វិចិត្រសាល

កំណត់ត្រា៖ ទិដ្ឋភាព​​អតីត​ពន្ធនាគារ​​កោះត្រល់…


ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១២… ខ្ញុំបានទៅដល់អតីតពន្ធនាគារកោះត្រល់ នៅ​ម៉ោង​ជិត ១រសៀល ហើយភ្លៀងក៍រាំងល្មមផងដែរ។ កាលខ្ញុំមកដល់ក្រុង អានថើយ កាល​ពី​លើក​មុន ខ្ញុំបានជិះកាត់ទីនេះដែរ តែមិនបានចាប់អារម្មណ៍ថា ទីនេះ​គឺជា​អតីត​គុក​កោះត្រល់​ទេ…។

អតីតពន្ធនាគារកោះត្រល់ ត្រូវបានវៀតណាមហៅថា ញ៉ាទូភូគួក (Nhà Tù Phú Quốc) ព័ទ្ធទៅដោយរបងលួសបន្លាជាច្រើនជាន់ក្រាសឃ្មឹក…។ នៅក្នុងដំណឹងសំរាប់ ផ្សព្វ​ផ្សាយ​ទាក់ទាញទេសចរណ៍ នៅលើកោះភូគួក គេបានណែនាំដល់ភ្ញៀវ ទេសចរណ៍ អំពីទីតាំងដែលត្រូវទៅកំសាន្តមានចំនួន ១០កន្លែង ដែលក្នុងនោះ មាន​កន្លែង​មួយ​ដាក់​ថា Phu Quoc Prison or Jail Coconut Tree  ដែលនេះគឺជា អតីតពន្ធនាគារកោះត្រល់ ឬ ញ៉ាទូភូគួក នេះឯង…។

ដូចការសន្និដ្ឋានរបស់ខ្ញុំដែរ នៅទីនោះ គឺជាអតីតគុក ដែល​បង្កើត​ឡើង ដោយ​អាណា​ព្យាបាល​បារាំង ដើម្បីដាក់ទោសដល់ជនណាដែលហ៊ានងើ​ប​បះបោរ​ប្រឆាំង​នឹង​អាណានិគមរបស់ខ្លួន…។ ក្រោយ​មក ពន្ធនាគារ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង​ដែល​ស្និទ្ធ​នឹង​សហរដ្ឋ​អាមេរិក​ បាន​ប្រើ​ប្រាស់​ជា​មន្ទីរ​ឃុំឃាំង និង​ធ្វើ​ទារុណកម្ម​ដល់​ពួក​វៀតណាម​កុំម្មយនីស​ជា​បន្ត​ទៀត…។

ដោយសារខ្ញុំចូលទស្សនានេះមិនមាន មគ្គុទេសក៍ណែនាំបង្ហាញ និង​មិនមាន​ពេល​គ្រប់​គ្រាន់​ក្នុងការ​ដើរ​មើល​សព្វ​កន្លែង​ផង ហេតុនេះ ខ្ញុំសូមអញ្ជើញអស់លោកអ្នក អានព័ត៌មានលំអិត ដែលទាក់ទងទៅនឹង ប្រវត្តិ និង​ទិដ្ឋភាព​ទូទៅ​នៃ​ពន្ធនាគារ​កោះត្រល់ ដែលខ្ញុំ​រកឃើញ​នៅ​ក្នុង​គេហទំព័រ ជា​ភាសា​អង់គ្លេស​មួយ។ ទោះជា​យ៉ាង​ណា អត្ថបទ​ប្រវត្តិ និង សកម្មភាព​នៃការ​កកើត​ពន្ធនាគារ Phu Quoc Prison or Jail Coconut Tree ជាភាសា​អង់គ្លេស​នេះ គឺមិន​បាន​និយាយ​ថយ​ក្រោយ​លំអិត ស្តីពី​ការ​បង្កើត និង​ការ​គ្រប់គ្រង​ពន្ធនាគារ​នេះ ដោយអាណាព្យាបាលបារាំងទេ ហើយ​ចំណុច​នេះ ហាក់​ដូចជា​មិនមាន​អ្នក​ប្រវត្តិសាស្រ្ត​ខ្មែរ​ណា (ទាំងមុន ទាំងបច្ចុប្បន្ន) លើក​យក​មក​សរសេរ​ចងក្រង​អោយ​បាន​ពិស្តារឡើយ… មាន​ន័យថា កោះត្រល់ ហាក់​ដូច​ជា​សិ្ថត​នៅ​ក្រោម អធិបតេយ្យភាព​របស់​វៀតណាម​តាំង​ពីយូរ​ណាស់​មក​ហើយ… ហើយ​នៅ​ពេល​នេះ ការ​និយាយ​យោង​ទៅ​រក​អតីត​កាល នៃ​អធិបតេយ្យភាព​ទៅ​លើ​កោះត្រល់ គឺជា​ចំណុច​រសើប​បំផុត ដែល​ខ្ញុំ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​អោយ​ជ្រៅ​ជាង​នេះ​ឡើយ…។

បច្ចុប្បន្ននេះ ញ៉ាទូភូគួក (Nhà Tù Phú Quốc) បានក្លាយទៅជាសារមន្ទីរប្រវត្តិសាស្រ្ត សំរាប់​បណ្តុះ​គំនិត និង​ស្មារតី​មនុស្ស​ជំនាន់​ក្រោយ​របស់​វៀតណាម អោយ​នៅ​នឹក ឃើញ​ពីការ​តស៊ូ​របស់​មនុស្ស​ជំនាន់​មុន ក្នុង​បុព្វហេតុ​បដិវត្តន៍​របស់​គេ…។ នៅក្នុង បរិវេណ​សារមន្ទីរ គេបាន​បង្កើត​អោយ​មាន​សាល​ពិពណ៌​រូបថត និង​សកម្មភាព ធ្វើ​ទារុណកម្ម​ដោយ​រូប​មនុស្ស​សូន្យ​ពី​ក្រមួន។ រីឯ​នៅ​ក្នុង​បរិវេណ​គុកវិញ ក៍មាន​រូប​មនុស្ស សូន្យ​ពីក្រមួន​ដែរ ដោយ​មាន​ទាំង​អ្នក​ទោស​ជាប់​ឃុំឃាំង ឆ្មាំការពារ និង​អ្នក​ធ្វើ​ទារុណកម្ម​សួរចំឡើយ​ជាដើម…។

បើប្រៀបជាមួយ មន្ទីរស-២១ ឬគុកទួលស្លែង របស់កម្ពុជាយើងវិញ អ្នកជាប់ឃុំឃាំង ប្រមាណ ១ម៉ឺន ៧ពាន់នាក់ ត្រូវបាន​ស្លាប់​ស្ទើរ​តែ​ទាំងអស់…។ ចំណែក​ឯញ៉ាទូភូគួក របស់​វៀតណាម​វិញ អ្នកជាប់​ឃុំឃាំង ៤ម៉ឺននាក់ ត្រូវបាន​ស្លាប់​អស់​តែ ៤ពាន់នាក់ គិត​ជា​ភាគរយ គឺអ្នកទោស​ស្លាប់​អស់ ១០% តែ​ប៉ុណ្ណោះ…៕

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

4 responses to “កំណត់ត្រា៖ ទិដ្ឋភាព​​អតីត​ពន្ធនាគារ​​កោះត្រល់…

  1. មានរូបអាចារ្យ ហែម ចៀវ អត់.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s