វិចិត្រសាល

គំរោងសំណង់អាគារ Riviera ​នៅកោះពេជ្រ…


ខាងក្រោមនេះជាគំនូរប្លង់អាគារ Riviera របស់កោះពេជ្រ ដែលបានចាប់ ដំណើរ​ការ​សាងសង់ហើយ…។ តាមរយៈគំនូរប្លង់បានបង្ហាញថា សំណង់អាគារ Riviera នេះ មាន​ភាព​ស្រដៀងគ្នានឹងអាគារ Marina Bay Sands របស់សឹង្ហបុរីដែរ គ្រាន់តែ Riviera របស់​កម្ពុជាយើង មានទំហំតូចជាង មានកំពស់ទាបជាង មានរាងមិនសង្ហាជាង និងធើ​អស់​លុយ​តិចជាង អាគារ Marina Bay Sands តែប៉ុណ្ណោះ…។

អាគារ Riviera Diamond Island នៅទីក្រុងភ្នំពេញរបស់យើង ត្រូវបានរចនា​ម៉ូត​ ដោយ​​​ស្ថាបត្យករនៃ​​ក្រុមហ៊ុនថៃមួយឈ្មោះ A7corp ដែលនឹងត្រូវចំណាយ​អស់​ថវិកា… [អត់ដឹង!]… ហើយនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ… [អត់ដឹង!]… ឯម្ចាស់​របស់​សំណង់​អាគារ​​នេះ គឺជា… [អត់ដឹងទៀត!]…

និយាយតាមត្រង់ចុះ ស្រុកយើងចូលចិត្តធ្វើអីលាក់លៀមៗ ចឹងឯង… សូម្បីតែ​សំណង់​ធំ​បែបនេះ ដែលជាមុខមាត់ក្រុងអំពេញយើង… ឬអាចនិយាយថា នេះជា​មោទនភាព​របស់​ជាតិ​យើង​ក៏ដោយ ក៏ស្ថាប័ន​ពាក់ព័ន្ធ​នៅតែលាក់ព័ត៌មាន​អោយខ្វេរដែរ…។ ក្នុងនាម​ជាអ្នក​រស់​នៅ​ស្រុក​អំពេញ ខ្ញុំចង់អួត​ដាក់​អ្នក​ខាង​ក្រៅ អំពី​សមិទ្ធិផល​ថ្មីៗ ការអភិវឌ្ឍន៍ក្តៅៗ ហុយៗ ទំនើបៗ​បែបនេះណាស់… តែវាយាប់​ត្រង់ថា មិនដឹង​ជាទៅរក​ឯកសារ​​ផ្លូវការ​ពីក្រហែង​មេឃ​ណា​ យកមកអះអាង​បានទេ…។ ស្រុកយើង មិនដឹង​យ៉ាងម៉េច, អាទំលាប់​លាក់​លៀម​គ្នា​ឯង​នេះ គឺ​ហាក់​ដូច​ជា​​ដូនតា​ខ្មែរ​យើង (ទាំង​មុន​ និង​បច្ចុប្បន្ន) ​​បាន​ប្រកាន់​ខ្ជាប់​​តាំង​ពីរត់​ចោល​ក្រុងអង្គរ​មកម៉្លេះ..!!..??..

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

20 responses to “គំរោងសំណង់អាគារ Riviera ​នៅកោះពេជ្រ…

  1. មួយរយៈមុន​ឃើញ​គេ​ដាក់​នាឡិការាប់​ថយ​ក្រោយ​ ដោយ​ពេលវេលា​នៃ​ការ​បញ្ចប់​ការ​សាងសង់ គឺ​ចុងឆ្នាំនេះ​ហើយ ។

  2. យក​របស់​បញ្ឆោត ក្លែង​ក្លាយ​ទៅ​អួត​គេ​ម៉េច? យក​ទៅ​អួត​ស្រុក​ណា? គម្រោង​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​ភាគ​រយ​ជា​គម្រោង​ពិត? កុំ​ទៅ​អួត​អី​ខ្មាស់​បរទេស អានិត​ខ្ញុំ​ផង និង​អានិត​ខ្មែរ​រាប់​លាន​នាក់​ទៀត.. កុំ​ឲ្យ​បរទេស​ផា​ស្ពឹក​មុខ​អី

    • អរគុណលោកភ័ក្ត្រ… ខ្ញុំចេះតែជួយអួត ឡង់សេអោយលោកចៅហ្វាយក្រុងម៉ា ទៅណា… បើទោះជាលោកចៅហ្វាយក្រុងមិនសូវចូលចិត្ត ប្លុកប្រភេទ “ផា” អោយគាត់ក៍ដោយ តែដោយសារពេលនេះ ចូលដល់រដូវឃោសនាបោះឆ្នោតផង… ហេតុនេះ ខ្ញុំចេះតែជួយសូវ៉េគាត់ទៅ… សំខាន់ តើគាត់ជួយខ្លួនគាត់រួចអត់? ហើយករណីនេះ មិនខុសណាពីលោកភ័ក្រ្ត ជួយប្រូម៉ូត ផ្លូវរថភ្លើងក្រោមដី នៅក្រុងអំពេញយើងដែរ ត្រូវអត់? ខ្ញុំថាលេងទេ ហិហិៗៗៗ… 😀

      • ហិហិ! «លោកចៅហ្វាយក្រុងម៉ា ស្រស់ប្រិមប្រិយ ស្រីចោមរោម»

        • ស្រីចោមរោមហ្នឹង គឺបងប្អូនបុរីកីឡា និងបឹងកក់! មិនមែនចោមរោមស្រឡាញ់ទេ គឺចង់ដកសក់ទំពែកគាត់ហ្នឹងឯង!

        • គាត់គិតពេក ធើអោយសក់គាត់លែងចង់នៅពីលើក្បាល… ង៉ៃមុនឮសូរថា គាត់បានជួបជាមួយក្មេងៗសិស្សសាលា ដើម្បី “សុំយោបល់” ពីការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ… តាមមើលទៅ គាត់ខ្ជិលចង់ជួបមុខមនុស្សចាស់ៗណាស់ ព្រោះមនុស្សចាស់ ពូកែរករឿងគាត់ជាងក្មេងៗសិស្សសាលា… 😀

  3. ខ្ញុំគិតថា បើជាលុយរបស់រដ្ឋ ណ៎!យកទៅចាក់កៅស៊ូក្រាលថ្នល់តាម
    ស្រុកស្រែចំការដឹកស្រូវដឹកអង្ករបន្ថយល្អងធូលីដីក្រហមដូចល្អជាង។
    បើលុយរបស់ពួកថៅកែៗបរទេស អោយគេធើតាមចិត្តទៅ ធើម៉ាសេរី
    កុំតែបំផើមចោល កុំតែលក់ប្រមូលលុយបានដាក់មេប្រូចទៅបានហើយ 😀

    • អរគុណលោកអច្ឆរិយ៉ា… លោកមានប្រសាសន៍ត្រូវណាស់… មានក្រុមហ៊ុនអចលន:ទ្រព្យមកពីក្រៅប្រទេសជាច្រើន ដែលបានមកសាងសង់បំផើមចោល ដូចជាករណី Camko City, Golden Tower 42, និងសំណង់ធំៗ ដទៃៗទៀតជាច្រើន…

  4. ជាដំបូង ខ្ញុំសុំសើចនឹងរូបភាពខាងលើ បន្ទាប់មកសើចនឹងមតិនានា​ដែលបានបង្ហើរទឹកដម គួរឲ្យចង់សើច 😆
    កំពុងតែពិបាកចិត្តរឿងស្រាបៀរបង់ពន្ធជូនរដ្ឋស្ដារសេដ្ឋកិច្ចជាតិផង ប៉ះសំណើចពេលរាត្រី ស្រស់ប្រិមប្រិយទៀត :mrgreen:

  5. បើ​ធ្វើ​បាន​មែន​ពិ​ត​ជា​អស្ចារ្យ!!
    ខ្លាច​តែ​ដូច​ ៤២ជាន់​ នៅ​ត្រឹង!!!!

    • អរគុណលោកសុខជា… ខ្ញុំជឿថា សំណង់ Riviera នេះប្រហែលជាមិនបំផើមចោលដូច Camko City or Golden Tower 42 ទេ ព្រោះដោយសារតែម្ចាស់វាជាជនជាតិខ្មែរទេ… ហើយតាមដំណឹងមាត់ចាបមាត់ព្រាប គឺម្ចាស់វាអាចចាត់ចូលក្នុងចំណាត់ថ្នាក់ “ឪខ្លាត្រី” ដែលស្និទ្ធនឹងអ្នកជំនួញប្រទេសថៃ…

  6. ចាត់ទុកថាគ្រាន់បើចេះមានគម្រោងសាងសង់ ហើយខ្ញុំចង់ឃើញកម្ពុជាបង្កើតមីស៊ិលដូចកូរ៉េ ខាងជើងដែរ…ហេហេ

    • អរគុណលោកជក់ទិព្វ… កាលពេលមានជំលោះជាមួយថៃក្នុងរឿងប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ កាលនោះខ្ញុំបន់អោយតែខ្មែរយើង មានក្បាលគ្រាប់នុយក្លេអ៊ែរ តែមួយគ្រាប់ក៍អស់ចិត្តដែរ… ដោយពិតទៅ ពិភពលោកសម័យនេះ គេមិនសូវគិតពីគុណធម៌ មនុស្សធម៌អីប៉ុន្មានទេ… គឺអាណាខ្លាំង អាហ្នុងឈ្នះ..!!.. 😀

  7. ខ្មែរយើងមានឈ្មោះ អច្ឆរិយៈ ប៉ុន្តែ អ្នកដែលមានជិវៈភាពអច្ឆរយៈ​ ក៏ច្រើនដែរ ដូននេះហើយបានជាខ្មែរសុំទានលើញសូវបានដូចមុន ។ អច្ឆរ័យៈខាងមាន និងខាងក្រ

  8. លោក​អើយ! ម៉េច​ក៏​ទៅ​អោយ​ក្រុម​ហ៊ុន​ថៃ​ជាអ្នក​រចនា​ប្លង់ទៅវិញ!​ ស្ដាយ​ណាស់! គួរណាស់តែ ចែករំលែកកូន​ខ្មែរ​ផង។

បញ្ចេញមតិ