កំណាព្យរជ្ជកាល រាជវង្សថាង…


ខាងក្រោម​នេះ ជាខ្លឹមសារកំណាព្យ​​ក្នុង​រជ្ជកាលស្តេចថាង, ស្ថិត​នៅក្នុង​ក្បាល​ទី​៧២៨ ជំពូកទី៤៧ បន្ទះឬស្សីទី៤ អាន​បញ្ច្រាស់​ពីក្រោមឡើងលើ ដែលបាន​បកប្រែ​​ក្រៅ​ផ្លូវ​ការ​ជា​ខេមរ​ភាសា​ដូច​ខាង​ក្រោម… 😀

«ខែប្រាំង ថ្ងៃក្តៅ, ខ្យល់បក់ដីហុយ​ គួរអោយ​ស្រណោះ… ខែវស្សា ​ធ្លាក់ភ្លៀង​ផ្លូវបែកភក់… ទាំងមនុស្ស​ទាំងសត្វ នាំគ្នាដើរលុយភក់ កាត់ភូមិឋាន​ដ៏អ៊ូអរ» 

Road of countryside, Cambodia

នេះជាផ្លូវក្នុងភូមិមួយរបស់ខេត្តកណ្តាល ដែលខ្ញុំបានថតកាលពីម្សិលមិញ… មើលទៅសក្តិសមនឹងខ្លឹមសាររបស់កំណាព្យរាជវង្សថាង ខាងលើនេះណាស់…

ស្រុកស្រែ

Advertisements

10 responses to “កំណាព្យរជ្ជកាល រាជវង្សថាង…

  1. ភ្លៀងធំបែកភក់ ទឹកថ្លុកអត់ត្រី មានសម្រាមទើបឆ្កែវាជុះណាបង!

  2. ហាហហាហាហហាហាហា (សើចម្នាក់ឯងដូចឆ្កួតហើយខ្ញុំ) បើមិនអោយសើចម៉េចកើត សុទ្ធតែអ្នកក្លាហានតែងកំណាព្យបាន​ពិរោះហើយមានន័យមែន!! ពិតជាមានន័យមែនៗៗៗៗៗ

    • ដូចខ្ញុំ​បាន​ប្រាប់​ទៅ​ឧត្តម​ដែរ… ឃ្លាកំណាព្យខាងលើនេះ គឺខ្ញុំ​ដកស្រង់​យក​មក​ពីក្នុង​កំណាព្យ​ជំនាន់​រាជវង្ស​ថាំង ដែលកត់ត្រាទុក​​​នៅក្នុង​ក្បាលទី៥៦៤ ជំពូកទី៨៧ បន្ទះឬស្សីទី៤ អាន​បញ្ច្រាស់​ពីក្រោមឡើងលើ… 😀

  3. ពិតជាមានន័យមែន…មានន័យថាទឹកដីសុវណ្ណភូមិយើង
    ល្ហូតម្ដល់ឆ្នាំ២០១២ត្ហើយ តាមថ្នល់នៅតាខែប្រាំងដីហុយពុង
    ដល់ខែវស្សារនៅតែវ៉ល់បែកអេកបែកម៉ាំអាដែលជាអាដែល…
    សូមពួកទេវតា…។
    (អត់ហ៊ានចុចឡែខ៍LIKEទេ ព្រោះខ្ញុំមិនចូលចិត្តអាផ្លូវថ្នល់បែកផុក
    បែកម៉ាំ ស្អិតជាប់ជើងតតាត់ហ្នឹងណាស់…និយាយតាមត្រង់!)

    • ហេហេ… ធម្មតាទេ​ជនបទ​ស្រុកយើង… ប្រសិនបើ​ជា​ផ្លូវលំ​ធម្មតា​ ហើយ​ក្រុមការងារ​របស់​សម្តេច ​មិន​ទាន់​ចុះ​ទៅ​អភិវឌ្ឍន៍ទេ​ គឺ​ប្រាកដ​ជា​ខែប្រាំង​ដីហុយ… ដល់ខែវស្សា​បែកភក់ ​តែអីចឹងឯង!… ហើយ​បើ​ជិត​បោះឆ្នោត​ចឹង​ទៀត ប្រហែល​ជា​សម្តេច លោក​បាននិង​កំពុង​តែគិតហើយ… ហេតុនេះ អ្នកភូមិ​​ឋាន​ទាំងឡាយ ដែល​មាន​ផ្លូវដូច​ក្នុង​កំណាព្យ​រាជវង្ស​ថាំងនេះ គឺ​មាន​តែ​ទ្រាំទៅៗ..!!..​ 😀

  4. ផ្លូវប៉ុណ្ណឹងគ្រាន់បើហើយ ខ្លាចតែអត់មានទៀត!
    បើមើលតាមរូបសត្វឆ្កែដូចមិនចង់ហ៊ានដើរផងទេ!
    ចុះមនុស្ស ……………………ដើរ.

    • មែនហើយ… ផ្លូវ​បែក​ភក់​បែបនេះ សូម្បី​តែ​​ឆ្កែមួយក្បាលនោះ​ ក៍​វា​ពិបាក​រក​កន្លែងដើរ​ឆ្លងថ្នល់​ដែរ…។ និយាយលេងសើចអី​ស្រោមផាត! ពេលឃើញ​ឆ្កែខ្មៅសុទ្ធ​ ​មិន​បាច់​វ៉ៃ​សារ៉ា​​ដូចក្នុង​រូបនេះ​ ខ្ញុំ​ចេះតែ​គិតថា៖ អា​ខ្មៅឯងសំណាង​ហើយ​… បើអាខ្មៅ​ឯង​ដើរ​កាត់​មុខ​​​លោក​ចៅ​ហ្វាយ​ក្រុង​ម៉ាវិញ អា​ខ្មៅ​ឯង​​​គេច​មិន​ផុត​​ពី​ការី​ខ្ទិះដូង​ទេ​ណា អាខ្មៅ..!!..??.. 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s