Monthly Archives: ខែសីហា 2012

វិចិត្រសាល

ទិដ្ឋភាពដ៏ស្រងេះស្រងោច​ ​នៃពហុកីឡាដ្ឋាន​​អូឡាំពិកយើង…

This gallery contains 18 photos.

កាល​ពី​សប្តាហ៍មុន ខ្ញុំ​បាន​ដាក់​ប្រកាស​ … បន្ត​ការ​អាន

វិចិត្រសាល

ក្រោយពេលភ្លៀងមេឃស្រឡះ… ​ពាក្យនេះ​ដូចជា​លែង​សូវ​ត្រូវ..!!..

This gallery contains 6 photos.

វស្សានរដូវ បានកន្លងផុត​ទៅ​​​អស់​ជា​ច្រើន … បន្ត​ការ​អាន

វិចិត្រសាល

តើលោកអ្នកដឹងទេថា ​ស្រុក​យើង​មាន​កាស៊ីណូ​ទាំងអស់​ប៉ុន្មាន?

This gallery contains 1 photos.

កាលពីម្ងៃណោះ ខ្ញុំ​បាន​ឮ​ប្រសាសន៍​​​ធ្ងន … បន្ត​ការ​អាន

វិចិត្រសាល

ជ្រុងមួយនៃ​ស្ថានីយ៍​រថយន្តក្រុង ​ផ្សារថ្មី​ថ្ងៃនេះ…​

This gallery contains 6 photos.

ព្រឹកមិញនេះ ខ្ញុំ​បាន​ជូន​ដំណើរ​សហការី​ខ … បន្ត​ការ​អាន

វិចិត្រសាល

គំរោងសាងសង់​ពហុកីឡាដ្ឋាន​ជាតិថ្មី​ ​នឹង​ត្រូវ​បើក​ការដ្ឋាន​នៅ​ចុង​ឆ្នាំនេះ

This gallery contains 1 photos.

គំរោងសាងសង់​ពហុកីឡាដ្ឋាន​ជាតិ​ថ្មី ដែល​ម … បន្ត​ការ​អាន

វិចិត្រសាល

ប្រាវ៉ូ!… ការបង់ពន្ធផ្លូវ​ប្រចាំ​ឆ្នាំ​ ​នឹង​ធ្វើ​ឡើង​តាម​រយៈ​ធនាគារ

តាម​ទិន្នានុប្បវត្តិ​ភ្នំពេញប៉ុស្តិ​ ​ចេ … បន្ត​ការ​អាន

ឆាកកំប្លែងស្រុកយើង…

កាល​ពី​ចុងសប្តាហ៍​កន្លង​ទៅនេះ ខ្ញុំ​មើល​ទូរទស្សន៍​តាម​ Online ឃើញ​​​ទូរទស្សន៍​ដ៏​ល្បីល្បាញ​នៅ​ស្រុក​យើង ​បាន​ផ្សាយ​បន្ត​ផ្ទាល់​ពី​ការ​ប្រគុំ​តន្រី្ត​ប្រចាំ​​សប្តាហ៍ ហើយនៅ​ចុង​កម្ម​វិធី មាន​ការ​សំដែង​ឆាក​កំប្លែងថែមទៀតផង…។ អ្វី​ដែល​ពួក​គេ​បាន​សំដែង​​នៅ​លើ​ឆាក​​ក្នុង​ថ្ងៃ​នោះ គឺ​​សាច់រឿង​បាន​បង្ហាញ​​ពី​សកម្មភាព​​អ្នក​សុំទាន​ ឬ​ស្មូម​យាចក..!!.. ហើយ​នៅ​​ថ្ងៃ​ អាទិត្យ​ម្សិលមិញ​ថ្មីៗ​នេះ​ ក៍​មាន​ទូរទស្សន៍​មួយ​ទៀត និង​មាន​​ក្រុម​កំប្លែង​មួយ​ក្រុម​ផ្សេង​​ទៀត បាន​សំដែង​ពី​​សកម្មភាព​ចោរ​ប្លន់​តាម​ស្រុកភូមិ… ដែលការ​សំដែង​ មានបង្ហាញ​ពី​ការគំរាម​​ប្លន់ ​សំលុត​មនុស្ស​ចាស់​ជរា​​ជា​ដើម។ល។…​​​ ​

តើ​នេះ​ជា​ការ​បង្ហាញ​ពី​តថភាព​សង្គម​របស់​យើង​ នា​ពេល​បច្ចុប្បន្នឬ? ឬ​មួយ​ក៍​ពួក​គេ ​មាន​​ចេតនា​​បន្តុះ​បង្អាប់​សមិទ្ធិផលដឹកនាំ​​​របស់​សម្តេច​តេជោសព្វថ្ងៃ​នេះ ដោយ​បង្ហាញ​ពី​​ការ​កើន​ឡើង​នៃ​​អ្នក​សុំទាន​តាម​ទី​សាធារណៈ និង​​បង្ហាញ​ពី​​ភាព​អសន្តិសុខ​សង្គម​នៅ​តាម​ទី​ជនបទ​ និង​ទី​ប្រជុំជន?… តើ​ការ​សំដែងសាច់​រឿង​​របៀប​​នេះ​ គឺ​ពិត​ជានាំ​សំណើច​​សំរាប់​ទស្សនិកជន​​ណាស់​មែន​ទេ?… ហើយ​ប្រសិន​បើ​អ្នក​ស្រឡាញ់​​ គាំ​ទ្រ​សម្តេច​តេជោ​ នាំគ្នា​​ពេញ​ចិត្ត​ពេញថ្លើម​​​ចំពោះ​​ខ្លឹមសារ​​នៃ​ការ​សំដែង​​​​​ផ្សាយ​បន្ត​ផ្ទាល់​លើ​ឆាក​បែប​នេះ នោះ​ស្រុកស្រែ​​​ខ្ញុំ ​ក៍​គ្មាន​​យោបល់​អី​ជំរុញ និង​លើក​ទឹក​ចិត្ត​ដែរ​…។​​ ​

ឯខ្ញុំ​វិញ ឈរ​លើ​គោលការណ៍​ស្រឡាញ់​សិល្បៈ​ដែល​ជា​ព្រលឹង​របស់​ជាតិខ្មែរ​យើង បើ​ទោះ​ជា​ការ​សំដែង​​ទាំងអស់​នេះ​ បង្ហាញ​ពី​​តថភាព​ខ្លះ​ក្នុង​សង្គម​បច្ចុប្បន្ន​ក៍​ដោយ ​ក៍​​ខ្ញុំ​មិន​ចូល​ចិត្ត​អោយ​ពួកក្រុម​​កំប្លែង​បែប​ចោរម្សៀត​​ទាំងអស់​​នេះ មក​បន្ទាប​បន្ថោក​ជនជាតិ​យើង​នៅ​លើ​ឆាក​ជា​សាធារណៈ​បែប​នេះ​ដែរ។ អ្វី​ដែល​ខ្ញុំ​ហួស​ចិត្ត គឺ​ខ្ញុំ​កោត​តែ​អ្នក​អង្គុយ​មើល ចេះតែ​​នាំគ្នា​អង្គុយ​សើច​ទៅ​រួច។ ចុះ​ប្រសិន​បើ​​ជន​បរទេស​គេ​បាន​ទស្សនា ​ឬក៍​ប្រទេស​ក្បែរខាង​យើង​ គេ​​មើល​​ពី​រូបភាព និង​ដឹង​ពី​ខ្លឹមសារ​សំដែង​ថែម​ទៀត តើ​ពួក​គេ​​នឹងគិត​យល់​​យ៉ាង​ម៉េច​ខ្លះ​ពីយើង?…​

ខ្ញុំ​គិត​​ថា ល្មម​ដល់​ពេល​សិល្បករ​កំប្លែង​របស់​យើង គិត​ឡើង​វិញ​ពី​អ្វី​ដែល​ខាត និង​អ្វី​ដែល​ចំណេញ​ នៅ​ក្នុង​ការ​សំដែង​លើ​ឆាក​ មុខ​កញ្ចក់​ទូរទស្សន៍​បែបនេះ​ម្តងៗ… បើ​មិន​អញ្ចឹង​ទេ ការ​សំដែង​នៅ​លើឆាក​​របស់​អស់​លោក ដោយ​មាន​ការ​ផ្សាយ​បន្តផ្ទាល់​បែប​នេះ នឹង​ស្គាល់​តែ​ភាព​អាប់អោន​​កិត្តិយស សំរាប់​ជាតិ​សាសន៍​យើង​ទាំងមូល​ ងើបមុខ​មិន​រួច​តែ​ម្តង..​!!..??..

ស្រុកស្រែ​