះ។

ចូលមកដល់ព្រឹកថ្ងៃទី ១៣ ឧសភា នេះទៀត ភ្លៀង និងខ្យល់នៅតែបន្តបោកបក់ មកលើកោះត្រល់ទាំងមូលឥតដាច់សោះ។ ដល់តែភ្លៀងចេញទៅណាមិនរួចបែបនេះ ខ្ញុំចេះតែគិតថា នៅខេត្តមណ្ឌលគីរីចុះ ភ្លៀងរំខានអត់បានឃើញច្រាំងទន្លេស្រែពក… តែពេលមកដល់កោះត្រល់ ឬកោះភូគួកនេះទៀត តិចលោភ្លៀងរំខានអត់បានទៅ ឃើញអតីតពន្ធនាគារកោះត្រល់ទៀតទៅ?… តែទោះជាយ៉ាងណា ខ្ញុំបានចេញ ដំណើរទាំងភ្លៀង សំដៅទៅទីប្រជុំជនអានថើយ (An Thoi) ដែលស្ថិតនៅចុង ខាងត្បូង នៃកោះភូគួក ហើយពេលដែលខ្ញុំទៅដល់ទីនោះ ភ្លៀងក៍រាំងល្មមផងដែរ។

ទីតាំងអតីតពន្ធនាគារកោះត្រល់ ដែលបច្ចុប្បន្នវៀតណាមហៅថា ញ៉ាទូភូគួក (Nhà Tù Phú Quốc) ស្ថិតនៅជាប់នឹងវិថីដ៏ធំ ជិតទីប្រជុំជនអានថើយ និងមានចំងាយ ប្រមាណជាង ២០គ.ម ពីក្រុងយឿងដុង។ មើលតាមស្លាកព័ត៌មានបានអោយដឹងថា អតីតពន្ធនាគារនេះត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក បានឃុំឃាំង និង ធ្វើទារុណកម្ម ទៅលើអ្នកទោសជាយុទ្ធជនបដិវត្តន៍ចំនួនបួនម៉ឺននាក់ នៅទីនេះ… តែខ្ញុំចេះតែគិតថា នៅទីនោះ គឺជាអតីតគុកដែល​បាន​បង្កើត​ឡើង​តាំង​ពី​សម័យ​អាណាព្យាបាលបារាំង ដើម្បីដាក់អ្នកទោសកម្ពុជា វៀតណាម ឡាវ ដែលជាសកម្មជន ទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំងផងដែរ។

ប្រកាសក្រោយ ខ្ញុំនឹងរៀបរាប់ ព្រមទាំងបង្ហាញរូបភាពលំអិត ស្តីពីទិដ្ឋភាពអតីត ពន្ធនាគារកោះត្រល់ ឬញ៉ាទូភូគួកនេះ ដែលបច្ចុប្បន្នបានក្លាយទៅជាសារមន្ទីរ ប្រវត្តិសាស្រ្តមួយ ដ៏គួរអោយតក់ស្លុត មិនចាញ់អតីតគុកទួលស្លែង ឬមន្ទីរឃុំឃាំង ស-២១ របស់របបកម្ពុជាប្រជាធិបតេយ្យប៉ុន្មានទេ…។

Nha Tu Phu Quoc, Vietnam

ស្រុកស្រែ

Advertisements

6 responses to “កំណត់ត្រា៖ ទៅ​កោះត្រល់ម្តងទៀត…

  1. មនុស្សចាស់សល់ពីសង្គម

    ជំរាបរលឹកលោកស្រុកស្រែ!
    ដោយសារថាវាមានបញ្ហាក្រពះដែលត្រូវដោះស្រាយទើបខ្ញុំអាក់ខានមកជជែកលេងជាមួយលោកអស់មួយរយៈ….តែទោះយ៉ាងណាក៏ប្រកាសរបស់លោកទាំងអស់ខ្ញុំបានព្យាយាមអានបានស្ទើរតែទាំងអស់ដែរណឹង….និយាយទៅខ្ញុំចាប់អារម្មណ៍ជាងគេរឿងរ៉ាវកន្លង​មកលើពាក្យថាអចេតនា…ពាក្យនេះបើតាមខ្ញុំយល់មានន័យថាអត់បានប៉ុនប៉ង….ដូច្នេះវាពិតជាមិនខុសទេបើកាលណាអ្នកណាមួយធ្វីអីដោយមិនបានប៉ងជាមុន នោះគឺជាទង្វើ អចេតនាហើយ..ទាំអ្នកវ៉ែ អ្នកបាញ់ អ្នកស្លាប់ និងអ្នក​ចុះស្រាវជ្រាវ​ក្តី…..
    ហើយនេះលោកក៏ចង់មកមើលអតីតពន្ធនាគារកោះត្រល់ នេះសបញ្ជាក់ថា​លោក​មកដោយចេតនា គឺមិនអចេតនានោះទេ…
    ពាក្យនេះខ្ញុំគិតថាវាមានតាំងពីព្រឹទ្ធពីព្រេងមកយូរហើយទាស់ត្រង់ថាមិនសូវមានគេយកមកប្រើព្រោះសម័យមុនៗដូចមិនសូវជាកើតមានអំពើឃោរឃៅចឹងពេក!ហើយអ្នកនាំយកពាក្យនេះមកប្រើខ្ញុំគិតថាពួកគាត់ជាអ្នកប្រាជ្ញពិតៗ !តែទោះយ់ាងណាក្តីខ្ញុំអរគុណលោកដែលមានសេចក្តីព្យាយាមណែនាំទាំងខ្ញុំទាំងគេបានស្គាល់ស្រុកគេស្រុកឯងយ៉ាងនេះ…សូមលោកបានសុខសន្បាយតាមផ្លូវ …អរគុណ..​

  2. នេះ​ជា​កោះត្រឡាច​កាល​សម័យ​បារាំង​គ្រប់គ្រង?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s