វិចិត្រសាល

កំណត់ត្រា ភាគ៦៖ អតីត​ច្រក​កំពង់ផែ​បាសេឡូណា


បន្ទាប់ពីដើរមើល​កីឡាដ្ឋានបាសេឡូនា​រួចមក ដោយ​នៅ​សល់​ពេល​ខ្លះ​ដែរ ក្រុម​ខ្ញុំ​ក៍​ឆៀង​​ចូល​ទៅ​មើល​អតីតច្រកកំពង់ផែបាសេឡូណា ដែលស្ថិតនៅ​ជាប់មាត់​សមុទ្រ​មេឌីទែរ៉ាណេ…។

នៅអតីតកំពង់ផែនេះ សំណង់ស្ថាបត្យកម្ម​ចាស់ៗតាម​បែប​អេស្ប៉ាញ បានពន្លេច​អោយ​ឃើញ​ច្បាស់ថា នៅទីនេះគឺ​ជាច្រក​ពាណិជ្ជកម្ម​ដ៏​សំខាន់មួយ​ ក្នុង​ចំណោម​ច្រកកំពង់ផែ​​ដ៏​សំខាន់ៗ​ ​របស់​ប្រទេស​អេស្ប៉ាញ​ពីអតីតកាល។ បច្ចុប្បន្ន​ អតីត​ច្រក​កំពង់ផែ​នេះ បានក្លាយ​ទៅជា​កន្លែង​​ទេសចរណ៍ដ៏ពេញ​និយម​បំផុត នារដូវសំរាក​វិស្សមកាលនៅ​តំបន់​អឺរ៉ុប។

នាពេលរសៀល មានហាងលក់ទំនិញ និងហាងលក់សំលៀកបំពាក់​ច្រើន​ស្អេកស្អះ ពេញ​តាម​ដង​វិថី​នានា និងបាន​ទាក់ទាញភ្ញៀវទេសចរណ៍​រាប់ម៉ឺននាក់ អោយ​ឈ្លក់​វង្វេង​​នឹង​ការ​​ដើរ​ទិញ​ទំនិញ​ដោយ​មិន​ចេះ​នឿយណាយ។

ដោយមិនសូវចូលចិត្ត​ក្នុង​ការ​ដើរ​ផ្សារ ខ្ញុំក៍ទិញសំបុត្រកាណូត  ដើម្បី​ជិះ​ទស្សនា​ទិដ្ឋភាព​​ច្រកសមុទ្រអតីត​កំពង់ផែ​​​បាសេឡូណា​នេះ ​ទាំងមូល​តែម្តង…។

ប្រកាសក្រោយ ខ្ញុំនឹងរៀបរាប់អំពីទិដ្ឋភាពឆ្នេរសមុទ្រដ៏ត្រកាល​នៃ​ទីក្រុងសាលូ ដែលបាន​​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​​ចំរុះ​ជាតិសាសន៍ អោយ​មក​ដេក​សំដិល​ខ្លួន​អាំងថ្ងៃ​នៅ​ទីនោះ…៕

ស្រុកស្រែ

__________________

អត្ថបទដែលទាក់ទង៖

Advertisements

3 responses to “កំណត់ត្រា ភាគ៦៖ អតីត​ច្រក​កំពង់ផែ​បាសេឡូណា

  1. ទិដ្ឋភាពពិតជាស្រស់ស្អាតមែននៅបាសេឡូណា រួមទាំងទឹកសមុទ្រមានផ្ទៃពណ៌ខៀវ។ ប្រហែលជានៅអេស្បាញមានតែបាសេឡូណា និងរដ្ឋធានីម៉ាឌ្រីតទេដែលធំជាងគេ។

  2. លោកពូស្រុកស្រែ ធ្លាប់ទៅអេស្ប៉ាញ អាចប្រាប់ខ្ញុំពីឯកសារដែលគេត្រូវការជាចាំបាច់សំរាប់ទទួលបានប័ណ្ណស្នាក់នៅផងបានទេ? អរគុណទុកជាមុន:D

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s