វិចិត្រសាល

គំរោងសាងសង់​ពហុកីឡាដ្ឋាន​ជាតិថ្មី​ ​នឹង​ត្រូវ​បើក​ការដ្ឋាន​នៅ​ចុង​ឆ្នាំនេះ


New Stadium, Phnom Penh, Cambodia

គំនូសប្លង់មេ ពហុកីឡាដ្ឋានមរតកតេជោ (រូបថតកាសែតភ្នំពេញប៉ុស្តិ)

គំរោងសាងសង់​ពហុកីឡាដ្ឋាន​ជាតិ​ថ្មី ដែល​មាន​ឈ្មោះថា៖ ពហុកីឡាដ្ឋានជាតិ​មរតកតេជោ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំ២០១២​ នេះ។ ពហុកីឡាដ្ឋាន​ដ៏ទំនើប​មួយនេះ នឹង​សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ ៩៤ហិកតា ដែល​ស្ថិតនៅក្នុង​​តំបន់​ទ្រនាប់​ប៉ែក​ខាង​កើត​រាជធានីភ្នំពេញ…​ គឺ​នៅ​ក្នុង​តំបន់​ស្ពានព្រែកព្នៅ​ត្រើយ​ខាង​កើត។

គំរោង​សាងសង់​ដ៏​សំបើម​អស្ចារ្យ​នេះ ​​គ្រោង​នឹង​ចំណាយ​ថវិកាប្រមាណ​ពី ១០០លាន ទៅ ៥០០លានដុល្លារអាមេរិក ដែល​ការ​ចំណាយ​នេះ​ គឺ​ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​កម្ពុជា​យើង។ រីឯសាលារាជធានី​ភ្នំពេញ ជា​អ្នក​ទទួល​បន្ទុក​ផ្តល់​ទីតាំង ហើយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ គឺជា​ម្ចាស់​គំរោង​សាងសង់​តែម្តង។​

ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែល​នឹង​ក្លាយ​ជា​ពហុកីឡាដ្ឋាន​លំដាប់​អន្តរជាតិ​​ថ្មី​របស់​កម្ពុជា​យើង​នេះ ត្រូវ​បាន​រចនាម៉ូត​ដោយ​ស្ថាបត្យករ​នៃ​ក្រុមហ៊ុន Architect Solutions ដោយ​ប្រមូល​ផ្តុំ​ទៅ​ដោយអាគារខ្ពស់ៗ ​មណ្ឌល​ហ្វឹកហាត់ និង​​ទីលាន​ប្រកួត​​ជា​ច្រើន​វិញ្ញាសារ​ ដួចជា៖

  • ទីលានបាល់ទាត់ និងរត់ប្រណាំង- គ្រោង​សាងសង់​លើផ្ទៃដី​ទំហំ ៩ហិកតា និង​អាចផ្ទុក​អ្នកទស្សនា​បាន​ចំនួន ៤៣,០០០នាក់។
  • សាលហាត់ខាងក្នុង (Indoor Sport)- ​គ្រោង​សាងសង់​លើផ្ទៃដី​ទំហំ ៣.៦ហិកតា ​និងអាចផ្ទុក​អ្នកទស្សនា​បាន​ចំនួន ១៥,០០០នាក់។
  • អាងហែលទឹក- គ្រោង​សាងសង់​លើផ្ទៃដី​ទំហំ ៣.៦ហិកតា និង​​អាចផ្ទុក​អ្នកទស្សនា​បាន​ចំនួន ៦,០០០នាក់។
  • សាលបាល់បោះ បាល់ទះ ហ្វុតសាល- គ្រោង​សាងសង់​លើផ្ទៃដី​ទំហំ ១.៥ហិកតា ​និងអាចផ្ទុក​អ្នកទស្សនា​បាន​ចំនួន ៣,០០០នាក់។
  • សាលហាត់សាច់ដុំ- គ្រោង​សាងសង់​លើផ្ទៃដី​ទំហំ ១.៥ហិកតា ​និងអាចផ្ទុក​អ្នកទស្សនា​បាន​ចំនួន ១,៥០០នាក់។
  • សាលកាយសម្ព័ន្ធ- គ្រោង​សាងសង់​លើផ្ទៃដី​ទំហំ ២.១ហិកតា ​និងអាចផ្ទុក​អ្នកទស្សនា​បាន​ចំនួន ៣,៧០០នាក់។
  • សាលវាយសី និងវាយកូនឃ្លីលើតុ- គ្រោង​សាងសង់​លើផ្ទៃដី​ទំហំ ២.១ហិកតា ​និងអាចផ្ទុក​អ្នកទស្សនា​បាន​ចំនួន ៣,៧០០នាក់។
  • សាលកាយសម្ព័ន្ធ និងកីឡាប្រពៃណី- គ្រោង​សាងសង់​លើផ្ទៃដី​ទំហំ ២.១ហិកតា ​និងអាចផ្ទុក​អ្នកទស្សនា​បាន​ចំនួន ៣,៧០០នាក់។

បន្ថែម​ពី​លើនេះ ពហុកីឡាដ្ឋានជាតិមរតកតេជោ ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​អាគារ​ទំនើបៗ​ជាច្រើន​ដូចជា៖

  • អាគារស្នាក់នៅ និងអាហារដ្ឋាន- គ្រោង​សាងសង់​លើផ្ទៃដី​ទំហំ ២.២ហិកតា ដោយមានអាគារ​កំពស់ ៨ជាន់ ចំនួន ៤អាគារ និង​អាគារ​កំពស់ ៦ជាន់ ចំនួន ៤អាគារ សរុប​អាគារទាំងអស់​មាន​ចំនួន ៤០០បន្ទប់ និង​អាហារដ្ឋាន​ធំៗ​ចំនួន ២កន្លែង។
  • សណ្ឋាគារខ្នាតយក្ស- គ្រោង​សាងសង់​លើផ្ទៃដី​ទំហំ ៧ហិកតា ដែលមាន ៨០០បន្ទប់។
  • សួនទឹកកំសាន្ត- គ្រោង​សាងសង់​លើផ្ទៃដី​ទំហំ ៧ហិកតា។
  • ទីលានសំរាប់​ហ្វឹកហាត់បាល់ទាត់- គ្រោង​សាងសង់​លើផ្ទៃដី​ទំហំ ៧ហិកតា។
  • ផ្ទៃដី​បំរុង​ទុក​- សំរាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃៗទៀត មានទំហំ ៣.២ហិកតា។

អ្វីៗទាំងអស់​ខាង​លើ​នេះ នឹង​ចាប់​ផ្តើម​សាងសង់​ជា​ច្រើន​ដំណាក់កាល ហើយ​ក៍​មិន​ដឹង​ថា​ នឹង​ហើយ​រួច​រាល់​ទាំងស្រុង​នៅ​​ឆ្នាំណាដែរ…។ តែ​ក្នុង​នាម​ខ្ញុំ​ស្រុកស្រែ​ ដែល​កំពុង​រស់​នៅ​ក្រុង​ភ្នំពេញ​ស្រាប់ ខ្ញុំ​សូម​ចូលរួម​សប្បាយ​រីករាយ​ជា​មួយ​នឹង​គំរោង​សាងសង់​ដ៏​អស្ចារ្យនេះ​ ដែល​ជា​មុខមាត់​សំរាប់​ជនជាតិ​យើង​ទាំងមូល​នាពេល​អនាគត…៕

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

13 responses to “គំរោងសាងសង់​ពហុកីឡាដ្ឋាន​ជាតិថ្មី​ ​នឹង​ត្រូវ​បើក​ការដ្ឋាន​នៅ​ចុង​ឆ្នាំនេះ

  1. អញ្ចឹងមែនស្តាតនៅកណ្ដាកក្រុងនេះប្រាកដជាបាត់

    • ស្តាតកណ្តាល​ក្រុង​យើង​នេះ អត់បាត់ទៅណា​ទេតាម៉ាប់… គ្រាន់តែ​បច្ចុប្បន្ន គេ​កាត់ដីជុំវិញ​ដើម្បី​បង្រួម​ទីតាំង​​អោយ​តូចជាង​មុន​តែ​ប៉ុណ្ណោះ… 😀

  2. អស់ប៉ុន្មានអស់ទៅ អោយតែអស់តិច ! 😀

    • តាមមើល​គំរោង អស់​មិនតិចទេ ហើយ​ក៍​មិន​ច្រើនដែរ… តែបើ​អនុវត្ត​ជំហានគីង្គក់​ក្នុងការ​សាងសង់​ ប្រហែល​ជា​ស៊ី​ពេល​យូរ​ណាស់​មើល​ទៅ… 😀

  3. ធ្វើអីក៍ធ្វើទៅតែសូមតាមួយយ៉ាងទេ សុំកុំដាក់ឈ្មោះបុគ្គលទៅបានហើយ.
    វាដូចជាជ្រេញដោយមិនបានស៊ីម្ជូរ.

  4. http://monyrinataro.wordpress.com/2012/07/28/new-stadium/
    ដេកសង្ឃឹម ហៀរទឹកមាត់ទាល់តែអិតិទៀត ក៏កុំសង្ឃឹមថាពេលចូលគេមិនគិតលុយ.. គ្រាន់តែសង់ហើយចូលដល់ខ្លោងទ្វា ១០០០រៀល ចង់ចូលទស្សនាកន្លែងមួយៗ ដូចសាលហាត់សាច់ដុំ សាលកាយសម្ព័ន្ធអី ចូលមើលត្រូវថែមម៉ាពាន់ទៀត… 😆
    ចេះតែថាទៅ ក្រែងវាមែន 😀

  5. Pingback: គំរោងសាងសង់​ពហុកីឡាដ្ឋាន​ជាតិថ្មី​ «មរតកតេជោ» | ក្រុមប្រតិបតិ្តការណ៍ពិសេស

  6. មិន​មែន​រចនាម៉ូត​ដោយ​វិស្វករ.. ទេ តែ​ដោយ ស្ថាបត្យករ…. វិស្វករ​ចេះ​តែ​ខាង​គណនា និង សាងសង់ មិន​ចេះ​រចនា​ម៉ូត​ទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s