អុកចត្រង្គ ឆ្នាំ២០១៣..!!..


អុកចត្រង្គឆ្នាំ២០១៣ បាន​និង​កំពុង​តែចាប់ផ្តើមតំរៀបកូនលេង តាម​បែប​ស្ងាត់ផង ចំហផង ហើយ​អ្នក​ចាប់​កូនដើរ ក៍​កំពុង​តែគិត​ពិចារណាថា តើគួរ​ដើរ​ក្រឡាណា? តើត្រូវ​រុញ​សេនា​មួយណាចូល ឬក៍​ត្រូវអោយ​​សេនា​មួយណា​​ដកថយ?  ឬមួយ​ក៍​ត្រូវ​ប្តូរជើង​សេះឆ្វេង ដាក់​សេះស្តាំ​?… ហើយអ្វីៗ​ទាំងអស់​នេះ គឺ​គ្រាន់​តែ​ជាការ​គូសវាស​ផែនការ​​សំរាប់​យក​ទៅ​អនុវត្តន៍​ជា​បណ្តើរៗ​តែ​ប៉ុណ្ណោះ។ ឯការ​ប្រកួត​ផ្តាច់ព្រ័តពិត​ប្រាកដ​នោះ គឺនឹង​ប្រព្រឹត្តិទៅ​នៅចុង​ខែកក្កដា ឆ្នាំ២០១៣ ខាង​មុខ​…។

ការប្រកួតអុកចត្រង្គនេះ ត្រូវបាន​រៀបចំឡើង​ក្នុង​រយៈពេល ៥ឆ្នាំម្តង ដោយ​អ្នក​ក្លាហាន​​ចូល​រួមការ​​ប្រកួត គឺ​មានគ្រប់​ម៉ូត គ្រប់ម៉ាក់ គ្រប់ធឺ គ្រប់សមាសភាព ទាំង​ក្នុង​​ស្រុកផង ទាំងក្រៅ​ស្រុកផង។ តែតាម​លទ្ធផល​ជាក់ស្តែង​កន្លង​មក​នេះ ក្រោយការ​ប្រកួត​ម្តងៗ គឺ​ជ័យជំនះ​តែងតែធ្លាក់​ទៅលើ​អ្នកខ្លាំង! ឈ្លាសវៃ!… និង​មាន​យុទ្ធសាស្រ្ត​មិន​ចេះ​រីងស្ងួត​ជាប់រហូត​មក…។ ដល់ឈ្នះការ​ប្រកួត​ជាប់ៗ​គ្នា​រហូត មិនដែល​ចាញ់​សោះ​ចឹងទៅ គ្រប់ៗគ្នា​ក៍​ហៅ​អ្នក​ឈ្នះរហូតនោះថា អ្នក “ជើងយូរ” តែម្តងទៅ…។

ដោយសារ​ខ្ញុំ​ជា​ទស្សនិកជន​ ចូល​ចិត្ត​សង្កេត​មើល​ការ​ប្រកួត​ ដោយ​និយមអង្គុយ​ផឹកទឹកតែចាក់ធ្មេញ ឬតាមបែបអ្នក​អត់លុយអង្គុយទាយ ទើប​ខ្ញុំ​អាច​ស្វែងយល់​​ពី​កំរិត​ល្បិច និង​យុទ្ធសាស្រ្ត​របស់​គូប្រកួត​ទាំងសងខាងបាន។ ដូចខ្ញុំ​បាន​ជំរាប​រួច​មក​ហើយ​ថា មានគូប្រកួតជាច្រើន​នាក់​មក​ហើយ ដែលត្រូវ​បាន​ចាញ់​ក្រោមទំងន់ដៃ​របស់​អ្នក “ជើងយូរ” តែ​ម្នាក់គត់ ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក “ជើងយូរ” គ្រប់​គ្រង​តំណែង​​ជើង​ឯក​ជាប់​រហូត​មក។ អ្វីដែលចំឡែកនោះ នៅ​ត្រង់​ថា ហេតុអីបាន​ជា​អ្នកចាញ់​រាល់ការ​ប្រកួត​ទាំងអស់​នោះ ហាក់ដូច​ជា​មិនមាន​យុទ្ធសាស្រ្តអីការពារ ទប់ទល់ ឬវ៉ៃលុក​ត្រឡប់​មក​វិញ​សោះ​?​ ផ្ទុយទៅវិញ អ្នក “ជើងយូរ” តែងតែ​ឆក់ឳកាស​វ៉ៃលុក ឬរំខានខ្សែការពារ និងព្យាយាមដើរ​បាន​មុន គ្រប់​ជំហានជាប់រហូត ដែល​ធ្ចើ​អោយ​គូប្រកួត​ខ្លះបាក់ស្មារតី ឬចាញ់​បាក់​ស្បាត​មុនការប្រកួត​​តែម្តង។

តាមការសង្កេត​របស់ខ្ញុំ មានយុទ្ធសាស្រ្ត​ច្រើនណាស់ដែលអ្នក “ជើងយូរ” បានយក​មក​ប្រើ​ដើម្បី​ទប់ទល់​នឹង​គូប្រកួត​របស់​ខ្លួន។ ឧទាហរណ៍ដូចជា មានពេលខ្លះ អ្នក “ជើងយូរ” បានបញ្ជា​អោយ​ទ័ពសេះមួយកង ទៅព័ទ្ធវ៉ៃកំទេចជុំរុំស្បៀង​របស់​គូសត្រូវ ឬវ៉ៃ​ខ្ទប់ ដើម្បី​ស្កាត់​ផ្លូវ​​ដឹកជញ្ជូន​ស្បៀង​ ដែល​ធ្វើ​អោយ​គូប្រកួត​ដាច់ស្បៀង អត់អង្ករ​ច្រកឆ្នាំង..!!.. ជួនកាល អ្នក “ជើងយូរ” បានរុញត្រីបកតូចមួយ​ ដើម្បី​បញ្ឆោត​ធ្វើនុយ​អោយ​គោលស៊ី… តែ​ក្រោយ​ពីគោល ស៊ី​ត្រីបករួច ក៍ជាប់ក្នុង​អន្ទាក់​ទ័ពសេះ​ល្មម..!!.. ពេលខ្លះទៀត ​អ្នក “ជើងយូរ” បានព្រលែង​ នាង ឬឈ្នៀង អោយ​ចូល​ទៅ​បំបែក​បំបាក់ចំណង​​​ខ្សែ​​ការពារ​រវាង​ទ័ពសេះ និង​ទ័ព​ជើងទឹក​(ទូក) ដែល​ធ្វើ​អោយ​ទ័ព​ទាំងពីរ​នេះ​​​ច្របូក​ច្របល់… លែងទុក​ចិត្ត​គ្នា… ទីបំផុត ទូកទ័ល​ច្រក ហើយ​ទូក​មួយ​ទាំងមូល យក​ទៅ​ដូរ​បាន​តែ “មីនាង” មួយ​របស់​អ្នក “ជើងយូរ” ​ហ្នុង​ឯង..!!.. ដល់​ចុង​ក្រោយ “ខុន” ត្រូវ​ឯកោ… អស់​កូនចៅ និង​ត្រូវរត់​​ទៅ​​នៅ​កៀនជញ្ជាំងតែម្តង..!!..??..

តាមសភាពបច្ចុប្បន្ននេះ នៅឆ្នាំ២០១៣ ខាងមុខ ការប្រកួត​អាច​មាន​សភាព​ស្វិត​ស្វាញ និង​ក្តៅ​គគុក​ជាង​ការ​ប្រកួត​លើកមុនៗ ហើយ​តាម​មើល​ទៅ ការប្រកួត​លើក​នេះ អាចជា​ការ​ប្រកួត ១ ទល់នឹង ២ ទៀតផង… អ្នកខាង ១ គឺអ្នក “ជើងយូរ”… ឯអ្នក​ខាង ២ ត្រូវចាំអ៊ុត​មើលសិន។ ចំណែក​អ្នក​ចូល​រួម​ប្រកួត​ដទៃៗ​ទៀត គឺគ្រាន់​តែ​​ចាត់​ទុក​ថា ជា​អ្នក​ចូល​រួម​ដើម្បី​ “កំដរឆាក” ឬ​គ្រាន់​តែជាអ្នក​​អង្គុយ​ចាំ​ “យកតុង” ជា​មួយ​អ្នក​ខាង​ឈ្នះ​ប៉ុណ្ណោះ។

នៅមានទៀត… មុនការ​ប្រកួតនេះ ឮសូរថា អ្នកខាង ២ កំពុង​ស្វះស្វែង​រកការគាំទ្រ​​ ដើម្បី​ដូរអាជ្ញា​កណ្តាល​​រៀបចំ​ការ​ប្រកួតនេះតែម្តង… តែអ្នកខាង ១ មិនព្រម​ទេ ហើយ​ថែម​ទាំង​ប្រាប់​ទៅ​អ្នកខាង ២ វិញថា៖ បើចង់ដូរអី ចាំប្រកួតឈ្នះសិន​ទៅ​..!!​..??..​

ស្រុកស្រែ

Advertisements

21 responses to “អុកចត្រង្គ ឆ្នាំ២០១៣..!!..

  1. ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់

  2. មើលអត់សូវយល់ហេ ព្រោះអត់ចេះលេងអុកផង :mrgreen:

  3. អ្នកលេងអុកពូកែៗ គេលេងមិនល្មោបស៊ីកូនគេចាំទាល់តែ
    អស់សល់ស្ដេចតែមួយបានដេញស៊ីស្ដេចទេ …គឺគេលេងដើរ
    ក្រឡាសំលាប់ …គេអាចឈ្នះបានដោយខាងម្ខាងសល់កូន
    ទូកសេះត្រីគោលពេញក្ដារ ប៉ុន្តែស្ដេច(ខុន)ត្រូវបានខ្ទាស់ជើង
    ដើរទៅណាអត់រួចនិងត្រូវអុកស្លាប់ទាំងកូននៅពេញក្ដារ ។

    មិនត្រឹមតែពូកែស្មានដឹងដល់បីរឺប្រាំពិរជំហ៊ានទៅមុខជាមុនទេ
    ចង់ឈ្នះទាល់តែចេះនិងពូកែស្គាល់ក្រលាសំលាប់ផងដែរ …
    អ្នកចូលដើមផាន់ជាមួយ ក៏ត្រូវមើលអោយដឹងដែរថាតើអ្នកលេង
    លេងសំលាប់ឬក៏លេងដើររកតែស៊ីទូកសេះត្រីគោលទទេៗទេ ?
    រឺក៏គេលេងស៊ីសំណូកជាមួយគ្នា (តាំងពីអឺយមកម្ល៉េះ)??? ????

    • អរគុណលោក អច្ឆរិយា… លោកមានប្រសាសន៍នេះ​ គឺ​ត្រូវ​ណាស់​…​ តែប្រសិន​បើ​អុក​នយោបាយវិញ គឺអ្នកលេង​មិនសូវ​ចូលចិត្ត​ធ្វើ​អោយ “ខុន” ស្លាប់​ទាំងកូន​នៅ​ពេញ​ក្តារ​ទេ… គឺ​គេ​ចូល​ចិត្ត​ស៊ីប្រមូល​កូនចៅ​ពី​គូប្រកួត​អោយ​ទាល់​តែ​អស់សិន… បន្ទាប់​មក​ ធ្វើ​អោយ “ខុន” ឯកោ… ឬយ៉ាង​ច្រើនណាស់ គេ​ទុក​អោយ​ “មីនាង” មួយ​គ្រាន់​​ដើរ​បាំងៗ​គេចពី​ទូក ​កុំ​អោយ​​ខ្មាស់​គេ​ពេក… រួចពេល​ដើរ​​ដល់​​គៀន​ជញ្ជាំង​ហើយ ក៍លាង​ដៃ​ដើរ​​ចេញ​ឈប់​លេង ដោយ​​គ្មាន​​ពី​ណា​បង្ខំ​​​តាម៉ង..!!.. 😀

  4. កំពូល​អ្នក​ប្រៀប​ធៀប !!!

  5. បាត់យូរពេលចេញមកវិញចេះអុកទៀត!
    គ្មានវាចារអីទេគ្រាន់តែអានហើយក៍សើចប៉ុណ្ណឹង.

  6. សូមសរសើ សូមសរសើ ពូដោយស្មោះ ប្រៀបដូចឆ្លុះកញ្ចក់។

  7. អ្នកជើងចាស់ ប៉ះជើងយូរ និយាយគ្រាន់បើស្តាប់ផងថ្ងៃនេះ ដោយឡែកតែខ្ញុំមិន ចេះលែង អុក ចាក់ ត្រង់ នឹងគេ មិនបានដឹងដឹងល្បិចកិច្ចកល គេលេងទេ តែបានយល់ច្រើនអំពី អ្នកលេងជើង ១ ឬជើងយូរ នឹង អ្នកលេងជើង ២ គ្រាន់បើ ជាងមុនឆ្ងាយ បន្ទាប់ពីបានសិក្សានូវក្បួនចម្បាំងបន្តិចមក ។

    នៅខាងលើលោកអច្ឆរិយៈ និយាយពន្យល់នៃរបៀបគេលែងអុក ដូចជាយល់ច្រើន ដូចជាមានក្រឡាស្លាប់ ឬ រស់ និង ជំហ៊ានៗរបស់គេដើរ ប្រហែលជាមិនខុសគ្នាប៉ុន្មានពីគេលែងរែក មួយអំរែកចាញ់ ល្បែងហ្នឹងសប្បាយ ណាស់ ហើយជើងខ្លាំងគេអាចដាក់ឱ្យរែក ៥ អម្រែកផ្ទួនៗ ស្មើនឹង ៥ ជំហ៊ានដែរ ។ល។
    តែល្បិចរបស់អ្នកនយោបាយ ជើងយូរ វិញ គ្មានអ្វីពិបាកយល់ទេ នៅលើគោគ ហើយក៏គ្មានយុទ្ធសាស្រ្តនយោបាយអ្វីពិសេសដែរ គឺល្បិចថ្ពិនភ្នែក ឬ ប៉ាហ៊ីលក់ថ្នាំស្រែង ដូច្នោះដែរ ! មិនថាអញ្ចឹង ?

    • តែលោកបង មិនមែន​ជាជើងចាស់ ហើយ​ក៍​មិន​មែន​ជា​ជើង​យូរដែរ… គឺ​លោកបង​ជា “ជើងច្បាស់” តាម៉ង…!!.. អរគុណ​​ចំពោះ​លោកបង​​ដែល​ឆ្លៀត​​មក​​លេង​​ផ្ទះ​ប្អូន និង​សូម​ជូនពរ​​លោកបង​សុខសប្បាយ… និង​សូម​​អោយ​មានកំឡាំង​កំហែង​ម៉ាម្ហូត..!!.. 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s