អុកចត្រង្គឆ្នាំ២០១៣ (ភាគ២)…


បន្ទាប់ពីខ្ញុំ​បាន​ដាក់​ប្រកាស​មួយ ​ដែល​មាន​ចំណងជើងថា អុកចត្រង្គឆ្នាំ២០១៣ រួចមក មានញាតិមិត្ត​យើង​ជា​ច្រើន ​បាន​មាន​ប្រសាសន៍​ចូល​រួម​ផ្តល់យោបល់​ដល់​ប្រកាស​ខ្ញុំ​នោះ ដែល​ក្នុង​នោះ​ លោកអច្ឆរិយា បាន​មាន​ប្រសាសន៍ថា៖ អ្នកលេង​អុកខ្លះ គឺគេ​ចូល​ចិត្ត​សំលាប់​ “ខុន” ដោយ​ទុក​អោយ​នៅសល់​កូន​ចៅ​ពេញក្តារ..!!..​

​​ដូចខ្ញុំ​បានឆ្លើយតប និង​ជំរាប​ជូន​លោក​អច្ឆរិយា ​រួចមកហើយថា៖ ការសំឡាប់ “ខុន” ​​ដោយ​ទុក​​​កូនចៅ​​អោយនៅ​សល់​ច្រើន ​​រងោករងួយ​ពេញ​ក្តារ​បែបនេះ គឺ​មិន​សូវ​ល្អ​មើល​​ដល់​ទស្សនិកជន​ទេ… ហើយការ​សំឡាប់​បែបនេះ បើ​​តាម​ភាសា​​អ្នក​លេង​អុក​ ចូល​ចិត្ត​ផា​អោយ​គ្នា​​វិញ គេ​ហៅ​ថា “ងាប់ទាំងនៅ​បាយពេញមាត់” ។ តែសំរាប់​​អ្នក​ដើរ​​​ក្រឡា​អុក​តាម​ស្ទីល​អ្នក​​នយោបាយ​វិញ គឺ​គេ​មិនចូលចិត្ត​សំឡាប់​ជីវិត​នយោបាយ​របស់​​គូប្រកួត ទាំង​នៅ​បាយ​ពេញមាត់​អញ្ចឹងទេ… គឺ​គេ​​ចូល​ចិត្ត​​លេង​អង្គៀម ស៊ី​ប្រមូល​កូន​របស់​​​គូប្រកួត​​អោយ​​មក​នៅ​ខាង​​​ខ្លួន​អោយ​អស់​សិន… ដើម្បី​ធ្វើ​អោយ​ “ខុន” ​​ឯកោ​… ហើយ​​បើ​អ្នក​ចិត្ត​បុណ្យ​​ខ្លះ​​ទៀត​ ពេល​លេង​ទៅ​ ​គេ​ចិត្ត​ល្អ​ដោយ​​ទុក​អោយ​នៅ​សល់​ “មីនាង” មួយ​ គ្រាន់​​នឹងអោយ​នៅ​​កំដរ​ ពេល​​​រត់​លូន​​បណ្តើរ រាប់​សូត្រធម៌​បណ្តើរ… រួច​គេ​គៀង​ដេញ​អោយ​ទៅ​ទល់​ខ្នង​នឹង​កៀន​ជញ្ជាំង… រួចហើយ “បិតាលាបុត្រ” ល្មម..!!.. អ្វី​ដែល​អណោច​អាធម័​​​ជាងនេះ​សំរាប់​ “ខុន” ខាង​ចាញ់​នោះគឺ ខ្លួន​ត្រូវ​បាន​​ភាគី​ខាង​ឈ្នះ ​ដៅ​ក្រឡា​​អោយ​ទៅ​ស្លាប់​​ ទៅ​តាម​ចិត្តគេ​ចង់​បាន​ទៅ​ទៀត..!!..??..

ខាង​លើ​នេះ គឺ​គ្រាន់​តែ​ជា​ការ​រៀបរាប់​​យុទ្ធសាស្រ្ត ឬយុទ្ធវិធី​នៃ​ការ​លេង​អុក ​នៅ​លើ​ក្តារ​អុក ៦៤ក្រឡា​តែ​ប៉ុណ្ណោះ។ តែ​សំរាប់​ “អុក” នៅខាងក្រៅ ដែល​អ្នក​នយោបាយ​កំពុង​តែ​​​ត្រៀម​ខ្លួន​​ប្រកួត​គ្នា​នៅ​ឆ្នាំ២០១៣ ខាង​មុខ​​វិញ គឺ​បាន​ចាប់​ផ្តើម​បញ្ចេញ​​ឈុតឆាក​​ជា​បណ្តើរៗ​​នូវ​​យុទ្ធសាស្រ្ត ឬ​យុទ្ធវិធី​​ប្លែកៗ ដែល​ទស្សនិកជន​​ដូចយ៉ាង​ស្រុកស្រែ​ខ្ញុំ​នេះ មើល​ទៅ​ហាក់ដូចជា ឃោរ ឃៅ​ ឃុំ ឃាំ ឃះ​… គ្មាន​យោគយល់ គ្មាន​​អាឡោះ​អាល័យ គ្មាន​នឹក​ស្រណោះ​​​ស្រណោក​អនុស្សាវរីយ៍ អនុសាវម៉ាវ​អី​ដាក់​គ្នា​​បន្តិចសោះ… គឺថា… ប្រើចិត្ត​គ្មាន​មេត្តា លើស​ពី​អុក​នៅ​លើ​ក្តារ ម៉ារយម្ភៃ​ដង​…។ ​

ជាតថភាព​បាន​ឃើញ​រួច​ហើយ… មាន​អ្នក​ខ្លះ​​ បន្ទាប់​ពី​​អស់​កូន​ចៅទៅ ឬ​កូនចៅ​ជា​ទី​ស្នេហា​​​នេះ​តែ​ម្តង ដែល​​ធ្វើ​អោយ​​ខ្លួន​ទាល់​ច្រក ​​និង​រុញ​​​​​ខ្លួន​អោយ​​ទៅ​ជល់ក្បាល​នឹង​ជញ្ជាំង​ថែម​ទៀត។ ទីបំផុត ក៍​សំរេច​ចិត្ត “លាងដៃ” និង​ស៊កដាវ​ចូល​ក្នុង​​ស្រោម​វិញ​យឺតៗ រួច​គ្រវាត់​​​ទុក​ក្បែរ​ខ្លួនថ្នមៗ (ព្រោះ​បើមាន​ឳកាស​ អាច​នឹង​ទាញវា​​យក​មក​​ហូត​ម្តងទៀត) ជា​មួយ​នឹង​សំឡេង​ថ្ងូរ​តិចៗ៖ អញឈប់លេងចូល​ហើយ..!!..

ឯអ្នកខ្លះទៀត​ក៍​​ត្រូវ​បាន​គូប្រកួត​ កំពុង​តែ​លាបពណ៌ ម៉ាកគីយ៉េ​ថ្ពាល់ ដើម្បី​អោយ​ស៊ី​នឹង​ផ្ទៃ​មុខ ហើយ​សម​នឹង​សាច់​រឿង​សំដែង​ពី​អតីតកាល​ថែម​ទៀត…។​ មក​ដល់​ឈុត​​ត្រង់​នេះ​ ធ្វើ​ខ្ញុំ​នឹក​ឃើញ​ដល់សំដី​ ជូកឺលៀង ​ក្នុង​រឿង​សាមកុកថា៖ ដើម្បីឈ្នះ​កងទ័ព​ ឆាវយួយ​ (ស្តេចអួយ​ជំនាន់ទីបី ត្រូវ​ជា​ចៅរបស់ឆាវឆាវ) គឺ​ត្រូវ​ធ្វើ​អោយ​ ឆាវយួយ លែងទុកចិត្ត និង​ឈប់​ប្រើ​ ស៊ឺម៉ាអ៊ី នៅ​សមរភូមិ​ជួរ​មុខ​ទៀត… ហើយវិធី​ក្នុងការ​ធ្វើ​អោយ​មិន​ទុក​ចិត្ត​គ្នា​នេះ ជូកឺលៀង បាន​បង្កើត​អោយ​មាន​ពាក្យ​ចចាមអារាម មាន​ពិត​ខ្លះ​ មិន​ពិត​ខ្លះ​នៅក្នុង​ទឹកដី​​របស់​ស្តេចអួយ… ហើយ​ដោយសារ​តែ​ពាក្យ​ចចាម​អារាម​​តាម​បែប​សម​ទំនង​របស់​ ជូកឺលៀង បាន​​ធ្វើ​​​អោយ​ក្បាល​របស់​ ស៊ឺម៉ាអ៊ី វិះ​តែ​នឹង​ជ្រុះ​ចេញពី ក…។

តាម​ស្មាន​មើល​ទៅ​ ទំរាំ​តែទៅដល់​ចុងខែកក្កដា ឆ្នាំ២០១៣​ ខាង​មុខ បែប​មាន​នៅ​សល់​ឈុតឆាក​​ពិសេសៗ​បន្ត​​​​ទៀត សំរាប់​អុកចត្រង្គ​មួយក្តារ​នេះ​​..!!..

ស្រុកស្រែ

__________________

អត្ថបទដែលទាក់ទង៖

Advertisements

2 responses to “អុកចត្រង្គឆ្នាំ២០១៣ (ភាគ២)…

  1. មេបក្សខ្លះចូលស្រុកអត់បាន មេម្នាក់ទៀតកំពុងដេកក្នុង White Forest… ហ្នឹងគឺគេលេងកាបួច ក “ខុន” ហើយ កូនចៅនៅរងោករងួយពេញក្ដារ នេះគឺ​ដោយសារ​អ្នក​ប្រសប គេ​ដើរបានមុនរាប់សិបជំហ៊ាន!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s